បន្ទាប់ពីស្រឡាំងកាំងនឹងការថើបដ៏ទន់ហន់ របស់ប្រុសឈាមត្រជាក់ដូចជាថៅកែខ្លួន. ពេលដែលជីមីនភ្ញាក់ស្មារតីវិញគេក៏ដើរចេញទៅឆ្ងាយទៅហើយ. ទុកឲ្យនាយ ខ្ជឹបបបូរមាត់ដែលហេីមជាំរបស់ខ្លួនបេះដូងក៏នៅតែលោតញាប់ រាងកាយ នាយនៅតែមានចំហាយក្តៅ របស់គេភាយៗនៅឡើយ សម្តី ប្រមាថរបស់គេនៅតែលឺក្បែរសោតប្រសាទនាយ ទោះបីជាឈឺចាប់តែជីមីនក៏ប្រឹងទប់វាអស់សមត្ថភាព ខណៈនោះក៏ងេីបបេីកភ្នែកសម្លឹងមេីលគេដែលដេីរចេញទៅដោយការអាម៉ាស់ នាយលេីកដៃទាំងពីរឱបទ្រូងទាំងរលីងរលោងទឹកភ្នែក វាហាក់ដូចភាពផុយស្រួយបាក់ធ្លាក់លេីដេីមទ្រូង៕ចំណែកយ៉ុងហ្គីដែលដើរចេញទៅនោះគេក៏មករកកូនចៅដែលកំពុងដាក់ស្មៅឲ្យសេះ សំណព្វរបស់គេស៊ី រួចគេក៏ហៅឲ្យវ៉ុនឆាចូលទៅបន្ទប់ធ្វើការរបស់ខ្លួន. មួយសន្ទុះក្រោយមកទ្វារក៏បើក. គេដឹងថាជាកូនចៅរបស់ខ្លួនទើប បញ្ជាភ្លាម
«វ៉ុនឆា ! កុំភ្លេច បេីកលុយប្រាក់ខែឲ្យជីមីនមុនផង »
ទឹកមុខដ៏ ស្ងប់ស្ងាត់របស់គេ. ធ្វើឲ្យគ្មានអ្នកណាដឹងឡើយថានៅពីក្រោមភាពសោះកក្រោះនោះ បង្គាប់ដោយភាពខ្វល់ខ្វាយ. គេក៏ឆ្ងល់ហេតុអីក៏អាល្អិតនោះមកសុំបេីកប្រាក់ខែមុនដូច្នេះ ? តែគេមិនហ៊ានដេញដោលសួរខ្លាចថា អាល្អិតនោះសង្ស័យថាគេ ខ្វល់ ឬ. បើក្មេងនោះបានដឹងពីគោលបំណងគេ អាល្អិត នោះអាចនឹងបានចិត្ត មិនខាន។
«បាទចៅហ្វាយ! »
នាយវ៉ុនឆាតបទទួលដោយក្នុងចិត្ត ងឿងឆ្ងល់ ហេតុអីសុខៗចៅហ្វាយខ្លួនបើកប្រាក់ខែឲ្យជីមីនមុនថ្ងៃទៅវិញ?! តែគេមិនហ៊ានសួរ ខ្លាចថា មិនទាន់បានចម្លើយផងគេក៏ត្រូវគាត់ទាត់ចេញទៅក្រៅបន្ទប់ទៅហើយ ព្រោះទឹកមុខ ចៅហ្វាយពេលនេះ ត្រជាក់ស្មើចែសរហូតគេមិនចង់ហ៊ាន ដកដង្ហើមនៅមុខគាត់។
«អែងចេញទៅ»
«បាទទាន». មិនឲ្យគាត់និយាយជាលើកទីពីរ វ៉ុនឆារហ័ស បែរខ្លួនទៅរកមាត់បើកចេញទៅភ្លាម។
បន្ទាប់ពីដេញកូនចៅគេចេញពីបន្ទប់ហេីយ យ៉ុងហ្គី ក៏កេីតអាការះ អារម្មណ៍មិននៅក្នុងខ្លួន ក្លិនក្រអូបប្រហេីរនៃក្លិនក្រូចឃ្វិចចេញពីខ្លួនក្មេងល្អិតនោះនៅតែឆួលជាប់ច្រមុះ រសជាតិផ្អែមនៅតែជាប់ចុងអណ្តាត៕ទាំងដែលដឹងថាការចូលទៅជិតគឺហាយន: ប៉ុន្តែគេនៅតែប្រថុយដដែលហេីយយ៉ាងម្តេច គេពេញចិត្តទេ?! តែមេីលចុះរាងកាយស្រ្តេសរបស់គេ វាកាន់តែ ឈឺចាប់បានត្រឹមតែជ្រឹមភ្នែកដោយកំហឹង ខាំថ្គាមណែន ឡេីងវាចង់ផ្ទះទៅហេីយ៕
យ៉ុងហ្គីផ្អែកខ្នងនឹងបង្អែកកៅអី ដោយអាការះតានតឹង ហេតុការណ៍នៅកៀនរបងចម្ការគេ វាផុសនៅជាប់ក្នុង ខួរក្បាលគេដដែល មិនព្រមរលប់សោះហេីយឈាមនៅក្នុងខ្លួនគេវាកាន់តែក្តៅដោយហាមមិនបាន៕
"ហ្ហេីយ!!! ធ្វើយ៉ាងម៉េចទៅ?! ទេីបអាខួរក្បាលនេះ វាឈប់ គិត ពីវា ធុញណាស់វេីយ"
គេគ្រវីក្បាលខ្លាំង ៗ ពោលពាក្យអសុរោះចេញមកតិចៗយ៉ាងមួម៉ៅ តាមធម្មតាគេមិនមែនមនុស្សបែបនេះ តែពេលបានឃើញននឹងបាន ប៉ះពាល់ ខណៈដែលក្មេងនោះតែងតែ ចង់គេចចេញពីគេ គេកាន់តែចង់ចូលទៅរក វាធ្វើឲ្យគេបាត់បង់ទំនុកចិត្តចំពោះខ្លួនឯងជាខ្លាំង ថាគេអាចទ្រាំនឹងឥទ្ធិពលស្នេហ៍របស់ជីមីនបានយូរប៉ុណ្ណា?!!!
......................... ............
ជីមីន អង្គុយ ស្រងេះស្រងោចម្នាក់ឯងនៅលើបង់ក្រោមម្លប់ ដើមឈើធំមួយដែល ដុះក្បែរផ្លូវ ចូលទៅចម្ការធំ។
«ជីមីន...!»
សម្លេង ហៅពីក្រោយខ្នង់ធ្វើឲ្យជីមីនងាកទៅរក ពេលឃើញថាជាអ្នកណា នាយក៏ញញឹមតិចៗទាំងមិនសូវសម។
«ចាំយូរទេ?!» វ៉ុនឆា សួរទាំងក្រែងចិត្ត នឹង អ្នកកម្លោះតូចដែលគេឲ្យអង្គុយចាំនៅទីនេះ
«មិនយូរទេពូ» មិនត្រឹមតែនិយាយ ជីមីនក៏ងើបក្រោកឈរ. រាងស្តើងញញឹមតិចៗដាក់វ៉ុនឆាលក្ខណៈជាគ្នាឯង
«នេះជាប្រាក់ខែរបស់អែង»
«បាទ!អរគុណ» ជីមីនអោនលំទោន ព្រមទាំងទទួលស្រោមសំបុត្រដែលមានលុយក្នុងនោះដោយដៃពីរ រួចគេក៏និយាយបន្ត« ដូច្នេះ ខ្ញុំសុំទៅវិញហើយ »
«បាទ ទៅចុះ». និយាយរួចអ្នកទាំងពីរក៏ បំបែកគ្នា ដើរចេញទៅ ផ្លូវផ្សេងគ្នាទៅ. ដោយជីមីនគេ ប្រញាប់ប្រញាល់ ទៅមន្ទីរពេទ្យ។
✨កុំប្រកាន់អីណា សាច់រឿងអេតមីនសរសេរបានតែបន្តិចៗទេ ព្រោះរវល់🙏🏻💜
BINABASA MO ANG
ចម្ការស្នេហ៍ក្រូចឃ្វិច🍊BL
Romanceប្រលោមលោកប្រឌិត📝 មីន យ៉ុងហ្គី កម្លោះសង្ហាវ័យ៣៥ឆ្នាំ ឈាមត្រជាក់ ស្ងៀមស្ងាត់ សោះក្រោះ នឹងធឹង ម៉ឺងម៉ាត់ ម៉ត់ចត់ កែវភ្នែកមុតស្រួច ចិញ្ចើមកោងស្អាតច្រមុះកោងស្រួចបបូរមាត់ ពណ៌ក្រហម សម្បុរសរស្លេក គេគឺ ជាម្ចាស់ចម្ការក្រូចឃ្វិច រាប់...