✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម�...

By KimJeonVka

69K 3.2K 30

Jeon Jungkook: Top Kim Taehyung: Bottom « មិនថាលេាកជាមនុស្សបេះដូងថ្មយ៉ាងមិចទេ ខ្ញុំនឹងធ្វេីអេាយលេាកស្រលាញ... More

ភាគទី១ ៖ គូរដណ្តឹង
ភាគទី២ ៖ មកតាមណាទៅតាមនឹងទៅ
ភាគទី៣ ៖ ចាំមេីលបងចិត្តរឹងដាក់អូនបានប៉ុន្មាន
ភាគទី៤ ៖ បិទមាត់របស់ឯងទៅ
ភាគទី៥ ៖ ចង់អេាយបងជូនអូនដេីរលេងគ្រប់ទីកន្លែង
ភាគទី៦ ៖ យេីងបានត្រៀមរួចហេីយ ពួកឯងចាំតែធ្វេីតាមយេីងទៅ
ភាគទី៧ ៖ គំនុំកាលពីប៉ុន្មានឆ្នាំមុនយេីងត្រូវតែសងសឹក
ភាគទី៨ ៖ នេះគេត្រូវគ្រាប់កាំភ្លេីង
ភាគទី៩ ៖ យ៉ាងមិចបារម្ភពីអូនមែនទេ ?
ភាគទី១០ ៖ ឯងមិនគួរស្រលាញ់យេីងទេ
ភាគទី១១ ៖ គ្រាន់តែស្រលាញ់មនុស្សម្នាក់ហេតុអ្វីពិបាកយ៉ាងនេះ ?
ភាគទី១២ ៖ ខ្ញុំដឹងថាជាអ្នកណាហេីយ មានមកក៏មានទៅដែរ
ភាគទី១៣ ៖ ពួកយេីងណាត់ជួបគ្នាទៅ
ភាគទី១៤ ៖ ហេតុអ្វីពួកគេមកទីនេះ ?
ភាគទី១៥ ៖ ពួកឯងយេីងមានរឿងអេាយជួយ
ភាគទី១៦ ៖ ល្មមឈប់ធ្វេីពុតហេីយ
ភាគទី១៧ ៖ ខ្ញុំសម្រេចចិត្តហេីយបង ខ្ញុំនឹងទៅប៉ារីស
ភាគទី១៨ ៖ យកក៏យកទៅស្មានយេីងខ្វល់
ភាគទី២០ ៖ ហ្ហេីយ..នេះឯងគិតស្អីនឹង ការងារច្រេីនណាស់ឈប់ខ្វល់ទៅ
ភាគទី២១ ៖ ខ្ញុំមិនមានសង្សាទេ ប៉ុន្តែខ្ញុំមានគូរដណ្តឹងរួចហេីយ
ភាគទី២២ ៖ ដល់ពេលសងសឹកវិញម្តងហេីយ
ភាគទី២៣ ៖ ឯងកុំធ្វេីចរិកហួសហេតុពេកបានទេ ?
ភាគទី២៤ ៖ ព្រមទទួលខ្លួនទៅយ៉ាងណាលេាកគេចមិនផុតទេ
ភាគទី២៥ ៖ ឯងពិបាកចិត្តមែនទេ ?
ភាគទី២៦ ៖ ហេតុអី ជាយេីងវិញនេាះ ?
ភាគទី២៧ ៖ ត្រូវហើយខ្ញុំឆ្គួត ឆ្គួតព្រេាះតែបងនឹង
ភាគទី២៨ ៖ លំហែលកាយនៅលេីកេាះ
ភាគទី២៩ ៖ ឯងកុំឈរចុងពេកប្រយ័ត្នមានគ្រេាះថ្នាក់ ឆាប់មកអង្គុយវិញមក
ភាគទី៣០ ៖ ខ្សែរដៃ នេះបងឲខ្ញុំមែនទេ ?
ភាគទី៣១ ៖ សម្រាប់តែអូនម្នាក់ប៉ុណ្ណេាះ
ភាគទី៣២ ៖ ឯងសំណាងហេីយ ព្រេាះឯងជាមនុស្សដំបូងដែលបានញុំាអាហារដែលយេីងបានធ្វេីនេាះ
ភាគទី៣៣ ៖ បែបនេះល្អណាស់! មិនយូមិនឆាប់ជឿថាឯងនឹងគាត់កាន់តែចុះសម្រុងនឹងគ្នាហេីយ
ភាគទី៣៤ ៖ ខ្ញុំស្រលាញ់ឯង ស្រលាញ់តាំងពីឃេីញឯងដំបូងមកម្លេះ
ភាគទី៣៥ ៖ បេីមានភួយសាច់មកឱបនេាះប្រាកដជាកក់ក្តៅ
ភាគទី៣៦ ៖ យេីងមេីលទៅគេមិនធម្មតាដូចជាឯងគិត
ភាគទី៣៧ ៖ កូនត្រូវតែសងសឹកពួកវាជំនួសប៉ា
ភាគទី៣៨ ៖ គេងបែបនេះ គួរឲស្រលាញ់ណាស់
ភាគទី៣៩ ៖ តេីពួកគេទាំងពីរស្គាល់គ្នាបានដេាយរបៀបណា ?
ភាគទី៤០ ៖ ពួកឯងមិនទាន់ស្គាល់យេីងច្បាស់នេាះទេ
ភាគទី៤១ ៖ ការផ្តាច់ពាក្យ
ភាគទី៤២ ៖ ខ្ញុំដេាះលែងគេហេីយ
ភាគទី៤៣ ៖ យេីងនឹងយកគេមកធ្វេីជារបស់យេីងវិញ
ភាគទី៤៤ ៖ ការដាក់សម្ពាធដល់ធំមួយសម្រាប់ខ្ញុំ
ភាគទី៤៥ ៖ ផ្តល់ឱកាសឲបងផងបានទេ ?
ភាគទី៤៦ ៖ យេីងស្មានមិនខុសទេថា C.E.W. គឺជាឯង
ភាគទី៤៧ ៖ តេីយ៉ាងមិចវិញទៅ ឬមួយក៏ឯងនៅស្រលាញ់គេ ?
ភាគទី៤៨ ៖ ថាមិចថេយ៉ុងត្រូវគេចាប់ខ្លួន
ភាគទី៤៩ ៖ ប្រហែលគេចង់គ្រប់គ្រងអំណាចតែម្នាក់ឯងហេីយ
ភាគបញ្ចប់ ៖ បងស្រលាញ់អូន

ភាគទី១៩ ៖ អុះ!!សូមទេាសលេាកមិនអីទេមែនទេ ?

1.3K 62 0
By KimJeonVka

@ទីក្រុងប៉ារីស

" រួចរាល់់ហេីយ ពិតជាល្អខ្លាំងណាស់ ក្រុមហ៊ុនពួកយេីងជ្រេីសរេីសយកលេាក គីម ថេយ៉ុង ពិតជាមិនខកបំណងមែន " អ្នកដឹងនាំនិយាយសរសេីថេយ៉ុងមិនដាច់ពីមាត់នៅភាពបុិនប្រសព្វរបស់គេ រីឯងអ្នកផ្សេងទៀតក៏បានទះដៃអបអរនៅការបញ្ចប់សកម្មភាពថតថ្ងៃទីមួយរបស់ថេយ៉ុង ។ ថេយ៉ុងនឹងអ្នកចាត់ការគេបានត្រៀមខ្លួនមកកន្លែងនេះតាំងពីព្រលឹមមកម្លេះ ព្រេាះតែគេជាមនុស្សគេារព
ពេលវេលា វៃឆ្លាត ទាក់ទាញគ្រប់បែបយ៉ាង ហេតុដូចនេះហេីយទេីបក្រុមហ៊ុនជាច្រេីនតែងតែចង់បានរូបគេមកផ្សព្វផ្សាយឲក្រុមហ៊ុនខ្លួន ។

" អរគុណគ្រប់គ្នាសម្រាប់ថ្ងៃនេះ ជួបគ្នាថ្ងៃស្អែកបន្តទៀត " ថេយ៉ុងអេានគេារពគ្រប់គ្នានៅទីនេះហេីយ ក៏បានទៅប្តូរសម្លៀកបំពាក់របស់គេវិញ ។ ថេយ៉ុងត្រូវថតច្រេីនប្រភេទណាស់សម្រាប់ក្រុមហ៊ុននេះដូច្នេះហេីយត្រូវប្រេីពេលយូគួរសមដែរ ។

" បងគូតាបងទៅមុនចុះ ខ្ញុំចង់ដេីរលេងបន្តិច "
ថេយ៉ុង

" បងទៅជាមួយដែរ " គូតាមិនចង់បណ្តេាយឲថេយ៉ុងទៅតែម្នាក់ឯងខ្លាចមានបញ្ហាអ្វីកេីតឡេីង ។

" មិនអីនេាះទេ ក្រែងបងរវល់ទៀតមិនអញ្ចឹង ខ្ញុំអាចទៅម្នាក់ឯងបានបងកុំបារម្ភអី " ថេយ៉ុងព្យាយាមនិយាយសម្រួលអ្នកចាត់ការរបស់ខ្លួន ព្រេាះដឹងថាគាត់ប្រាកដជាបារម្ភពីខ្លួនហេីយ ទេីបមិនចង់ឲទៅតែឯងបែបនេះ ។

" បន្តែ...អឹមអញ្ចឹងក៏បានដែរ ប្រយ័ត្នប្រយែងផងលឺនៅ " គូតាចង់ប្រកែកតែឃេីញទឹកមុខអង្វរបស់ប្អូនក៏ស្របតាមគេទៅ ប្រហែលជាគេចង់នៅតែម្នាក់ឯងហេីយ ។

" បាទ! ខ្ញុំដឹងហេីយ " ថេយ៉ុងនិយាយរួចក៏បានបក់ដៃហៅតាក់សុីជូនគេទៅកន្លែងដែលគេចង់ទៅ ។

___________

ទីបំផុតថេយ៉ុងក៏បានមកដល់ហាងអាហារល្បីមួយកន្លែងក្នុងក្រុងប៉ារីស ជាដំបូងគេចង់ញុំាអីអេាយឆ្អែតសិន សឹមដេីរលេងបន្តកំអេាយក្រពះធ្វេីទុក ។ តែពេលកំពុងតែដេីរសុខៗក៏មានបុរសណាមិនដឹងទេ
មកបុកគេបិះនឹងដួល ។

" អុះ!!សូមទេាសលេាកមិនអីទេមែនទេ ? " បុរសនេាះបានទៅរេីសកាបូបអ្នកដែលខ្លួនបានបុកហុចទៅអេាយគេវិញ ព្រមទាំងពេាលពាក្យសូមទេាសផងដែរ ។ បន្តែក៏ត្រូវភ្លឹកស្មារតីនៅពេលឃេីញសម្រស់អ្នកនៅចំពេាះមុខខ្លួន តេីជាស្រីឬប្រុសហេតុអ្វីក៏ស្អាតយ៉ាងនេះ បបូរមាត់ពណ៌ស៊ីជម្ពូរ សក់ពណ៌ប្រាក់ រាងតូចច្រឡឹង ទម្រង់មុខអក្សរវី មេីលពីខាងណាក៏គួរឲទាក់ទាញ ។

" ខ្ញុំមិនអីទេ " ថេយ៉ុងយកការបូបពីដៃអ្នកនៅចំពេាះមុខខ្លួន ។ តែក៏ត្រូវហៅគេម្តងទៀតព្រេាះមេីលទៅអ្នកខាងនេាះកំពុងសម្លឹងមេីលគេមិនដាក់ភ្នែកសេាះ ។

" លេាក..លេាក " ថេយ៉ុងហៅពីរបីដងទេីបប្រុសកម្លេាះភ្ញាក់ពីការភ្លឹកវិញ ។

" អឺ...សូមទេាស គឺថាលេាកមិនអីទេមែនទេ ? "
បុរសនេាះក៏បានសួរម្តងទៀតទាំងងេមង៉ាមមិនទាន់បាត់ ព្រេាះមានអារម្មណ៍ថាអៀនខ្មាសពេលដែល
ថេយ៉ុងបានថាខ្លួនកំពុងភ្លឹកនឹងគេ ។

" ខ្ញុំមិនអីទេ " ថេយ៉ុងក៏ឆ្លេីយម្តងទៀតទាំង
សេីចតិចៗអស់សំណេីចនឹងអ្នកខាងនេាះ ។ យ៉ាងមិចធ្លាក់ក្នុងអន្លង់ស្នេហ៍គេមែនទេបានទ្រង់ភ្លឹកយ៉ាងនឹង ។

" មិនអីគឺល្អហេីយ នេះលេាកចូលទៅញុំាអីមែនទេ"

" មែនហេីយ អញ្ចឹងខ្ញុំសូមទៅមុនហេីយ " ថេយ៉ុង
រៀបនឹងដេីរចេញហេីយ អ្នកខាងនេាះក៏ស្ទុះមកចាប់ដៃរបស់គេបែបចង់ហាមថាកុំទាន់ទៅ ។ ចំណែកថេយ៉ុងងាកមកមេីលអ្នកដែលកំពុងចាប់ដៃខ្លួនទាំងជ្រួញចញ្ចេីម ។

" អឹម...ខ្ញុំ..ខ្ញុំ គ្មានចេតនាទេ " អ្នកកម្លោះនេាះក៏ប្រញាប់ប្រលែងដៃវិញ ពេលដឹងថាកម្លេាះតូចមិនពេញចិត្ត ។ គេមិនដឹងពីខ្លួនឯងទេ ថាពេលនេះគេកំពុងធ្វេីអ្វីដឹងត្រឹមថាចង់ឃាត់កម្លេាះតូចមិនចង់អេាយទៅ ។

" លេាកហៅខ្ញុំមានការអ្វីទៀតមែនទេ ? " ថេយ៉ុងព្យាយាមសម្រួលអារម្មណ៍មិនចង់ប្រកាន់អ្នកចំពេាះមុខខ្លួន ដែលមិញមកចាប់ដៃគេទាំងគ្មានភាពអៀនខ្មាស ទាំងដែលពួកគេទេីបតែជួបគ្នាលេីក
ដំបូងសេាះ ។

" ចៃដន្យខ្លាំងណាស់ខ្ញុំក៏ត្រូវទៅញុំាអីដែរ ពួកយេីងទៅញុំាអីជាមួយគ្នាទៅ ខ្ញុំឈ្មេាះ ឆា អ៊ុនវូ រីករាយដែលបានស្គាល់ ហេីយក៏សូមទេាសម្តងទៀតចំពេាះអាកប្បកិរិយាអម្បាញ់មិញ" អ៊ុនវូព្យាយាមសម្រួលឥរិយាបថឲបានត្រឹមត្រូវមកវិញរួចក៏បានណែនាំឈ្មេាះទៅកាន់កម្លេាះតូច ។

"..............." ថេយ៉ុងឃេីញដូចនេះក៏សម្លឹងមេីលគេទាំងពិចារណាយ៉ាងមត់ចត់ មិនអាចចេះតែទុកចិត្ត
បាននេាះទេ ព្រេាះពួកគេទេីបតែជួបគ្នាដំបូងចុះបេីគេជាមនុស្សអាក្រក់អីទៅគេមិនយ៉ាប់ទៅហេីយទេ ។

" ខ្ញុំដឹងថាលេាកមិនទាន់ទុកចិត្តខ្ញុំនេាះទេ តាមស្តាប់សម្តីលេាកជាជនជាតិកូរ៉េត្រូវទេ ខ្ញុំក៏ជាជនជាតិកូរ៉េដែរ ខ្ញុំបានមករស់នៅទីនេះ១០ ឆ្នាំហេីយ ម្យ៉ាងវិញទៀតខ្ញុំឃេីញលេាកដូចជាមាននិស្ស័យទេីបចង់រាប់អានគ្នា " អ៊ុនវូនិយាយរៀបរាប់យ៉ាងក្បេាះក្បាយដេីម្បីអេាយអ្នកខាងនេាះមិនមានការយល់ច្រឡំមកកាន់ខ្លួនថាជាមនុស្សមិនល្អ ។ ចំណែក
ថេយ៉ុងពេលលឺសម្តីគេខំនិយាយរៀបរាប់ពន្យល់ខ្លួនបែបនេះគេក៏បានគិត មេីលទៅរូបរាងរបស់គេមិនសមជាមនុស្សអាក្រក់ ចង់មកកុហក់ ឆបេាក
ខ្លួននេាះទេ គេគិតអញ្ចឹង ។ ម្យ៉ាងវិញទៀតញាណរបស់គេក៏បានប្រាប់ថាអ្នកនៅចំពេាះមុខគឺមិនអីទេ អាចទុកចិត្តបាន គិតហេីយគេក៏សម្រេចចិត្តតបទៅ
អ្នកកម្លេាះវិញធ្វេីអេាយគេញញឹមយ៉ាងស្រស់ ។

" បាទ! រីករាយដែលបានស្គាល់ ខ្ញុំឈ្មោះ គីម ថេយ៉ុង ជាជនជាតិកូរ៉េ " ថេយ៉ុងនិយាយទៅកាន់គេទាំងញញឹមតិចៗ ។

" ឈ្មោះ ថេយ៉ុង ពិតជាពិរោះណាស់ " អ៊ុនវូ

" អ្ហា ឈ្មោះខ្ញុំធម្មតាទេ លេាកសរសេីពេកហេីយ " ថេយ៉ុង

" អញ្ចឹងពួកយេីងទៅញុំាអីទៅ ចាំនិយាយគ្នាបន្តទៀត " អ៊ុនវូ

" អូខេ " ថារួចពួកគេក៏បានរកតុកន្លែងណាទំនេរសម្រាប់អង្គុយ ។ ជាចុងក្រេាយពួកគេក៏សម្រេចចិត្តយកតុដែលនៅដាច់ដេាយឡែកពីគេកុំឲរញេរញៃ ។

" ថេយ៉ុង លេាកកម្មង់អីដែរ " អ៊ុនវូសួរទៅកាន់អ្នកម្ខាងទៀត ។

" ខ្ញុំយក បាយឆាគីមឈី និង ស៊ុបសារ៉ាយ ពីរមុខនឹង ហេីយសូមថែមទឹកក្រូចមួយកែវផង "
ថេយ៉ុង

" អូខេ ប្អូនមកខាងនេះបន្តិច " អ៊ុនវូហៅអ្នករត់តុ
អេាយមកកន្លែងខ្លួន ។

" បាទ! លេាកត្រូវការកុម្មង់អីដែរ " អ្នករត់តុ

" ខ្ញុំយកបាយឆាគីមឈីមួយ ស៊ុបសារ៉ាយមួយ នឹងអានេះមួយឈុត ហេីយថែមទឹកក្រូចមួយកែវ និង
កាហ្វេមួយផង " អ៊ុនវូ

" បាទ! លេាកសូមរងចាំ១៥ នាទី " អ្នករត់តុថារួចក៏បានចេញទៅ បន្សល់អេាយកម្លេាះពីនាក់នៅមេីល
មុខគ្នាទៅវិញទៅ ដេីម្បីកុំអេាយស្ងប់ស្ងាត់អ៊ុនវូក៏ចាប់ផ្តេីមនិយាយ ។

" ថេយ៉ុងនិយាយអញ្ចឹងឯងមកទីនេះដេីរលេងមែនទេ " អ៊ុនវូសួរទៅកាន់កម្លេាះតូច ។

" គឺអត់ទេខ្ញុំមកធ្វេីការ តែក៏ឆ្លៀតមកដេីរលេងខ្លះទៅកុំអេាយខាត តែក៏មិនសូវជាស្គាល់ទីនេះប៉ុន្មានទេ "ថេយ៉ុងនិយាយព្រេាះថាគេធ្លាប់មកទីនេះម្តងការពីមុនជាមួយគ្រួសារ តែមិនសូវជាស្គាល់ទីនេះប៉ុន្មានទេ ព្រេាះការនឹងគេក៏នៅក្មេងដែរ ។

" បេីថេយ៉ុងមិនស្គាល់ចាំខ្ញុំជួនដេីរលេងតេីល្អទេ ព្រេាះខ្ញុំនៅទីនេះ១០ ឆ្នាំហេីយ ស្គាល់ឡេីងអស់រលីងហេីយ ថេយ៉ុងគិតយ៉ាងមិចដែរ ។

" មែនហើយ ល្អណាស់ លេាកស្គាល់កន្លែងសប្បាយៗច្រេីនទេ ចេញពីនេះពួកយេីងទៅ " ថេយ៉ុងនិយាយទាំងសប្បាយព្រេាះថាពេលនេះមានអ្នកជូនដេីរលេងហេីយ ។ មុនដំបូងថាមកតែម្នាក់ឯងទេ មិនចង់រំខានបងគូតាព្រេាះឃេីញថាគាត់ក៏រវល់ តែខ្លួនផ្ទាល់មិនដឹងទៅណា ព្រេាះមិនសូវស្គាល់ទីនេះ ។ បន្តែឥឡូវហេងវិញបានជួបកម្លេាះអ៊ុនវូស្ម័គ្រចិត្តជូនខ្លួន
ដេីរលេងហេីយចាំកាលទៀត ។

" អូខេ សម្រេចតាមនឹងចុះ តែមិញលឺថាថេយ៉ុងមកធ្វេីការ តេីថេយ៉ុងធ្វេីការខាងអីដែរ អាចប្រាប់ខ្ញុំបានទេ " អ៊ុនវូ

" រឿងអីមិនបាននេាះ តាមពិតខ្ញុំគឺជាតារាង
បង្ហាញម៉ូតម្នាក់នៅក្នុងប្រទេសកូរ៉េ ហេីយខ្ញុំមកទីនេះគឺថតផ្សព្វផ្សាយសម្លៀកបំពាក់ និង អីផ្សេងជាច្រេីនទៀតអេាយក្រុមហ៊ុនឈ្មេាះអីទេ...អឺ..សុី..អុី អីទេ
នៀក " ថេយ៉ុងព្យាយាមរកនឹកឈ្មេាះក្រុមហ៊ុន តែនឹកមិនឃេីញ ។

" អុិនសុីគ្រុបមែនទេ " អ៊ុនវ៉ូស្តាប់មេីលទៅប្រហែលទេីបនិយាយឡេីង ។

" អ្ហា!នឹងហេីយ ខ្ញុំនេះចេះភ្លេចទៅកេីត និយាយអញ្ចឹងមិចក៏លេាកស្គាល់ " ថេយ៉ុងសួរឡេីង ថ្ងៃនេះពិតជាខ្មាសគេណាស់សូម្បីឈ្មេាះក្រុមហ៊ុនត្រូវថតអេាយក៏ភ្លេចទៅកេីតចំមែន ។

" មិនឲស្គាល់យ៉ាងមិចបេីជាក្រុមហ៊ុនរបស់លេាកប៉ាឲអេាយខ្ញុំគ្រប់គ្រងនេាះ " អ៊ុនវូនិយាយទាំងសេីច និយាយទៅពួកគេទាំងពីរនាក់ពិតជាចៃដន្យពិតមែន ។

" អូពិតមែន តែមិចក៏លេាកមិនដឹងថាខ្ញុំទៅថត
ឲក្រុមហ៊ុនលេាកចឹង " ថេយ៉ុង

" រឿងនេះគឺខ្ញុំមិនដឹងទេ ព្រេាះបានឲជំនិតរបស់ខ្ញុំអ្នកចាត់ចែង ពិតជាមិននឹកស្មានថាជាថេយ៉ុងសេាះ " អ៊ុនវូ

" អរ តាមពិតលេាកជាម្ចាស់ក្រុមហ៊ុនដ៏ល្បីឈ្មេាះតេីនៀក " ថេយ៉ុងនិយាយទាំងសេីចតិចៗ

" ហាសហា! សរសេីពេកហេីយ តែថាថេយ៉ុងជាអ្នកបង្ហាញម៉ូតគឺពិតជាសាកសមណាស់ ព្រេាះថាថេយ៉ុងគឺស្រស់ស្អាតខ្លាំងណាស់ មេីលពីខាងណាក៏ស្អាតដែរ " អ៊ុនវូនិយាយទាំងញញឹមបិទមាត់មិនជិត គេពិតជាអត់សរសេីមិនបានជាមួយសម្រស់ដ៏ល្អឥតខ្ជេាះរបស់អ្នកខាងមុខ ។ សម្តីរបស់គេធ្វេីអេាយថេយ៉ុងអៀនខ្លាំងណាស់តែព្យាយាមមិនសូវបញ្ចេញខ្លាចគេសេីចចំអក តែថាប្រុសម្នាក់នេះពិតជាសម្តីផ្អែមខ្លាំងណាស់ គ្រាន់បេីជាងប្រុសម្នាក់នេាះ ។

" សម្តីផ្អែមបែបនេះ ទាក់បានស្រីប៉ុន្មានអ្នកហេីយ " ថេយ៉ុងធ្វេីជានិយាយញេាះ តែមេីលតាមជាក់ស្តែងរូបរាងគេប៉ុណ្ណេះ បេីមិនមានសង្សាដូចជាមិនសម ។

" គ្មាននេាះទេ ទេីបនិយាយដាក់តែថេយ៉ុងមួយ
ប៉ុណ្ណេាះ " អ៊ុនវូនិយាយការពិតព្រេាះគេមិនដែរសសេីអ្នកណានេាះទេ ថេយ៉ុងជាមនុស្សទីមួយហេីយ ។

" អ្ហា! អញ្ចឹងខ្ញុំសំណាងណាស់ហេីយមេីលទៅបានប្រុសសង្ហានិយាយសរសេីបែបនេះ " ថេយ៉ុងនិយាយ លក្ខណៈលេងសេីច តែសម្តីរបស់គេធ្វេីអេាយអ៊ុនវូអត់រំភេីបមិចបាន ។

" ថេយ៉ុង " អ៊ុនវូហៅថេយ៉ុងទាំងសម្លឹកមុខគេមិនដាក់បែបដូចជាចង់មានអ្វីមួយសារភាព ។

" មានអីមែនទេ ? " ថេយ៉ុងសួរទៅកាន់អ្នកខាងនេាះ បន្តែក្រសែភ្នែកគេមេីលមកខ្លួនដូចជាចម្លែក វាពិតជាស្រទន់ដូចមនុស្សកំពុងចង់សារភាពស្នេហ៍ទៅប្រាប់អ្នកណា ។

" អឺ...គ្មានអីទេ" អ៊ុនវូចង់និយាយរឿងខ្លះទៅកាន់
ថេយ៉ុងតែក៏សម្រេចចិត្តថាមិនសួរវិញ ព្រេាះគិតថាពេលនេះដូចជាមិនសមដេាយសារតែពួកគេទេីបនឹងស្គាល់គ្នា ។ បន្តិចក្រោយមកអាហារដែលពួកគេ
បានកម្មង់ហើយក៏បានមកដល់ អ្នកទាំងពីរចាប់ផ្តេីមញុំាអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ ។ អ៊ុនវូនិយាយរឿងជាច្រេីនធ្វេីអេាយថេយ៉ុងសេីចរហូត ពិតជាមិននឹកស្មានសេាះថាពួកគេទាំងពីរត្រូវដងត្រូវផ្លែគ្នាលឿនបែបនេះ ព្រេាះថាទេីបតែស្គាល់គ្នាសេាះ ប្រហែលពិតជានិស្ស័យដូចអ៊ុនវូថាមែនហេីយ ។

To be continued........

🌹 Enjoy your reading 🥀




Continue Reading

You'll Also Like

429K 23.9K 17
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
1.6M 73.8K 76
မာဗာရစ် + ခွန်းညီလွန်းရန် ( 8.9.2023)
314K 25.4K 15
MY Creditor Side Story ပါ။ Parallel Universe သဘောမျိုးပြန်ပြီး Creation လုပ်ထားတာမို့ main story နဲ့ မသက်ဆိုင်ပဲ အရင် character ကို ရသအသစ် တစ်မျိုးနဲ...
245K 1.1K 36
Warning - Extremely erotic and sexual. People below 18 might find it disturbing. Suggestion to my readers - Visualize everything! Description - I am...