ចម្ការស្នេហ៍ក្រូចឃ្វិច🍊BL

usermomtatayoojin tarafından

4.4K 497 88

ប្រលោមលោក​ប្រឌិត​​📝 មីន យ៉ុងហ្គី កម្លោះសង្ហា​វ័យ​៣៥ឆ្នាំ​ ឈាមត្រជាក់​ ស្ងៀម​ស្ងាត់​ សោះក្រោះ នឹងធឹង ម៉ឺងម៉... Daha Fazla

ភាគទី១
ភាគទី២
ភាគទី៣
ភាគទី៤
ភាគទី៦
ភាគទី៧
ភាគទី៨
ភាគទី១០
ភាគទី៩
ភាគទី១១
ភាគទី:១២
ភាគទី១៣
ភាគទី១៤
ភាគទី១៥
ភាគទី១៦

ភាគទី៥

254 30 0
usermomtatayoojin tarafından



ជីមីន គេង បម្រាស់ទៅមក គេគេងមិនលក់សោះ ចំណែក បងប្រុសគេ គាត់មកលេងផ្ទះ ក៏គេងលងលក់ទៅហើយ គេខ្លាចថាធ្វើឲ្យបងប្រុសភ្ញាក់ដាច់ដំណេក ទើបគេបើកទ្វារមកអង្គុយលើគ្រែនៅមុខផ្ទះ ដែលមាន ពន្លឺព្រះច័ន្ទរះ បំភ្លឺ  ប៉ុណ្ណោះ គេគយគន់មើល ដួងច័ន្ទស្ងាត់ៗបេះដូងក៏នៅតែលោតញាប់ ខួរក្បាលអ្នកនៅតែចង់ចាំរឿងកាលពីកាលពីប៉ុន្មានថ្ងៃមុន  តែចៅហ្វាយមុខមាំបបូរមាត់ គ្មាន ស្នាមញញឹមបន្តិចសោះ  ចិត្តគំនិត គាត់ទៀតគឺពិតជាចង្អៀតចង្អល់ពេកហើយ  គេគួរតែនៅឲ្យឆ្ងាយពីគាត់ទើបបាន បើ មិនដូច្នេះប្រាកដជាត្រូវចៅហ្វាយចិត្តត្រជាក់ ដេញចេញមិនខានទេ។

« មិនទាន់ចូលគេងទៀតឬកូន?» អ្នកមីងឆេយ៉ុង បើកទ្វារចេញមកពេលឃើញកូនប្រុសពៅរបស់គាត់ គេនៅអង្គុយ ស្រងេះស្រងោះ នៅលើគ្រែម្នាក់ឯង។

« ខ្ញុំមិនទាន់ ងងុយទេម៉ាក់ ! យប់ជ្រៅហើយ ម៉ាក់គួរតែចូលទៅសម្រាន្តទៅ» គេញញឹមសោះៗទៅកាន់ម្តាយខ្លួន. ព្រមទាំងដាស់តឿនគាត់ឲ្យចូលគេង។

«កូនក៏ដូចគ្នាដែរ មេឃកាន់តែចុះ ត្រជាក់ហើយ ប្រញាប់ទៅគេងទៅ ហើយរកអាវក្រាស់ៗពាក់ផងលឺទេ?»

«បាទម៉ាក់!» គេតប. ហើយ ម្តាយគេក៏ចូលទៅខាងក្នុងវិញ សល់តែគេដែលអង្គុយម្នាក់ឯង ខ្យល់សសៀកៗ មកប៉ះរាងកាយ ធ្វើឲ្យគេមានអារម្មណ៍ ថារងារ ទើប ងើបក្រោកឈរ ហើយក៏ដើរចូលទៅក្នុងផ្ទះវិញ។

....................................................

🌥ព្រឹកឡើង

ក្រោយ​ពី​ ញាំអាហារ​រួច​រាល់​ ជីមីនកម្លោះ​តូច​ អង្គុយ​បត់ជើង​លេី​គ្រែ​គេង ទាំង​មាត់​​និយាយ​បណ្ដើរ​ ដៃក៏ជួយ​បត់​ខោ​អាវ​បងប្រុសដាក់ក្នុង​ វ៉ាលី​បណ្ដើរ​ទាំងមុខ​ ស្រងូតស្រងាត់​

«ខ្ញុំ​ ប្រាកដ​ជា​នឹក​ បងស្លាប់​ហើយ​  បងទើបតែមកសោះពេលនេះត្រូវទៅវិញហើយ»

«បងក៏មិនចង់​ទៅ​ប៉ុន្មាន​ដែរ​ តែ​នៅទីនោះ​ ប្រាក់​ខែ​ច្រើន​ជាង​នៅទីនេះ​  បេីបង​ទៅ​ធ្វើការ​នៅទីនោះ​ គ្រួសារ​យេីង​នឹង​មិនសូវ​ចំណាយ​ច្រើន​  បងនឹង​ឧស្សាហ៍​ខលមកលេងឯងទេ​ ជីមីន​ឯង​ត្រូវ​មេីលថែ​ ម៉ាក់​ហេីយ​នឹង​អ៊ុំស្រី​ផង​ណា​ពេល​បងមិន​នៅ»

ណាមជូននិយាយ​យ៉ាង​វែង​អន្លាយ​គេផ្តែផ្តាំប្អូន ដោយក្តីព្រួយបារម្ភ  ​ព្រោះគេត្រូវទៅរស់នៅទីនេះយូរ ហើយវាឆ្ងាយ​ពីផ្ទះ​របស់​គេខ្លាំង​ណាស់​  បេីជិះឡាន​ពីនេះ​ទៅ​ទីនោះ​ ក៏​រាប់​ម៉ោង​ទម្រាំទៅដល់​ តែ​ដោយ​សារ​ជីវភាព​គ្រួសារ​ទេីប​គេត្រូវ​តែបង្ខំ​ចិត្ត​ចាក​ចេញ​ទាំង​អាល័យ​៕

«បាទបង  !  បងក៏ត្រូវ​ថែរក្សា​សុខភាព​ដូចគ្នា​»

«ឯង​ក៏​អីចឹង​ដែរ​  កុំគិតធ្វើការឲ្យហួសកម្លាំងពេកអី ត្រូវខំរំលឹកមេរៀនផង ហើយ ត្រូវញាំអាហារឲ្យទៀងពេល សុខភាពរបស់យើងសំខាន់ណាស់ ! »

«បាទទទ បងប្រុស ខ្ញុំដឹងហើយ »ជីមីន​ តបទាំង​ ហួសចិត្ត​ នេះ​គាត់​ជា​បងឬជា​ពុក​ឲ្យ​ប្រាកដ​ទៅនៀក​  បានជា​ពូកែ​ រអ៊ូ​ ឬ​ដាក់​តឿន​គេ​ខ្លាំង​ណាស់​  ហើយនេះបើនគេហ៊ានជំទាស់ឬ​ធ្វើ​អី​ខុស​មួយ​គាត់​ ប្រាកដ​ជា​ រ៉េប​ ដាក់​​មួយ​ព្រឹក​មិនខាន​ទេ😖

"ហ្ហេីយ​...! បង​និយាយ​ស្រួល​ប្រួល​ តែ​មេីលឯង​ចុះ​ឆ្លើយ​ឌឺ​ដាក់​បង​ណាស់​"​

ណាមជូន​សម្លក់​ដាក់​ប្អូន​របស់​ខ្លួន​ ទាំង​ខ្នកខ្នាញ់​នឹងកម្លោះតូច​មាឌ​ល្អិត​នេះណាស់​ សម្តី​ ផ្អែម​ណាស់​ តែ​ក៏​ក្បាល​ខូច​ មិនល្មមទេ​៕

"ខ្ញុំ​ មិនបាន​ឌឺ​ទេ​ ខ្ញុំ​ឆ្លើយ​ ធម្មតា​ទេ​តាស​បងប្រុស​  អ្ហាយ៎​យ៎​!!! នេះ​បងចង់​ធ្វើ​អី​ខ្ញុំ​ហ្នឹង​?"

ជីមីន​ តប​សុខ​ ស្រាប់​តែ​ ណាមជូនហក់​មក​សង្រប់​ជីមីន​  តែ​នាង​តូច​រហ័ស​  ទេីប​សន្ទុះ​ក្រោយ​ឡេីយ​  ហេីយ​ ត្រូវ​បងប្រុសគេដេញ​តាម​ វក់វី​ពេញ​ បន្ទប់​ ខោអាវ​ដែល​បត់​ហេីយ​ក៏​ត្រូវ​រញ៉េរញ៉ៃ​វិញ​ជាមួយ​ស្នាដៃ​របស់​ពួកគេ​ទាំង​ពីរ​៕

«នែ៎​ៗ! ល្មម​ៗបានហេីយ​ !  កម្លោះឲ្យស្តូកហើយ នៅ ប្រឡែងគ្នាដូចជាកូនក្មេងទៅកើត »

មីងឆេយ៉ុង​លឺ​សម្លេង​ឡូឡា​ក៏​ដេីរ​មកអើតមុុខបន្ទប់ ពេល​ឃេីញ​ សកម្មភាព​អ្នកទាំងពីរ​រត់​ដេញ​គ្នា​ពេញ​បន្ទប់​បែបនេះ​គាត់​ញញឹម​តិចៗយ៉ាងអស់សំណើច ​ គាត់គ្រវីក្បាលនឹកហួសចិត្ត នេះ​ក៏ធំៗអស់ហេីយនៅ​រត់​ដេញ​គ្នា​ដូច​កូន​ក្មេង​ទៀត៕

«ជូន! កូនរៀបចំហើយឬនៅ? ឡានតាក់ស៊ី មកចាំនៅមុខផ្ទះហើយ»

«បាទម៉ាក់ !ខ្ញុំរៀបជិតហើយៗ»

«ប្រញាប់បន្តិចទៅកូន កុំឲ្យគេចាំយូរ»

«បាទម៉ាក់»

ណាមជូន នឹងជីមីនក៏រៀបរបស់របរដាក់ក្នុង វ៉ាលលី យ៉ាងប្រញាប់ប្រញាល់ មួយសន្ទុះក្រោយមកគេក៏នាំគ្នាដើរចេញមក  ណាមជូនអោបម្តាយ រួចក៏អោបអ៊ុំស្រី  នឹងប្អូនប្រុសទាំងចិត្តមិនចង់ឃ្លាត ចាកឆ្ងាយពីគ្រួសារ។

«ម៉ាក់ អ៊ុំស្រី ខ្ញុំទៅហើយអ្នកទាំងពីថែខ្លួនផង» រួចគេងាកទៅនិយាយជាមួយប្អូនប្រុស«បងទៅហើយ ជីមីន» គេរាដៃលារួចក៏ឡើងឡាន

«បាទបងប្រុស»

«សុខសប្បាយកូនប្រុស ថែខ្លួនផង» អ្នកមីងឆេយ៉ុង រលីងរលោងទឹកភ្នែក

«កុំភ្លេចស្លៀកពាក់ខោអាវក្រាស់ៗឲ្យច្រើនជាន់ផងក្មួយប្រុស ធ្វើដំណើរដោយសុវត្ថិភាព» អ៊ុំស្រីហារីន​  ដាស់តឿនក្មួយប្រុស ព្រោះ អាកាសធាតុពេលនេះប្រែជាចុះត្រជាក់ហើយដូច្នេះគេធ្វើការនៅឆ្ងាយម្នាក់ឯងក្លាយថាមិនចេះមើលថែរខ្លួនឯងដូចគេនៅទីនេះ ដែលគ្រប់ពេលមានគាត់នឹងម្តាយគេដែលនៅចាំប្រាប់ ។

« បាទ!»  គេតបដៃនៅតែលើគ្រវី តាមកញ្ចក់ឡាន ដែលចាប់ផ្តើមលូនចេញទៅ។

Okumaya devam et

Bunları da Beğeneceksin

297K 34.5K 86
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
714K 43.7K 38
She was going to marry with her love but just right before getting married(very end moment)she had no other choice and had to marry his childhood acq...
581K 20.2K 96
"Leave, you're free. Don't ever come back here again." She said, hoping he wouldn't return and she'll get to live Hael was shocked, "Are you abandon...
547K 25.9K 31
He's a blind mafia man, the heir who lost his eyesight. She's a kindhearted girl whose job is to take care of him. Will the two of them find their wa...