សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)

821 80 23
                                    

ភាគ2

    20ឆ្នាំក្រោមមក

       ពេលវេលានៃទ្រនិចនាឡិកាពិភពលោកចេះតែវិលចុះឡើងជុំវិញផែនដីរហូតកន្លងផុតបាន20ឆ្នាំទៀតទៅ  ការចាកចេញរបស់មីន យ៉ុនហ្គីក៏អស់ពេល20 មុនពេលយ៉ុនហ្គីចាកចេញទៅ3ឆ្នាំក៏ជាពេលហ្រ្គេតចាកចេញទៅដែលព្រោះតែសុខភាពនាយចាប់ផ្តើមឈឺទ្រុធទ្រោមដែលហើយ ការចាកចេញរបស់ហ្រ្គេតធ្វើឲ្យឆាឡាន់ជាកូនប្រុសខូចចិត្តគ្រាំក្នុងក៏ស្លាប់ទៅតាមម្នាក់ទៀត វ៉ាយុដែលជាកូនឆាឡាន់និងចៅហ្រ្គេតពេលនេះវ័យរបស់គេ37ឆ្នាំហើយ គេបានមកឈរនៅចំស្លាកប្រលឹងគ្រួសារនិងមានរាងក្រាសយ៉ុនហ្គីនិងរាងតូចជីមីនផងដែល។

"សួរស្តីលោកតាលោកយាយប៉ាគ្រប់គ្នាសុខសប្បាយទេ"វ៉ាយ៉ុ និយាយសួរស្តីទៅកាន់ស្លាកប្រលឹងទាំងអស់ដោយទឹកមុខញញឹមស្ងួត កែវភ្នែកទាំងគូរដក់ជាប់គ្រាប់ដំណក់ទឹកភ្នែកនិងក្រឡង់ភ្នែកទាំងគូរ 17ឆ្នាំហើយដែលលោកតានិងប៉ារបស់គេបានចាកចេញបន្សល់ទុកឲ្យគេរស់នៅជាមួយប៉ាតូចប៊ីនហ្យុងមករហូត នាយពេលនេះក៏កាន់តែធំអាយុក៏កាន់តែច្រើនគេមានប្រពន្ធហើយដែលប្រពន្ធគេជាប្រុសមានឈ្មោះលី គូយ៉ូល។

"បងកុំពិបាកចិត្តអីលោកតាលោកយាយលោកប៉ាពួកគាត់គ្រប់គ្នាទៅបានស្ងប់សុខហើយ អ្នកត្រូវរស់នៅពិបាកបន្តគឺពួកយើងបងកុំដាក់សម្ពាធខ្លួនឯងខ្លាំងពេក"គូយ៉ូល ដែលជាប្រពន្ធ វ៉ាយ៉ុ ពួកគេបានរៀបការមក8ឆ្នាំហើយ មានកូនប្រុសដែលយកពីមណ្ឌលកុមារកំព្រាមកចញ្ចឹមធ្វើជាចំណងដៃពួកគេ ។ អ្នកជាប្រពន្ធមើលឃើញថាប្តីចាប់ផ្តើមចិត្តមិនស្រួលក៏បានចូលមកអោបក្រសោបលួងលោមកុំឲ្យប្តីបានគិតច្រើន វ៉ាយ៉ុនាយសង្ងំអោបគូយ៉ូលដោយភាពស្ងៀមស្ងាត់ស្រូបក្លិនក្រអូបចេញពីកញ្ចឹង'ក'ប្រពន្ធមកផ្ទុកក្នុងសួត។

"ពួកខ្ញុំលាទាំងអស់គ្នាទៅវិញហើយថ្ងៃក្រោយខ្ញុំនិងមកលេងទាំងអស់គ្នាទៀត"ចំណាយពេលធ្វើចិត្តបានស្រួលបួលហើយ វ៉ាយ៉ុ បានក្រោកឈរអោនគោរពលាទៅស្លាកប្រលឹងទាំងអស់ រួចក៏បានអោបក្រសោបចង្កេះប្រពន្ធដើរឆ្ពោះទៅរកឡានចាកចេញទៅ។

វិប្បដិសារី💔🙂(ចប់)សាងស្នេហ៍ក្នុងជាតិថ្មី (វគ្គ2)Where stories live. Discover now