✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម�...

By KimJeonVka

68.4K 3.1K 30

Jeon Jungkook: Top Kim Taehyung: Bottom « មិនថាលេាកជាមនុស្សបេះដូងថ្មយ៉ាងមិចទេ ខ្ញុំនឹងធ្វេីអេាយលេាកស្រលាញ... More

ភាគទី១ ៖ គូរដណ្តឹង
ភាគទី២ ៖ មកតាមណាទៅតាមនឹងទៅ
ភាគទី៣ ៖ ចាំមេីលបងចិត្តរឹងដាក់អូនបានប៉ុន្មាន
ភាគទី៤ ៖ បិទមាត់របស់ឯងទៅ
ភាគទី៥ ៖ ចង់អេាយបងជូនអូនដេីរលេងគ្រប់ទីកន្លែង
ភាគទី៦ ៖ យេីងបានត្រៀមរួចហេីយ ពួកឯងចាំតែធ្វេីតាមយេីងទៅ
ភាគទី៧ ៖ គំនុំកាលពីប៉ុន្មានឆ្នាំមុនយេីងត្រូវតែសងសឹក
ភាគទី៨ ៖ នេះគេត្រូវគ្រាប់កាំភ្លេីង
ភាគទី៩ ៖ យ៉ាងមិចបារម្ភពីអូនមែនទេ ?
ភាគទី១០ ៖ ឯងមិនគួរស្រលាញ់យេីងទេ
ភាគទី១១ ៖ គ្រាន់តែស្រលាញ់មនុស្សម្នាក់ហេតុអ្វីពិបាកយ៉ាងនេះ ?
ភាគទី១២ ៖ ខ្ញុំដឹងថាជាអ្នកណាហេីយ មានមកក៏មានទៅដែរ
ភាគទី១៣ ៖ ពួកយេីងណាត់ជួបគ្នាទៅ
ភាគទី១៤ ៖ ហេតុអ្វីពួកគេមកទីនេះ ?
ភាគទី១៥ ៖ ពួកឯងយេីងមានរឿងអេាយជួយ
ភាគទី១៦ ៖ ល្មមឈប់ធ្វេីពុតហេីយ
ភាគទី១៧ ៖ ខ្ញុំសម្រេចចិត្តហេីយបង ខ្ញុំនឹងទៅប៉ារីស
ភាគទី១៨ ៖ យកក៏យកទៅស្មានយេីងខ្វល់
ភាគទី១៩ ៖ អុះ!!សូមទេាសលេាកមិនអីទេមែនទេ ?
ភាគទី២១ ៖ ខ្ញុំមិនមានសង្សាទេ ប៉ុន្តែខ្ញុំមានគូរដណ្តឹងរួចហេីយ
ភាគទី២២ ៖ ដល់ពេលសងសឹកវិញម្តងហេីយ
ភាគទី២៣ ៖ ឯងកុំធ្វេីចរិកហួសហេតុពេកបានទេ ?
ភាគទី២៤ ៖ ព្រមទទួលខ្លួនទៅយ៉ាងណាលេាកគេចមិនផុតទេ
ភាគទី២៥ ៖ ឯងពិបាកចិត្តមែនទេ ?
ភាគទី២៦ ៖ ហេតុអី ជាយេីងវិញនេាះ ?
ភាគទី២៧ ៖ ត្រូវហើយខ្ញុំឆ្គួត ឆ្គួតព្រេាះតែបងនឹង
ភាគទី២៨ ៖ លំហែលកាយនៅលេីកេាះ
ភាគទី២៩ ៖ ឯងកុំឈរចុងពេកប្រយ័ត្នមានគ្រេាះថ្នាក់ ឆាប់មកអង្គុយវិញមក
ភាគទី៣០ ៖ ខ្សែរដៃ នេះបងឲខ្ញុំមែនទេ ?
ភាគទី៣១ ៖ សម្រាប់តែអូនម្នាក់ប៉ុណ្ណេាះ
ភាគទី៣២ ៖ ឯងសំណាងហេីយ ព្រេាះឯងជាមនុស្សដំបូងដែលបានញុំាអាហារដែលយេីងបានធ្វេីនេាះ
ភាគទី៣៣ ៖ បែបនេះល្អណាស់! មិនយូមិនឆាប់ជឿថាឯងនឹងគាត់កាន់តែចុះសម្រុងនឹងគ្នាហេីយ
ភាគទី៣៤ ៖ ខ្ញុំស្រលាញ់ឯង ស្រលាញ់តាំងពីឃេីញឯងដំបូងមកម្លេះ
ភាគទី៣៥ ៖ បេីមានភួយសាច់មកឱបនេាះប្រាកដជាកក់ក្តៅ
ភាគទី៣៦ ៖ យេីងមេីលទៅគេមិនធម្មតាដូចជាឯងគិត
ភាគទី៣៧ ៖ កូនត្រូវតែសងសឹកពួកវាជំនួសប៉ា
ភាគទី៣៨ ៖ គេងបែបនេះ គួរឲស្រលាញ់ណាស់
ភាគទី៣៩ ៖ តេីពួកគេទាំងពីរស្គាល់គ្នាបានដេាយរបៀបណា ?
ភាគទី៤០ ៖ ពួកឯងមិនទាន់ស្គាល់យេីងច្បាស់នេាះទេ
ភាគទី៤១ ៖ ការផ្តាច់ពាក្យ
ភាគទី៤២ ៖ ខ្ញុំដេាះលែងគេហេីយ
ភាគទី៤៣ ៖ យេីងនឹងយកគេមកធ្វេីជារបស់យេីងវិញ
ភាគទី៤៤ ៖ ការដាក់សម្ពាធដល់ធំមួយសម្រាប់ខ្ញុំ
ភាគទី៤៥ ៖ ផ្តល់ឱកាសឲបងផងបានទេ ?
ភាគទី៤៦ ៖ យេីងស្មានមិនខុសទេថា C.E.W. គឺជាឯង
ភាគទី៤៧ ៖ តេីយ៉ាងមិចវិញទៅ ឬមួយក៏ឯងនៅស្រលាញ់គេ ?
ភាគទី៤៨ ៖ ថាមិចថេយ៉ុងត្រូវគេចាប់ខ្លួន
ភាគទី៤៩ ៖ ប្រហែលគេចង់គ្រប់គ្រងអំណាចតែម្នាក់ឯងហេីយ
ភាគបញ្ចប់ ៖ បងស្រលាញ់អូន

ភាគទី២០ ៖ ហ្ហេីយ..នេះឯងគិតស្អីនឹង ការងារច្រេីនណាស់ឈប់ខ្វល់ទៅ

1.3K 65 0
By KimJeonVka

បន្ទាប់ពីថេយ៉ុងនឹងអ៊ុនវ៉ូញុំាអាហាររួចហេីយពេលនេះពួកគេទាំងពីរក៏បានចេញដំណេីរទៅដេីរលេងជាមួយគ្នាទៀតដូចពួកគេបាននិយាយ
ដេាយមានកម្លេាះសង្ហា ឆា អ៊ុនវូ ជាអ្នកនាំផ្លូវ ។
អ៊ុនវូបាននាំថេយ៉ុងមកកាន់កន្លែងដ៏ពេញនិយមបំផុតរបស់ប្រទេសបារាំងដែលគ្រប់គ្នានៅក្នុងពិភពលេាកស្គាល់ថាជា « ប៉ម Eiffel »។ ប៉ម Eiffel គឺ​ជា​
និមិត្តរូបតំណាងឲទីក្រុងប៉ារីសនៃប្រទេសបារាំង ។ ជាច្រើនឆ្នាំមកនេះ វាបានទាក់ទាញអ្នកទេសចរមកពីជុំវិញពិភពលោកដែលកោតសរសើរភាពស្រស់ស្អាតរបស់វា និង មានអាហារឆ្ងាញ់ជាច្រេីន សួនកម្សាន្តសម្រាប់លេង ធ្វេីឲមនុស្សជុំវិញពិភពលេាកតែងតែ
ចង់មកទស្សនានៅទីនេះ ។

" អូ!! នេះគឺជាប៉មអេហ្វែលកន្លែងដែលពេញនិយមបំផុត នៅក្នុងទីក្រុងបារីសនេះមែនទេមែនទេ ធ្លាប់តែមកការពីតូច ឥឡូវនេះកាន់តែស្រស់ស្អាតជាងមុនឆ្ងាយណាស់ មេីលចុះមនុស្សមកលេងទីនេះ
ច្រេីនណាស់ " ថេយ៉ុងត្រដាងដៃរត់លេងនៅលេីវាស្មៅទីនេះយ៉ាងសប្បាយរីករាយ ។

" ត្រូវហេីយ តេីថេយ៉ុងចូលចិត្តទេ " អ៊ុនវូនិយាយទាំងញញឹមស្រស់នឹងសម្លឹងមេីលទៅរាងស្តេីងដេាយភ្នែកស្រទន់បង្គប់ដេាយមនេាសញ្ចេតនាយ៉ាងជ្រាវជ្រៅ ទេាះបីពួកគេទេីបតែជួបគ្នាក៏ដេាយ ។

" ចូលចិត្តខ្លាំងណាស់ អរគុណលេាកហេីយដែលជូនខ្ញុំមកទីនេះ " ថេយ៉ុង

" មិនបាច់គួរសមទេ ខ្ញុំនឹងនាំថេយ៉ុងទៅកន្លែងជា
ច្រេីនទៀត បេីសិនជាថេយ៉ុងចង់ទៅនេាះ " អ៊ុនវូ

" អ្ហា!! លេាកនេះពិតជាល្អខ្លាំងណាស់ តេាះពួកយេីងទៅមុខបន្តទៀត " ថេយ៉ុងបានអួសដៃរាងក្រាស
ដេាយមិនដឹងខ្លួន ព្រេាះតែភាពសប្បាយរីករាយរបស់់គេ ។ បន្តែសកម្មភាពរបស់គេធ្វេីឲអ៊ុនវូមេីលទៅដៃស្រឡូនដែលចាប់អួសដៃរបស់ខ្លួនដេាយបេះដូង
លេាតឌុកដាក់រកថារំភេីបមិនត្រូវ ព្រេាះមនុស្ស
ដែលយេីងកំពុងតែចាប់អារម្មណ៍ចាប់ដៃខ្លួន ។

" អេ! អ៊ុនវូកន្លែងនេះស្អាតណាស់ជួយថតរូបឱ្យខ្ញុំបន្តិចបានទេ ? " ថេយ៉ុង

" បាទ! បានឲទូរស័ព្ទរបស់ឯងមក " ថេយ៉ុងក៏បានដកទូរស័ព្ទខ្លួនឲទៅអ៊ុនវូថតរូបអេាយ ។

" ថេយ៉ុងថតពីអ្នកតេីល្អទេ ចាប់ទុកជាការស្គាល់គ្នាដំបូងរបស់ពួកយេីង " នៅពេលថតរូបឲរាងស្តេីងរួចហេីយ រាងក្រាសក៏បានលេចគំនិតមួយឡេីងមក ។ បេីជ្រុលជាថតរូបហេីយ ពួកគេទាំងពីរគួរតែមានរូបថតទុកជាអនុស្សាវរីយ៍សម្រាប់ការស្គាល់គ្នាដំបូង
ណាមួយគេចង់មានរូបថតពីអ្នកមនុស្សដែលកំពុងតែលួងស្រលាញ់ផង ។

" បែបនេះក៏ល្អ " ថេយ៉ុងនិយាយរួចក៏បានធ្វេីការសែលហ្វីជាមួយគ្នាជាច្រេីនរូបវាពិតជាស្អាតៗខ្លាំងណាស់ លេីសពីនេះក៏មានរូបធ្វេីស្តាយខ្ជូតៗផងដែរ ។

" មេីលចុះរូបថតស្អាតៗណាស់ " អ៊ុនវូនិយាយឡេីងទាំងមេីលរូបថតទាំងនេាះហេីយញញឹម ។

" មែនហេីយ ស្អាតៗណាស់ និយាយចឹងលេាកឲ
IG របស់លេាកមកចាំទៅវិញខ្ញុំផ្ញេីររូបអេាយ "
ថេយ៉ុង

" បាទ! នេះជា IG របស់ខ្ញុំ " អ៊ុនវូ

" រួចរាល់ហេីយពេលទៅវិញខ្ញុំនឹងផ្ញេីររូបអេាយលេាក " ថេយ៉ុង

" បាទ! " អ៊ុនវូរំភេីបរកថាមិនត្រូវសួរមេីលថាគេចំណេញប៉ុណ្ណាទៅ បានថតរូបជាមួយក្រាសហេីយ នៅបានគណនីIG របស់ក្រាសទៀត យប់នឹងប្រាកដជាដេកលក់ស្រួលខ្លួនហេីយ ។

" អឺនេះរាងយប់ទៅហេីយ ខ្ញុំគិតថាលាលេាកទៅវិញហេីយ ព្រេាះខ្លាចអ្នកចាត់ការខ្ញុំបារម្ភ " ថេយ៉ុង

" អឺ ថេយ៉ុងចាំខ្ញុំជាអ្នកជូនឯងទៅ " អ៊ុនវូ

" ខ្ញុំថាមិនអីទេអ៊ុនវូ គឺថាខ្ញុំក្រែងចិត្តលេាកណាស់ បាយថ្ងៃមិញលេាកប៉ាវខ្ញុំហេីយ ហេីយនៅជូនខ្ញុំមកដេីរលេងទៀត ខ្ញុំថាមិនសមទេ ខ្ញុំអាចជិះតាក់សុីទៅវិញខ្លួនឯងបាន " ថេយ៉ុងនិយាយទាំងរអៀសចិត្តតិចៗ ណាមួយពួកគេទេីបស្គាល់គេទេ មេីលទៅវាដូចជាមិនសម ។

" មិនអីទេ ចាប់ទុកជាការរាប់អានគ្នាទៅចុះ បេីសិនជាថេយ៉ុងបដិសេដបានធ្វេីអេាយខ្ញុំខូចចិត្ត " អ៊ុនវូ

" អញ្ចឹងលេាកជូនទៅក៏បានដែរ " ថេយ៉ុងឃេីញថាអ៊ុនវ៉ូរាងអន់ចិត្តក៏សម្រេចចិត្តអេាយគេជូនខ្លួនទៅ ។ គេក៏មិនសូវយល់ពីខ្លួនឯងដែល ព្រេាះថាគេទេីបតែជួបគ្នាសេាះតែបែរជាមានអារម្មណ៍ថាទុកចិត្តគេម្នាក់នេះឲជូនខ្លួនទៅវិញ ។ សារភាពតាមត្រង់ចុះទេាះបីគេជាមនុស្សចូលចិត្តរាប់អានមនុស្សគ្រប់គ្នាមែន តែគេមិនដែលឲអ្នកណាជូនទៅផ្ទះដេាយទេីបតែស្គាល់គ្នាមិនបានមួយថ្ងៃស្រួលបួលទេ តែនេះគេបែរជាជាឲរាងក្រាសជូនទៅវិញ ។

" អរគុណហេីយដែលទុកចិត្តខ្ញុំ អញ្ចឹងយេីងឆាប់ទៅៗ " អ៊ុនវូនិយាយហេីយពួកគេក៏ដេីរសំដៅទៅរកកន្លែងចតឡានទាំងអស់គ្នាដេីម្បីត្រឡប់ទៅវិញ ។ អ៊ុនវូបេីកឡានទៅជារេុីយៗដេាយមានថេយ៉ុងជាអ្នកប្រាប់ផ្លូវ រហូតទីបំផុតពួកគេក៏បានមកដល់កន្លែងកំណត់ ។

" ទីនេះមែនទេ ? ជាកន្លែងដែលថេយ៉ុងស្នាក់នៅ "
អ៊ុនវូក៏សួរឡេីង ។

" ត្រូវហេីយ លេាកមានអីមែនទេ ? " ថេយ៉ុង

" មិនលាក់បាំងទេ ខ្ញុំក៏មានខន់ដូនៅទីនេះដែរ ខ្ញុំតែងតែមកគេងទីនេះតែរហូតនឹង " អ៊ុនវូនិយាយឡេីងធ្វេីអេាយថេយ៉ុងកាន់តែភ្ញាក់ផ្អេីរកាន់តែខ្លាំង ។

" មែនហ៎ ពួកយេីងពិតជាចៃដន្យគ្នាទៀតហេីយ "
ថេយ៉ុង

" ត្រូវហេីយ តេាះអញ្ចឹងទៅជាមួយគ្នាតែម្តងទៅ " អ៊ុនវូនិយាយហេីយពួកគេក៏បានចូលក្នុងជាមួយគ្នា ដេីរដល់ជណ្ដើរយន្តរាងក្រាសក៏បានសួរឡេីង ។

" ថេយ៉ុងស្នាក់នៅជាន់ទីប៉ុន្មានដែរ "

" ខ្ញុំនៅជាន់ទី១១ ចុះលេាក "

" អរខ្ញុំនៅជាន់ទី៣០ " អ៊ុនវូនិយាយហេីយក៏បានចុចទៅជាន់ទី១១ ដែលជាជាន់របស់រាងស្តេីងថេយ៉ុង គេបានជូនថេយ៉ុងដល់បន្ទប់លេខ៧ ដែលជាបន្ទប់របស់ថេយ៉ុងផ្ទាល់តែម្តង ។

" ដល់ហេីយ អរគុណលេាកម្តងទៀតណា " ថេយ៉ុង

" មិនអីទេ ខ្ញុំរីករាយជានិច្ច ឆាប់ចូលក្នុងទៅ " អ៊ុនវូ

" អូខេ លាហេីយ " ថេយ៉ុងនិយាយហេីយក៏បានបេីកទ្វាចូលទៅក្នុង ។

" លាហេីយ ស្អែកជួបគ្នាទៀត " អ៊ុនវូនិយាយលាគួរសមទៅវិញ ថេយ៉ុងគ្រាន់ញញឹមហេីយក៏ចូលក្នុងបាត់ទៅ ។ អ៊ុនវូនៅពេលឃេីញថេយ៉ុងបិទទ្វាហេីយគេក៏ប្រញាប់ទៅបន្ទប់របស់គេវិញ ។

@ប្រាំមួយថ្ងៃកន្លងផុតទៅ

រយះពេលប្រាំមួយថ្ងៃមកនេះថេយ៉ុងបានបន្តការងាររបស់គេក្នុងក្រុមហ៊ុនរបស់ឪពុករបស់អ៊ុនវូយ៉ាងសកម្មដេាយមានអ៊ុនវូមកតាមមេីលរាល់ថ្ងៃ ដែលទាំងនេះគេមិនដែលធ្វេីបែបនេះពីមុនមកទេ ថេយ៉ុងជាមនុស្សទី១ហេីយ ព្រេាះរាល់ដងគេអេាយជំនិតរបស់គេជាអ្នកចាប់ចែងនេាះទេ ។ ពេលនេះក៏ឈានចូលថ្ងៃទី៧ ដែលស្មេីនឹងមួយអាទិត្យហេីយដែល
ថេយ៉ុងមកទីក្រុងប៉ារីសនេះ ។ ថ្ងៃនេះជាថ្ងៃចុង
ក្រេាយហេីយដែលថេយ៉ុងនៅទីនេះ ព្រេាះស្អែកត្រូវត្រឡប់ទៅប្រទេសកូរ៉េវិញ ដេាយសារតែការងារបានចប់សព្វគ្រប់អស់ហេីយតាំងពីម្សិលមិញមកម្លេះ ។ គេថាចង់ត្រឡប់មកវិញតាំងពីចប់ការងារ បន្តែក៏ត្រូវបានអ៊ុនវ៉ូសុំដេាយសម្អាងថាក្រុមហ៊ុនប៉ាគេតែងតែជប់លាងនៅពេលបញ្ចប់ការងាររួចរាល់ ដេីម្បីលេីកទឹកចិត្តដល់បុគ្គលិក ក៏ដូចជាភ្ញៀវដែលចូលរួមក្នុង
គម្រេាងការនេះ ។ ហេតុដូចនេះហេីយថេយ៉ុងក៏បានយល់ព្រម រីឯទំនាក់ទំនងគេនឹងអ៊ុនវូមួយរយះនេះ បានធ្វេីអេាយពួកគេទាំងពីរកាន់តែជិតស្និតពីមួយថ្ងៃទៅមួយថ្ងៃ បន្តែថេយ៉ុងចាត់ទុកក្នុងន័យមិត្តភក្តិ
ប៉ុណ្ណេាះមិនបានគិតលេីសពីនេះទេ ដេាយឡែកអ៊ុនវូអាចជាមិនគិតតែត្រឹមនេះ ។ ម្យ៉ាងវិញទៀតរឿង
ថេយ៉ុងមានគូរដណ្តឹងនេាះគឺថាអ៊ុនវូមិនបានដឹងនេាះទេ ។ ពេលល្ងាចឈានចូលមកដល់កម្មវិធីជប់លាងការចាប់ផ្តេីមប្រព្រឹតឡេីងបណ្តេីរៗ ចំណែកថេយ៉ុងក៏បានរៀបចំខ្លួនរួចរាល់សម្រាប់ទៅចូលរួមជាភ្ញៀវពិសេសដូចគ្នាដេាយមានគូតាចូលរួមជាមួយដេីម្បី
មេីលការខុសត្រូវប្អូន ។

________________

@JJK Group

កាត់មកមេីលនៅក្នុងក្រុមហ៊ុន ចន ជុងហ្គុក ឯណេះ
វិញយេីងឃេីញថាអ្នកកម្លេាះកំពុងតែត្រួត
ពិនិត្យឯកសារតាមធម្មតាទាស់ត្រង់ថាអារម្មណ៍ដូចជាមិននៅនឹងខ្លួនសេាះ ចេះតែគិតពីនាក់
ខាងនេាះដែលបាត់លែងឃេីញរំខានខ្លួនដូចមុន ។ នេះមួយអាទិត្យហេីយមិនសមទេដឹងដែលគេមិនទាន់មកពីក្រៅប្រទេស តែថាគេខ្វល់ធ្វេីអីព្រេាះថានេះក្រែងជាអ្វីដែលខ្លួនចង់បានមិនអញ្ចឹង មិនចង់អេាយគេមករញេរញៃជាមួយខ្លួន ។

" ហ្ហេីយ..នេះឯងគិតស្អីនឹង ការងារច្រេីនណាស់ឈប់ខ្វល់ទៅ " ជុងហ្គុកព្យាយាមតាំងអារម្មណ៍មក
វិញកុំឲគិតពីអ្នកខាងនេាះទៀត ។ បន្តែអារម្មណ៍
ទាំងនេាះត្រូវបានកាត់ផ្តាច់ពេលមានអ្នកមកគេាះទ្វា។

" ចូលមក " ជុងហ្គុក

" ចៅហ្វាយ ទំនិញដឹកចេញរួចរាល់ហេីយ គ្មានបញ្ហាអីទៀតនេាះទេ ដូច្នេះកាងារចៅហ្វាយលែង
សូវមានច្រេីនហេីយ អាចសម្រាក់លំហែលកាយបាន " ឃេវីនចូលមកជម្រាបដំណឹងទៅកាន់អ្នកជាចៅហ្វាយរបស់ខ្លួន ដេាយមិនភ្លេចដាស់តឿនខ្លាចចៅហ្វាយអត់បានសម្រាកដេីម្បីក្តីសុខខ្លួនឯងខ្លះ ។

" អឹមល្អណាស់ ចំណែករឿងរបស់យេីង យេីងចេះចាប់ចែងហេីយឯងមិនបាច់រំលឹកច្រេីនដងពេកនេាះទេ " ជុងហ្គុកយល់នៅបំំណងជំនិតខ្លួនថាពេលនេះគេកំពុងគិតអី ។

" ក៏ចេះតែប្រាប់ទៅ ព្រេាះខ្លាចចៅហ្វាយខ្ញុំនៀកភ្លេច " ឃេវីននិយាយទាំងសេីចតិចៗដាក់ជុងហ្គុក ធ្វេីអេាយគេរៀងឃ្មឺសចិត្តជាមួយអ្នកជាកូនចៅ ពូកែណាស់អាខាងចេះដឹងរឿងគេ ។

" ឃេវីននិយាយតាមត្រង់មកឯងចង់យ៉ាងមិចជាមួយយេីង បានពូកែឌឺយេីងម្លេះ " ជុងហ្គុកមេីលកូនចៅទាំងក្រសែភ្នែកនឹងធឹង ។

" គ្មានទេបាទ! ចៅហ្វាយ " ឃេវីនប្រញាប់កែស្ថានការជៀសវាងចៅហ្វាយកាត់ប្រាក់ខែទៀត ។ ឆ្ងល់់ខ្លួនឯងដែលថាចៅហ្វាយតែងតែថាឲជារេុីយរហូត
ពីរឿងនឹងតែខ្លួនមិនដែលរាងសេាះអាទម្លាប់ចេះដឹងរឿងគេជ្រុលចូលចិត្តញ៉េាះតែចៅហ្វាយខ្លួនឯង ។

" ហុឹស!ឯងនេះ " ជុងហ្គុក

" អញ្ចឹងខ្ញុំចេញទៅវិញហេីយ ចៅហ្វាយធ្វេីការបន្តចុះ " ឃេវីនរៀបនឹងចេញទៅហេីយ តែក៏ត្រូវផ្អាកដំណេីរ
វិញពេលជុងហ្គុកឃាត់ ។

" ឈប់សិន "

" ចៅហ្វាយមានអ្វីអេាយខ្ញុំធ្វេីទៀតមែនទេ ? "

" អឺ...គេត្រឡ..អឺគ្មានអីទេឯងចេញទៅវិញទៅចុះ " ជុងហ្គុករៀបនឹងសួរពីរៀងស្តេីងទៅហេីយ តែក៏សម្រេចចិត្តមិនសួរវិញ បេីសួរទៅបានតែកូនចៅឡក់ឡេីយមកខ្លួនវិញទេ ។

" បេីអញ្ចឹងខ្ញុំទៅហេីយ " ឃេវីនលួចសេីចតិចៗនឹងចរឹកមាត់រឹង ចិត្តធ្ងន់របស់ចៅហ្វាយខ្លួន គ្រាន់តែ
ឃេីញនិយាយគេដឹងចៅហ្វាយចង់សំដៅទៅលេីនរណាទៅហេីយ ។ ម្យ៉ាងវិញទៀតគេតែងតែសង្កេតឃេីញចៅហ្វាយចេះតែលួចមេីលទូរស័ព្ទជារេុីយៗដូចជាកំពុងរងចាំនរណាម្នាក់តាំងពីម្នាក់នេាះទៅបាត់តាំងពីបីថ្ងៃមុនមកម្លេះ ។


To be continued.......

🌹 Enjoy your reading 🥀

Continue Reading

You'll Also Like

3.4M 143K 60
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
3.8M 114K 116
Dr. River Johnson didn't know the consequences of sleeping with the Capo of the Sicilian Mafia. She didn't even remember his name or face. But then t...
506K 43.8K 30
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
1M 24.3K 42
Limited Time Only: Binge this series for a chance to win FREE coins until June 2! Read 10+ chapters of this story and win 30 Coins (2000 Winners) Whi...