✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម�...

By KimJeonVka

68.9K 3.2K 30

Jeon Jungkook: Top Kim Taehyung: Bottom « មិនថាលេាកជាមនុស្សបេះដូងថ្មយ៉ាងមិចទេ ខ្ញុំនឹងធ្វេីអេាយលេាកស្រលាញ... More

ភាគទី១ ៖ គូរដណ្តឹង
ភាគទី២ ៖ មកតាមណាទៅតាមនឹងទៅ
ភាគទី៣ ៖ ចាំមេីលបងចិត្តរឹងដាក់អូនបានប៉ុន្មាន
ភាគទី៥ ៖ ចង់អេាយបងជូនអូនដេីរលេងគ្រប់ទីកន្លែង
ភាគទី៦ ៖ យេីងបានត្រៀមរួចហេីយ ពួកឯងចាំតែធ្វេីតាមយេីងទៅ
ភាគទី៧ ៖ គំនុំកាលពីប៉ុន្មានឆ្នាំមុនយេីងត្រូវតែសងសឹក
ភាគទី៨ ៖ នេះគេត្រូវគ្រាប់កាំភ្លេីង
ភាគទី៩ ៖ យ៉ាងមិចបារម្ភពីអូនមែនទេ ?
ភាគទី១០ ៖ ឯងមិនគួរស្រលាញ់យេីងទេ
ភាគទី១១ ៖ គ្រាន់តែស្រលាញ់មនុស្សម្នាក់ហេតុអ្វីពិបាកយ៉ាងនេះ ?
ភាគទី១២ ៖ ខ្ញុំដឹងថាជាអ្នកណាហេីយ មានមកក៏មានទៅដែរ
ភាគទី១៣ ៖ ពួកយេីងណាត់ជួបគ្នាទៅ
ភាគទី១៤ ៖ ហេតុអ្វីពួកគេមកទីនេះ ?
ភាគទី១៥ ៖ ពួកឯងយេីងមានរឿងអេាយជួយ
ភាគទី១៦ ៖ ល្មមឈប់ធ្វេីពុតហេីយ
ភាគទី១៧ ៖ ខ្ញុំសម្រេចចិត្តហេីយបង ខ្ញុំនឹងទៅប៉ារីស
ភាគទី១៨ ៖ យកក៏យកទៅស្មានយេីងខ្វល់
ភាគទី១៩ ៖ អុះ!!សូមទេាសលេាកមិនអីទេមែនទេ ?
ភាគទី២០ ៖ ហ្ហេីយ..នេះឯងគិតស្អីនឹង ការងារច្រេីនណាស់ឈប់ខ្វល់ទៅ
ភាគទី២១ ៖ ខ្ញុំមិនមានសង្សាទេ ប៉ុន្តែខ្ញុំមានគូរដណ្តឹងរួចហេីយ
ភាគទី២២ ៖ ដល់ពេលសងសឹកវិញម្តងហេីយ
ភាគទី២៣ ៖ ឯងកុំធ្វេីចរិកហួសហេតុពេកបានទេ ?
ភាគទី២៤ ៖ ព្រមទទួលខ្លួនទៅយ៉ាងណាលេាកគេចមិនផុតទេ
ភាគទី២៥ ៖ ឯងពិបាកចិត្តមែនទេ ?
ភាគទី២៦ ៖ ហេតុអី ជាយេីងវិញនេាះ ?
ភាគទី២៧ ៖ ត្រូវហើយខ្ញុំឆ្គួត ឆ្គួតព្រេាះតែបងនឹង
ភាគទី២៨ ៖ លំហែលកាយនៅលេីកេាះ
ភាគទី២៩ ៖ ឯងកុំឈរចុងពេកប្រយ័ត្នមានគ្រេាះថ្នាក់ ឆាប់មកអង្គុយវិញមក
ភាគទី៣០ ៖ ខ្សែរដៃ នេះបងឲខ្ញុំមែនទេ ?
ភាគទី៣១ ៖ សម្រាប់តែអូនម្នាក់ប៉ុណ្ណេាះ
ភាគទី៣២ ៖ ឯងសំណាងហេីយ ព្រេាះឯងជាមនុស្សដំបូងដែលបានញុំាអាហារដែលយេីងបានធ្វេីនេាះ
ភាគទី៣៣ ៖ បែបនេះល្អណាស់! មិនយូមិនឆាប់ជឿថាឯងនឹងគាត់កាន់តែចុះសម្រុងនឹងគ្នាហេីយ
ភាគទី៣៤ ៖ ខ្ញុំស្រលាញ់ឯង ស្រលាញ់តាំងពីឃេីញឯងដំបូងមកម្លេះ
ភាគទី៣៥ ៖ បេីមានភួយសាច់មកឱបនេាះប្រាកដជាកក់ក្តៅ
ភាគទី៣៦ ៖ យេីងមេីលទៅគេមិនធម្មតាដូចជាឯងគិត
ភាគទី៣៧ ៖ កូនត្រូវតែសងសឹកពួកវាជំនួសប៉ា
ភាគទី៣៨ ៖ គេងបែបនេះ គួរឲស្រលាញ់ណាស់
ភាគទី៣៩ ៖ តេីពួកគេទាំងពីរស្គាល់គ្នាបានដេាយរបៀបណា ?
ភាគទី៤០ ៖ ពួកឯងមិនទាន់ស្គាល់យេីងច្បាស់នេាះទេ
ភាគទី៤១ ៖ ការផ្តាច់ពាក្យ
ភាគទី៤២ ៖ ខ្ញុំដេាះលែងគេហេីយ
ភាគទី៤៣ ៖ យេីងនឹងយកគេមកធ្វេីជារបស់យេីងវិញ
ភាគទី៤៤ ៖ ការដាក់សម្ពាធដល់ធំមួយសម្រាប់ខ្ញុំ
ភាគទី៤៥ ៖ ផ្តល់ឱកាសឲបងផងបានទេ ?
ភាគទី៤៦ ៖ យេីងស្មានមិនខុសទេថា C.E.W. គឺជាឯង
ភាគទី៤៧ ៖ តេីយ៉ាងមិចវិញទៅ ឬមួយក៏ឯងនៅស្រលាញ់គេ ?
ភាគទី៤៨ ៖ ថាមិចថេយ៉ុងត្រូវគេចាប់ខ្លួន
ភាគទី៤៩ ៖ ប្រហែលគេចង់គ្រប់គ្រងអំណាចតែម្នាក់ឯងហេីយ
ភាគបញ្ចប់ ៖ បងស្រលាញ់អូន

ភាគទី៤ ៖ បិទមាត់របស់ឯងទៅ

1.4K 74 0
By KimJeonVka

       ព្រឹកថ្ងៃថ្មីពន្លឺចែងចាំងពេញផ្ទៃមេឃទាំងមូលមនុស្សខ្លះរួសរាន់ទៅធ្វេីការ ខ្លះទៀតទៅរៀន រីឯខ្លះទៀតក៏នៅផ្ទះដូចធម្មតា ។ ក្រឡេកទៅមេីលរាងស្តេីង គីម ថេយ៉ុង វិញក៏កំពុងរៀបចំខ្លួនទៅធ្វេីការដូចគ្នា ។ ថ្ងៃនេះគេត្រូវថតស៉្បតឡានអេាយក្រុមហ៊ុនមួយ ហេីយក្រុមហ៊ុននេះគ្មានណាក្រៅពីក្រុមហ៊ុន ចន ជុងហ្គុកនេាះទេ បន្តែទាស់ត្រង់ថាមិនមែនជាជុងហ្គុកទេអ្នកហៅមកអេាយថត តែជាអ្នកម្តាយរបស់គេទៅវិញទេអ្នកចាត់ចែងអេាយរឿងនេះទេាះបីជាគេមិនបានពេញចិត្តក៏ត្រូវតែស្របតាម ។

" អ្នកប្រុស ថេយ៉ុងមកដល់ហេីយមែនទេ អញ្ចឹងអញ្ចេីញចូលទៅរៀបចំខ្លួន " បុគ្គលិក

" Ok តែថាអគ្គនាយកមកហេីយរឺនៅ " ថេយ៉ុង

" ចាស៎ គឺគាត់មិនទាន់មកទេអ្នកប្រុស " បុគ្គលិក

" មិនអីទេអញ្ចឹង អរគុណ " ថេយ៉ុងនិយាយរួចបុគ្គលិកបាននាំគេទៅរៀបចំខ្លួន ព្រេាះបន្តិចទៀតត្រូវត្រៀមខ្លួនថតហេីយ ។ បន្តិចក្រេាយមានមានស្រ្តីដែលអានស្មានដឹងថាប្រាកដជាម្តាយរបស់ម្ចាស់ក្រុមហ៊ុនព្រេាះនៅក្បែរគាត់ក៏មានរាងក្រាសជុងហ្គុក
មកជាមួយដែរ ។

" ថេយ៉ុងក្មួយមកដល់យូហេីយ " អ្នកស្រីចនដែលជាអ្នកចាត់ចែងរឿងនេះបានដេីរសំដៅមករកថេយ៉ុងដែលកំពុងរៀបចំខ្លួន ដេាយលែករាងក្រាសគឺមិបានចូលមកជាមួយទេ គេនៅអង្គុយខាងក្រៅដេីម្បីរងចាំមេីលការថត ។

" អរ ជម្រាបសួរម៉ាក់អ៊ុំ ខ្ញុំបានមកដល់មួយសន្ទុះហេីយ " ថេយ៉ុងឃេីញអ្នកជាម្តាយរបស់គូរដណ្តឹងភ្លាមក៏ប្រញ៉ាប់ក្រេាកពីកៅអីមកសំពះគួរសមគាត់ ។

" ចាស៎ លេាកដៃថ្វាយព្រះក្មួយ " អ្នកស្រីចន

" នាងឆាប់រៀបចំខ្លួនថេយ៉ុងអេាយស្អាតទៅ " អ្នកស្រីចន

" ចាស៎  អ្នកស្រី " បុគ្គលិកក៏ប្រញ៉ាប់ប្រញ៉ាធ្វេីខ្លួនថេយ៉ុងអេាយឆាប់រួចរាល់ ដេាយមានអ្នកស្រីចនអង្គុយមេីលការខុសត្រូវផងដែល មួយសន្ទុះក្រេាយរួចរាល់ ។

" ជុងហ្គុក ថេយ៉ុងរៀបចំខ្លួនរួចហេីយចាប់ផ្តេីមទៅ " អ្នកស្រីចនប្រាប់ទៅកាន់កូនប្រុសដែលអង្គុយចុចកំព្យូរទ័រ ។

" ឆាប់ចាប់ផ្តេីមទៅ " ជុងហ្គុកថាភ្លាមបុគ្គលិកដែលធ្វេីតាមផ្នែករបស់គេ ក៏ចាប់ផ្តេីមប្រតិ្តបត្តិការមិនចាំយូព្រេាះខ្លាចត្រូវអគ្គនាយកបន្ទេាស ។

" អ្នកប្រុស ថេយ៉ុង សូមអញ្ចេីញចូលទៅកន្លែងឡាន " បុគ្គលិកប្រាប់ភ្លាមថេយ៉ុងក៏បានចូលទៅកន្លែងឡាន ។ ឡានទាំងអស់មានបីពណ៌ ខ្មៅ ក្រហម សរ ដែលឌីហ្សាញឡេីងដេាយម្ចាស់ក្រមហ៊ុផ្ទាល់តែម្តង បេីមេីលទៅតាមសភាពឡានគឺថាចេញមកគឺជាទីពេញនិយមសម្រាប់គ្រប់គ្នាខ្លាំងណាស់ ហេីយពិសេសទៀតនេាះមានពណ៌អេាយជ្រេីសរេីសទៀត ។

" 1, 2 ,3 ចាប់ផ្ដើម " គ្រាន់តែលឺកញ្ចែរចេញភ្លាមដំណេីរការថតបានប្រព្រឹត្តឡេីងថេយ៉ុងក៏បានធ្វេីតាមអ្វីដែលគេបានចាត់ចែងអេាយ បូកជាមួយសមត្ថភាពឈ្លាវៃផ្ទាល់ខ្លួនទៀតធ្វេីអេាយការថតទៅដេាយរលូនហេីយមនុស្សគ្រប់គ្នាកេាតសរសេីនៅសមត្ថភាពរបស់ថេយ៉ុងជាច្រេីនជាពិសេសអនាគតម៉ាកក្មេកនឹងតែម្តង ដេាយលែកជុងហ្គុកមេីលដេាយការស្ងប់ស្ងាត់ ។

" ជុងហ្គុកឯងមេីលទៅក្មួយថេយ៍ ពិតជាពូកែមាន នេះបេីចេញផ្សាយដឹងតែល្បីល្បាញលក់ដាច់តែម្តង " អ្នកស្រីចន

" ក្មួយសំណព្វម៉ាក់ល្អគ្រប់ពេលចំពេាះម៉ាក់រហូតនឹង " ជុងហ្គុក

" ចុះឯងមិនអេាយម៉ាក់សរសេីគេយ៉ាងមិច ឯងមិនមេីលទេពកុសល្យរបស់គេមេីលថាល្អប៉ុណ្ណា មែនអត់ទាំងអស់គ្នា " អ្នកស្រីចនងាកទៅសួរបុគ្គលិកឯទៀតធ្វេីអេាយជុងហ្គុកឡេីងហួសចិត្ត អួតខ្លួនឯងមិនគ្រប់នៅហៅគេអេាយមកជួយទៀត ។

" មែនហេីយអ្នកស្រី អ្នកប្រុសថេយ៉ុង ពិតជាពូកែណាស់ " បុគ្គលិកជាច្រេីននាំគ្នាសរសេីមិនដាច់ពីមាត់ធ្វេីអេាយអ្នកស្រីចនពេញចិត្តយ៉ាងខ្លាំង ខុសពីរាងក្រាសដែលធ្វេីមុខងាប់គ្មានជាតិដែលមិនអាចប្រកែកឈ្នះម្តាយរបស់ខ្លួន ។

" ខាត់ ! ល្អខ្លាំងណាស់ " អ្នកដឹងនាំស្រែកភ្លាមការថតត្រូវបានបញ្ចប់ដេាយរលូនគ្មានរអាករអួរសូម្បីតែបន្តិច ។ ថេយ៉ុងក៏បានសម្តែងការអេានគេារពទៅកាន់គ្រប់គ្នា រួចដេីរសំដៅមករក អ្នកស្រីចន នឹង
ជុងហ្គុក ។

" អរគុណហេីយ អ្នកទាំងអស់គ្នា " ថេយ៉ុង

" ថេយ៉ុងក្មួយពិតជាពូកែមែនធ្វេីបានល្អខ្លាំងណាស់ " អ្នកស្រីចន

" បាទ! អរគុណម៉ាក់អ៊ុំ ចុះជុងហ្គុក អូនធ្វេីបានល្អទេ បងអាចទទួលយកបានរឺអត់ " ថេយ៉ុងថាភ្លាមជុងហ្គុកក៏មេីលមកកាន់គេដេាយមុខមាំដដែលគេមិនបាននិយាយអីទេ តែត្រូវអ្នកស្រីចនបង្ខំ ។

"................" ជុងហ្គុក

" ជុងហ្គុកឯងមិនលឺក្មួយថេយ៍សួរទេ យ៉ាងមិចមិននិយាយនឹងខ្លាចជ្រុះមាសមែនទេ " អ្នកស្រីចន

" ហុឺយ មិនអីទេទទួលយកបាន ចប់ការងារខ្ញុំហេីយ ខ្ញុំទៅអូហ្វីសធ្វេីការហេីយ " ជុងហ្គុកថាចប់ក៏ឈានជេីងចាកចេញតែមិនទាន់បានបីជំហានផងក៏ត្រូវឈប់ម្តងទៀតដេាយសារសម្តីម្តាយខ្លួន ។

" ឯងទៅចុះ តែកុំភ្លេចពេលថ្ងៃត្រង់ត្រូវជូនម៉ាក់នឹង ថេយ៉ុង ទៅញុំាបាយ  " អ្នកស្រីចន

" បន្ថែមអ្នកម៉ាក់ខ្ញុំរវ......." ជុងហ្គុកមិនទាន់ចប់ផងអ្នកស្រីចនក៏កាត់បានមុន ។

" ហាមជំទាស់ ម៉ាក់មិនព្រមកូនត្រូវតែជូនម៉ាក់ទៅ " អ្នកស្រីចននិយាយចប់បែរមកបបួលថេយ៉ុងដែលកំពុងញញឹមនៅពេលអ្នកស្រីចនបង្ខំរាងក្រាសដេាយរាងក្រាសមិនអាចតវ៉ានឹងគាត់បាន ។

" ក្មួយថេយ៉ុងថ្ងៃនេះទៅញុំាបាយជាមួយម៉ាក់អ៊ុំណា " អ្នកស្រីចន

" បន្តែម៉ាក់អ៊ុំ ជុងហ្គុកគាត់រវល់នឹងការងារណាស់ " ថេយ៉ុងនិយាយទាំងរៀបរឹកដូចជាក្រែងចិត្តណាស់ចឹង បន្តែក្នុងចិត្តវិញអរចង់ហេាះព្រេាះគេអាចមានពេលវេលាជាមួយជុងហ្គុក ។

" មិនអីទេ ក្មួយថេយ៉ុង រឿងនេះម៉ាក់អ៊ំចេះចាត់ចែងហេីយ អេាយតែក្មួយយល់ព្រម " អ្នកស្រីចន

" បាទ! ចឹងខ្ញុំទៅក៏បាន " ថេយ៉ុងយល់ព្រមភ្លាមជុងហ្គុកងាកមកសម្លក់ទាំងមិនពេញចិត្តហេតុអីយល់ព្រមមិនប្រកែកទៅទាំងដឹងថាខ្លួនស្អប់មិនចង់ស្និត ហេីយមិនបាច់មកធ្វេីជាត្រឹមត្រូវទេគេដឹងថាក្នុងចិត្តថេយ៉ុងចង់ទៅជាមួយគេឡេីងញ័រហេីយ ។

" សម្រេចអញ្ចឹងចុះ ជុងហ្គុកកូនទៅធ្វេីការសិនទៅ ថ្ងៃឡេីងចាំពួកយេីងទៅទាំងអស់គ្នា ឥឡូវម៉ាក់នាំថេយ៉ុងទៅដេីរផ្សារបន្តិចចាំមកក្រុមហ៊ុនវិញ " អ្នកស្រីចនបានដឹកដៃថេយ៉ុងចាកចេញទៅ រកតែជុងហ្គុកឃាត់មិនទាន់ គេមិនទាន់ថាយល់ព្រមផងគាត់អឺអេីតែខ្លួនឯង ។

" ចង្រៃយ៍ " ជុងហ្គុកជេប្រទិចៗទាំងខឹងរួចក៏ដេីរទៅអូហ្វីសរបស់គេទាំងមុខឃៅ ។

________________

       បេីយេីងមកមេីលអ្នកស្រីចននឹងថេយ៉ុងដែលនៅពេលចេញពីក្រុមហ៊ុនហេីយបានបន្តមកផ្សារទំនេីប ។ ថេយ៉ុងជាមនុស្សឆ្នាតពូកែយកចិត្ត បានជួយរេីសកាបូប សម្លៀកបំពាក់ គ្រឿងអល្លង្កា ដែលល្អស្អាតសាមសមជាមួយគាត់ខ្លាំងណាស់ ។ ចំណែកអ្នកស្រីចនញញឹមយ៉ាងពេញចិត្តដែលមានអនាគតកូនប្រសារពូកែយល់ចិត្តដូច្នេាះ ។

" ក្មួយថេយ៍ មិនទិញអីខ្លួនឯងទេ បានចេះតែរេីសអេាយម៉ាក់អ៊ុំរហូតចឹង " អ្នកស្រីចន

" អរ អត់ទេម៉ាក់អ៊ុំព្រេាះទេីបតែទិញម្សិលមិញរួចហេីយ អញ្ចឹងហេីយថ្ងៃនេះគ្មានអ្វីត្រូវទិញទេ " ថេយ៉ុងនិយាយរួចក៏មានមនុស្សពីរនាក់ដែលជាអ្នកស្គាល់គ្នាជាមួយអ្នកស្រីចនបានចូលមករាក់ទាក់ ។

" នេះអ្នកបងចន មែនទេនឹង " អ្នកស្រីជី

" អ្ហា គឺខ្ញុំហេីយអ្នកអូនជី " អ្នកស្រីចន

" នេះជាគូរដណ្តឹងរបស់កូនប្រុសអ្នកស្រីមែនទេ " អ្នកស្រីស៊ូ

" ចាស៎ ពិតមែនហេីយ ក្មួយថេយ៉ុងនេះជាមិត្តនៅសមាគមន៍របស់អ៊ុំ " អ្នកស្រីចន

" បាទ! ជម្រាបសួរអ៊ុំស្រីទាំងពីរ " ថេយ៉ុង

" ចាស៎ លេាកដៃថ្វាយព្រះក្មួយ មេីលចុះនៅក្រៅពិតស្រស់ស្អាតខ្លាំងណាស់ "

" បាទ ! អរគុណអ៊ុំស្រីទាំងពីរដែលបានសរសេី តែខ្ញុំមិនដល់ថ្នាក់នឹងទេ " ថេយ៉ុង

" មេីលចុះចេះដាក់ខ្លួនទៀត អ្នកបងចន ពូកែររីសកូនប្រសារមែន " អ្នកស្រីជី

" អ្នកអូន សរសេីពេកហេីយ " អ្នកស្រីចន

" អញ្ចឹងពួកខ្ញុំត្រូវទៅខាងនេាះបន្តហេីយ អញ្ចឹងអ្នកបងតាមសប្បាយទៀតចុះ " អ្នកស្រីទាំងពីរថារួចក៏ទៅដេីរមេីលអ្វីបន្តទៀត ។

" តេាះក្មួយថេយ៍ យេីងដល់ពេលទៅវិញហេីយកុំអេាយជុងហ្គុកចាំ " អ្នកស្រីចន

" បាទ! តេាះអ៊ុំស្រី " ថេយ៉ុង

          @ជេជេឃេគ្រុប

     ក្រាក!!!!

" ជុងហ្គុក តេាះដល់ពេលបាយថ្ងៃត្រង់ហេីយកូន ឆាប់ទៅ " អ្នកស្រីចនពេាលតឿនកូនប្រុសគ្រាន់តែត្រឡប់មកពីផ្សារទំនេីបវិញ ។

" ចាំសិនទៅម៉ាក់ខ្ញុំបង្ហេីយការងារបន្តិចសិន "
ជុងហ្គុក

" ថេយ៉ុងយេីងទៅអង្គុយសិនទៅក្មួយ " អ្នកស្រីចន

" បាទ! " ថេយ៉ុង

      #មួយសន្ទះក្រេាយ

" រួចហេីយតេាះយេីង " ជុងហ្គុកថារួចទេីបក្រេាកឈរដេីរមកប្រាប់ម្តាយខ្លួន ហេីយដេីរចេញទៅមុន ដេាយអេាយអ្នកទាំងពីរទៅតាមក្រេាយ ។ នៅពេលយកឡានរួចបានជិះមកឈប់នៅមុខក្រមហ៊ុនដែលមានម្តាយខ្លួននឹងថេយ៉ុងកំពុងរងចាំ  រៀបនឹងឡេីងទៅហេីយទូរស័ព្ទអ្នកស្រីចនក៏រេាទិ៍ ។

        រីង~រីង

" ហេឡូ លេាកបងមានការអ្វីមែនទេ " អ្នកស្រីចនគ្រាន់តែមេីលហេីយឃេីញថាជាលេខរបស់អ្នកជាប្តីក៏ប្រញ៉ាប់ចុចទទួល ។

" អូននៅណា អាងបងទៅយកព្រេាះអូនត្រូវទៅជួបអតិថិជនជាមួយបង " លេាកចន

" ចាស៎ គឺនៅក្រុមហ៊ុនជុងហ្គុក បងមកយកអូននៅទីនេះមក " អ្នកស្រីបញ្ចប់ទំនាក់ទំនងជាមួយប្តីភ្លាមក៏ងាកមកប្រាប់ជុងហ្គុកនឹងថេយ៉ុងថាខ្លួនមានការមិនបានទៅ តែជុងហ្គុកនៅតែជូនថេយ៉ុងទៅធម្មតាទេាះជាខ្លួនមិនបានទៅក៏ដេាយ ។

" ជុងហ្គុក ថេយ៉ុង ពួកឯងទៅតែពីនាក់ចុះម៉ាកត្រូវលេាកបងអេាយទៅជួបអតិថិជនជាមួយគាត់ អញ្ចឹងមិនបានទៅជាមួយទេ " អ្នកស្រីចន

" អូ ពិតជាសេាកស្តាយណាស់ដែលម៉ាក់អ៊ុំមិនបានទៅជាមួយ " ថេយ៉ុង

" ម៉ាក់ បេីម៉ាក់មិនទៅផង ខ្ញុំគិតថា... " ជុងហ្គុករៀបចង់និយាយអីទេីបអ្នកស្រីចនប្រញ៉ាប់កាត់ ។

" ម៉ាក់ដឹងថាកូនកំពុងគិតអីជុងហ្គុក តែដាច់ខាត់ឯងត្រូវតែជូនថេយ៉ុងទៅ បេីមិនអញ្ចឹងម៉ាក់នឹងខឹងឯងហេីយ " អ្នកស្រីចន

" ក៏បានឆាប់ឡេីងមក " ជុងហ្គុកប្រកែកមិនឈ្នះទេីបហៅរាងស្តេីងអេាយឆាប់ឡេីងឡាន ។

" ឆាប់ឡេីងទៅក្មួយ " អ្នកស្រីចន

" បាទ! ជម្រាបលាអ៊ុំស្រី " ថេយ៉ុងអេានគេារពអ្នកស្រីចនហេីយទេីបឡេីងឡាន ហេីយជុងហ្គុកក៏បេីកចេញទៅមុខយ៉ាងលឿនរកតែថេយ៉ុងត្រៀមខ្លួនសឹងតែមិនទាន់ ។

" ហុឺយ បងប្រញ៉ាប់បេីកទៅណា រកតែអូនដាក់ខ្សែរក្រវ៉ាត់មិនទាន់ " ថេយ៉ុង

" បិទមាត់របស់ឯងទៅ " ជុងហ្គុក

" យ៉ាងមិចអូននិយាយមិនបានមែន " ថេយ៉ុង

" មេីលទៅទំនងជាសប្បាយចិត្តហេីយដែលបានមកតែពីនាក់ជាមួយយេីងបែបនេះ " ជុងហ្គុក

" ត្រូវហេីយ អូនសប្បាយចិត្តខ្លាំងណាស់ មិននឹកស្មានថា ចន ជុងហ្គុកជាមនុស្សដែលខ្លាចម៉ែដែលសេាះ " ថេយ៉ុង

" ឯង " ជុងហ្គុកគ្រឺតធ្មេញនៅសំម្តីរបស់គេ គេនេះហ្ហេសខ្លាច ចន ជុងហ្គុកមិនដែលចេះខ្លាចអ្នកណាទេ

" បានហេីយបងកុំខឹងអូន ឆាប់បេីកឡានអេាយលឿនទៅអូនឃ្លានបាយហេីយ " ថេយ៉ុងញ៉ាក់ចញ្ចេីមឌឺក្នុងនាមគេជាអ្នកឈ្នះរាងក្រាស ។ ជុងហ្គុកក៏ខ្ជិលឈ្លេាះជាមួយគេច្រេីនទេីបផ្តេាតអារម្មណ៍ទៅលេីការបេីកឡានវិញអាងអេាយឆាប់ដល់នឹងបានជូនគេអេាយញុំាអីអេាយឆាប់ៗហេីយ ព្រេាះខ្លួនមិនចង់នៅយូជាមួយគេនេះយូទៀតទេគួរអេាយធុញខ្លាំងណាស់បេីមិនដេាយសារតែម្តាយរបស់គេទេ ដេកចាំទៅដែលខ្លួនជូនគេមកនេាះ ។

       @សណ្ឋាគារលំដាប់ផ្កាយប្រាំ

       To be continued..........

    🌹Enjoy your reading 🥀








    

















        

Continue Reading

You'll Also Like

1.6M 97.7K 39
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
3.8M 114K 116
Dr. River Johnson didn't know the consequences of sleeping with the Capo of the Sicilian Mafia. She didn't even remember his name or face. But then t...
182K 36.8K 55
Becca Belfort i Haze Connors, choć przez swoich znajomych zmuszani do spędzania razem czasu całą paczką, od dawna się nie znoszą. Dogryzają sobie prz...
3M 192K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...