✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម�...

By KimJeonVka

69K 3.2K 30

Jeon Jungkook: Top Kim Taehyung: Bottom « មិនថាលេាកជាមនុស្សបេះដូងថ្មយ៉ាងមិចទេ ខ្ញុំនឹងធ្វេីអេាយលេាកស្រលាញ... More

ភាគទី១ ៖ គូរដណ្តឹង
ភាគទី២ ៖ មកតាមណាទៅតាមនឹងទៅ
ភាគទី៤ ៖ បិទមាត់របស់ឯងទៅ
ភាគទី៥ ៖ ចង់អេាយបងជូនអូនដេីរលេងគ្រប់ទីកន្លែង
ភាគទី៦ ៖ យេីងបានត្រៀមរួចហេីយ ពួកឯងចាំតែធ្វេីតាមយេីងទៅ
ភាគទី៧ ៖ គំនុំកាលពីប៉ុន្មានឆ្នាំមុនយេីងត្រូវតែសងសឹក
ភាគទី៨ ៖ នេះគេត្រូវគ្រាប់កាំភ្លេីង
ភាគទី៩ ៖ យ៉ាងមិចបារម្ភពីអូនមែនទេ ?
ភាគទី១០ ៖ ឯងមិនគួរស្រលាញ់យេីងទេ
ភាគទី១១ ៖ គ្រាន់តែស្រលាញ់មនុស្សម្នាក់ហេតុអ្វីពិបាកយ៉ាងនេះ ?
ភាគទី១២ ៖ ខ្ញុំដឹងថាជាអ្នកណាហេីយ មានមកក៏មានទៅដែរ
ភាគទី១៣ ៖ ពួកយេីងណាត់ជួបគ្នាទៅ
ភាគទី១៤ ៖ ហេតុអ្វីពួកគេមកទីនេះ ?
ភាគទី១៥ ៖ ពួកឯងយេីងមានរឿងអេាយជួយ
ភាគទី១៦ ៖ ល្មមឈប់ធ្វេីពុតហេីយ
ភាគទី១៧ ៖ ខ្ញុំសម្រេចចិត្តហេីយបង ខ្ញុំនឹងទៅប៉ារីស
ភាគទី១៨ ៖ យកក៏យកទៅស្មានយេីងខ្វល់
ភាគទី១៩ ៖ អុះ!!សូមទេាសលេាកមិនអីទេមែនទេ ?
ភាគទី២០ ៖ ហ្ហេីយ..នេះឯងគិតស្អីនឹង ការងារច្រេីនណាស់ឈប់ខ្វល់ទៅ
ភាគទី២១ ៖ ខ្ញុំមិនមានសង្សាទេ ប៉ុន្តែខ្ញុំមានគូរដណ្តឹងរួចហេីយ
ភាគទី២២ ៖ ដល់ពេលសងសឹកវិញម្តងហេីយ
ភាគទី២៣ ៖ ឯងកុំធ្វេីចរិកហួសហេតុពេកបានទេ ?
ភាគទី២៤ ៖ ព្រមទទួលខ្លួនទៅយ៉ាងណាលេាកគេចមិនផុតទេ
ភាគទី២៥ ៖ ឯងពិបាកចិត្តមែនទេ ?
ភាគទី២៦ ៖ ហេតុអី ជាយេីងវិញនេាះ ?
ភាគទី២៧ ៖ ត្រូវហើយខ្ញុំឆ្គួត ឆ្គួតព្រេាះតែបងនឹង
ភាគទី២៨ ៖ លំហែលកាយនៅលេីកេាះ
ភាគទី២៩ ៖ ឯងកុំឈរចុងពេកប្រយ័ត្នមានគ្រេាះថ្នាក់ ឆាប់មកអង្គុយវិញមក
ភាគទី៣០ ៖ ខ្សែរដៃ នេះបងឲខ្ញុំមែនទេ ?
ភាគទី៣១ ៖ សម្រាប់តែអូនម្នាក់ប៉ុណ្ណេាះ
ភាគទី៣២ ៖ ឯងសំណាងហេីយ ព្រេាះឯងជាមនុស្សដំបូងដែលបានញុំាអាហារដែលយេីងបានធ្វេីនេាះ
ភាគទី៣៣ ៖ បែបនេះល្អណាស់! មិនយូមិនឆាប់ជឿថាឯងនឹងគាត់កាន់តែចុះសម្រុងនឹងគ្នាហេីយ
ភាគទី៣៤ ៖ ខ្ញុំស្រលាញ់ឯង ស្រលាញ់តាំងពីឃេីញឯងដំបូងមកម្លេះ
ភាគទី៣៥ ៖ បេីមានភួយសាច់មកឱបនេាះប្រាកដជាកក់ក្តៅ
ភាគទី៣៦ ៖ យេីងមេីលទៅគេមិនធម្មតាដូចជាឯងគិត
ភាគទី៣៧ ៖ កូនត្រូវតែសងសឹកពួកវាជំនួសប៉ា
ភាគទី៣៨ ៖ គេងបែបនេះ គួរឲស្រលាញ់ណាស់
ភាគទី៣៩ ៖ តេីពួកគេទាំងពីរស្គាល់គ្នាបានដេាយរបៀបណា ?
ភាគទី៤០ ៖ ពួកឯងមិនទាន់ស្គាល់យេីងច្បាស់នេាះទេ
ភាគទី៤១ ៖ ការផ្តាច់ពាក្យ
ភាគទី៤២ ៖ ខ្ញុំដេាះលែងគេហេីយ
ភាគទី៤៣ ៖ យេីងនឹងយកគេមកធ្វេីជារបស់យេីងវិញ
ភាគទី៤៤ ៖ ការដាក់សម្ពាធដល់ធំមួយសម្រាប់ខ្ញុំ
ភាគទី៤៥ ៖ ផ្តល់ឱកាសឲបងផងបានទេ ?
ភាគទី៤៦ ៖ យេីងស្មានមិនខុសទេថា C.E.W. គឺជាឯង
ភាគទី៤៧ ៖ តេីយ៉ាងមិចវិញទៅ ឬមួយក៏ឯងនៅស្រលាញ់គេ ?
ភាគទី៤៨ ៖ ថាមិចថេយ៉ុងត្រូវគេចាប់ខ្លួន
ភាគទី៤៩ ៖ ប្រហែលគេចង់គ្រប់គ្រងអំណាចតែម្នាក់ឯងហេីយ
ភាគបញ្ចប់ ៖ បងស្រលាញ់អូន

ភាគទី៣ ៖ ចាំមេីលបងចិត្តរឹងដាក់អូនបានប៉ុន្មាន

1.5K 83 0
By KimJeonVka

" នេះគេពិតជាទៅចេាលខ្ញុំមែនក៏អី " ថេយ៉ុងសួរខ្លួនឯងតិចៗនៅពេលឃេីញឡានរបស់ជុងហ្គុកបេីកចេញទៅ ។

" ទេខ្ញុំមិនជឿរទេ មិនអេាយខ្ញុំជិះជាមួយខ្ញុំនឹងដេីរទៅ ចាំមេីលត្រឡប់មកយកខ្ញុំវិញរឺអត់ " ថេយ៉ុងថាហេីយក៏បន្តដេីរតាមផ្លូវតែម្នាក់ឯង ព្រេាះគេគិតថាទេាះជាជុងហ្គុកមិនពេញចិត្តនឹងគេក៏ដេាយគេជឿរថាគេនឹងដាច់ចិត្តអេាយខ្លួនដេីរម្នាក់ឯងទាំងយប់បែបនេះដែរ។

       @ត្រឡប់មកខាងជុងហ្គុកវិញ

" ចៅហ្វាយ ពិតជាទៅចេាលអ្នកប្រុស ថេយ៉ុង ពិតមែន នេះយប់ហេីយណាគ្មានតាក់សុីឯណាទៀតទេ រឺក៏ ចៅហ្វាយចង់អេាយគាត់ដេីរទៅខន់ដូ " ឃេវីន ដែលជាជំនិតជិតស្និតបំផុតដែលជុងហ្គុកទុកចិត្តជាងគេ បានចេាទសួរទៅកាន់ជុងហ្គុក ។

" មនុស្សដូចគេដែលគ្មានវិធីដេាះស្រាយហ្ហេស " ជុងហ្គុក

" បន្តែ ចៅហ្វាយថាមិនត្រូវដែលណា " ឃេវីន

" យ៉ាងមិចឯងចង់តវ៉ាជាមួយយេីងដេាយសារគេ " ជុងហ្គុក

" ខ្ញុំមិនហ៊ានទេចៅហ្វាយ តែអញ្ចេះទៅចៅហ្វាយយេីងនៅចាំគាត់នៅទីនេះសិនទៅថាគាត់ពិតជាដេីរមកមែនក៏អត់ ឬ ក៏គាត់បានអីជិះហេីយ តែបេីគាត់ពិតជាដេីរមកចៅហ្វាយត្រូវអេាយគាត់ជិះជាមួយ " ឃេវីនព្យាយាមផ្តល់យេាបល់អេាយរាងក្រាស ព្រេាះគេរាងអាណិតថេយ៉ុងដែលនៅពេលបានឃេីញទឹកមុខគេពេលដែលខ្លួនបានបេីកឡានមកចេាល ។

" .............." ជុងហ្គុក

" ចៅហ្វាយ មិនមាត់បានន័យថាយល់ព្រមហេីយ " ឃេវីនកាត់ន័យជុងហ្គុកបាន ព្រេាះគេនៅជាមួយជុងហ្គុកច្រេីនឆ្នាំទៅហេីយប្រាកដជាដឹងចិត្តគេច្បាស់ ។ បន្ទាប់ពីសន្ទនាគ្នាហេីយ ទេីបពួកគេឈប់ឡានដេីម្បីរងចាំមេីលថេយ៉ុង ។ ចាំមួយសន្ទុះក្រេាយនៅតែមិនឃេីញទេីបជុងហ្គុកដាច់ចិត្តនិយាយឡេីង។

" យេីងថាមនុស្សដូចគេមិនដេីរមកទេ ឯងគួរតែអស់ចិត្តហេីយ ឃេវីន " គេនិយាយទាំងជឿរជាក់ព្រេាះរាងក្រាសអង្គុយមិនបានងាកក្រេាយទេ ចំណែកឃេវីនសេីចនឹងចៅហ្វាយរបស់គេរួចក៏ប្រាប់អេាយជុងហ្គុកងាកក្រេាយមេីល ។

" ចៅហ្វាយដឹងច្បាស់ម្លេះ នេាះងាកក្រេាយមេីលទៅដឹងហេីយ " ជុងហ្គុកហេតុតែចង់ដឹងគេក៏ងាកក្រេាយតាមសម្តីឃេវីន តែរឿងដែលគេនឹកស្មានមិនដល់នេាះគេបានឃេីញថេយ៉ុងពិតជាដេីរមកពិតមែន គេក៏អស់អីនិយាយជាមួយកូនចៅខ្លួន ។

" យ៉ាងមិចដែលឃេីញទេ គាត់ពិតជាដេីរមកមែនចៅហ្វាយចាញ់ខ្ញុំហេីយ ដូច្នេះខ្ញុំទៅហៅគាត់អេាយមកជិះឡានជាមួយយេីងហេីយ " ឃេវីនថាចប់ក៏បេីកទ្វាចុះពីលេីឡានដេីរសំដៅទៅកាន់ថេយ៉ុង ។

" ចំជាល្ងង់មែនក្មេងនេះ " ជុងហ្គុកពេាលឡេីងនៅពេលឃេវីនចេញទៅបាត់ ។

" អ្នកប្រុស ថេយ៉ុង " ឃេវីន

" នាយឃេវីន លេាកមិនទាន់ជូនជុងហ្គុកទៅទេ " ថេយ៉ុងពេាលឡេីងទាំងទឹកមុខមិនសូវល្អ តែតាមពិតក្នុងចិត្តគេរំភេីបណាស់នៅពេលឃេីញឃេវីនចុះពីលេីឡានដេីរសំដៅមករកគេ ឃេីញទេគេដឹងច្បាស់ណាស់ថាជុងហ្គុកប្រាកដជាមិនទៅចេាលខ្លួននេាះទេ ។

" នៅទេ ! ខ្ញុំនៅចាំអ្នកប្រុស មេឃចាប់ផ្តេីមចុះត្រជាក់ហេីយ អ្នកប្រុសឆាប់ចូលទៅក្នុងឡានទៅពួកខ្ញុំជូនទៅខន់ដូ " ឃេវីន

" ល្អ តេាះ " ថេយ៉ុងនឹងឃេវីនបាននាំគ្នាមករកឡាន ហេីយថេយ៉ុងក៏ឡេីងទៅអង្គុយជិតជុងហ្គុកដែលអង្គុយត្រង់មិនសូម្បីងាកមករកគេ ។

" អូនដឹងច្បាស់ណាស់ថាបងនឹងមិនទុកអូនចេាលទេ " ថេយ៉ុងដេាយឃេីញរាងក្រាសស្ងាត់ទេីបនិយាយឡេីងមក ។

" យេីងមិនបានចង់ ដេាយសារតែឃេវីនគេជាអ្នកសុំយេីងទេ " ជុងហ្គុក

" ហុឹស អូនជឿរសិនក៏បាន " ថេយ៉ុងសេីចនៅចិត្តរឹងរបស់គេ តែក៏ជ្រេីសរេីសស្របតាម ។

________________

" ល្បិច ថេយ៉ុងពិតជាបានផលមែន លេាកចន ពិតជានៅចាំគេ " ចាន់កឺដែលបេីកឡានពីក្រេាយថេយ៉ុងតែឆ្ងាយគួរសម មេីលទៅកាន់ឡានដែលបេីកចេញទៅ ។

" មែនហេីយ មិនយូទេថេយ៉ុងប្រាកដជាអាចយកបេះដូងថ្ម លេាកចនបានជាមិនខាន " ជីមីនដែលបានជិះឡានជាមួយនឹងចាន់កឺក៏និយាយឡេីងទាំងជឿរជាក់ ។ ត្រឡប់ទៅពេលដែលថេយ៉ុងរៀបដេីរទៅតាមឡានជុងហ្គុក ។

" ថេយ៉ុង ឈប់សិន " ជីមីនព្យាយាមស្រែកហៅអ្នកដែលកំពុងដេីរចង់ទៅណាមិនដឹង ។

" អរ ជីមីន ចាន់កឺ " ថេយ៉ុងនៅពេលលឺមានអ្នកហៅខ្លួនទេីបឈប់រួចងាកទៅមេីលក៏ឃេីញថាជាមិត្តភក្តិទាំងពីររបស់ខ្លួន ។

" ឯងគិតចង់ដេីរទៅណានឹងថេយ៉ុង " ចាន់កឺ

" យេីងថានឹងដេីរទៅតាមឡានជុងហ្គុក ព្រេាះពេលយេីងសុំគេទៅជាមួយគេមិនអេាយយេីងជិះទេក៏ទៅបាត់ តែយេីងមិនជឿរថាគេចិត្តដាច់ដាក់យេីងនេាះទេ ទេីបសាកដេីរទៅតាមក្រែងគេបកមកយកយេីងវិញ ។

" នេះឯងចុះទុនដល់ថ្នាក់នេះផង " ចាន់កឺ

" ហុឺ ពិតជាតស៊ូដេីម្បីប្រុសណាស់ណ៎ " ជីមីន

" តែឯងប្រាកដទេ ថាគេនឹងមកយកឯង ព្រេាះគេនឹងឈាមត្រជាក់យ៉ាងនឹង យេីងបេីគេថាអត់គឺអត់ហេីយ " ជីមីន

" រឿងនេះយេីងក៏មិនច្បាស់ប៉ុន្មានដែល តែមានតែសាកបានដឹងព្រេាះយេីងក៏ចង់ដឹងចិត្តគេដូចគ្នា តែបានពួកឯងមកក៏ល្អហេីយ យេីងក៏មិនប្រថុយខ្លាំងយ៉ាងនេះដែលព្រេាះនេះយប់ហេីយគ្មានតាក់សុីទេ ដូចនេះពួកឯងទាំងពីរត្រូវបេីកឡានតាមពីក្រេាយយេីងយឺតៗហេីយកុំអេាយជិតពេក បេីយេីងដេីរយូហេីយនៅតែមិនឃេីញឡានជុងហ្គុកមកទៀតពួកឯងនឹងហេីយជាអ្នកជូនយេីងទៅខន់ដូវិញ តែបេីបានជួបជុងហ្គុកពួកឯងទៅផ្ទះចុះ " ថេយ៉ុង

" គំនិតនេះល្អណាស់ តេាះទៅចឹង " ចាន់កឺនិយាយរួចពួកគេធ្វេីការចាប់ផ្តេីមតាមផែនការ ។ ដូច្នេះសរុបសេចក្តីមកទេាះបីជាជុងហ្គុកមិនចាំខ្លួនក៏គេមានអីជិះទៅផ្ទះវិញដែលមិនទៅឆ្គួតដេីរទៅវិញនេាះទេ អ្វីៗទាំងអស់គេគ្រាន់តែដេីរតាមផែនការដែលគេបានរៀបចំតែប៉ុណ្ណេាះ តែអ្វីដែលសំខាន់ផែនការគេដូចជាការគ្រងទុក ពេលនេះគេឈ្នះរាងក្រាសទៀតហេីយ។

__________________

" តេាះយេីងទៅផ្ទះវិញ ហេីយសង្ឃឹមថាថេយ៉ុងនឹងឆាប់យកបានបេះដូងលេាកចនដូចជាឯងនិយាយ " ចាន់កឺនិយាយរួចក៏បានបេីកសំដៅទៅខនដូផ្ទាល់ខ្លួនរបស់ពួកគេទាំងពីរវិញ រាល់ថ្ងៃជីមីនចាន់កឺរស់នៅខន់ដូរជាមួយគ្នា ។

       ផាក ជីមីន អាយុ 24 ឆ្នាំ កម្ពស់ 1.68cm រាល់ថ្ងៃគេគឺជាអ្នកឌីហ្សាញគ្រឿងពេជ្រសំខាន់បំផុតក្នុងក្រុមហ៊ុន មីនគ្រុប  ។ គេមានចរិក កាច ឆ្នាស់ឆ្នេីម នៅពេលមានអ្នកមករំខានគេ ហេីយក៏ចូលចិត្តលេងសេីចច្រេីនដែល ។
       ស៊ែវ ចាន់ អាយុ 25 ឆ្នាំ កម្ពស់ 1.69cm គេជាជនជាតិចិន បន្តែគេមករស់នៅប្រទេសកូរ៉េហេីយរៀននៅទីនេះទេីបបានស្គាល់គ្នាជាមួយ ថេយ៉ុង នឹង ជីមីន ទេាះបីជនជាតិចិនមែនតែភាសាកូរ៉េគេនិយាយបានល្អណាស់ ។ រាល់ថ្ងៃការងារគេដូចជាជីមីនដែលមានស្នាដៃខ្លាំងដូចគ្នា ចំណែកចរិករបស់គេ ស្លូតបូត សុភាពរាបសារ គួរអេាយស្រលាញ់ ហេីយការងារផ្ទះចេះម៉ាចប់ទេាះបីគេជាប្រុសក៏ដេាយ ។

     @នៅតាមផ្លូវលេីឡានជុងហ្គុក

      ឃេវីនផ្តេាតអារម្មណ៍ទៅលេីការបេីកបរ រីឯងជុងហ្គុកអង្គុយយ៉ាងស្ងៀមស្ងាត់តែសុខៗក៏ត្រូវងាកទៅមេីលភ្លាមក៏ឃេីញអ្នកដែលអង្គុយស្តាំដៃខ្លួនដែលគេងលក់ហេីយផ្តេកក្បាលលេីស្មារបស់ខ្លួនធ្វេីមិនដឹង ចំជាអំពុលទុកគេឯងមែន ។

" ចៅហ្វាយមេីលទៅអ្នកប្រុសថេយ៉ុង គេងលក់ហេីយ ពេលទៅដល់យេីងគិតយ៉ាងមិច " ឃេវីនដែលមេីលឃេីញតាមកញ្ចក់ឡានឃេីញថេយ៉ុងគេងលក់ក៏និយាយឡេីង ។

" ទៅដល់ដាស់គេទៅ " ជុងហ្គុក

" មេីលទៅគាត់ដូចអស់កម្លាំងណាស់បានគេងលក់លេីឡានបែបនេះ ចៅហ្វាយដាច់ចិត្តរំខានគាត់គេងដែលមែន " ឃេវីន

" ចុះឯងចង់ធ្វេីយ៉ាងមិច " ជុងហ្គុក

" គឺចៅហ្វាយ បីគាត់ឡេីងទៅខនដូរបស់គាត់ទៅ " ឃេវីនបញ្ចេញយេាបល់មកធ្វេីអេាយជុងហ្គុកងេីបមុខមកសម្លក់ ។

" ឯងចង់បញ្ជាយេីង " ជុងហ្គុក

" មិនបានទេបាទ បេីមិនធ្វេីអញ្ចឹង ចៅហ្វាយគិតចង់អេាយខ្ញុំបីគាត់ឡេីងទៅមែនទេ តិចល៎មានអ្នកកាសែតថតបានយកទៅផ្សព្វផ្សាយថាខ្ញុំទៅបីគូរដណ្តឹងរបស់គេឡេីងខន់ដូនេាះមិនចប់ខ្ញុំទៅហេីយទេអ្ហេសចៅហ្វាយ " ស្តាប់ឃេវីននិយាយទៅក៏សមហេតុផលដែល បន្តែជុងហ្គុកនៅរេរាចិត្តព្រេាះគេមិនចង់ប៉ះថេយ៉ុងនេះទេ ។

" ចៅហ្វាយនៅគិតអីទៀតនេះតាំងពីមិនទាន់ដល់ ឥឡូវដល់ហេីយនៅគិតមិនទាន់ចេញទៀត យ៉ាប់នេាះយ៉ាប់គូរដណ្តឹងខ្លួនឯងសេាះ " ឃេវីន

" យេីងមិនមាត់ឯងដូចជាបានដៃដល់ហេីយណ៎ អាឃេវីន " ជុងហ្គុកនិយាយទាំងមុខមាំ បញ្ជាក់ថាគេរាងខឹងនឹងសម្តីរបស់ឃេវីនហេីយ ។

" ខ្ញុំ សូមទេាសចៅហ្វាយ " ឃេវីននិយាយរួចជុងហ្គុកខ្ជិលរញេរញៃច្រេីនទេីបចាប់បីអ្នកដែលគេងជិតខ្លួនដាក់លេីដៃរួចបីចូលទៅក្នុងខន់ដូរបស់គេទុកអេាយឃេវីនចាំនៅលេីឡាន ហេីយមិនបាច់ឆ្ងល់នេាះទេថាគេស្គាល់លេខកូដបន្ទប់ ព្រេាះថេយ៉ុងធ្លាប់បានប្រាប់គេម្តងរួចហេីយ ។

    ក្រាក!!!!!

    ជុងហ្គុកបេីកទ្វាចូលទៅក្នងបន្ទប់ថេយ៉ុងដែលគេមិនធ្លាប់បានចូលមកម្តងណាសេាះនេះជាលេីកទី1ហេីយសម្រាប់គេ ។ គ្រាន់តែបេីកបន្ទប់ភ្លាមការរៀបចំគឺពិតជាមានរបៀបរៀបរយល្អណាស់ ហេីយអ្វីដែលធ្វេីអេាយជុងហ្គុកភ្ញាក់ផ្អេីរនេាះគឺរូបថតដែលគេបានភ្ជាប់ពាក្យជាមួយថេយ៉ុង គេបានបិទវាយ៉ាងធំនៅក្បាលដំណេករបស់គេ នឹងមានរូបបន្តិចបបន្តួចទៀតនៅលេីតុជិតក្បាលគ្រែ ។ រាងក្រាសឈប់ចាប់អារម្មណ៍ច្រេីនប្រញ៉ាប់យករាងស្តេីងទៅដាក់លេីគ្រែរបស់គេតែចៃដន្យអីស្រាប់តែថេយ៉ុងមមេីល
បម្រាស់ដែលធ្វេីអេាយជុងហ្គុកទប់ខ្លួនមិនជាប់ធ្វេីអេាយគេជ្រុលខ្លួនដួលទៅលេីថេយ៉ុង ខ្វះតែបន្តិចទៀតមាត់របស់គេប៉ះនឹងមាត់របស់ថេយ៉ុងសំណាងអីគេយកដៃទប់ទាន់ ។ ជុងហ្គុកក៏មិនបានដកខ្លួនចេញមកភ្លាមៗដែល ព្រេាះរវល់ភ្លឹកជាមួយនឹងមុខរបស់ថេយ៉ុង គេទទួលស្គាល់ថាក្មេងនេះគឺស្អាត ទម្រង់មុខ សាកសមជាមួយបបូរមាត់មានរាងបេះដូង រេាមភ្នែកក្រាស ច្រមុះស្រួច មេីលពីខាងណាក៏ឃេីញថាល្អឥតខ្ជេាះ គេរៀបនឹងយកដៃប៉ះទៅលេីមុខរាងស្តេីងទៅហេីយ ទេីបរហ័សភ្ញាក់ខ្លួនងេីបមកវិញ រួចធ្វេីការដេាះស្បែកជេីង នឹងដណ្តប់ភួយអេាយគេរួចទេីបចាកចេញត្រឡប់ទៅវិញ ។ នៅពេលជុងហ្គុកចេញទៅផុតថេយ៉ុងក៏បានបេីកភ្នែកឡេីង តាមពិតទៅគេមិនបានគេងលក់នេាះទេគ្រាន់តែធ្វេីពុតប៉ុណ្ណេាះ ។

" ថ្ងៃនេះចំណេញពិតមែន ខ្លួនរបស់បងក្រអូបខ្លាំងណាស់ " ថេយ៉ុងនិយាយទាំងញញឹម ស្គាល់គីមថេយ៉ុងទេរបស់អ្វីដែលគេចង់បានគេនឹងយកអេាយបានមិនថាត្រូវប្រេីវិធីអី្វនេាះទេ ។

" ចាំមេីលបងចិត្តរឹងដាក់អូនបានប៉ុន្មាននេាះ អូននឹងកាច់បំបាក់បេះដូងថ្មរបស់បងអេាយបានបងចាំតែមេីលចុះ " ថេយ៉ុងនិយាយរួចក៏ក្រេាកពីគ្រែដេីរយកកន្សែងចូលទៅក្នុងបន្ទប់ទឹកដេីម្បីសម្អាងខ្លួនអាងឆាប់បានចូលគេងព្រេាះគេអស់កម្លាំងខ្លាំងណាស់ ។

       To be continued.................

   🌹 Enjoy your reading 🥀

 

 

  

Continue Reading

You'll Also Like

244K 1.1K 36
Warning - Extremely erotic and sexual. People below 18 might find it disturbing. Suggestion to my readers - Visualize everything! Description - I am...
389K 37.3K 32
She is shy He is outspoken She is clumsy He is graceful She is innocent He is cunning She is broken He is perfect or is he? . . . . . . . . JI...
3.9M 114K 116
Dr. River Johnson didn't know the consequences of sleeping with the Capo of the Sicilian Mafia. She didn't even remember his name or face. But then t...
3.1M 253K 95
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...