រឿង ចំណងស្នេហ៍ស៊ាវ ចាន់ (ចប់)

By Sreyphai65

22.8K 1.5K 40

{Wang Yibo♡Xiao Zhan} More

ភាគទី1:អាមនុស្សឆ្កួត!!
ភាគទី2:កំណាញ់ខ្លួនម្លេះ!!
ភាគទី3:សុំគេងអោបមួយយប់
ភាគទី4:ខ្ញុំស៊ាំហើយ!
ភាគទី5:គ្មានសិទ្ធ
ភាគទី6:វង្វេងព្រៃហើយ!!
ភាគទី7:ក្តៅខ្លួនមិចមិនប្រាប់យើង!!
ភាគទី8:យើងនឹកឯងខ្លាំងណាស់!!
ភាគទី9:អាប៉ិមុខគួរឲ្យស្អប់!!
ភាគទី10:ឧបមា...
ភាគទី11:រៀបការ
ភាគទី12:ចង់គេងអោបឯងចឹង!!
ភាគទី13:បងជាបុរសស្មោះស្នេហ៍ណា
ភាគទី14:ចឹងនាងជាសង្សារចាស់គាត់ហេ៎ស
ភាគទី15:នាងច្បាស់ជាជឿឯង!!
ភាគទី16:ទុកបើកទ្វារចូលមករំលោភឯង
ភាគទី17:ក្មេងឆ្លាត!ស្តាប់បង្គាប់
ភាគទី18:ក្មេងឈ្លើយ
ភាគទី19:ជៀសផ្លូវខ្ញុំ
ភាទី20:គ្មានចង់បាន
ភាគទី21:ព្រោះយើងធុញ!!
ភាគទី22:ក៏គ្រាន់តែបញ្ឈឺវា!!
ភាទី23:ចូលរួមសោកស្តាយផងលោក
ភាគទី24:អាមនុស្សលាក់ពុត
ភាគទី25:នេះជា...
ភាគទី26:ផ្តាច់មិត្តភាព
ភាគទី27:យើងបែកគ្នាទៅ
ភាគទី28:នឹក
ភាគទី29:នេះបញ្ជាក់ថា..
ភាគទី30:មើលទៅឯងស្អាតដែរតើ
ភាគទី31:ថើបឬអត់ឡូវ!!
ភាគទី32:អនាគតភារិយា
ភាគទី33:សុំទោស!!ខ្ញុំសុំទោស
ភាគទី35:ដោះលែង
ភាគទី36:ធ្វើអីក៏បានធំអស់ហើយ
ភាគទី37:ចង់ឲ្យបងរំលោភអូនហេ៎ស
ភាគទី38:អ្នកណាចងអ្នកនោះស្រាយ!!🔞
ភាគទី39:ជ្រុលអីប៉ុន្នឹង!!នៅស្ទើរផង
ភាគទី40:ព្រោះយើងស្រឡាញ់ឯង
ភាគទី41:តោះផឹក
ភាគទី42:អគុណប្រពន្ធសម្លាញ់
ភាគទី43:Yiboនិងក្លាយជារបស់ យើងតែម្នាក់គត់
ភាគទី44:កុំជឿលើភ្នែកខ្លួនតែម្ខាង
ភាគទី45:ដោះលែងបង
ភាគទី46:Zhanកុំទៅណាចោលបង
ភាគទី47:តួជំនួស
ភាគទី48:បើមកលេង ខ្ញុំក៏ស្វាគមន៍
ភាគទី49:ល្ងង់ជាងក្របី
ភាគទី50:រឿងខ្ញុំ បងកុំមកចេះដឹង
ភាគទី51:សម្លាប់ខ្ញុំទៅ
ភាគទី52:នាងពិតជាមោមែន!!
ភាគទី53:ខ្ញុំមិនដែរខ្លាចស្លាប់នោះទេ
ភាគបញ្ចប់

ភាគទី34:ធ្វើបានល្អណាស់!!

379 35 4
By Sreyphai65

នៅពេលនេះHaoxuanមានកែវភ្នែកផ្លាស់ប្តូរហើយ
ហើយថ្ងៃនេះក៏ដល់ថ្ងៃដែរត្រូវស្រាយក្រណាត់រុំភ្នែក
ដែរគ្រប់គ្នាទន្ទឹងរងចាំទាំងអារម្មណ៍ភ័យអរៗYibo
និងអ្នកស្រីWangរកចាំឲ្យគ្រូពេទ្យស្រាយក្រណាត់
រុំភ្នែកនោះមួយៗ បន្ទាប់ពីស្រាយរួចHaoxuanក៏
បើកភ្នែកយឺតៗ គេលើកដៃខ្លួនមកសម្លឹងមើល ពេល
នេះគេមើលឃើញវិញហើយ
[បងមើលឃើញវិញហើយ តើអូនអាចត្រឡប់មកដូច
ដើមវិញបានទេ?]Haoxuanក៏ពោលឡើងក្នុងចិត្ត
ទាំងទឹកមុខក្រៀមក្រំ

<<កូនសាន កូនឃើញម៉ាក់ទេ!>>អ្នកស្រីWang

<<ខ្ញុំមើលឃើញវិញហើយ!!>>Haoxuanនិយាយ
ញញឹមទាំងក្រៀមក្រំ

<<កុំយំកូនមើលឃើញវិញ គឺជារឿងល្អ!!កុំយំៗ>>
អ្នកស្រីWangក៏អោបលួងលោមកូន

<<មែនហើយ លោកគ្រូពេទ្យតើអ្នកបរិចាកកែវភ្នែកឲ្យ
កូនខ្ញុំពេលនេះគេនៅឯណា>>អ្នកស្រីWangសួររកអ្នកបរិចាកកែវភ្នែកឲ្យកូនខ្លួន

<<សុំទោស ខ្ញុំមិនអាចប្រាប់បានទេ!!អ្នកជំងឺមើលឃើញវិញហើយ ប៉ុន្តែត្រូវនៅពិនិត្យសុខភាពបី
បួនថ្ងៃទៀតសិន ដើម្បីបញ្ជាក់>>គ្រូពេទ្យ

<<ចា៎ស !!អគុណលោកគ្រូពេទ្យច្រើនណាស់>> អ្នកស្រីWang

<<បាទ!!អ្នកជំងឺគួរតែសម្រាកសិនទៅ ចឹងខ្ញុំសុំទៅវិញ
សិនហើយ>>គ្រូពេទ្យថាហើយក៏ដើរចេញទៅ

<<អាសានញ៉ាំអីសិនទៅ បងទិញរបស់មកច្រើនណាស់>>Yibo

<<អត់ទេ ខ្ញុំមិនទាន់ឃ្លានទេ!!>>Haoxuanបដិសេធ

<<អាសានឯងកុំចឹងអី បើឯងឲ្យគេចាកចេញទៅហើយ
កុំមកពិបាកចិត្តបែបនេះ យើងពិបាកមើលណាស់!!>>
Yiboនិយាយបែបនេះ ព្រោះដឹងពីទឹកមុខHaoxuan
នេះកើតឡើងដោយសាររឿងអី

<<មានរឿងអីហេ៎ស!!កូនbo>>អ្នកស្រីWang

<<គ្មានអីទេម៉ាក់ និយាយចឹងក្រែងបងត្រូវប្រកួតបាល់ទះអន្រជាតិប៉ុន្មានថ្ងៃខាងមុខនេះហេ៎ស មិនទៅហាត់ត្រៀមទេហេ៎ស>>Haoxuanនិយាយកុំឲ្យម៉ាក់ខ្លួនគិតច្រើនហើយក៏បង្វែររឿងនិយាយជាមួយYibo

<<ឯងដេញយើងហេ៎ស!!>>Yibo

<<អត់ទេ ប៉ុន្តែខ្ញុំជាហើយ បងឈប់បារម្ភទៀតទៅឆាប់ទៅហាត់ទៅ>>Haoxuan

<<អឺៗ យើងទៅ!!ហើយនេះរបស់អាJiវាឲ្យឯង វាប្រាប់ថាកុំមករកវា វាមិនចង់ឃើញមុខឯងទៀតនោះទេ>> Yiboនិយាយនិងយកប្រអប់មួយហុចឲ្យHaoxuan
និយាយពាក្យមកចាក់ចំបេះដូងHaoxuanឲ្យឈឺកាន់
ខ្លាំង Haoxuanក៏ទទួលយកមកមើល

<<ម៉ាក់!!>>Yiboនិយាយ អ្នកស្រីWangហាក់ដឹងដែរក៏នាំគ្នាចេញទៅក្រៅទាំងពីនាក់និងទៅ ទុកឲ្យ
Haoxuanសម្លឹងមើលប្រអប់នោះតែម្នាក់ឯង សម្លឹង
អស់មួយសន្ទុះទើបគេដាច់ចិត្តបើកមើលក្នុងប្រអប់នោះ
មានទូរស័ព្ទ ខ្សែដៃ គេក៏កាន់ទូរស័ព្ទនោះយកមកមើល
រឿងក៏ស្រម៉ៃថយក្រោយឲ្យឃើញ ថ្ងៃនោះជាថ្ងៃបុណ្យ សង្សារគេក៏ទិញជូនJiyangតែម្តងទៅ Jiyang
មិនចង់ទទួលនោះទេ ព្រោះមើលទៅវាថ្លៃតែលឺនាយ
ថាមិនថ្លៃទើបគេព្រមទទួល ហើយគេក៏ស្រម៉ៃឲ្យឃើញ
នៅពេលJiyangនិងHaoxuanកំពុងដើរលេងក្នុង
ផ្សារក៏ឃើញមានកន្លែងលក់ខ្សែដៃគូស្នេហ៍ ពួកគេក៏
ចូលទៅរើសមើលត្រូវចិត្តក៏ទិញពាក់ជាមួយគ្នា

ត្រឡប់មកបច្ចុប្បន្នវិញ Haoxuanក៏ឃើញមានក្រដាសតូចមួយគេក៏បើកមើលយកមកអានក្នុងសបុត្រ <របស់ទាំងអស់ខ្ញុំប្រគល់ជូនបងវិញ សង្ឃឹមថាបងនិងមិនមករំខានខ្ញុំ>Haoxuanបន្ទាប់ពីបានអានសំបុត្រមួយនេះហើយក៏ស្រក់ទឹកភ្នែកម៉ាត់ៗ ហេតុអីក៏មនុស្ស
ដែរគេស្រឡាញ់ធ្វើដល់ថ្នាក់នេះដាក់គេ

កន្លងផុតបានប៉ុន្មានថ្ងៃក៏ឈានដល់ថ្ងៃប្រកួតល្មម
ឃើញថាអ្នកមកចូលរួមគឺច្រើនកោះករណាស់ ព្រោះតែ
នេះជាការប្រកួតអន្តរជាតិ ក្នុងចំណោមអ្នកមកទស្សនាទាំងអស់ក៏ឃើញមានZhanនៅក្នុងនោះម្នាក់ដែរ Yiboក៏ងាកឃើញZhan Zhanក៏ធ្វើដៃស៊ូៗនិងញញឹមដាក់Yibo Yiboក៏ញញឹមតបវិញ បានតែប៉ុននិងមានកម្លាំងចិត្តព្រឺសម៉ង ការប្រកួតបានចាប់ផ្តើមឃើញថាភាគីទាំងសងខាងស្វិតស្វាច និងសកម្មខ្លាំង
ណាស់ជាមួយការប្រកួតមួយនេះ ពិន្ទុក៏ប្រកៀកគ្នា
និយាយរួមខ្លាំងទាំងសងខាង រហូតដល់ម៉ោងសម្រាក
ឃើញថាក្រុមដៃគូYiboមានព្រៀបជាងក្រុមYibo
ដោយក្រុមYibo12Vs13ចូលដល់ការប្រកួតបន្ត
ទៀត នៅតែមួយគ្រាប់ទៅមួយគ្រាប់មករកអ្នកឈ្នះមិន
ឃើញរហូតដល់22= ការប្រកួតបន្តរហូតដល់រកឃើញ
អ្នកឈ្នះនោះគឺក្រុមYiboដែរទទួលបាន26Vs24គ្រប់
គ្នាហ៊ូអបអរ សំឡេងទះដៃផងហ៊ូផងលាយបញ្ចូលគ្នា
លឺកងរំពង Yiboក៏មិនភ្លេចសម្លឹងរកមើលZhanដែរ
Zhanលើកមេដៃនិងសើចស្ញេញដាក់នាយ មើលទៅ
គួរឲ្យស្រឡាញ់ណាស់តើក្មេងនេះ។បន្ទាប់ពីបានទទួល
ពានអីសប់គ្រាប់ហើយ(កន្លែងនិងសុំកាត់ៗហើយ)
Yiboដើរចេញមកក្រៅក៏ឃើញZhanល្មមគេក៏ដើរចូលទៅរកនាយតូច Zhanក៏ឈរសម្លឹងមើលដំណើរនាយដើរមករកខ្លួន ទាំងស្នាមញញឹម

<<ធ្វើបានល្អណាស់>>Zhanសរសើរពេលនាយមកឈរចំពោះមុខខ្លួន

<<ប្រាកដជាចឹងហើយ!!>>Yiboនិយាយបែបអំណួត
ខ្លួនឯង ឃើញអីប្រលាក់មុខZhan Yiboក៏លើកដៃ
យឺតៗជូតមុខឲ្យZhan ដែរធ្វើឲ្យZhanភាំងកម្រើក
ខ្លួនមិនកើតមិនដឹងធ្វើអី

<<ហេ៎ ធ្វើអីឯងនិង!!>>Zhanបន្ទាប់ពីភាំងរួចមកក៏
វៃដៃនាយចេញនិងនិយាយ

<<យើងគ្រាន់តែជូតមុខឲ្យតើ>>Yibo

<<អឺ...!និយាយចឹងឯងមានដឹងអាJiវាទៅណាអត់យើង
ទៅរកវានៅផ្ទះមិនឃើញសោះ>>Zhanនិយាយ គ្រាន់តែលឺថាJiyangភ្លាមទឹកមុខYiboក៏ប្រែមកជាក្រៀមស្រពោន ដែរបង្ហាញឲ្យZhanដឹងថាគ្មានរឿងល្អនោះ

<<អាboមានរឿងអីហេ៎ស ប្រាប់យើងមក!!>>Zhan
ចំរិតសួរ

<<គេប្តូរកន្លែងស្នាក់នៅហើយ!>>Yibo

<<នៅឯណា!!>>Zhanសួរតទៀត

<<យើងក៏មិនដឹងដែរ!!>>Yiboឆ្លើយប៉ុន្តែគ្រាន់តែមើលមុខ Zhanក៏ដឹងថានាយកុហកបាត់ទៅហើយ

<<អាbo ឯងកុហកយើងធ្វើអី!!គ្រាន់តែប្រាប់ថាវាប្តូរទៅនៅឯណាវាពិបាកណាស់ហេ៎ស>>Zhan

<<យើង...>>Yiboនៅតែទាក់ទឺឆ្លើយមិនចេញ

<<ឬក៏ឯងលេងចាត់ទុកយើងជាមិត្តហើយ!!>>Zhan
និយាយ មុខវិញកាន់តែខឹង

<<Zhan..>>Yiboហៅនាយតូចបែបដាស់តឿន
Zhanវិញនៅតែសម្លឹងមុខនាយដូចចងគំនុំនិងគ្នា
តាំងពីជាតិណាមកចឹង

<<ok okយើងប្រាប់!!>>Yiboក៏និយាយokភ្លាមពេលឃើញមុខZhanកាន់តែខឹង លឺចឹងទឹកមុខZhan
ក៏ត្រឡប់មកធម្មតាវិញលែងក្រញីក្រញ៉ូវ

<<គេប្តូរទៅនៅ...>>Yiboមិនទាន់បានប្រាប់Zhan
ផងក៏មានសំឡេងមួយកាត់ផ្តាច់ពាក្យគេ

<<បងប្រុស!!>>Haoxuanស្រែកហៅបងប្រុសខ្លួន
ផ្អើលគេផ្អើលឯង

<<ឯងហៅអីហៅមេស ត្រចៀកយើងនៅល្អមិនថ្លង់ទេ>>Yiboឆ្លើយនិងប្អូនប្រុស

<<អ៎រនេះ បង អឹ Zhanមកដែរហេ៎ស>>Haoxuan
ឃើញZhanក៏និយាយបងតែក៏ប្តូរមកហៅស្មើវិញភ្លាម
Zhanប្លែកដែរ ព្រោះតាមទម្លាប់កាលពីមុននាយហៅគេស្មើតើ គ្រាន់តែបែកគ្នាប៉ុន្មានខែក៏មកហៅគេបងអីណា

<<មែនហើយ មកមើលគេប្រកួត!!>>Zhanឆ្លើយ
Yiboក៏មើលមុខZhanវៃសុទ្ធតែគេតែម្តង

<<ល្មមប្រាប់យើងហើយ អាJiអឹម>>Zhanប្រុងនិយាយតែត្រូវYiboខ្ទប់មាត់ជាប់ Haoxuanគ្រាន់តែលឺថាជាJiyangភ្លាម

<<Jiកើតអីហេ៎សបងប្រុស!!>>Haoxuanនៅតែមាន
ចិត្តគិតបារម្ភពីJiyangទោះគេធ្វើដាក់ខ្លួនបែបណាក៏
ដោយ

<<អត់ទេ!!Zhanគេគ្រាន់តែចង់ដឹងកន្លែងស្នាក់នៅ
របស់Jiyangប៉ុណ្ណោះ>>Yiboក៏និយាយតែម្តងទៅ
បើហាមមិនទាន់ផង

<<ពួកឯងមានរឿងអីហេ៎ស មិចក៏ឯងមិនដឹងថាអាJi
វានៅឯណា>>Zhanឆ្ងល់ដល់ពេលលឺចឹងHaoxuanសួរដូចជាមិនដឹងរឿង

<<គឺ..>>Haoxuanមិនទាន់បានឆ្លើយផង

<<អាសានទៅផ្ទះទៅ>>Yiboដេញប្អូន

<<ខ្ញុំ..>>Haoxuan

<<ឆាប់ទៅៗ ម៉ាក់បារម្ភណា!!>>Yiboនៅតែដេញប្អូន

<<បាទ!!>>Haoxuanក៏ព្រមទៅ
បន្ទាប់ពីHaoxuanចេញទៅហើយYiboក៏ហុច អាសយដ្ឋានរបស់Jiyangឲ្យZhan

<<នេះ ទៅរកតាមនិងទៅ>>Yibo

<<ចុះហេតុអីវាប្តូរកន្លែងរស់នៅ ក្រែងវាស្រឡាញ់ផ្ទះមួយនោះណាស់ហី>>Zhanទទួលហើយក៏សួរបន្ត

<<យើងមិនអាចប្រាប់បានទេ មានរឿងអីឯងទៅសួរវា
ដោយខ្លួនឯងទៅ>>Yibo

<<អឹម!!>>Zhanក្រហឹមដើមកបញ្ជាក់

<<ឥឡូវទៅញ៉ាំអីសិនទៅ!!>>Yiboក៏នាំZhanទៅរក
អីញ៉ាំ។។មកដល់ហាងស៊ុបមួយកន្លែងពួកគេទាំងពីក៏
ចូលទៅអង្គុយ

<<ឥឡូវយើងប៉ាវឯងញ៉ាំអីចុះថ្ងៃនេះ ទុកជារង្វាន់>>
Zhanនិយាយឡើង

<<និយាយហើយហាមក្រឡាស់សម្តី!!>Yibo

<<យើងថាប៉ាវគឺប៉ាវហើយ ឆាប់កម្មង់ទៅ!!>>Zhan
ថាហើយYiboក៏ចាប់ផ្តើមកម្មង់គឺថាពេលលើកមកដាក់
លើតុគឺពេញតែម្តង

<<ហើយនេះ ឯងញ៉ាំអស់ដែរហី>>Zhanលាន់មាត់

<<ចុះឯងមិនញ៉ាំទេហេ៎ស!!បានសួរមកចឹង>>Yibo
និយាយ

<<អឺទៅ!!ឆាប់ញ៉ាំទៅ>>Zhanដោយខ្ចិលនិយាយច្រើនក៏ប្រាប់ឲ្យនាយញ៉ាំតែម្តងទៅ

<<យើងទៅបន្ទប់ទឹកមួយភ្លេត!!>>Zhanថាហើយក៏
ងើបដើរទៅបន្ទប់ទឹក គ្រាន់តែZhanទៅបាត់ភ្លាម
Yiboក៏ងើបដើរទៅកន្លែងគិតលុយ គិតលុយហើយបាត់ ហើយក៏ដើរមកអង្គុយញ៉ាំធម្មតា Zhanត្រឡប់មកអង្គុយវិញហើយក៏យកអាវហ៊ូលឌីមកពាក់គ្របក្បាលជិត

<<ឯងកើតស្អីឯងនិង!!>>Yiboឃើញបែបនេះក៏សួរ

<<ឯងមិនមើលកយើង!!>>Zhan

<<ឯណា!!>>Yiboសួរ Zhanក៏ដោះមួកអាវហ៊ូលឌី
នោះឲ្យមើល

<<ហ៊ូ ស្នាមខ្លាំងពិតមែន!!>>Yiboបន្ទាប់ពីឃើញហើយក៏សរសើរទៀត ដែរធ្វើឲ្យZhanសម្លក់នាយ
យកម៉ង ទើបទាញមួកអាវហ៊ូលឌីមកពាក់វិញ

<<និងមិនមែនមកពីឯងទេហេ៎ស>>Zhanបន្ទោសនាយ

<<មិនដឹងទេ!!ចុះគ្រាន់តែស្នាមកមិចចាំបាច់ពាក់អាវ>>Yibo

<<គេមើលច្រើនពេក!!មិនចេះនៅទេ>>Zhan

<<បើចឹងចេញទៅលេងខាងក្រៅវិញទៅ!!>>Yibo

<<ចាំតិច!!ប..>>Zhanនិយាយនិងរៀបហៅអ្នកគិត
លុយតែនាយឃាត់

<<មិនបាច់ទេ យើងចេញហើយៗ!!>>Yibo

<<ហឺ មើលគេធ្វើ!!យើងថាយើងប៉ាវហើយឯងមកចេញ
លុយ>>Zhanដោយមិនយល់ពីនាយនេះមិនដឹងជាគិតអីទេ ក៏និយាយទាំងមុខក្រញ៉ូវ

<<តោះឆាប់ទៅ!!>>YiboមិនមើលមុខZhanទេតែក៏
ទាញដៃZhanដើរចេញទៅក្រៅ

<<អាbo ឯងនាំយើងទៅណា>>Zhanសួរដោយសារ
តែគិតតែពីទាញដៃគេដើរមិនប្រាប់ថាទៅណាសោះ

<<ជិះស្គី!>>Yibo

<<តែយើង ត្រូវទៅផ្ទះ!!>>Zhan

<<ទៅលេងជាមួយយើងមួយភ្លេតទៅ>>Yiboក៏ងាក
មកនិយាយជាមួយZhanធ្វើមុខកំសត់បែបអង្វរក

<<អឺៗ ទៅក៏ទៅ!!>>Zhanក៏ព្រមព្រោះតែចាញ់និង
ទឹកមុខអង្វរនាយនិងម៉ង។។ពួកគេនាំគ្នាលេងស្គីឆ្អែត
ហើយក៏នាំគ្នាបន្តដើរលេងតាមដងផ្លូវសាធារណមួយ
ឃើញតុក៏អង្គុយចុះសិនទៅ

<<យើងទៅទិញទឹកមួយភ្លេត!!>>Zhanអង្គុយចុះមិន
បានមួយនាទីផងក៏និយាយនិងងើបឈរវិញ

<<អឹម យើងចាំនៅទីនេះ!!>>Yiboថា Zhanក៏ដើរ
សម្តៅទៅម៉ាតម្ខាងទៀតនៃផ្លូវ។។ទៅដល់ម៉ាតរកទិញ
ទឹកនំដែរខ្លួនត្រូវការហើយក៏យកទៅគិតលុយ

<<លោក អ៎រនេះZhanទេហេ៎ស!!>>Haoxuanរើស
របស់ម្នាក់ដែរឈរមុខខ្លួនជ្រុះហៅ គ្រាន់តែឃើញមុខ
Zhanងាកមកស្គាល់ក៏រាក់ទាក់ដាក់

<<អ៎រ នេះxuanឯងមកទីនេះដែរហេ៎ស ចៃដន្យដល់
ហើយ!!>>Zhanក៏រាក់ទាក់ទៅវិញតាមបែបមនុស្ស
រួសរាយចឹងទៅ

<<បាទគឺមកទិញរបស់ប្រើប្រាស់ខ្លះ>>Haoxuan
តប

<<មើលទៅភ្នែកឯងដូចមនុស្សម្នាក់ដែរផ្សេង ដូចយើង
ធ្លាប់ស្គាល់ពីមុនមកយ៉ាងចឹង>>Zhanនិយាយចេញ
តាមអារម្មណ៍ខ្លួនដែរកែវភ្នែកនេះភ្លឺថ្លាដូចជាមនុស្សម្នាក់ផ្សេងទៀតមិនមែនជាគេយ៉ាងមិចមិនដឹង

<<បងប្រុសខាងនេះ របស់បងអស់xxx>>បុគ្គលិកប្រាប់ទៅZhan Zhanក៏ដកលុយឲ្យបុគ្គលិក

<<អេ៎!!>>Zhanបន្ទាប់ពីគិតលុយហើយក៏ភ្ញាក់នៅ ពេលលូកក្នុងហ៊ោប៉ាវខ្លួនដូចជាបាត់របស់មួយ

<<មានអីហេ៎ស!!>>Haoxuanសួរ

<<គឺបាត់របស់>>Zhan

<<ជាអី!!>>Haoxuan

<<គឺអាសយដ្ឋានផ្ទះអាJi>>Zhanឆ្លើយ គ្រាន់តែលឺ
ថាជារបស់JiyangHaoxuanហាក់មានចិត្តរារែកមិន
ចង់ឲ្យរបស់អ្វីម្យ៉ាងនៅក្នុងដៃរបស់គេ

<<ខ្ញុំដូចជាមិនឃើញទេ>>Haoxuan

<<អឹម ចឹងខ្ញុំទៅសិនហើយ!!មិនដឹងជាជ្រុះឯណាផង>>Zhanថាហើយក៏ដើរចេញទៅក្រៅ Haoxuan
ក៏លាត់ដៃខ្លួនក្នុងនោះគឺជាអាសយដ្ឋានរបស់Jiyang
នេះរៀបនិងឲ្យទៅហើយតែគ្រាន់តែលឺថាJiyang
ក៏ប្រែមកជាទុកមិនឲ្យZhanទៅវិញ

ក្រឡេកមកមើលខាងZhanឯណេះវិញដើរមកអង្គុយ
ជិតYiboហើយក៏ហុចទឹកឲ្យនាយ

<<ទៅយូរមេស!!>>Yiboទទួលទឹកហើយក៏និយាយ

<<កុំរអ៊ូច្រើនពេក!!ឲ្យផឹកក៏ផឹកទៅ>>Zhanថាហើយក៏ដកកាសយកមកស្តាប់ធ្វើដូចនៅតែឯង
Yiboឃើញចឹងក៏ដកកាសពីត្រចៀកZhanមួយ
យកមកស្តាប់ដែរ ដែរធ្វើឲ្យZhanមើលមុខនាយតែក៏បែរទៅមើលខាងមុខគេវិញ មើលទៅដូចគូស្នេហ៍ចឹងពីនាក់មិត្តគេនេះ ស្តាប់ចុះស្តាប់ឡើងក៏ប៉ះបទរូមេនទិច
ដែរធ្វើឲ្យពួកគេស្លុងអារម្មណ៍មើលមុខគ្នានិង
ភ្នែកប៉ះភ្នែកនាយក្រាស់ក៏សសៀទៅឱនថើប
បបូរមាត់នាយតូច នាយតូចមិនបានបដិសេធនោះទេ
មានតែថើបគេតបត។សំខាន់ថើបគ្នាចំពេលព្រះអាទិត្យ
រៀបលិចទៀតស្វីតដល់ហើយ។

Tobe continue...

P♡

Continue Reading

You'll Also Like

114K 3.6K 104
Coming Into Your World I Fell In Love With You| "I'm...In love with someone who's in a TV show?! And he's not even in the show he's supposed to be a...
398K 14.4K 43
!Adult/Possessive and Asshole!
2.5M 77.2K 115
Previously called Older Brothers Part 1 Completed (Alternate version) part 2 Completed "T-trust me?" "Always." It was the promise that they were neve...
29.1K 1.9K 22
في عمق الغابات الكثيفة، التي تتخفى خلفها الأسرار المظلمة، تجد نفسها فاينا إيفانوف، شابة هاربة من قريتها، تحمل عبء ماضٍ مأساويٍ، حيث هربت من قبضة زوج...