រឿង ចំណងស្នេហ៍ស៊ាវ ចាន់ (ចប់)

By Sreyphai65

22.6K 1.5K 40

{Wang Yibo♡Xiao Zhan} More

ភាគទី1:អាមនុស្សឆ្កួត!!
ភាគទី2:កំណាញ់ខ្លួនម្លេះ!!
ភាគទី3:សុំគេងអោបមួយយប់
ភាគទី4:ខ្ញុំស៊ាំហើយ!
ភាគទី5:គ្មានសិទ្ធ
ភាគទី6:វង្វេងព្រៃហើយ!!
ភាគទី7:ក្តៅខ្លួនមិចមិនប្រាប់យើង!!
ភាគទី8:យើងនឹកឯងខ្លាំងណាស់!!
ភាគទី9:អាប៉ិមុខគួរឲ្យស្អប់!!
ភាគទី10:ឧបមា...
ភាគទី11:រៀបការ
ភាគទី12:ចង់គេងអោបឯងចឹង!!
ភាគទី13:បងជាបុរសស្មោះស្នេហ៍ណា
ភាគទី14:ចឹងនាងជាសង្សារចាស់គាត់ហេ៎ស
ភាគទី15:នាងច្បាស់ជាជឿឯង!!
ភាគទី16:ទុកបើកទ្វារចូលមករំលោភឯង
ភាគទី17:ក្មេងឆ្លាត!ស្តាប់បង្គាប់
ភាគទី18:ក្មេងឈ្លើយ
ភាគទី19:ជៀសផ្លូវខ្ញុំ
ភាទី20:គ្មានចង់បាន
ភាគទី21:ព្រោះយើងធុញ!!
ភាគទី22:ក៏គ្រាន់តែបញ្ឈឺវា!!
ភាទី23:ចូលរួមសោកស្តាយផងលោក
ភាគទី24:អាមនុស្សលាក់ពុត
ភាគទី25:នេះជា...
ភាគទី26:ផ្តាច់មិត្តភាព
ភាគទី27:យើងបែកគ្នាទៅ
ភាគទី28:នឹក
ភាគទី29:នេះបញ្ជាក់ថា..
ភាគទី30:មើលទៅឯងស្អាតដែរតើ
ភាគទី31:ថើបឬអត់ឡូវ!!
ភាគទី32:អនាគតភារិយា
ភាគទី33:សុំទោស!!ខ្ញុំសុំទោស
ភាគទី34:ធ្វើបានល្អណាស់!!
ភាគទី35:ដោះលែង
ភាគទី36:ធ្វើអីក៏បានធំអស់ហើយ
ភាគទី37:ចង់ឲ្យបងរំលោភអូនហេ៎ស
ភាគទី38:អ្នកណាចងអ្នកនោះស្រាយ!!🔞
ភាគទី39:ជ្រុលអីប៉ុន្នឹង!!នៅស្ទើរផង
ភាគទី40:ព្រោះយើងស្រឡាញ់ឯង
ភាគទី42:អគុណប្រពន្ធសម្លាញ់
ភាគទី43:Yiboនិងក្លាយជារបស់ យើងតែម្នាក់គត់
ភាគទី44:កុំជឿលើភ្នែកខ្លួនតែម្ខាង
ភាគទី45:ដោះលែងបង
ភាគទី46:Zhanកុំទៅណាចោលបង
ភាគទី47:តួជំនួស
ភាគទី48:បើមកលេង ខ្ញុំក៏ស្វាគមន៍
ភាគទី49:ល្ងង់ជាងក្របី
ភាគទី50:រឿងខ្ញុំ បងកុំមកចេះដឹង
ភាគទី51:សម្លាប់ខ្ញុំទៅ
ភាគទី52:នាងពិតជាមោមែន!!
ភាគទី53:ខ្ញុំមិនដែរខ្លាចស្លាប់នោះទេ
ភាគបញ្ចប់

ភាគទី41:តោះផឹក

342 26 0
By Sreyphai65

នៅក្នុងហាងផ្កាមួយកន្លែងមានភ្ញៀវចេញចូលឥតឈប់
ឈរ និយាយរួមគឺមិនស្ងាត់តែម្តង ព្រោះតែមានបុគ្គលិក
រួសរាយរាក់ទាក់ថែមទាំងស្រស់សង្ហារទៀត ទោះមិនត្រូវការក៏ទិញដែរ ហើយម្នាក់នោះគ្មានអ្នកណាឆ្ងាយក្រៅពីXiao Zhanកម្លោះសង្ហារ ស្អាតដូចជាមនុស្ស
ស្រីនិងនោះទេ Zhanទើបតែទទួលបានការងារនេះថ្មីៗទេ ហើយនេះជាថ្ងៃដំបូងដែលគេមកធ្វើការ Zhan រៀបចំផ្កាឲ្យភ្ញៀវបន្តបន្ទាប់និយាយទៅគឺរកពេលដកដង្ហើមសឹងតែគ្មាន។។កាត់មកដល់ពេលល្ងាច Zhanបានត្រឡប់មកវិញទាំងរបស់កាន់ពេញដៃ ក្រាក~~បើកទ្វារមកភ្លាមក៏វ៉ាក់អឺនិងYiboដែរអង្គុយមើលទូរទស្សន៍ក្នុងបន្ទប់Zhan Yiboងាកមុខសម្លឹងZhan ហើយក៏ងើបដើរទៅរកZhan
ទៅជួយកាន់របស់របរឲ្យZhan

<<ទិញអីខ្លះនិង ច្រើនណាស់>>Yiboសួរ

<<របស់ប្រើប្រាស់និងហើយ ចេះសួរចឹងកើត>>Zhanឆ្លើយឡើងខ្មើត

<<នេះឲ្យឯង!!>>Zhanយកប្រអប់អ្វីមួយដាក់លើតុ
ប្រាប់ថាឲ្យYibo

<<ស្បែកជើង>>Yiboមិនទាន់បានបើកប្រអប់មើលផងក៏ស្គាល់បាត់

<<ត្រូវហើយ យើងកម្ម៉ង់មកទម្រាំតែបានមិនងាយទេ>>Zhanនិយាយតែក៏ទាញថូយកមករៀបផ្កាធ្វើ
មិនដឹង

<<ឯងចិត្តល្អដល់ម្លឹង>>Yiboមិនចង់ជឿក៏លាន់មាត់
និយាយ

<<ឯងយកឬអត់ឡូវ!!>>Zhanងាកមុខមកសួរ

<<យកតើ ប្រញាប់តែខឹង!!តែយើងមិនបានទិញអីឲ្យឯងផង ចាំថ្ងៃស្អែកបានទេ>>Yibo

<<យើងទិញស្បែកជើងឲ្យឯងនេះ មិនមែនចង់បានអី
តបស្នងពីឯងវិញទេ!!>>Zhan

<<យកទៅល៎មើលមើល>>Zhanប្រាប់ឲ្យនាយយក
ទៅសាកពាក់មើល

<<okay ប្រាកដហើយថាមិនយកអីពីយើងវិញ>>
Yiboនៅឆ្លៀតសួរបញ្ជាក់ម្តងទៀត

<<អត់ទេ!!>>Zhan

<<ច្បាស់ហើយ>>Yibo

<<អាbo យើងហត់និងឆ្លើយណាស់!!កុំសួរដដែលៗ >>Zhan

<<បាទ!!>>Yiboឆ្លើយនិងZhanហើយក៏បើកប្រអប់
យកស្បែកជើងមកពាក់ ឃើញថាត្រូវម៉ាច់តែម្តង ល្មម
ជើងគេ

<<Wow ល្មមជើងតែម្តង ពូកែរើសម្លេះពៅ>>Yibo
សរសើរZhan

<<ឯងថាស្អីមិញ!!>>Zhanខ្លាចស្តាប់ច្រឡំក៏សួរ

<<អគុណប្រពន្ធសម្លាញ់!!ជុប៎~>>Yiboនិយាយអគុណយ៉ាងពិរោះ ហើយក៏ចាប់មុខនាយតូចថើបថ្ពាល់
មួយខ្សឺត ដែលធ្វើឲ្យZhanគាំងធ្វើអីលេងកើត

<<Zhan Zhan ប្រពន្ធសម្លាញ់>>YiboហៅZhan
ពីដងនាយតូចគ្មានកម្រើកអីបន្តិចពេលប្រពន្ធសម្លាញ់

<<អ៎រ ហេ៎ស..អ្នកណាប្រពន្ធឯងឆ្កួតទេហេ៎ស>>
Zhanភ្ញាក់ពេលលឺពាក្យប្រពន្ធសម្លាញ់ តែក៏ថានាយ
ក្រាស់ឆ្កួត

<<គឺនេះអី មនុស្សដែរអង្គុយនៅពីមុខយើងគឺជាប្រពន្ធរបស់យើង>>Yiboនិយាយហើយក៏ញញឹម ថ្ពាល់ក្រពុំរបស់Zhanក៏ចាប់ផ្តើមឡើងក្រហមព្រឿងៗ(គេអៀន
ហើយ)

<<និយាយស្អីឡប់ៗ>>Zhanនៅតែនិយាយធម្មតា
ទោះកំពុងអៀនក៏ដោយ(គេខំលាក់🤧)

<<អេ៎ និយាយប៉ុន្នឹងហើយមិនអៀនទៀត!>>Yibo
និយាយបញ្ជួស ព្រោះឃើញថ្ពាល់Zhanឡើងក្រហម
ងាំងហើយ

<<ឈប់និយាយជាមួយឯងហើយ!!>>Zhanថាហើយ
ក៏ងាកមករៀបផ្កាបន្ត Yiboក៏បន្តអង្គុយញ៉ោះZhan
តទៀតចឹងទៅ ញ៉ោះទាល់តែZhanដេញចេញពីបន្ទប់

<<ទៅបាត់ៗទៅ>>Zhanបោះសម្តីពេលរុញនាយចេញក្រៅបន្ទប់ហើយក៏បិទទ្វារក្រឹប~~

<<ហេ៎ Zhanបើកទ្វារ យើងធ្វើលេងទេណា ហ៊ូនេះលេងខឹងមែនទែនហេ៎ស Zhanយើងសុំទោស បើក ទ្វារឲ្យយើងចូលវិញមោណា>>Yibo
ស្រែកអង្វរនិងគោះទ្វារ តុកៗៗ~~

<<Zhanយើងធ្វើលេងទេណា បើកទ្វារឲ្យយើងចូល
វិញមកណា>>Yiboនៅតែបន្តសុំឲ្យZhanបើកទ្វារ
តែអ្នកខាងក្នុងគ្មានតបអីម៉ាម៉ាត់ Yiboបន្តគោះហៅៗអស់1ម៉ោងជាង នាយក៏ឈប់គោះ ឃើញស្ងាត់យូរ
គ្រាន់Zhanក៏ដើរទៅបើកទ្វារ ព្រោះឃ្លានសឹងស្លាប់
ទៅហើយ ក្នុងទូរទឹកកកក៏អស់របស់ញ៉ាំទៀតតែក៏
វ៉ាក់អឺនិងYiboដែលឈរនៅមុខទ្វារនោះដដែល

<<ហឺយ នេះមិនទាន់ទៅទៀតហេ៎ស>>Zhan

<<ឲ្យយើងទៅណា>>Yibo

<<ចង់ទៅណាក៏ទៅៗ រឿងឯង>>Zhan

<<ចឹងឆាប់បើកទ្វារ យើងចូល!!>>Yibo

<<អត់!នេះជាបន្ទប់យើង>>Zhanប្រកែក ហើយក៏ចង់បិទទ្វារតែYiboយកដៃរាមិនឲ្យបិទកើត

<<ហឺយ...ឯងចង់យ៉ាងមិចជាមួយយើង>>Zhanសួរ
ធ្វើមុខក្រញ៉ូវ

<<ណេះយកទៅ មិនចូលក៏បាន>>Yiboហុចនំមួយថង់ធំឲ្យZhanនិងនិយាយដូចអស់សង្ឃឹមក្នុងជីវិតគ្រាន់តែគេមិនឲ្យចូលបន្ទប់ ឃើញបែបនេះអ្នកណាទៅដាច់ចិត្តទៅ បុរសដែលយល់ចិត្តដូចនាយនេះមិនមែនងាយរកនោះទេ ដោយមិនដាច់ចិត្តZhanក៏ទាញនាយចូលក្នុងនិងបិទទ្វារក្រឹប~~

សម្លឹងមើលទៅម្ខាងផ្លូវទៀតក៏ឃើញឡានមួយគ្រឿងចតនៅទីនោះក្នុងឡានក៏ឃើញនារីម្នាក់នាងសម្លឹងមើល
ទៅបន្ទប់Zhanដល់គេចូលបន្ទប់អស់ទើបនាងបើក
ឡានចេញទៅ រឿងមិនបានបង្ហាញឲ្យឃើញមុខនារីម្នាក់នោះច្បាស់នោះទេ។

ថ្ងៃថ្មីក៏ឈានចូលមកដល់អ្វីៗមិនប្រែប្រួលគឺនៅតែ
ធម្មតា គ្មានអ្វីប្លែកនោះទេ ប៉ុន្តែនៅពេលដែលZhan
ចេញទៅធ្វើការបាត់ ក៏មានអ្នកខលមកYibo Yibo
លើកនិយាយគ្នាចប់គេដើរចេញទៅក្រៅ

មកដល់ភូមិគ្រិះWang ឡានរបស់Yiboក៏បើកចូល
ពេលមានអ្នករត់មកបើកទ្វារឲ្យគេចូល Yiboឈប់ឡានហើយក៏ដើរចុះមក បោះជំហានមួយៗចូលទៅ
ខាងក្នុង

<<មកដល់ហើយហេ៎ស កូនbo>>អ្នកស្រីWang

<<បាទ!!>>Yibo

<<ឆាប់មកអង្គុយមកម៉ាក់មានរឿងចង់និយាយ!!>>
អ្នកស្រីWangប្រាប់ឲ្យYiboមកអង្គុយ Yiboក៏ដើរ
មកអង្គុយ

<<មានរឿងអីឆាប់និយាយមក ម៉ាក់!>>Yibo

<<សុខភាពម៉ាកកាន់តែចុះខ្សោយ ម៉ាក់មិនអាចបន្ត
គ្រប់គ្រងក្រុមហ៊ុនតទៀតបានទេ!!>>អ្នកស្រីWang
ខ្ចិលបូបាច់ច្រើនក៏និយាយសាច់ការ

<<ដូច្នេះ ម៉ាក់ហៅខ្ញុំមក.>>Yibo

<<ត្រូវហើយ!!គ្រប់គ្រងក្រុមហ៊ុនជំនួសម៉ាក់ វាដល់ពេលហើយ>>អ្នកស្រីWang

<<បាទ!!>>Yiboក៏យល់ព្រម ទាំងចិត្តមិនចង់

<<ម៉ាក់ដឹងថាកូនចង់រៀនធ្វើតាមក្តីស្រម៉ៃរបស់កូន តែ
ម៉ាក់មិនអាចបន្តនៅគ្រប់គ្រងក្រុមហ៊ុន.>>អ្នកស្រី
Wangនិយាយមិនទាន់ចប់ផងYiboក៏កាត់

<<មិនអីទេ តែខ្ញុំគួរតែហ្វឹកហាត់ការងារសិន>>Yibo

<<មិនបាច់ទេ ម៉ាក់ជឿជាក់លើកូន!!អាទិត្យក្រោយម៉ាក់
និងផ្ទេរដំណែងឲ្យកូន>>អ្នកស្រីWang

<<លឿនពេកហើយម៉ាក់ ខ្ញុំមិនទាន់ត្រៀមខ្លួនរួច
ទេ>>Yibo

<<កូនbo ម៉ាក់ទុកពេលឲ្យមួយអាទិត្យហើយមិនគ្រប់
គ្រាន់ទៀតហេ៎ស>>អ្នកស្រីWang

<<ម៉ាក់មិនដឹង មួយអាទិត្យទៀតកូនត្រូវរៀបចំខ្លួនទៅ
ក្រុមហ៊ុន មិនចឹងដឹងគ្នាជាមួយម៉ាក់ហើយ>>អ្នកស្រី
Wang

<<បានៗ ខ្ញុំព្រម!!ឡូវខ្ញុំសុំលាម៉ាក់ទៅវិញហើយ>>
Yiboនិយាយចប់ក៏ងើបឈរប្រុងដើរចេញ

<<ឈប់>>អ្នកស្រីWangឃាត់

<<មានអីទៀតហេ៎ស ម៉ាក់>>Yiboសួរ

<<កូនគួរតែមកនៅផ្ទះយើងវិញហើយ>>អ្នកស្រី Wang

<<ខ្ញុំចង់សាករស់នៅផ្ទះជួលមួយរយៈទៀតសិន!!>>
Yibo

<<ចុះក្មួយZhan ទំនេរនាំគេមកលេងម៉ាក់ផង!!>>
អ្នកស្រីWang

<<បាទ ចុះអាសាន និងអាជីគេទៅណា>>Yiboតប
ហើយសួររកពីនាក់ទៀត

<<មិនដឹងទៅណាដែរ ពីនាក់គេនិងលឿនណាស់ តាម
មិនទាន់ទេ>>អ្នកស្រីWang

<<គួរតែប្រដៅចេញខ្លះហើយ ទៅណាមកណាមិនចេះ
ប្រាប់ម៉ាក់បែបនេះ>>Yiboនិយាយបែបលេងសើច

<<បងថាអីអម្បាញ់មិញ>>Haoxuanដើរមកឈរ
និយាយពីក្រោយYiboដែរមានJiyangដើរមកពី
ក្រោយដែរ

<<អ៎រមកដល់ល្មម យើងកំពុងតែចង់ប្រដៅប្អូនអត់បាន
ការដូចឯងស្រាប់ផង>>Yibo

<<បងកុំចេះតែថា បើខ្ញុំមិនបានការ បងបានការស្អីដែរ
អត់ប្រយោជន៍ដូចតែគ្នា>>Haoxuan

<<ឯង!!>>Yiboនិយាយអីមិនចេញក៏ចង់វៃអាប្អូន
កំហូចនេះ តែHaoxuanគេច មិចនិងអាចឲ្យនាយ
វៃខ្លួនងាយៗនោះ

<<បើខ្លាំងឯងកុំរត់!!>>Yiboស្រែក

<<ចឹងបងដេញខ្ញុំធ្វើអី!!>>Haoxuanដែលរត់គេចពី
បងខ្លួនក៏ស្រែកបក

<<មើលពួកគេទាំងពីចុះ ធំហើយនៅលេងដូចជាកូន
ក្មេង>>អ្នកស្រីWang

<<មែនហើយ!!ស្តាយណាស់ដែរខ្ញុំមើលមិនឃើញពួក
គេទាំងពី>>Jiyangតប

<<ម៉ោះ អង្គុយចុះទៅ កុំខ្វល់ពីពួកគេ>> អ្នកស្រីWangក៏ដើរទៅកាន់ដៃJiyangនិងប្រាប់ឲ្យ
Jiyangអង្គុយ

<<អគុណណាស់ បាទ!>>Jiyangអគុណអ្នកស្រី
Wang

Skip

Zhanមកដល់បន្ទប់វិញក៏ឃើញYiboអង្គុយលើ
សាឡុងខ្លួនតាមធម្មតា

<<ហេ៎ អាboល្ងាចនេះទៅញ៉ាំស៊ុបអត់>>Zhanសួរ

<<ទេ>>Yibo

<<កើតអី!!ឯងញ៉ាំអីហើយៗហេ៎ស>>Zhan

<<ហឹម!>>Yibo

<<អ៎រ បើចឹងចាំថ្ងៃក្រោយទៅចឹង!!>>Zhanបញ្ចប់
ប្រយោគហើយក៏ដើរចូលបន្ទប់ទឹកបាត់ ចំណាយពេល
15នាទីZhanក៏ងូចទឹកហើយ Zhanដើរចេញមកវិញ
ក៏បាត់Yiboបាត់

<<ទៅណាបាត់ហើយ ថ្ងៃនេះប្លែកៗ>>Zhanនិយាយ
តែម្នាក់ឯងនិងគិត។។គិតអស់ហើយក៏មិនដឹងថានាយ
កើតអី Zhanក៏អង្គុយចុះគិតតទៀត បន្តិចក្រោយមក
Yiboក៏ត្រឡប់មកវិញជាមួយស្រាកាន់ពេញដៃZhan
ធ្វើមុខឆ្ងល់ៗ Yiboយកស្រាមកដាក់លើតុចំពោះមុខ
Zhan

<<តោះផឹក>>YiboបបួលZhanផឹក

<<ឯងកើតអី មិចនៅសុខៗចង់ផឹកចឹង>>Zhanសួរ

<<គ្មានកើតអីទេ ទំនេរ អផ្សុក ចង់ផឹក>>Yibo

<<ល្អយើងកំដរឯងចុះ>>Zhanនិយាយ
[ចាំមើលយើងបញ្ច្រក់ឯងឲ្យនិយាយការពិតចេញមកតែ
ម្តង]Zhanពោលក្នុងចិត្ត

Tobe continue...
P♡

Continue Reading

You'll Also Like

126K 2.6K 35
𝐀𝐫𝐢𝐚𝐧𝐧𝐚. For 11 years of her life Arianna has been pushed, beaten and forced to become a top assassin. At the age of 5, little Arianna was kid...
123K 3.8K 77
Long before time had a name, the first spinjitzu master created Ninjago, using four elemental weapons, but when he passed a dark presence sought out...
24.9K 1.6K 51
Athena, the goddess of wisdom and war. That was where Athena Rangarsdóttir got her name from. The brave beauty knew how to use a sword and it was her...