វិប្បដិសារី💔🙂(ចប់)សាងស្នេហ៍...

TeaKooK602 द्वारा

17.4K 1.7K 251

កំហុសដែលបានប្រព្រឹត្តខុសក្នុងជាតិមុន នៅមុនពេលស្លាប់នាយក៏បានប៉ងប្រថ្នាកើតក្នុងជាតិក្រោយផ្សងគូរជាមួយប្រពន្ធនាយម... अधिक

ខឹង
សុំទោស
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គពីរ)
សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាស្នេហ៍ក្នុងជាតិថ្មី(វគ្គពីរ)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សុំច្បាប់
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សុំ
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
ដំណឹង
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
ត្រូវការមតិយោបល់
ខ្លឹមសារសុំទោស
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)
សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)

សាងស្នេហ៍ក្នុងជាតិថ្មី(វគ្គ2)

582 74 21
TeaKooK602 द्वारा

ភាគទី9

"បងស្រលាញ់អូន បងនិងធ្វើគ្រប់យ៉ាងទាំងអស់ឲ្យតែអាចយកអូនមកនៅក្បែរបងបានបងនិងធ្វើ "ពាក្យសម្តីទាំងអស់យ៉ុនហ្គីនាយបានត្រឹមនិយាយនៅក្នុងចិត្តមិនបានបង្ហើបចេញមកខាងក្រៅនោះឡើយ ក្នុងឡានប្រែជាស្ងាត់នាយមិនដឹងគួរនិយាយពាក្យអ្វីបន្តទៀតនោះទេព្រោះពេលនេះជីមីនមិនបែរមុខឬនិយាយព្រមទទួលពាក្យសុំទោសនាយផងនិង។ចំណែកជីមីននេះវិញអង្គុយធ្វើមុខស្ងួតបែរមុខទៅបង្អួចដោយគិតក្នុងចិត្តដូចគ្នា

"ហេតុអីស្នាមថើបរបស់គេវាហាក់ដូចយើងនិងគេធ្លាប់ថើបគ្នាពីមុនមកហើយអញ្ចឹង"ជីមីន លើកដៃស្ទៀបបបូរមាត់ខ្លួនឯងទាំងនិយាយក្នុងចិត្តគិតដល់រឿងដែលគេនិងនាយក្រាសថើបគ្នាមុននេះ។

"ទេ យើងនិងគេទើបតែជួបគ្នាបានប៉ុន្មានដងនោះទេហេតុអីអាចមានស្នាមថើបពីមុននោះ" គិតតែម្នាក់ឯងក្រវីក្បាលតែម្នាក់ឯង បណ្តាលឲ្យយ៉ុនហ្គីអង្គុយក្បែរងើយឆ្ងល់និងកាយវិការរាងតូចជាខ្លាំង។

"ឈឺក្បាលមែនទេ"ឃើញថារាងតូចក្រវីក្បាលហើយក៏យកដៃឈ្លីក្បាលទើបយ៉ុនហ្គីនាយសួរបែបនិងតើម្តងទៅ។ រាងតូចឮរាងក្រាសសួរដូចច្នេះក៏ងើបមុខបែរទៅសម្លឹងមុខនាយបន្តិចទើប

"ហឹុមម៎" ក្រហឹមងក់ក្បាលថាមែន យ៉ុនហ្គីនាយក៏ខិតមកក្បែរជីមីបន្តិចទាញក្បាលរាងតូចឲ្យកើយស្មារបស់នាយដោយពោលពាក្យថា

"សម្ងំគេងលើស្មាបងសិនទៅបើសិនជាឯងឈឺក្បាល"យ៉ុនហ្គី

"អឹម"ជីមីន មិនប្រកែកណាមួយក៏អស់កម្លាំងណាស់ដែលទើបសម្រេចចិត្តបិទភ្នែកសម្ងំគេងលក់យកតែម្តង។ យ៉ុនហ្គីអោនសម្លឹងមើលមុខជីមីនយ៉ាងស្ងៀមស្ងាត់ចូកសក់ដែលបាំងថ្ងាសរាងតូចចេញបង្ហាញឲ្យឃើញថ្ងាសទូលាយថ្ពាល់ប៉ោងៗទន់ៗគួរឲ្យចង់ខាំក្រញិចផងដែល។ សកម្មភាពក្នុងឡានថ្ងៃនេះទាំងអស់តៃកុងឡាននាយបានឃើញគ្រប់យ៉ាង មាត់ចង់សួរប៉ុន្តែឋានៈត្រឹមជាបម្រើទៅមានសិទ្ធឯណានិងសួរនោះ។

     ភូមិគ្រឹះមីនគ្រីសផ្លាយ៍

       ឡានក៏ត្រូវឈប់នៅពីមុខភូមិគ្រិះដ៏ធំស្គឹមស្កៃមានកូនចៅម្នាក់មកបើកទ្វាឡានឲ្យយ៉ុនហ្គី រាងក្រាសបានចេញពីក្នុងឡានមកដោយបីជីមីនក្នុងដៃព្រោះតែរាងតូចមិនទាន់ភ្ញាក់ពីគេងនោះទេ។ចូលមកដល់ខាងក្នុងក៏ឃើញប៉ាម៉ាក់នាយនៅជុំគ្នាល្អណាស់គ្មាននរណាទៅធ្វើការនោះទេ។

"យ៉ុន កូនបីអ្នកណានិង"អ្នកស្រី ក្រឡេកភ្នែកឃើញកូនប្រុសបីក្មេងប្រុសពាក់ឈុតសិស្សសាលាក្នុងដៃ ដោយឆ្ងល់មិនអាចទុកចម្ងល់ឲ្យនៅឆ្ងល់តទៅទៀតបានទើបគាត់សួរយ៉ុនហ្គីជាកូនប្រុសតែម្តង។

"......."យ៉ុនហ្គីមិនបានឆ្លើយនោះទេ គឺសម្រេចចិត្តបីជីមីនឡើងទៅខាងលើបន្ទប់នាយតែម្តង។

"អ្នកស្រីលោកម្ចាស់ខ្ញុំមានរឿងល្អចង់ប្រាប់''កូនចៅដែលជាអ្នកបើកឡានទៅយកយ៉ុនហ្គីនៅសាលាបានចូលមកដល់ខាងក្នុងដែរដើម្បីប្រាប់រឿងល្អដល់ម្ចាស់ប្រុសម្ចាស់ស្រី។

"រឿងអី"លោកមីន(ហៅកាត់ៗ) ចោទសួរទៅនាយកម្លោះនោះភ្លាមៗ។

"លោកប្រុសគាត់មិនបានគនោះទេលោកម្ចាស់"នឹកឃើញដល់សម្លេងយ៉ុនហ្គីនិយាយនាយញញឹមមិនឈប់ព្រោះតែសម្លេងលោកប្រុសរបស់នាយពិតជាពិរោះខ្លាំងណាស់ លោកម្ចាស់អ្នកស្រីពេលដែលឮអញ្ចឹងធ្វើមុខបែបមិនជឿសម្តីនាយកម្លោះនិងឡើយ។

"លោកម្ចាស់អ្នកស្រីមិនជឿខ្ញុំនិយាយមែនទេ" ដោយឃើញពួកគាត់ធ្វើមុខបែបមិនជឿនាយក៏សួរហើយចម្លើយបានមកវិញនោះគឺងក់ក្បាលពួកគាត់ងក់ក្បាលទាំងពីរយល់ស្របថាមិនជឿសម្តីនាយនិយាយនោះទេ កូនប្រុសពួកគាត់ប្រែខ្លាចទៅមនុស្សអត់ចេះនិយាយស្តីអីតាំងពីរក្មេងមករហូត អាចហេស៎ដែលកូនគាត់និយាយបានវិញនោះ។

"បើលោកម្ចាស់អ្នកស្រីមិនជឿចាំតែសង្កេតមើលលោកប្រុសទៅ អរមួយទៀតលោកប្រុសគាត់និយាយតែជាមួយក្មេងប្រុសដែលគាត់បីឡើងទៅលើបន្ទប់អម្បាញ់មិញតែម្នាក់ប៉ុណ្ណោះ បើលោកម្ចាស់អ្នកស្រីចង់ស្តាប់សម្លេងគាត់លុះត្រាតែមានក្មេងម្នាក់នោះនៅជាមួយ ខ្ញុំសូមលាទៅធ្វើកិច្ចការរបស់ខ្ញុំសិនហើយ" នាយរៀបរាប់យ៉ាងច្រើនក្រោយនិយាយអីចប់អស់ក៏លាម្ចាស់ទាំងពីរទៅបន្តធ្វើកិច្ចការនាយទៀត។

"បងសម្តីវានិយាយតើពិតទេ "អ្នកស្រី បែរមកសួរប្តី

"បងក៏មិនដឹងដូចជាអូនចឹង"លោកមីន

_________________

    RoomYoongi

      មកដល់ក្នុងបន្ទប់នាយបានដាក់រាងតូចទៅលើគ្រែដេករបស់នាយថ្នមៗយកភួយមកដណ្តប់ត្រឹមទ្រូងរាងតូចយ៉ាងរៀបរយទើបបានដើរហួសទៅយកកន្សែងចូលក្នុងបន្ទប់ទឹកងូទទឹកបាត់។ ចូលដលើក្នុងបន្ទប់ទឹកនាយមិនទាន់ចាប់ផ្តើមងូទទឹកនោះទេគឺទាញច្រាសមកដុះធ្មេញលុបមុខលាងសម្អាតបាក់តេរីសិនទើបជូតមុខឲ្យស្អាតចូលទៅកន្លែងងូទទឹកតែម្តង។ ឈូ~~~ សម្លេងបើកទឹកចាក់ស្រោចលើរាងកាយអាក្រាតសាច់ដុំកង់ៗរបស់រាងក្រាសបានបន្លឺឡើងនាយបានចូកសក់ឡើងលើងើយមុខឡើងធ្វើឲ្យទឹកផ្កាឈូកដែលកំពុងស្រក់ចុះនោះស្រោចលើមុខនាយយ៉ាងសិចសីុ ( ohhh so hot🤤🤒 ហា៎ៗខ្ញុំបានមើលយ៉ុនហ្គីងូតទឹកអ្នកអានអត់បានមើលហា៎ ប៊ែក😝😜)

   បើនិយាយចំពោះអ្នកនៅគេងលើគ្រែនេះវិញក៏បានបើកភ្នែកឡើង រាងតូចបានច្រត់ដៃនិងពូកងាកមើលឆ្វេងស្តាំឃើញថាបន្ទប់នោះពណ៏ខ្មៅតាំងលំអរសុទ្ធតែជារបស់ខ្មៅទាំងអស់ ជីមីនបានទាញភួយចេញទម្លាក់ជើងទៅរកទ្វាបើកចេញទៅក្រៅគោលបំណងចង់ដឹងថាគេពេលនេះនៅទីណា។

  រាងតូចចេះតែដើរចេញមករហូតចុះមកដល់ជាន់ក្រោមឃើញអ្នកបម្រើកំពុងតែញ៉ាប់ដៃញ៉ាប់ជើងធ្វើកាងាររបស់ពួកគាត់រាងៗខ្លួន ពេលនោះអ្នកស្រីមីនគ្រីផ្លាយ៍ ក៏បានកាន់ចាននំដែលជារបស់យ៉ុនហ្គីចូលចិត្តចេញមក ។

"នេះ..." អ្នកស្រីក្រឡេកឃើញផ្ទៃមុខជីមីនធ្វើឲ្យគាត់ភ្ញាក់ផ្អើលមិនស្ទើរ មុខក្មេងម្នាក់នេះដូចនិងរូបគំនូដែលទុកតាំងក្នុងបន្ទប់យ៉ុនហ្គីខ្លាំងមែនទែន ធ្វើឲ្យគាត់ឃើញពីភាពស្រស់ស្អាតរបស់រាងតូចហើយមិនសរសើរមិនភ្ញាក់ផ្អើលមិនបាននោះទេ។

"ជម្រាបសួរអ្នកស្រី"ជីមីន ឃើញគាត់នៅកន្លែងតុអាហារមើលតាមការស្លៀកពាក់របស់គាត់ប្រហែលជាម្ចាស់ស្រីភូមិគ្រិះនេះទើបនិយាយជម្រាបសួរទៅកាន់គាត់តែម្តង ។

"ចា៎ ជាមិត្តកូនយ៉ុនមែនទេ" គាត់មិនដឹងនោះឡើយថាកូនគាត់និងក្មេងនេះត្រូវជាអ្វីនិងគ្នានោះទេ គាត់ចេះតែសួរបែបធម្មតាៗទៅ ។

"អត់ទេ ខ្ញុំគ្រាន់តែជាសិស្សរៀនសាលាជាមួយគាត់តែប៉ុណ្ណោះ អញ្ចឹងខ្ញុំសុំលាអ្នកស្រីត្រឡប់ទៅផ្ទះខ្ញុំវិញហើយ" ជីមីន បានអោនគោរពលាអ្នកស្រីក្រោយពីនិយាយប្រាប់អ្នកស្រីមីនគ្រីសផ្លាយ៍រួចហើយនោះ។

"នរណាអនុញ្ញាឲ្យឯងទៅ"សម្លេងយ៉ុនហ្គី បន្លឺតាំងពីកាំជណ្តើរមកធ្វើឲ្យអ្នកស្រីអ្នកបម្រើលោកម្ចាស់ដែលមានវត្តមានទាំងអស់សុទ្ធតែភ្ញាក់ផ្អើល។

"យ៉ុន យ៉ុននេះកូននិយាយបានមែនទេហឹុក អម្បាញ់មិញម៉ាក់ស្តាប់ច្រឡំុំមែនទេយ៉ុន" អ្នកស្រីមីនគ្រីសផ្លាយ៍ បានចូលមកកាត់ចង្វាក់ការនិយាយរបស់ជីមីនដោយគាត់បានរត់ទៅរកយ៉ុនហ្គីដោយទឹកភ្នែកគាត់ហូរក្តីរំភើបជាពន់ពេកដែលកូនប្រុសគាត់អាចនិយាយបានដូចមនុស្សទូរទៅអញ្ចឹង។

"បាទម៉ាក់ ខ្ញុំនិយាយបានខ្ញុំមិនមែនជាមនុស្សគនោះទេ ព្រោះតែគេទើបខ្ញុំអាចនិយាយបាន" យ៉ុនហ្គី រៀបរាប់ប្រាប់ជាច្រើនមិនតែប៉ុណ្ណោះនាយនៅថែមទាំងនិយាយដោយសម្លឹងមើលជីមីនបញ្ជាក់ថាគេនោះហើយដែលជានាក់ធ្វើឲ្យនាយនិយាយបាននោះ។

"ពូអគុណក្មួយខ្លាំងណាស់ ក្មួយជាមនុស្សពិសេសជាងគេហើយដែលបានធ្វើឲ្យកូនប្រុសពូគេនិយាយចេញបានដូចមនុស្សធម្មតាទូទៅ" លោកមីនគ្រីសផ្លាយ៍ បានមកអគុណទៅកាន់រាងតូច ជីមីនវិញធ្វើមុខស្មួញៗដូចមិនយល់នៅសកម្មភាពទាំងអស់របស់គ្រួសារមួយនេះ។

"មីងអគុណក្មួយហើយ ថ្ងៃនេះកុំទាន់ទៅវិញអីនៅចាំញាំបាយផ្ទះមីងមួយពេលសិនទៅណាទុកថាជាការអគុណដល់ក្មួយដែលបានជួយឲ្យកូនប្រុសមីងអាចនិយាយបានធម្មតា" អ្នកស្រីមីនគ្រីសផ្លាយ៍ បានចាប់ដៃជីមីនទាំងពីរពោលពាក្យអគុណនិងមិនភ្លេចនោះទេឃាត់រាងតូចឲ្យនៅទីនេះដើម្បីនៅញាំអាហារជុំពួកគាត់មួយពេល។

"ប៉ុន្តែខ្ញុំ..."

"កុំឲ្យមនុស្សចាស់អញ្ជើញហើយគាត់បាក់មុខអី"យ៉ុនហ្គី កាត់សម្តីដែលជីមីនចង់និយាយប្រកែកនោះយ៉ាងឆាបរហ័ស រាងតូចងាកមើលទៅមុខយ៉ុនហ្គីបន្តិចទើបងាកមកញញឹមដាក់មនុស្សចាស់ម្តង

"ក៏បានខ្ញុំនិងនៅញាំអាហារទីនេះមួយពេលចុះ"ជីមីនក៏សម្រេចចិត្តយល់ព្រមតែម្តង។

"ល្អណាស់ អញ្ចឹងចាំមីងចូលទៅធ្ចើអាហារឆ្ងាញ់ៗសម្រាប់ក្មួយណា" អ្នកស្រីមីនគ្រីសផ្លាយ៍ គ្រាន់តែបានចម្លើយយល់ព្រមពីជីមីនភ្លាម និយាយពីគាត់អរអើយសែនអរ ប្រញ៉ែរប្រញ៉ាប់ទៅធ្វើអាហារភ្លាមៗតែម្តង។

"សិស្សច្បងខ្ញុំចង់មានរឿងនិយាយជាមួយបង"ជិមីន ហៅយ៉ុនហ្គីទៅនិយាយគ្នានៅខាងក្រៅដោយមិនចង់ឲ្យមនុស្សចាស់ដឹងឮនោះទេ។

" ឯងមានអីនិយាយជាមួយបងមែនទេ" យ៉ុនហ្គី

"រឿងវាយ៉ាងមិច ហេតុអីសិស្សច្បងប្រាប់ពួកគាត់ថាខ្ញុំជានាក់ធ្វើឲ្យសិស្សច្បងនិយាយបាននោះ" ជីមីន សួរទៅផាំងៗទឹកមុខទាមទារចម្លើយពីរាងក្រាសជាខ្លាំង

"ពេលវេលាសាលសមមកដល់ឯងគង់តែដឹង " មិនយល់ហេតុអីនាយមិននិយាយការពិតប្រាប់ទៅនៅលាក់បាំងធ្វើអ្វីទៀត យ៉ុនហ្គីនិយាយហើយក៏ចូលទៅខាងក្នុងវិញទុកឲ្យជីមីនឈរតែឯងកំពុងគិតសម្តីយ៉ុនហ្គីនាយនិយាយចង់មានន័យថាម្តេច ។

"ពុទ្ធោ....អើយ " វាហាក់តប់ត្រម៉ល់ជាខ្លាំងជីមីនបានជេប្រទិចចោលបន្តិចសម្រួលអារម្មណ៍ឲ្យមកធម្មតាវិញទើបសម្រេចចិត្តដើរចូលខាងក្នុង វិញដែលទៅ។

    សូមរងចាំភាគបន្ត

    មុននិងមាននរណាឃើញខ្ញុំផុសរឿងទៅអត់ ការពិតទៅរឿងខ្ញុំសរសេរមិនទាន់បានចប់ផងខ្ញុំធ្វើឲ្យច្រឡំដៃផុសទើបត្រូវសម្រេចចិត្តលុបវិញ នេះទើបជាសាច់រឿងសរសេរពេញមួយភាគវាតែម្តង សូមនាំគ្នាអានដោយកុំភ្លេចចុចខមិនផ្តល់ជាមតិម្នាក់មួយផង អគុណច្រើន រាត្រីសួរស្តីគេងលក់សុបិន្តល្អទាំងអស់គ្នា។ 😝✨♥️

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

233K 10.8K 32
Desperate for money to pay off your debts, you sign up for a program that allows you to sell your blood to vampires. At first, everything is fine, an...
211K 4.4K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
307K 9.2K 100
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
76.5K 1.7K 33
!Uploads daily! Max starts his first year at college. Everything goes well for him and his friends PJ and Bobby until he meets Bradley Uppercrust the...