✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម�...

By KimJeonVka

68.5K 3.1K 30

Jeon Jungkook: Top Kim Taehyung: Bottom « មិនថាលេាកជាមនុស្សបេះដូងថ្មយ៉ាងមិចទេ ខ្ញុំនឹងធ្វេីអេាយលេាកស្រលាញ... More

ភាគទី២ ៖ មកតាមណាទៅតាមនឹងទៅ
ភាគទី៣ ៖ ចាំមេីលបងចិត្តរឹងដាក់អូនបានប៉ុន្មាន
ភាគទី៤ ៖ បិទមាត់របស់ឯងទៅ
ភាគទី៥ ៖ ចង់អេាយបងជូនអូនដេីរលេងគ្រប់ទីកន្លែង
ភាគទី៦ ៖ យេីងបានត្រៀមរួចហេីយ ពួកឯងចាំតែធ្វេីតាមយេីងទៅ
ភាគទី៧ ៖ គំនុំកាលពីប៉ុន្មានឆ្នាំមុនយេីងត្រូវតែសងសឹក
ភាគទី៨ ៖ នេះគេត្រូវគ្រាប់កាំភ្លេីង
ភាគទី៩ ៖ យ៉ាងមិចបារម្ភពីអូនមែនទេ ?
ភាគទី១០ ៖ ឯងមិនគួរស្រលាញ់យេីងទេ
ភាគទី១១ ៖ គ្រាន់តែស្រលាញ់មនុស្សម្នាក់ហេតុអ្វីពិបាកយ៉ាងនេះ ?
ភាគទី១២ ៖ ខ្ញុំដឹងថាជាអ្នកណាហេីយ មានមកក៏មានទៅដែរ
ភាគទី១៣ ៖ ពួកយេីងណាត់ជួបគ្នាទៅ
ភាគទី១៤ ៖ ហេតុអ្វីពួកគេមកទីនេះ ?
ភាគទី១៥ ៖ ពួកឯងយេីងមានរឿងអេាយជួយ
ភាគទី១៦ ៖ ល្មមឈប់ធ្វេីពុតហេីយ
ភាគទី១៧ ៖ ខ្ញុំសម្រេចចិត្តហេីយបង ខ្ញុំនឹងទៅប៉ារីស
ភាគទី១៨ ៖ យកក៏យកទៅស្មានយេីងខ្វល់
ភាគទី១៩ ៖ អុះ!!សូមទេាសលេាកមិនអីទេមែនទេ ?
ភាគទី២០ ៖ ហ្ហេីយ..នេះឯងគិតស្អីនឹង ការងារច្រេីនណាស់ឈប់ខ្វល់ទៅ
ភាគទី២១ ៖ ខ្ញុំមិនមានសង្សាទេ ប៉ុន្តែខ្ញុំមានគូរដណ្តឹងរួចហេីយ
ភាគទី២២ ៖ ដល់ពេលសងសឹកវិញម្តងហេីយ
ភាគទី២៣ ៖ ឯងកុំធ្វេីចរិកហួសហេតុពេកបានទេ ?
ភាគទី២៤ ៖ ព្រមទទួលខ្លួនទៅយ៉ាងណាលេាកគេចមិនផុតទេ
ភាគទី២៥ ៖ ឯងពិបាកចិត្តមែនទេ ?
ភាគទី២៦ ៖ ហេតុអី ជាយេីងវិញនេាះ ?
ភាគទី២៧ ៖ ត្រូវហើយខ្ញុំឆ្គួត ឆ្គួតព្រេាះតែបងនឹង
ភាគទី២៨ ៖ លំហែលកាយនៅលេីកេាះ
ភាគទី២៩ ៖ ឯងកុំឈរចុងពេកប្រយ័ត្នមានគ្រេាះថ្នាក់ ឆាប់មកអង្គុយវិញមក
ភាគទី៣០ ៖ ខ្សែរដៃ នេះបងឲខ្ញុំមែនទេ ?
ភាគទី៣១ ៖ សម្រាប់តែអូនម្នាក់ប៉ុណ្ណេាះ
ភាគទី៣២ ៖ ឯងសំណាងហេីយ ព្រេាះឯងជាមនុស្សដំបូងដែលបានញុំាអាហារដែលយេីងបានធ្វេីនេាះ
ភាគទី៣៣ ៖ បែបនេះល្អណាស់! មិនយូមិនឆាប់ជឿថាឯងនឹងគាត់កាន់តែចុះសម្រុងនឹងគ្នាហេីយ
ភាគទី៣៤ ៖ ខ្ញុំស្រលាញ់ឯង ស្រលាញ់តាំងពីឃេីញឯងដំបូងមកម្លេះ
ភាគទី៣៥ ៖ បេីមានភួយសាច់មកឱបនេាះប្រាកដជាកក់ក្តៅ
ភាគទី៣៦ ៖ យេីងមេីលទៅគេមិនធម្មតាដូចជាឯងគិត
ភាគទី៣៧ ៖ កូនត្រូវតែសងសឹកពួកវាជំនួសប៉ា
ភាគទី៣៨ ៖ គេងបែបនេះ គួរឲស្រលាញ់ណាស់
ភាគទី៣៩ ៖ តេីពួកគេទាំងពីរស្គាល់គ្នាបានដេាយរបៀបណា ?
ភាគទី៤០ ៖ ពួកឯងមិនទាន់ស្គាល់យេីងច្បាស់នេាះទេ
ភាគទី៤១ ៖ ការផ្តាច់ពាក្យ
ភាគទី៤២ ៖ ខ្ញុំដេាះលែងគេហេីយ
ភាគទី៤៣ ៖ យេីងនឹងយកគេមកធ្វេីជារបស់យេីងវិញ
ភាគទី៤៤ ៖ ការដាក់សម្ពាធដល់ធំមួយសម្រាប់ខ្ញុំ
ភាគទី៤៥ ៖ ផ្តល់ឱកាសឲបងផងបានទេ ?
ភាគទី៤៦ ៖ យេីងស្មានមិនខុសទេថា C.E.W. គឺជាឯង
ភាគទី៤៧ ៖ តេីយ៉ាងមិចវិញទៅ ឬមួយក៏ឯងនៅស្រលាញ់គេ ?
ភាគទី៤៨ ៖ ថាមិចថេយ៉ុងត្រូវគេចាប់ខ្លួន
ភាគទី៤៩ ៖ ប្រហែលគេចង់គ្រប់គ្រងអំណាចតែម្នាក់ឯងហេីយ
ភាគបញ្ចប់ ៖ បងស្រលាញ់អូន

ភាគទី១ ៖ គូរដណ្តឹង

4.3K 129 0
By KimJeonVka


" ហ្ហា បែបនេះហេីយល្អណាស់ " សម្លេងមនុស្សម្នាក់បន្លឺឡេីងទៅកាន់កម្លេាះរាងតូចស្តេីងដែលកំពុងឈរកាន់ទឹកអប់ញញឹមយ៉ាងស្រស់នៅមុខកាំមេរ៉ាកាច់រាងទៅតាមស្តាយ៍ដែលខ្លួនចេះ មានដុងពីកំណេីត ។ បេីមេីលទៅតាមកាយវិការគឺថាពិតជាទាក់ទាញមិនធម្មតាបូករួមជាមួយនឹងរូបសម្រស់ដ៏ស្រស់ត្រកាលស្បែកសរម្មដ្ឋរលេាង បបូរមាត់រាងបេះដូង កម្ពស់ខ្ពស់ល្មម សក់ខ្មៅក្រឹបទម្លាក់ត្រឹមចញ្ចេីម គ្រងដេាយឈុតអាវពណ៌សរមានរេាមជាមួយខេាពណ៌សរដូចគ្នា មេីលពីខាងណាក៏ស្អាត់ឥតខ្ជេាះគ្មានទាស់ត្រង់ណា ដែលធ្វេីអេាយអ្នកដែលឈរមេីលលាន់មាត់សរសេីគ្រប់គ្នានៅសមត្ថភាពដ៏ខ្លាំងពូកែរបស់គេ ។

" ខាត់ !!! ល្អណាស់ " គ្រាន់តែលឺបញ្ចប់ភ្លាមរាងតូចបញ្ឈប់សម្មភាពដេីរមកយកទឹកផឹកពីដៃអ្នកចាត់ការរបស់ខ្លួនដែលជាភេទទី៣ ។

" ថ្ងៃនេះអូនថេយ៍ធ្វេីបានល្អណាស់ " គូតា

" ចុះរាល់ថ្ងៃខ្ញុំមិនល្អទេ " ថេយ៉ុងសួរចំអន់ទៅអ្នកចាត់ការរបស់ខ្លួនទាំងសម្តែងមុខធ្វេីខឹង

" អ្ហា បងមិនមែនចង់មានន័យបែបនេះ ថេយ៍គឺល្អរាល់ថ្ងៃនឹង តែថ្ងៃនេះក៏រឹតតែល្អទៅទៀតធ្វេីកុំធ្វេីមុខអញ្ចេឹងមេីល " គូតា

" ហាសហា ខ្ញុំនិយាយលេងទេបងធ្វេីកុំភ័យមេីល " ថេយ៉ុង

" ចេះតែធ្វេីបាបបងរហូតអូនថេយ៍ " គូតា

" ទៅគេសូមទេាស " ថេយ៉ុងនិយាយពេាលពាក្យសូមទេាសទៅកាន់អ្នកចាត់ការរបស់ខ្លួនលក្ខណះលេងសេីច ។ បេីមេីលទៅតាមស្ថានភាពពេលនេះថេយ៉ុងនឹងគូតាពួកគេទាំងពីរពិតជាមានភាពជិតស្និតជាមួយគ្នាខ្លាំងណាស់ ទេាះបីគេជាតារាបង្ហាញម៉ូតតែគេមិនប្រកាន់ខ្លួននេាះទេ ។

___________________

គីម ថេយ៉ុង អាយុ 23 ឆ្នាំ កម្ពស់ 1.70cm រាល់ថ្ងៃគេគឺជាតារាបង្ហាញម៉ូតដល់ល្បីល្បាញមួយរូបប្រចាំប្រទេសកូរ៉េខាងត្បូង ។ គេមានរូបសម្បត្តិស្រស់ស្អាត មេីលពីត្រង់ណាក៏ឃេីញទាក់ទាញគ្រប់ជ្រុងជ្រេាយ ដែលជាទីប្រាថ្នារបស់មនុស្សប្រុសស្រីគ្រប់រូប ។ គេជាកូនប្រុសច្បងក្នុងគ្រួសារអភិជនល្បីក្នុងប្រទេសកូរ៉េម្នាក់ ដែលប៉ារបស់គេឈ្មេាះ គីម ស៊ូហាន
ម្តាយឈ្មេាះ គីម យ៉ុងអុី នឹង ប្អូនស្រីពៅរបស់គេឈ្មោះ គីម ចនវីកា មានមិត្ភភក្តិស្និតខ្លាំងបំផុតចំនួន 2 នាក់ គឺ ផាក ជីមីន និង ស៊ែវ ចាន់។ ប៉ារបស់គេកាន់កាប់ជំនួញជាច្រេីននៅក្នុងដៃ ដែលជាអ្នកជំនួញល្បីល្បាញ់លំដាប់ទី4 ក្នុងប្រទេស ។ ទេាះបី គីម ថេយ៉ុង ជាតារា ល្បីមួយរូបមែនបន្តែគេមានគូរដណ្តឹងរួចទៅហេីយ តែប្រជាប្រិយភាពរបស់គេនៅតែមាន ព្រេាះដេាយសារតែគេមានសមត្ថភាពអស្ចារ្យ ចរិកបទបែនតាមកាលៈទេសៈ ធ្វេីអេាយមានអ្នកគាំទ្រជាហូហែល រួសរាយរាក់ទាក់ទៅកាន់មនុស្សគ្រប់គ្នា ទាំងក្នុងគ្រួសារ អ្នកគាំទ្រ នឹងមនុស្សមនុស្សជុំវិញខ្លួន ។

__________________

" អូនថេយ៍ ចប់ការងារហេីយមានទៅណាបន្តទេ "

" ខ្ញុំទៅក្រុមហ៊ុន ជេជេឃេគ្រុប "

" ទៅរកគូរដណ្តឹងទៀតហេីយណ៎ បាត់មុខមួយថ្ងៃមិនបានមែន "

" ត្រូវតែអញ្ចឹងហេីយ " ថេយ៉ុងបន្ទាប់ពីនិយាយចប់ក៏ទៅបន្ទប់ផ្លាសខេាអាវហេីយ អេានគេារពលាក្រុមកាងារទាំងអស់ មុននឹងឈានជេីងចាកចេញទៅរកឡានផ្ទាល់ខ្លួនរបស់គេបេីកចេញទៅក្រុមហ៊ុនគូរដណ្តឹងភ្លាមមិនចាំយូ ហេីយក៏ឆ្លៀតទិញអាហារនំចំណីមួយចំនួនទៅផងដែល ព្រេាះជាពេលថ្ងៃត្រង់ទៅហេីយ ។

@ជេជេឃេគ្រុប

រាងស្តេីង គីម ថេយ៉ុង បេាះជំហានចូលទៅក្នុងក្រុមហ៊ុនរាងក្រាសដេាយកាន់អាហារនៅក្នុងដៃ និងមិនភ្លេចញញឹមរាក់ទាក់បុគ្គលិកគ្រប់គ្នា ដេាយហុចនំចំណីដែលខ្លួនបានទិញអេាយទៅបុគ្គលិកម្នាក់ដេីម្បីចែកអេាយបុគ្គលិកទាំងអស់គ្នានៅធ្វេីការក្នុងនឹងតាមទម្លាប់របស់គេ ។ ចំណែកពួកគេក៏ធ្វេីការអេានគេារពជាការគួរសមទៅវិញដូចគ្នា ព្រេាះនៅក្នុងក្រុមហ៊ុនអ្នកណាៗក៏ដឹងអំពីទំនាក់ទំនងថេយ៉ុងជាមួយនឹងអគ្គនាយករបស់គេគ្រប់គ្នានឹងបេីពេលភ្ជាប់ពាក្យពត៌មានផ្សព្វផ្សាយល្បីពេញបណ្តាញសង្គមបែបនេះរវាងគ្រួសារអ្នកជំនួញលំដាប់ប្រទេសទាំងពីរ ។ បុគ្គលិកក្នុងក្រុមហ៊ុនពិតជាគេារពស្រលាញ់នៅអនាគតប្រពន្ធរបស់អគ្គនាយកគេខ្លាំងណាស់ចំពេាះទឹកចិត្តរបស់គេដេាយមិនប្រកាន់វណ្ណះទេាះបីខ្លួនជាតារាក៏ដេាយ ។ តែទេាះបីយេីងធ្វេីល្អមែនក៏មិនប្រាកដមានអ្នកស្រលាញ់ចូលចិត្តទាំងអស់ដែល ក៏នៅមានអ្នកស្អប់ច្រណែនឈ្នានីសមួយចំនួនតូចដូចគ្នា ។

" អរ អ្នកប្រុសថេយ៉ុង មករកអគ្គនាយកមែនទេ " ជូវី ដែលជាលេខារបស់រាងក្រាសអេានគេារពសួរទៅ
ថេយ៉ុងដែលដេីរតម្រង់មករកគេ។

" ពិតមែនហេីយ គាត់នៅខាងក្នុងទេ " ថេយ៉ុង

" ចា៎ស នៅអ្នកប្រុស " ជូវី

" អរគុណហេីយ អញ្ចឹងខ្ញុំទៅខាងក្នុងហេីយ " ថេយ៉ុងនិយាយរួចក៏ទៅគេាះទ្វាសុំការអនុញ្ញាតជាមុនទេីបបេីកទ្វាចូលទៅ ។

ក្រាក!!!!!

" ជុងហ្គុក " ថេយ៉ុងញញឹមហៅរាងក្រាសដែលកំពុងផ្ចង់អារម្មណ៍មេីលឯកសារ អេាយងេីយមុខមករកខ្លួន។

" មកធ្វេីអីទៀតហេីយ " ជុងហ្គុកគ្រាន់តែលឺសំឡេងមួយនេះធ្វេីអេាយគេងេីបមុខមកមេីលដេាយមុខមាំ វាចាហាក់មិនចង់អេាយអ្នកខាងនេាះមករកគេអញ្ចឹង ។ តេីមានរឿងអីក្រែងគេពីនាក់ជាគូរដណ្តឹងនឹងគ្នាមិនអញ្ចឹង ។ ហេតុអីមេីលទង្វេីររាងក្រាសដូចជាមិនចង់ឃេីញមុខរាងស្តេីងបែបនេះ ។

" អូនមករកគូរដណ្តឹងខ្លួនឯងមិនបានហ្ហេស បងនៅតែចូលចិត្តនិយាយបែបនេះដាក់អូនរហូត " ថេយ៉ុងយកអាហារដាក់លេីសាឡុង ដេាយមាត់ព្យាយាមតបតទៅកាន់អ្នកខាងនេាះ ។

" តែយេីងមិនចូលចិត្ត ឈប់មកទៀតទៅបេីគ្មានការណ៍អីទេ ហេីយកុំយកពាក្យគូរដណ្តឹងមកនិយាយនៅមុខយេីង ព្រេាះថាយេីងប្រាប់រួចហេីយការភ្ជាប់ពាក្យរវាងយេីងទាំងពីរ យេីងមិនបានពេញចិត្តនេាះទេវាគឺដេាយសារតែឯងទាំងអស់ " ជុងហ្គុកនិយាយសង្កត់ពាក្យច្បាស់ៗទៅកាន់ថេយ៉ុងដេាយមុខមាំគ្មានជាតិ គ្មានមនុស្សសញ្ចេតនាទៅកាន់រាងស្តេីងបន្តិចសេាះ ដូចជាស្អប់រាងស្តេីង មិនចង់ឃេីញមុខខ្លាំងណាស់អញ្ចឹង ។

" ហុឹស តែបងនៅតែគ្មានជម្រេីសនឹងប្រកែកមិនអញ្ចឹងហ្ហេស ចុងក្រេាយយេីងទាំងពីរនៅតែជាគូរដណ្តឹងដែលគ្រប់គ្នាដឹងលឺទាំងអស់ បងនៅចង់ប្រកែកទៀត " ថេយ៉ុងញញឹមចុងមាត់សេីចចំអកក្នុងសម្តីរបស់រាងក្រាសជាខ្លាំង ។

__________________

ចន ជុងហ្គុក អាយុ 27 ឆ្នាំ កម្ពស់ 1.79cm គេគឺជាកូនទេាលក្នុងគ្រួសារអភិជនដែលជាអ្នកជំនួញល្បីល្បាញ់បំផុតនៅលំដាប់ទី1 ក្នុងប្រទេសកូរ៉េខាងត្បូង ដែលប៉ារបស់គេឈ្មេាះ ចន ដូហា ម្តាយឈ្មេាះ ចន យ៉ារី ។ រាងក្រាសមានចរិកមិនចូលចិត្តរញេរញៃច្រេីន ឈាមត្រជាក់ មិនងាយញញឹម បន្តែគេជាមនុស្សមត់ចត់ក្នុងកាងារ មានភាពវៃឆ្នាត ពូកែរៀបផែនការគេបានកាន់កាប់ជំនួញបន្តពីឪពុករបស់គេ5ឆ្នាំហេីយ ដេាយសារតែគេមានសមត្ថភាពខ្លាំងពូកែបែបនេះហេីយទេីបជំនួញរបស់គេល្បីរន្ទឺលេីសគេក្នុងប្រទេស ដែលអ្នកណាៗក៏គេារពខ្លាច កេាតសសេីទៅលេីភាពអស្ចារ្យរបស់គេ ។ រឿងកាងារពូកែហេីយថែមទាំងមានរូបរាងខ្ពស់ មុខសង្ហា ទាក់ទាញ រាងកាយមាំទាំ សមជាសុភាពបុរស ដែលជាទីប្រាថ្នារបស់ប្រុសស្រីគ្រប់រូបស្ទេីរតែកន្លះផែនដី ។ បន្តែគួរអេាយស្តាយគេមានគូរដណ្តឹងរួចទៅហេីយ តែការភ្ជាប់ពាក្យនេះគេមិនបានពេញចិត្តនេាះទេ ។ គ្រួសារចន និងគ្រួសារ គីម ឪពុករបស់ពួកគេទាំងពីរគឺជាមិត្តជិតស្និតជាមួយគ្នាតាំងពីក្មេងៗមកម្លេះ ហេតុដូចនេះហេីយ ពួកគេក៏បានភ្ជាប់សាច់ឈាមជាមួយគ្នាដេាយអេាយកូនៗពួកគេភ្ជាប់ពាក្យ ។ តែពួកគេមិនដឹងនេាះទេថា ចន ជុងហ្គុកគឺមិនពេញចិត្តនៅទំនាក់ទំនងនេះទេ មានតែ គីម ថេយ៉ុង ម្នាក់បុណ្ណេាះ ។ ជុងហ្គុកមានមិត្តជិតស្និត 3 នាក់ គឺ មីន យ៉ុនហ្គី វ៉ាង អុីបូ នឹង ជុង ហូស៊ុក ហេីយក៏ជាអ្នកជំនួញល្បីៗដូចគ្នា ។

_________________

"................" ជុងហ្គុក

" យ៉ាងមិច បងឆ្លេីយលែងចេញហេីយមែនទេ ហុឹស តែណ្ហេីយចុះ អូនមកទីនេះមិនមែនមកឈ្លេាះជាមួយបងទេ នេះជាពេលថ្ងៃត្រង់ហេីយបងមកញុំាបាយទៅអូនទិញម្ហូបដែលបងចូលចិត្តមកច្រេីនណាស់ " ថេយ៉ុងដូរប្រធានបទ រៀបបាយម្ហូបដាក់ពេញលេីតុ ដេាយហៅរាងក្រាសមកញុំា បេីមិនអញ្ចឹងទេឈ្លេាះគ្នាពេញនឹងទៀតឥឡូវហេីយ ។

" ប្រាប់ហេីយថាយេីងមិនញុំាទេ យកទៅវិញទៅ " ជុងហ្គុកនៅតែរឹងមាន: មិនព្រមញុំា ដេាយមិនយល់ទឹកចិត្តអ្នកដែលខំទិញមកផ្ញេីរសេាះ ។

" ជុងហ្គុក បងព្រមញុំាម្តងទៅមេីល អូនខំទិញមកហេីយណា " ហេតុអីថេយ៉ុងនិយាយបែបនេះ ព្រេាះនេះមិនមែនជាលេីកទីមួយទេ ដែលរាងក្រាសប្រកែកមិនព្រមនេាះ វាស្ទេីរតែរាល់ពេលទៅហេីយអេាយតែគេយកមក តែគេមិនព្រមចុះចាញ់ទេាះដឹងថាគេមិនពេញចិត្តក្តី ។

" យេីងមិននិយាយសុំាដដែលទេ "

" ណា ជុង ថាអូនសុំអង្វរបងទៅចុះ "

".................." ជុងហ្គុក

" អូនទុក្ខនៅទីនេះ បងចង់ញុំាក៏ញុំា បងមិនចង់ញុំាយកបេាះចេាលក្នុងធុងសម្រាមទៅ " ថារួចថេយ៉ុងក៏បានបេីកទ្វាចេញពីទីនេះទាំងមុខធម្មតាដដែល ។ គេចេញទៅក៏ឃេីញក្នុងក្រុមហ៊ុនរាងស្ងាត់ទៅហេីយដេាយសារតែបុគ្គលិកនាំគ្នាចេញទៅញុំាអីអស់ទៅហេីយ ។

@ចំណតឡាន

ដេីទៅដល់ចំណតឡានគេក៏ចូលទៅអង្គុយក្នុងនេាះមួយសន្ទុះ មិនដឹងថាគេកំពុងគិតអ្វីនេាះទេតែទឹកមុខមិនល្អសេាះ ។ បន្ទាប់ពីគិតរួចគេក៏បេីកឡានចេញពីនេាះត្រឡប់ទៅខន់ដូររបស់គេវិញ តែទូរស័ព្ទរបស់គេក៏រេាទិ៍ ។

រីង~រីង

" ហេឡូ បងតា មានការអ្វីមែនទេ " ថេយ៉ុង

" អូនថេយ៍គឺថាល្ងាចនេះមានកម្មវិធីនៅក្នុងក្រុមហ៊ុន មីនគ្រុប គេបានអញ្ចេីញអូនអេាយទៅដេីរម៉ូតនៅទីនេាះតេីអូនចូលរួមទេ ព្រេាះខាងគេទេីបទាក់ទងជាមួយបង " គូតា

" មីនគ្រុប អញ្ចឹងហ្ហេស "

" មែនហេីយ "

" Ok ខ្ញុំនឹងទៅ " ថេយ៉ុងពេាលទាំងស្នាមញញឹមសប្បាយចិត្ត មិនដឹងនៅទីនេាះមានអ្វីដែលធ្វេីអេាយគេញញឹមយ៉ាងនេះ ។

" ចឹងពេលល្ងាច បងនិងទៅទទួល ប៉ុណ្ណឹងចុះ " ប្រព័ន្ធទូរស័ព្ទក៏បានកាត់ផ្តាច់ ។

" ល្ងាច ជួបគ្នា " ថេយ៉ុងបន្លឺឡេីង តេីល្ងាចថេយ៉ុងជួបនរណាទៅ មេីលទៅដូចជាធ្វេីអេាយរាងស្តេីងញញឹមចង់ស្ងួតជេីងធ្មេញទៅហេីយនេាះ ។

@ជេជេឃេគ្រុប

តុក!តុក~ក្រាក

" ខ្យល់អីបក់លេាក មីន យ៉ុនហ្គី មកដល់ទីនេះ " ជុងហ្គុកបន្លឺឡេីងនៅពេលងេីបមុខឡេីងឃេីញអ្មកដែលត្រូវជាមិត្តកំពុងដេីរមកអង្គុយនៅកៅអីខាងមុខតុខ្លួន ។

" ខ្យល់នឹកឯងទេដឹង " យ៉ុនហ្គី

__________________

មីន យ៉ុនហ្គី អាយុ 27 ឆ្នាំ កម្ពស់ 178cm មានរូបរាងសង្ហាមិនចាញ់ជុងហ្គុកប៉ុន្មានទេ គ្រាន់តែសរជាងបន្តិច គេក៏ជាអ្នកជំនួញល្បីលំដាប់ទី3 ក្នុងប្រទេសកូរ៉េខាងត្បូងដូចគ្នា សមត្ថភាពប្រហាក់ប្រហែលនឹង ជុងហ្គុកផងដែល ។ គេមានចរិកចូលចិត្តលេងសេីច តែលេងជាមួយមនុស្សដែលស្គាល់គ្នាស្និតបុណ្ណេាះ ។

_________________

" ហុឹស យេីងថាមិនមែនតែប៉ុណ្ណឹងទេ " ជុងហ្គុក

" អេី បេីដឹងហេីយចូលសាច់ការតែម្តងទៅ យេីងមកនេះអញ្ចេីញឯងទៅកម្មវិធីដេញថ្លៃគ្រឿងពេជ្រនៅក្នុងក្រុមហ៊ុនរបស់យេីង ហេីយ អុីបូ ហូស៊ុកអី ក៏ទៅដែល តេីឯងបានទៅឬអត់ " យ៉ុនហ្គី

" បេីឯងមកអញ្ចេីញទៅហេីយ យេីងមិនទៅមិចនឹងបាននេាះ " ជុងហ្គុក

" ហាស ហា ត្រូវហេីយ បេីឯងមិនទៅពិតជាបំបាក់មុខយេីងខ្លាំងណាស់ " យ៉ុនហ្គី

" អឺនៅមានរឿងមួយទៀត គឺថា... " យ៉ុនហ្គី

" រឿងអី " ជុងហ្គុក

" គ្មានអីទេ តែឯងកុំភ្លេចទៅអេាយសេាះ ល្ងាចចាំជួបគ្នាយេីងទៅវិញហេីយ " យ៉ុនហ្គី

" យ៉ាប់មែន ទៅចុះ " ជុងហ្គុករាងឆ្ងល់នឹងគេបន្តិចមែនតែខ្ជិលសួរនាំច្រេីនទៅតាមចរឹករបស់គេមិនចូលចិត្តរញេរញៃច្រេីន ។

To be continued........

🌹Enjoy your reading 🥀
05/12/2022








Continue Reading

You'll Also Like

178K 36.1K 54
Becca Belfort i Haze Connors, choć przez swoich znajomych zmuszani do spędzania razem czasu całą paczką, od dawna się nie znoszą. Dogryzają sobie prz...
228K 27.2K 22
People meet by accident, People fall in love by accident, But people surely don't become someone's baby daddy accidentally, or do they? What started...
3.1M 252K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
1.1M 27.6K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...