ត្រាស្នេហ៍ omega ( សរសេរចប់ )

By xxibmoon

34.5K 1.8K 24

JEON JUNGKOOK & KIM TAEHYUNG JJK TOP KTH BTT សរសេរដោយ @KWONMOON More

ផ្តើមរឿង 🍃🤍
ភាគ1 🍃🤍
ភាគ2 🍃🤍
ភាគ3 🍃🤍
ភាគ4 🍃🤍
ភាគ5 🍃🤍
ភាគ7 🍃🤍
ភាគ8 🍃🤍
ភាគ9🍃🤍
ភាគ10 🍃🤍
ភាគ11 🍃🤍
ភាគ12 🍃🤍
ភាគ13 🍃🤍
ភាគ 14 🍃🤍
ភាគ 15 🍃🤍
ភាគ16 🍃🤍
ភាគ 17 🍃🤍
ភាគ 18 🍃🤍
ភាគ 19 🍃🤍
ភាគ 20 🍃🤍

ភាគ6 🍃🤍

1.4K 97 0
By xxibmoon

     តុក!!! តុក!! តុក!!!!!

     « ពុទ្ធោះអើយ!!! អ្នកណាមករកអីទាំងព្រឹកនិង??? » ជុងហ្គុក ស្រែកសួរទាំងខឹងសម្បា ព្រោះតែមិនទាន់អស់ងងុយ យប់មិញរវល់តែមើលថែ ថេយ៉ុង គេងមិនគ្រប់ធ្វើឱ្យយពរឹកឡើងក្រោកឡើងអារម្មណ៍អត់ល្អទាំងព្រឹក។
នាយមាំទម្លាប់ជើងចុះដើរទៅបើកទ្វារ ក៏ឃើញម៉ាក់គេនៅពីមុខគេតែម្ដង តែគាត់មិនមែនមកតែម្នាក់ឯងទេ គាត់មកជាមួយនិង អាកេមី ដែលជាកូនស្រីដែលម៉ាក់គេឱ្យរៀបការជាមួយ
     « ម៉ាក់មកធ្វើការអីទាំងព្រឹក? » ជុងហ្គុក បិទទ្វារដើរតាមម៉ាក់ពីក្រោយ! ម៉ាក់នាយក្រាស់ដាក់គូទអង្គុយនៅសាឡុង ព្រមទាំងមានស្រីម្នាក់ដើរមកអង្គុយតាម តាមស្មានមិនខុស ច្បាស់ណាស់ថាម៉ាក់គេនិងមកនិយាយរឿងរៀបការនោះទៀតហើយ គ្រាន់តែគិតហើយនាយក្រាស់ធ្វើជាដកង្ហើមធំឱ្យហើយ ព្រោះថានាយមាំពិតជាធុញនិងរឿងចាប់បងំ្ខនេះខ្លាំងណាស់ នេះគេធំប៉ុណ្ណឹងហើយនៅត្រូវមកចាប់បង្ខំឱ្យគេការជាមួយអ្នកនេះ ជាមួយអ្នកនោះទៀត?
     « ម៉ាក់មានការនិយាយជាមួយខ្ញុំមែនទេ? » រាងមាំហាមាត់សួរទៅម៉ាក់ខ្លួន ព្រោះថាបើកមិនសួរឱ្យចប់ៗទេ ច្បាស់ណាស់ថាគាត់និងអង្គុយនៅទីនេះមិនទៅវិញ
     « ម៉ាក់មកចង់និយាយរឿងរៀបការឯងនិងកូន មី! »
     « ម៉ាក់គួរតែដឹងចម្លើយហើយ! ទោះនិយាយប៉ុន្មានដឹងទៀតក៏ខ្ញុំមិនព្រមការដែល! » សំឡេងមាំពោលឡើងព្រមទាំងទឹកមុខប្រាកដប្រជា មិនលេងសើច ព្រោះថាគេក៏មិនចង់ចិត្តនិយាយច្រើន និងឱ្យគាត់តាមសួររហូរអ៊ីចឹងដែល
     « ជុងហ្គុក! នេះកូនធំហើយកុំឱ្យម៉ាក់ហត់និយាយដដែលៗបានទេ? » ពេលខ្លះគាត់ក៏ហត់និងតាមទាមទាចម្លើយពីកូនប្រុសគាត់ដែល មិនដឹងជារើសស្អីណាស់ណាទេ ស្អាតល្អឆ្លាតដូចកូន អាកេមី ហើយនៅពិបាកទៀត
     « ខ្ញុំក៏បានប្រាប់ម៉ាក់ដែលថា ខ្ញុំមិនរៀបការទេ »
     « បង ជុង!! » អាកេមី ស្រែកឡើងព្រោះទប់លែងបាន មិនយល់ថាហេតុអីបានជាគេមិនចង់រៀបការនិងនាង? នាងទាំងស្អាត ទាំងមានលុយ! ចាញ់ស្រីផ្សេងនោះត្រង់ណាទៅ?
     « កុំមកដំឡើងសំឡេងដាក់ខ្ញុំ ខ្ញុំមិនមែនប្ដីនាង ដែលនាងមកស្រែកដាក់តាមចិត្តទេ! » នេះមិនទាន់បានអីផង ស្រែកដាក់គេទៅហើយ
     « បើនិយាយចប់ហើយម៉ាក់នាំកូនស្រីម៉ាក់ចេញទៅ! »
ថាចប់គេក៏បែរខ្លួនបោះជំហានទៅក្នុងវិញបាត់
ទាំងមិនខ្វល់ពីអ្នកទាំងពីរ
     « អាយយយយ... ម៉ាក់មើលគាត់ចុះ!!! » អាកេមី ស្រែកទទ្រាំជើងខឹងនិង ជុងហ្គុក ដែលដើរចូលបន្ទប់បាត់មិនខ្វល់ពីនាង ម៉ាក់នាយក្រាស់ក៏ដើរចូលបន្ទប់ ចង់ហៅគេមកនិយាយគ្នាឱ្យស្រួលបួលតែក៏នឹកស្មានមិនដឹងនិងវគ្តមាននិងរាងតូចនៅគេងលើគ្រែរបស់ ជុងហ្គុក ដែលមិនដឹងអីនោះក៏ពោលឡើង...
     « ចេះធ្វើរឿងបែបនេះកើតដែល! នេះមែនទេហេតុផលមិនព្រមរៀបការនិងកូន មី » ម៉ាក់ ជុងហ្គុក ពោលឡើងដោយខ្សែភ្នែកសម្លឹងមើលមាឌតូចដែលដេកនៅលើគ្រែមិនព្រិល
     « ចេញទៅក្រៅសិនទៅ! » ដោយឃើញរាងមាំស្រែកដេញយ៉ាងខឹងសម្បាបែបនេះពួកគេទាំងពីរក៏នាំគ្នាដើរទៅបានដោយមិនហ៊ាននៅយូរ
     « មិនអីទេ! គេងទៀតទៅ! » គេលួងចូលមកជិត ថេយ៉ុង លួងឲ្យគេងវិញ ព្រោះពេលនេះ ថេយ៉ុង មើលទៅដូចទារកដែលគេងមិនទាន់ឆ្អែតចឹង! ពេលខ្លាតូចក៏បិទភ្នែកគេហើយរាងសង្ហាក៏នាំខ្លួនទៅក្រៅដើម្បីនិយាយជាមួយម៉ាក់គេឱ្យចប់ៗ។

  ក្រោយពីជូនដំណើរម៉ាក់គេនិងស្រីម្នាក់នោះចេញផុត ជុងហ្គុក ដាក់ខ្លួនគេងក្បែររាងតូច ព្រោះតែគេមិនទាន់អស់ងងុយ តែគេបែរជាបិទភ្នែកគេងមិនលក់ បើកភ្នែកធំៗមើលមកកាយតូចដែលគេងជិតគេដៃលើកដៃអង្អែលមុខតូចរលោងស្រិល មុខគួរឱ្យចង់ថ្នាក់ថ្នមបែបនេះហើយបានជាអាប្រុសនោះដាក់ថ្នាំ មើលត្រង់ណាក៏ស្អាតនិងទាងទាញ ច្រមុះសមនិងមាត់ មាត់សមនិងទម្រង់មុខ ថេយ៉ុង ស្អាតណាស់សម្រាប់គេ សូម្បីតែគេក៏លង់និងសម្រស់របស់ គីម ថេយ៉ុង ដែលទោះបីជាក្នុងពេលគេងក៏ ថេយ៉ុង និងតែស្អាតទាក់ទាញគេបាន
     « ហុឺ...លោក!! » ថេយ៉ុង បើកភ្នែកឡើងទាំងមានអារម្មណ៍ថាធ្ងន់ខ្លួននិងចុកៗដូចគេចាក់ពេញខ្លួន ឈឺប្លែកពេញរាងកាយ
     « ឯងយ៉ាងម៉េចហើយ?? » គេងើបអង្គុយរួចលើក ថេយ៉ុង ឲ្យអង្គុយតាមដើម្បីងាយស្រួលនិយាយ
     « ខ្ញុំឈឺខ្លួនណាស់ តែមិនអីទេ! » សំឡេង ថេយ៉ុង ប្រែជាញ័រខ្លួនអារម្មណ៍ភ័យខ្លាចកើនឡើង ពេលនឹកដល់រឿងយប់មិញ រាងកាយក៏ចាប់ផ្ដើមភ័យញ័រ ខ្លាចថាគ្រួសារគេនិងបន្ទេាសគេ ព្រោះគេជាអ្នកខុសដែលទៅក្លឹបហើយហ៊ានផឹកស្រាផ្តេសផ្តាស
     « តែលោក! កុំប្រាប់រឿងនេះដល់បងប្រុសខ្ញុំណា៎!! ខ្ញុំមិនចង់ឲ្យគាត់ពិបាកនិងបារម្ភ » ថេយ៉ុង លូកដៃទៅចាប់ទាញដៃ ជុងហ្គុក ដោយអង្វរក ខ្លាចថា ជុងហ្គុក និងយករឿងគេទៅក្លឹបផឹកស្រាផ្តេសផ្តោសនោះទៅប្រាប់បងប្រុសខ្លួន និងធ្វើឱ្យគាត់បារម្ភនិងយករឿងនោះ ទៅប្រាប់ដល់ម៉ាក់ប៉ាគេ ច្បាស់ណាស់ថាគាត់និងឱ្យមនុស្សនាំគេទៅ អ៊ីតាលី វិញហើយនិងឃុំគេទុកឱ្យនៅតែក្នុងបន្ទប់ទៀតហើយ នឹកឃើញដល់រឿងដល់ស្មុគស្មាញនេះហើយ ថេយ៉ុង ក៏ស្រាប់តែហូរទឹកភ្នែកមក និងឱបក្បាលជង្គង់យំ។
ថេយ៉ុង ទទួលរងសម្ពាងជាច្រើននៅក្នុងផ្ទះដែលធំ តែគ្មានភាពកក់ក្តៅឱ្យគេ គេត្រូវប៉ាបញ្ជូនឱ្យទៅនៅរៀននៅចិនតាំងតែពីក្មេង ចាប់តាំងតែពីពេលនោះហើយដែលធ្វើឱ្យគេមិនទទួលបានភាពកក់ក្តៅពីគ្រួសារ និងមិនទាំងធ្លាប់ទទួលបានអារម្មណ៍ញាំបាយរួមតុនិងប៉ាម៉ាក់និងបងប្រុស មិនធ្លាប់ស្គាល់អ្វីដែលអារម្មណ៍ខ្វាយខ្វល់និងយកចិត្តទុកដាក់ពីប៉ាម៉ាក់ មិនធ្លាប់ធ្វើខួបកំណើតនិងរង្វង់ដៃកក់ក្តៅ
ដែលចេញពីក្ដីស្រលាញ់របស់ពួកគាត់ ថេយ៉ុង មិនស្គាល់អ្វីដែលហៅថាភាពជាកុមារភាពទេ ព្រោះតែពេលគេនៅវិញកុមារភាពគេ ត្រូវខំរៀន ចេញពីគ្រូមួយចូលគ្រូមួយ លើកលែងតែពេល ញាំបាយនិងពេលយប់ប៉ុណ្ណោះ អ៊ីចឹងហើយការរត់លេងប្រលែងគ្នាអីនោះគេមិនធ្លាប់ទេ និយាយទៅប៉ាគេតឹងរុឹងនិងរឹតបន្តឹងណាស់រហូតធ្វើឱ្យគេមានអារម្មណ៍ថាដូចជាគេមិនមែនកូនគាត់អ៊ីចឹង គ្មានសរសើរភាពដូចក្មេងដទៃ គ្មានភាពជាខ្លួនឯងដូចពេលនេះ ថេយ៉ុង គេចង់បានខ្លួនឯងនៅពេលនេះ អាឡូនេះគេដូចជាត្រូវបានដោះលែងឱ្យចេញពីទ្រុងហើយគេនិងមិនវិលចូលទ្រុងនោះវិញទេ។

Continue Reading

You'll Also Like

4.5M 281K 104
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
570K 46.9K 22
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
838K 27K 68
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...
916K 54.7K 49
𝐈𝐧 𝐭𝐡𝐞 𝐓𝐚𝐧𝐠𝐥𝐞𝐝 𝐰𝐞𝐛𝐬 𝐨𝐟 𝐇𝐞𝐚𝐫𝐭𝐬, 𝐚𝐧𝐝 𝐩𝐮𝐫𝐬𝐮𝐢𝐭 𝐨𝐟 𝐓𝐫𝐮𝐭𝐡𝐬, 𝐋𝐨𝐯𝐞 𝐰𝐞𝐚𝐯𝐞𝐬 𝐢𝐭𝐬 𝐦𝐞𝐬𝐦𝐞𝐫𝐢𝐳𝐢𝐧𝐠 �...