យ៉ុងហ្គីពេលឃើញ នាយល្អិត ស្ងាត់ មិនតបត គេក៏បានត្រឹមតែ សម្លឹង ហើយក៏ ធ្វើជាងាកមុខបែរចេញ បើគេនៅតែមើលអ្នកនៅចំពោះមុខទៀត ប្រាកដណាស់ ថាវាមិនចប់ត្រឹមតែអោបថើបឡើយ ដូច្នេះជម្រើសល្អគេគួរតែ មិនមើលល្អជាង។
« នៅអង្គុយចាក់ឬស ដល់ណាទៀត ចេញទៅធ្វើការឯងទៅ កុំឲ្យ ខ្ជះខ្ជាយប្រាក់ខែ របស់យើងទទេៗ!»
គេបិទអារម្មណ៍ ប្រាថ្នា នៅក្រោមសម្តី គំរោះគំរើយ រាបស្មើដែលអ្នកស្តាប់ មានអារម្មណ៍ថាអាម៉ាស នឹងយ៉ាប់យឺន សឹងតែទប់ទឹកភ្នែកមិនបាន។
«បាទ!»
ជីមីនអ្នកតបទាំងសម្លេងញ័រ ចង់យំ តែក៏ប្រឹងទប់មិនឲ្យស្រក់ចុះមក ត្រូវហើយអ្នកស៊ីប្រាក់ខែគេដូច្នេះក៏គួរតែធ្វើការឲ្យសមតម្លៃដែរ អ្នក ចុះពីលើតុ ប្រយ័ត្នរៀបចំសម្លៀកបំពាក់ឲ្យមានរបៀបវិញ ពេលគិតថា មិនមានអ្វី ដែលធ្វើឲ្យគ្រប់គ្នសង្ស័យគេក៏ រហ័សរត់ចេញទៅក្រៅភ្លាម។
ចំណែកឯយ៉ុងហ្គី បានត្រឹមតែលួចសម្លឹងរាងស្តើងដែលរត់ចេញទៅមិនងាកក្រោយ ដោយស្ងាត់ៗ ពេលឃើញភ្នែកតូចៗមានតំណក់ទឹកភ្នែកដកនៅខាងក្នុងធ្វើឲ្យគេ ចង់តែទាញរាងស្តើងមកឱប លួងលោម តែ ដោយសារចរិតសោះកក្រោះរបស់គេ មិនចេះលួងអ្នកណា ចុងក្រោយក៏បានត្រឹមតែបែរមុខចេញ បើមិនអីចឹងទេគេប្រាកដជាបាក់មុខមិនខាន។
...............................................
ក្រោយពីចេញពីបន្ទប់ធ្វើការរបស់យ៉ុងហ្គី ជីមីនក៏ មកបេះផ្លែក្រូច តាមធម្មតា គេកំពុងបេះផ្លែក្រូចសុខៗ ក៏ត្រូវអ្នកណាម្នាក់មកដើរបុកស្មារគេពេញទំហឹងរហូត ផ្លែក្រូចដែលគេបេះ ជ្រុះទៅលើដីព្រមជាមួយរាងកាយរបស់គេដែរ។
ខ្ឌុក!!!ប្រ៉ាវវ!!!
« ចេះ មកឈរទើសផ្លូវគេទៅកើតវើយយ!» កម្មករប្រុសម្នាក់ដែលបានដើរបុកជីមីនពោលឡើងទាំងសម្តីឈ្លើយ
« ខ្ញុំឈរបេះធម្មតា តែលោកទេដែលគ្មានភ្នែកនោះ»
ជីមីនក្រោកឈរ ហើយក៏តវ៉ាភ្លាម មនុស្សស្អី ចរិតពាល មកបុកអ្នកហើយមិនសុំទោសបែរជាមកស្តីឲ្យអ្នកទៅវិញ ។
ESTÁS LEYENDO
ចម្ការស្នេហ៍ក្រូចឃ្វិច🍊BL
Romanceប្រលោមលោកប្រឌិត📝 មីន យ៉ុងហ្គី កម្លោះសង្ហាវ័យ៣៥ឆ្នាំ ឈាមត្រជាក់ ស្ងៀមស្ងាត់ សោះក្រោះ នឹងធឹង ម៉ឺងម៉ាត់ ម៉ត់ចត់ កែវភ្នែកមុតស្រួច ចិញ្ចើមកោងស្អាតច្រមុះកោងស្រួចបបូរមាត់ ពណ៌ក្រហម សម្បុរសរស្លេក គេគឺ ជាម្ចាស់ចម្ការក្រូចឃ្វិច រាប់...
