កុមារា27ឆ្នាំ (ចប់)

Od KimLin571

35.8K 2.5K 7

ណែនាំតួអង្គ💜👈 ខ្ញុំ គឺ ចន ជុងហ្គុក ម៉ាយូគិ អាយុ 30 ឆ្នាំកម្ពស់ 188 ម៉ែត្រ ជា អ្នកជំនួញរកស៊ីទាំង ផ្លូវងងឹតនឹ... Více

ភាគ1+2គ្រោះថ្នាក់ចរាចរណ៍
ភាគ3+4កុំយំៗៗ...ក្មេងឆ្លាត ក្មេងឆ្លាត
ភាគ5+6:អូនឈ្មោះថេយ៍ៗ ពូអាចហៅអូនថា ខ្លាតូចបានណា
ភាគ 7+8: អូនមេអំបៅ ឲ្យថេយ៌ៗ Sorryណា
ភាគ9+10 : ពូងូតទឹកឲ្យអូនណា
ភាគ11+12 ឲ្យថេយ៌សូមទោសពូពូ
ភាគ13+14"ប្តីប្រពន្ធជាអ្វីទៅ?ជានំឲ្យថេយ៌ញ៉ាំបានទេ?"
ភាគ15+16 គូដណ្តឹងឯងតែថេយ៌ជាប្រពន្ធរបស់យើង
ភាគ17+18កូនប្រសា
ភាគ19+20 អូនចង់ញ៉ាំស្ករសំឡី
ភាគ21+22: អារម្មណ៍ភ័យខ្លាច
ភាគ25+26 ខ្វះគ្នាមិនបាន
ភាគ27+28 កំហុស
29+30 ( ភាគបញ្ចប់:គ្រប់រឿងត្រូវបានបញ្ចប់)
Hi guys 😊💕

ភាគ22+24លោកជាអ្នកណា?

1.7K 140 0
Od KimLin571


បងបាននិយាយរួចហើយគីមថេយ៉ុងប្រសិនបើបងមិនបានអូនក៏គ្មាននរណាអាចបានអូនឡើយហើយអូនក៏ជា របស់បងតែម្នាក់គត់អូនមិនអាចជារបស់អ្នកផ្សេងបានឡើយ។
"ហាហា៎..."ឡុងឈីងជិះរថយន្តរបស់ខ្លួនឯងយ៉ាងមានក្តីសុខក្រោយពេលដែលគេទទួលបានដំណឹងដ៏ល្អមិនខុសឡើយរឿងដែលកើតឡើងទៅលើថេយ៌គឺជាល្បិចរបស់គេតែម្នាក់គត់។ព្រោះតែចង់ឈ្នះគេលែងខ្វល់ពីអ្វីទាំងអស់អ្វីដែលគេមិនបានអ្នកណាក៏មិនបានដូចគ្នា។អាចនិយាយបានមួយទៀតថាគេម្នាក់នេះពិតជាមានចិត្តព្រៃផ្សៃដែលហ៊ានលើកដៃសម្លាប់មនុស្សដែលខ្លួនស្រលាញ់
"ហឺស...គ្រប់យ៉ាងគឺមកពីអូនខ្លួនឯងទេកុំបន្ទោសបង"ឡុងឈីងពោលទាំងញញឹមពិសពុល
♡មន្ទីរពេទ្យ♡
ក្រោយពីរដឹងថាក្មេងរបស់ខ្លួនបានសុវត្ថិភាពហើយរាងក្រាស់នឹងប៉ាម៉ាក់រាងតូចពិតជាមិនភាពរីករាយក្រៃលែងដែលគ្មានអ្វីអាច ប្រៀបធៀបបានឡើយ។
"ថេយ៌ៗ...ឆាប់ដឹងខ្លួនឡើងមកណាសឺតត...."ជុងហ្គុកឱនទៅថើបថ្ងាសរបស់រាងតូចយ៉ាងស្រាៗ
"កូនម៉ាក់អស់អីហើយក្មួយអាចទៅសម្រាកយកកម្លាំងបានណាក្មួយណាមួយខោអាវរបស់ក្មួយនៅមិនទាន់បាន ផ្លាស់ប្ដូរទៀតទុកកូនថេយ៉ុងឲ្យម៉ាក់មើលណា"អ្នកស្រីគីម ស្សូរ៉ាដាពោលពាក្យទាំងញញឹមទៅកាន់រាងក្រាស់ណាមួយគាត់ក៏មិនចង់ឲ្យជុងហ្គុកពិបាកជាងនេះឡើយ។
"ខ្ញុំអាច..រុឺៗ...អររ៎ សូមអភ័យទោសផងណាខ្ញុំសូមលើកទូរស័ព្ទបន្តិច"ជុងហ្គុករៀបចំនឹងនិយាយទៅកាន់អ្នកស្រីគីម ស្សូរ៉ាដាហើយក៏ត្រូវកាត់ពាក្យប្រយោគវិញព្រោះតែមានការរំខានពីរទូរស័ព្ទ។
"មានការអ្វី?ជីនអុីង?" រាងក្រាស់បានដើរមកឆ្ងាយគួរសមហើយក៏ពោលពាក្យទៅកាន់កូនចៅនៅចុងខ្សែម្ខាងទៀតដោយសម្លេងមុាំ
"ចៅហ្វាយពួកយើងបានស៊ើបដឹងហើយថាជាអ្នកណា"ជីនអុីងនិយាយទាំងមិនបានលេងសើច។
"ហឺស...ល្អណាស់...យកវាទៅឃុំទៅបន្តិចទៀតយើងនឹងទៅដល់ឥឡូវហើយ"ជុងហ្គុកនិយាយទាំងញញឹមចុងមាត់បញ្ជាក់ពីរភាពកំណាច់។
តើពេលវេលាបន្តិចទៀតនឹងទៅជាបែបណាគេគិតធ្វើបែបណាទៅលើបរុសម្នាក់នោះ?អាចទេសម្លាប់ចោលឬក៏មានអ្វីពិសេសជាងនេះទៅទៀតទៅគ្រប់យ៉ាងគឺមានតែរង់ចាំមើលប៉ុណ្ណោះ។
"នេះក្មួយទៅណាអម្បាញ់មិញ?"លោកគីម ស្សូរ៉ាដាសួរក្រោយពេលដែលជុងហ្គុកមកវិញ
"អររ៎គឺមានការងារបន្តិចណាលោកអ៊ុំ អើ..អញ្ចឹងខ្ញុំអាចសូមទៅធ្វើធុរៈសិនណាលោកអ៊ុំ"ជុងហ្គុកនិយាយយ៉ាងគួរសមទៅកាន់មនុស្សចាស់បន្ទាប់មកគេក៏បានមកភូមិគ្រឹះវិញទាំងមានភាពជាសាតាន។
"ចៅហ្វាយ"ម៉ែងឆីងឱនគោរពរាងក្រាស់ដោយមានភាពខ្លាចរអាល
"វានៅឯណា?"ជុងហ្គុកខាំជើងធ្មេញមិនឲ្យកំហឹងខ្លួនខឹងខ្លាំងនេះ
"គឺនៅខាងក្នុងចៅហ្វាយ"ម៉ែងឆីង
"ហុឹម"រាងក្រាស់ក៏បោះជំហានយ៉ាងមានអំណាចឆ្ពោះទៅបរុសម្នាក់នៅក្នុងបន្ទប់សម្ងាត់ជាមួយនឹងជីនអុីង ដោយខ្លួនរបស់គេពោលពេញទៅដោយស្នាមរបួសនឹងដំណក់ឈាមហូរចេញពីរក្បាល។
"ចៅហ្វាយ"ជីនអុីងគ្រាន់តែដឹងថាជុងហ្គុកមកដល់គេក៏បោះខ្សែតីចោល
"គឺឯង??"ជុងហ្គុកចាប់បោចសក់ក្បាលរបស់បរុសនោះឲ្យងើបមើលមកគេទើបដឹងថាគេជា...។
"ហឺស...អាចង្រៃដឹប.."ជុងហ្គុក គ្រាន់តែដឹងថាជាអ្នកណាហើយក៏ដាល់បរុសនោះមួយដៃទៅតាមកំហឹងរបស់គេ..។
"អា៎ក...អាចង្រៃនេះឯងមិនទៅបុណ្យសពប្រពន្ធរបស់ឯងទេឬយ៉ាងម៉េច"ឡុងឈីងពោលទាំងសើចចំអកព្រោះតែគិតថាថេយ៉ុងគឺស្លាប់តែគ្រប់យ៉ាងគឺខុសទាំងស្រុង ន័យការគិតរបស់គេ។
"ឯងទេដែលជាអ្នកងាប់ពិតប្រាកដ"ជុងហ្គុក
"ហឺស..ហាហា៎..."ឡុងឈីងសើចសប្បាយហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹងធ្វើឱ្យរាងក្រាស់ឆ្ងល់នឹងអប្បកិរិយារបស់គេ
"វាមិនឆ្កួតទេមែនទេ?"ម៉ែងឆីង សួរទៅកាន់ជីនអុីងនៅជិតនោះ
"អញទៅដឹង?វៃវាមួយថ្ងៃហើយវាគ្មានឈឺស្អីសូម្បីតែបន្តិច"ជីនអុីង
"ឯងធ្វើបែបណាចំពោះថេយ៉ុងឯងក៏ទទួលបែបនោះដូចគ្នា"ជុងហ្គុក
"ហឺស...យ៉ាងណាក៏យើងបានទៅក្បែរមនុស្សដែលយើងស្រឡាញ់ដែលមិនដូចជាឯងទេ អាឆ្កួតហាហា៎ "ឡុងឈីង
"អររ៎ នេះឯងគិតហែស៎? ថាប្រពន្ធយើងស្លាប់?ឯងគិតខុសហើយអ្នកដែលមិនមានជីវិតនៅលើលោកនេះគឺឯងតែម្នាក់ប៉ុណ្ណោះ "ជុងហ្គុកនិយាយចប់ ប្រយោគនេះភ្លាមស្រាប់តែឡុងឈីងបើកភ្នែកធំៗទាំងមានការភ្ញាក់ផ្អើល
"ឯងនិយាយថាមិច?យើងជាអ្នកសម្លាប់គេដែលផ្ទាល់ហេតុអ្វី??" ឡុងឈីង
"ចាំឯងងាប់10ជាតិទៀតក៏បំណង់របស់ឯង គ្មានថ្ងៃដូចបំណងឡើយ ប្រសិនបើមានវត្តមានរបស់ចនជុងហ្គុកនៅទីនោះ"ជុងហ្គុក
"ឯង...."ឡុងឈីង រើសខ្លួនចេញពីរចំណង់ខ្សែក្នុងគោលបំណងចង់ទៅមកតតាំងជាមួយនឹងរាងក្រាស់របស់យើង
"កុំព្យាយាមអី វាគ្មានប្រយោជន៍ស្អីបន្តិចឡើយឯងត្រូវតែដឹង យកវាទៅឲ្យឡានកិនទៅត្រូវធ្វើឱ្យវា ងាប់ដោយវេទនាខ្លាំងបំផុត"ជុងហ្គុកពោលសម្តីចប់គេក៏ចេញទៅបាត់ទុកឲ្យកូនចៅទាំងពីរទៅធ្វើអ្វីដែលចៅហ្វាយដាក់បញ្ជារមុននេះ។
   គ្រប់យ៉ាងគឺអ្នកទេដែលសាងកំហុសនេះឡើងមកព្រោះតែ ភាពអាត្មានិយមរបស់អ្នកប៉ុណ្ណោះ។
♡មន្ទីរពេទ្យ♡
ប្រសិនបើយើងក្រឡេកមើលមន្ទីរពេទ្យឯណេះវិញគឺ..
ក្នុងបន្ទប់វីអាយភីរបស់រាងតូចកំពុងតែសម្រាកព្យាបាលជម្ងឺដែលមានលោកគីមនឹងប្រពន្ធកំពុងតែសម្លឹងមើលទឹកមុខរបស់រាងតូចដោយម្នាក់ៗពិតជាចង់ឲថេយ៉ុងដឹងខ្លួនវិញណាស់តែគ្រប់យ៉ាងក៏ដូចបំណងប្រាថ្នាពិតមែន។
"ហុឹម...អឹក...ទឹក.. ទឹក..."សម្លេងតិចស្តាប់ស្ទើរតែមិនបានឮចេញពីរបបូរមាត់របស់រាងតូចធ្វើឱ្យអ្នកស្រីគីម ស្សូរ៉ាដាដែលជាម្តាយប្រញ៉ាប់ក្រោកមកមើល។

"កូនថេយ៉ុងនេះកូនដឹងខ្លួនហើយ??"អ្នកស្រីគីម ស្សូរ៉ាដាពោលពាក្យទាំងសប្បាយចិត្តយ៉ាងហួសប្រមាណ
"ទឹក...."ថេយ៉ុងនិយាយម្តងទៀតព្រោះមានអារម្មណ៍ថាស្ងួតបំពង់ក
"ទឹកមែនទេ?? ចាំបន្តិចណាកូន"ចិត្តជាអ្នកម្តាយគ្រាន់តែឮហើយក៏ប្រញាប់យកទឹកដើម្បីបំពេញទឹកសន្សើមក្នុងបំពង់ករបស់ថេយ៉ុងឲ្យមានសំណើម
រាងតូចក៏ទទួលទឹកនឹងញ៉ាំក្រោយពីរញ៉ាំទឹករួចហើយគេក៏សម្លឹងមើលជុំវិញបន្ទប់ហើយក៏ឈប់ត្រឹមមុខអ្នកម្តាយ។
"ម៉ាក់...នេះខ្ញុំនៅមន្ទីរពេទ្យ? ហេតុអ្វីខ្ញុំនៅទីនេះអួយ៎ ឈឺក្បាលណាស់"ថេយ៉ុងសួរដោយចម្ងល់
"កូនថេយ៌?នេះកូនមិនចាំទេ?"អ្នកស្រីគីម ស្សូរ៉ាដា
"ប្រហែលកូនទើបតែដឹងខ្លួនហើយបានជាមិនចាំបែប នេះ"លោកគីម ស្សូរ៉ាដា
"ហុឹម ត្រូវហើយកូនសម្រាកបន្តិចទៅណាកូនខ្លារបស់ម៉ាក់"អ្នកស្រីគីម ស្សូរ៉ាដា
"ម៉ាក់ហេតុអ្វីហៅខ្ញុំបែបនេះ?ខ្ញុំគឺ ថេយ៉ុងណាមិនមែនកូនខ្លាស្អីទេ"រាងតូចតបទៅវិញទាំងទឹកមិនស្មើរធ្វើឲ្យប្តីប្រពន្ធមួយគូរមើលគ្នាចុះឡើង
"កូនមិនមែន???"លោកគីម ស្សូរ៉ាដា
"មិនមែនអ្វីទៅប៉ា? បានហើយខ្ញុំមិនចង់នៅមន្ទីរពេទ្យស្អីនឹងទេ វាពិតជាគួរឲ្យធុញទ្រាន់បំផុតហើយ"ថេយ៉ុង
"អររ៎ ចា៌"អ្នកស្រីគីម ស្សូរ៉ាដា មើលទៅអារៈរបស់ថេយ៉ុងដូចជា មិនអីទេតែហេតុអ្វីឬមួយគេ??មានការចង់ចាំវិញហើយ?គេមិនមែនក្មេងអាយុ7ឆ្នាំទេមែនទេ?តែគេគឺជាមនុស្សម្នាក់ដែលពេញវ័យ27ឆ្នាំ?មើលទៅគ្រោះថ្នាក់ម្តងនេះគឺជាលាបសំណាងរបស់លោកគីមនឹងអ្នកស្រីគីមហើយពិតជាក់ស្ដែងពេកហើយអររ៎មួយទៀតតើថេយ៉ុងចាំកាលដែលគេនឹងជុងហ្គុកទេ?
"ម៉ាក់វាខ្ញុំថាកូនយើងគឺធំហើយតែគេចាំរឿងរ៉ាវជាមួយក្មួយជុងហ្គុកទេ?"លោកគីមសួរទៅកាន់ប្រពន្ធបែប
ស្ងាត់ៗមិនឲរាងតូចឮ
"គឺ..អូនមិចទៅដឹងទៅ?បានហើយរឿងនឹងចាំពេលក្រោយចាំគិតបន្តរទៅ"អ្នកស្រីគីមពោលទៅកាន់អ្នកជាប្តី ក្រោយពីរនិយាយគ្នាចប់ហើយពួកគាត់ក៏នាំរាងតូចចាក់ចេញពីរមន្ទីរពេទ្យ គ្រាន់តែពួកគាត់ទៅបាត់ឡានរបស់ជុងហ្គុកក៏មកដល់។
"អររ៎ លោកចន មករកអ្នកជំងឺដែលមានឈ្មោះថាគីមថេយ៉ុងមែនទេ?"លោកគ្រូពេទ្យ
"បាទត្រូវហើយ"ជុងហ្គុកនិយាយហើយក៏រៀបនឹងបានបោះជំហ៊ានទៅមុខហើយក៏ត្រូវឈប់វិល
"អ្នកជម្ងឺបានចេញពីរមន្ទីរពេទ្យហើយ"លោកគ្រូពេទ្យ
"លោកនិយាយមានន័យថាមិច?"ជុងហ្គុកសួរទាំងចង់ចិញ្ចើម
"គឺពួកគាត់បានចេញទៅមុននេះបន្តិច"លោកគ្រូពេទ្យនិយាយមិនទាន់ចប់ផងរាងក្រាស់ក៏រត់ទៅក្រៅនឹងជិះរថយន្តរបស់ខ្លួនទៅភូមិគ្រឹះលោកគីម ស្សូរ៉ាដា។
"កូនថេយ៉ុងកូនមិនអីមែនទេ?ម៉ាក់ឃើញកូនមិននិយាយអ្វីសោះ"អ្នកស្រីគីម ស្សូរ៉ាដាសួរទៅកូនទាំងមានចម្ងល់
"អត់អីម៉ាក់កូនគ្រាន់ស្រ្តេសបន្តិចបន្តួចប៉ុណ្ណោះ"ថេយ៉ុង
"ចា៌!កូនចឹងកូនឡើងទៅសម្រាកសិនទៅណា"អ្នកស្រីគីម ស្សូរ៉ាដា
"បាទ"ថេយ៉ុងតបតែប៉ុណ្នឹងក៏ឡើងទៅលើបាត់
"ម៉ាក់វាចុះបន្តរទៀតធ្វើបែបណា?រឿងកូនថេយ៉ុងជាមួយនឹងអ្នកកម្លោះជុងហ្គុក?នេះមើលទៅកូនយើង ដូចជាមិនបានខ្វល់អ្វីទេឬមួយគេពិតជាមិនចាំ?"លោកគីម ស្សូរ៉ាដា
"មិនចាំអ្វីទៅ??" ជុងហ្គុកសួរដោយភាពចង់ដឹង
"ជុងហ្គុក?នេះក្មួយមកហើយសូមទោសណា ដែលអ៊ុំមិនបានផ្តល់ដំណឹងឲ្យក្មួយ"អ្នកស្រីគីម ស្សូរ៉ាដា
"មិនអីទេបាទតែខ្ញុំចង់ដឹងថាមុននេះអ៊ុំទាំងពីរបាននិយាយអំពីអ្វី?" ជុងហ្គុក
"រឿងរ៉ាវគឺបែបនេះ"អ្នកស្រីគីម ស្សូរ៉ាដា ដោយខ្ចិលលាក់លៀមអ្វីទៀតក៏រៀបរាប់អំពីការកើតហេតុនឹងមកដល់ពេលនេះចំណែកឯរាងក្រាស់បានអង្គុយស្តាប់តែមិនបាននិយាយអ្វីឡើយក្រៅពីភាពស្ងប់ស្ងាត់។
"ចឹងមានន័យថា ថេយ៉ុងចង់ចាំអ្វីដែលជាគេហើយ?"ជុងហ្គុក
"ចា៌"អ្នកស្រីគីម ស្សូរ៉ាដា
"ខ្ញុំយល់ហើយ តើខ្ញុំអាចជួបគេបានទេ??" ជុងហ្គុក
"គឺនៅក្នុងបន្ទប់"អ្នកស្រីគីម ស្សូរ៉ាដា ក្រោយពីរនិយាយគ្នារួចហើយគាត់ក៏ជូនរាងក្រាស់មកមុខបន្ទប់របស់ថេយ៉ុងដែលកំពុងគេង។
"...តុតុ ...តុ...កូនថេយ៉ុង គេងនៅកូន??បើកទ្វារឲ្យម៉ាក់តិចណា"អ្នកស្រីគីម ស្សូរ៉ាដា
"បាទម៉ាក់"ថេយ៉ុងក៏មកបើកទ្វារបន្ទប់តែគេមិនបានមើលមុខអ្នកម្តាយឡើយ ព្រោះតែភ្លឹកនឹងរាងក្រាស់
"មានការអ្វីមែនទេម៉ាក់ហើយគាត់ជាអ្នកណា?"ថេយ៉ុងនិយាយបែបមិនស្គាល់
"គឺពូជុងហ្គុករបស់កូននោះអីនេះកូនមិនស្គាល់ទេ?"អ្នកស្រីគីម ស្សូរ៉ាដា
"អត់ទេ!"ថេយ៉ុង
"តែ..."ម្តាយរបស់រាងតូចនិយាយមិនទាន់ចប់ផងក៏ត្រូវរាងក្រាស់កាត់សម្តី
"ខ្ញុំអាចនិយាយតែពីរអ្នកថេយ៌បានទេ?"ជុងហ្គុកក៏លើកសំណើរចំណែកឯអ្នកស្រីគីម ស្សូរ៉ាដាក៏មិនបាននិយាយអ្វីគាត់ក៏ចេញទៅក្រៅបាត់ ក្នុងបន្ទប់ពេលនេះគឺមានតែថេយ៉ុងនឹងជុងហ្គុកប៉ុណ្ណោះ។
"ថេយ៌ៗ...អូនបានធូរហើយមែនទេ?? បងពិតជាបារម្ភពីរអូនណាស់"ជុងហ្គុកក៏ទាញរាងកាយរបស់រាងតូចមកក្រសោបជាប់នឹងដើមទ្រូង
"លោកជាអ្នកណា?លែងខ្ញុំ...ខ្ញុំមិនដែលស្គាល់លោកឡើយ...លែងទៅ.."ថេយ៉ុង ជ្រួញចិញ្ជើមព្រោះតែសុខៗក៏ស្រាប់តែមានមនុស្សប្លែកមុខមកធ្វើបែបនេះដាក់ខ្លួនរបស់គេ។
"នេះគឺពូណា...ថេយ៌ៗ..ចាំពូមិនបានទេ?? ហុឹក..អ្ហឹក...ថេយ៌ៗ....ហេតុអ្វីក៏ចិត្តអាក្រក់បែបនេះអូនពិតជាមិនចាំប្តីអូនទេ?"ជុងហ្គុកសុខៗក៏ស្រាប់តែយំឱបជើងរបស់រាងតូច
"អែ៎...លោកកុំយំខ្ញុំមិនស្គាល់ពិតមែនហើយអ្នកណាជាប្រពន្ធលោកទៅ?"ថេយ៉ុង

"អ្ហឹក...អូនភ្លេចឬធ្វើភ្លេច?"ជុងហ្គុកពោលទាំងមានអារម្មណ៍ឈឺតិចៗប៉ុន្តែសម្រាប់គេគឺមិនអីឡើយ។
"ខ្ញុំពិតជាមិនស្គាល់លោកពិតមែនណាមួយខ្ញុំមានគូរដណ្តឹងហើយ"ថេយ៉ុងនិយាយមិនលេងសើចអ្វីទាំងអស់
"បងឲ្យឱកាសអូនម្តងទៀតណាថេយ៌អូនពិតជាមិនស្គាល់បងទេ?"ជុងហ្គុក
"អត់ទេ! លោកឲ្យខ្ញុំនិយាយ1ពាន់លានដងទៀតក៏ខ្ញុំអត់ស្គាល់ដែល"ថេយ៉ុង
"អឹប...អាយ៎...លោកធ្វើស្អី របស់លោកនឹងដាក់ថេយ៉ុងចុះភ្លាម"ជុងហ្គុកមិនបាននិយាយអ្វីទៀតទេក៏លើកពររាងតូចចុះមកក្រោម...ទោះបីជាមានការបដិសេធយ៉ាងណាក៏គេមិនបានស្តាប់ឡើយ។
"ជុងហ្គុកធ្វើស្អីនឹង?ប្អូនមិនទាន់ជាទេណា"លោកគីម ស្សូរ៉ាដានិយាយទាំងបារម្ភ
"គឺខ្ញុំអត់ធ្វើអ្វីប្រពន្ធខ្ញុំទេម៉ាក់ប៉ាកុំបារម្ភអីខ្ញុំគ្រាន់តែចង់នាំប្រពន្ធខ្ញុំទៅផ្ទះវិញប៉ុណ្ណោះ"ជុងហ្គុក(យីស៎ ហៅប៉ាម៉ាក់បាត់)
"ម៉ាក់...ប៉ា....ជួយកូនផង...គេចាប់កូននៅនឹងមុខហើយប៉ាមិនជួយទេ??"ថេយ៉ុងនៅលើស្មាររបស់ជុងហ្គុក
"មិនមែនប៉ាមិនចង់ជួយទេ...តែមើលអត់ឃើញ...សំណាងល្អកូនតោះអូនរឿងកូនៗទេ"លោកគីម ស្សូរ៉ាដានិយាយចប់ក៏ដឹងដៃរបស់អ្នកស្រីគីម ស្សូរ៉ាដាឡើងទៅបន្ទប់ធ្វើការងារចាស់ៗបាត់ទៅ។
"លែងខ្ញុំហុឹក....អ្ហឹក...អ្នកណាក៏បានជួយផង...អ្ហឹក..."ថេយ៉ុងយំទាំងលើកដៃទៅគោះខ្នងរបស់រាងក្រាស់ព្រោះតែមានអារម្មណ៍ខ្លាច
"នៅឲ្យស្ងៀម"ជុងហ្គុកសម្លត់ទៅកាន់ថេយ៉ុង ភ្លាមធ្វើឱ្យក្មេងម្នាក់នេះស្ងាត់ឈឹងតែម្តងបន្ទាប់មកគេក៏បើកឡានទៅភូមិគ្រឹះវិញ។
"លោកនាំខ្ញុំមកធ្វើអ្វី?"ថេយ៉ុងសួរនៅពេលមកដល់ផ្ទះដ៏ធំស្កឹមស្កៃ
"នាំមករំលោភយកកូនប្រើ"ជុងហ្គុកនិយាយចប់ក៏បើកទ្វាដើម្បីឲ្យរាងតូចចុះ
"អត់ទេ!ហុឹក...ខ្ញុំចង់ទៅ...ផ្ទះខ្ញុំវិញ"ថេយ៉ុងតបទៅវិញទាំងមានភាពមានៈ
"ហឺយយ ....មកណេះ..."

The continue Write Kim lin 💜👈 vote pg

Pokračovat ve čtení

Mohlo by se ti líbit

3.1K 420 10
کیم تایهۆنگ بەڕادەیەک ترسناکە کە پڵنگێک دەستەمۆی بوە لەکاتێکدا خۆی دەستەمۆی کوڕێک بووە چیرۆکی vimin بەرەو کوێ دەڕوات خۆتان بینەر بن
22K 674 14
សូមទោស សម្រាប់ពាក្យ សម្តីមិនសមរម្យជាច្រើន Taekook Yoogmin 😭
558 102 9
کوڕێکی سارد و دڵڕەق بۆ تۆڵەکردنەوە بەزۆر هاوسەرگیری لەگەڵ کچێکدا دەکات چی ڕوودەدات ئایا چارەنووسی ئەوان چی پێشنیار ئەکا ئەم چیڕۆکە هەموو مافەکانی ئە...
272 32 1
បងគ្មានឱកាសទៀតទេមីនយ៉ុនហ្គី!