ជីមីន គេង បម្រាស់ទៅមក គេគេងមិនលក់សោះ ចំណែក បងប្រុសគេ គាត់មកលេងផ្ទះ ក៏គេងលងលក់ទៅហើយ គេខ្លាចថាធ្វើឲ្យបងប្រុសភ្ញាក់ដាច់ដំណេក ទើបគេបើកទ្វារមកអង្គុយលើគ្រែនៅមុខផ្ទះ ដែលមាន ពន្លឺព្រះច័ន្ទរះ បំភ្លឺ ប៉ុណ្ណោះ គេគយគន់មើល ដួងច័ន្ទស្ងាត់ៗបេះដូងក៏នៅតែលោតញាប់ ខួរក្បាលអ្នកនៅតែចង់ចាំរឿងកាលពីកាលពីប៉ុន្មានថ្ងៃមុន តែចៅហ្វាយមុខមាំបបូរមាត់ គ្មាន ស្នាមញញឹមបន្តិចសោះ ចិត្តគំនិត គាត់ទៀតគឺពិតជាចង្អៀតចង្អល់ពេកហើយ គេគួរតែនៅឲ្យឆ្ងាយពីគាត់ទើបបាន បើ មិនដូច្នេះប្រាកដជាត្រូវចៅហ្វាយចិត្តត្រជាក់ ដេញចេញមិនខានទេ។
« មិនទាន់ចូលគេងទៀតឬកូន?» អ្នកមីងឆេយ៉ុង បើកទ្វារចេញមកពេលឃើញកូនប្រុសពៅរបស់គាត់ គេនៅអង្គុយ ស្រងេះស្រងោះ នៅលើគ្រែម្នាក់ឯង។
« ខ្ញុំមិនទាន់ ងងុយទេម៉ាក់ ! យប់ជ្រៅហើយ ម៉ាក់គួរតែចូលទៅសម្រាន្តទៅ» គេញញឹមសោះៗទៅកាន់ម្តាយខ្លួន. ព្រមទាំងដាស់តឿនគាត់ឲ្យចូលគេង។
«កូនក៏ដូចគ្នាដែរ មេឃកាន់តែចុះ ត្រជាក់ហើយ ប្រញាប់ទៅគេងទៅ ហើយរកអាវក្រាស់ៗពាក់ផងលឺទេ?»
«បាទម៉ាក់!» គេតប. ហើយ ម្តាយគេក៏ចូលទៅខាងក្នុងវិញ សល់តែគេដែលអង្គុយម្នាក់ឯង ខ្យល់សសៀកៗ មកប៉ះរាងកាយ ធ្វើឲ្យគេមានអារម្មណ៍ ថារងារ ទើប ងើបក្រោកឈរ ហើយក៏ដើរចូលទៅក្នុងផ្ទះវិញ។
....................................................
🌥ព្រឹកឡើង
ក្រោយពី ញាំអាហាររួចរាល់ ជីមីនកម្លោះតូច អង្គុយបត់ជើងលេីគ្រែគេង ទាំងមាត់និយាយបណ្ដើរ ដៃក៏ជួយបត់ខោអាវបងប្រុសដាក់ក្នុង វ៉ាលីបណ្ដើរទាំងមុខ ស្រងូតស្រងាត់
«ខ្ញុំ ប្រាកដជានឹក បងស្លាប់ហើយ បងទើបតែមកសោះពេលនេះត្រូវទៅវិញហើយ»
«បងក៏មិនចង់ទៅប៉ុន្មានដែរ តែនៅទីនោះ ប្រាក់ខែច្រើនជាងនៅទីនេះ បេីបងទៅធ្វើការនៅទីនោះ គ្រួសារយេីងនឹងមិនសូវចំណាយច្រើន បងនឹងឧស្សាហ៍ខលមកលេងឯងទេ ជីមីនឯងត្រូវមេីលថែ ម៉ាក់ហេីយនឹងអ៊ុំស្រីផងណាពេលបងមិននៅ»
YOU ARE READING
ចម្ការស្នេហ៍ក្រូចឃ្វិច🍊BL
Romanceប្រលោមលោកប្រឌិត📝 មីន យ៉ុងហ្គី កម្លោះសង្ហាវ័យ៣៥ឆ្នាំ ឈាមត្រជាក់ ស្ងៀមស្ងាត់ សោះក្រោះ នឹងធឹង ម៉ឺងម៉ាត់ ម៉ត់ចត់ កែវភ្នែកមុតស្រួច ចិញ្ចើមកោងស្អាតច្រមុះកោងស្រួចបបូរមាត់ ពណ៌ក្រហម សម្បុរសរស្លេក គេគឺ ជាម្ចាស់ចម្ការក្រូចឃ្វិច រាប់...
