ត្រាស្នេហ៍ omega ( សរសេរចប់ )

By xxibmoon

34.5K 1.8K 24

JEON JUNGKOOK & KIM TAEHYUNG JJK TOP KTH BTT សរសេរដោយ @KWONMOON More

ភាគ1 🍃🤍
ភាគ2 🍃🤍
ភាគ3 🍃🤍
ភាគ4 🍃🤍
ភាគ5 🍃🤍
ភាគ6 🍃🤍
ភាគ7 🍃🤍
ភាគ8 🍃🤍
ភាគ9🍃🤍
ភាគ10 🍃🤍
ភាគ11 🍃🤍
ភាគ12 🍃🤍
ភាគ13 🍃🤍
ភាគ 14 🍃🤍
ភាគ 15 🍃🤍
ភាគ16 🍃🤍
ភាគ 17 🍃🤍
ភាគ 18 🍃🤍
ភាគ 19 🍃🤍
ភាគ 20 🍃🤍

ផ្តើមរឿង 🍃🤍

4.7K 181 2
By xxibmoon

ផ្តើមរឿង

ប្រទេសអ៊ីតាលី

ប្រទេសអ៊ីតាលី ដែលមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋអ៊ីតាលី គឺជាប្រទេសមួយដែលស្ថិតនៅតំបន់អឺរ៉ុបខាងត្បូង ភាគខាងជើងនៃសមុទ្រមេឌីទែរ៉ាណេ។ ប្រទេសនេះបានគ្របដណ្តប់លើផ្ទៃដីសរុប ៣០១,២៣០ គម២ និងមានព្រំដែនគោកជាមួយប្រទេសបារាំង ស្វីស អូទ្រីស ស្លូវេនី ក៏ដូចជារដ្ឋតូចៗជាច្រើនមាន វ៉ាទីកង់ និងសានម៉ារីណូ​។ ជាមួយនឹងប្រជាជនជាង ៦០ លាននាក់ អ៊ីតាលីគឺជារដ្ឋសមាជិកដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតទីបីនៃសហភាពអឺរ៉ុប។ ទីក្រុងរ៉ូមគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតក្នុងប្រទេស។
នៃភូមិ​​​​គ្រឹះដ៏ធំមួយសាងសង់ឡើងនៅចំកណ្ដាចទីក្រុងអ៊ីតាលីដែលមានអាគារធំៗសងខាង! ឃើញថាខាងមុខភ្លោងទ្វារមានអង្គរក្សឈរនៅខាងមុខសងខាងក្លោងទ្វារពណ៍មាស។ ចូលមកដល់ខាងក្នុងមានសួនផ្កាស្រស់ៗស្អាតៗជាច្រើនពណ៍។ ឯក្នុងភូមិគ្រឹះវិញមានការតុបតែងគ្រឿងសង្ហារឹមយ៉ាងស្អាតគួរឱ្យគយគន់។

ព្រះអាទិត្យរិះឡើងបន្តិចម្ដងៗអ្នកបម្រើក្នុងភូមិគ្រឹះក៏នាំគ្នារៀបចំអាហារដាក់លើតុឱ្យចៅហ្វាយនៅលើតុ។ ដោយឃើញទិដ្ឋភាពស្ងប់ស្ងាត់ម្នាក់ៗគិតតែពីញាំអាងរួចក្រោកចេញពីភាពតឹងតែងមួយនេះ រាងតូចញាំរួចក៏ក្រោករៀបហ្នឹងបោះជំហានទៅហើយ តែសំឡេងធំបន្លឺឡើងធ្វើឱ្យគេដាក់គូទអង្គុយវិញ
     « មកវិញ អង្គុយចុះយើងសួរបន្តិច!» សំឡេងដែលស្ដាប់ហើយធ្វើឱ្យគេខ្លាចតាំងពីតូចរហូតដល់21ឆ្នាំមកនេះ គេនៅតែគោរពខ្លាចគាត់ខ្លាំងណាស់រហូតដល់ពេលខ្លះសូម្បីតែសម្លឹងគាត់ចំក៏មិនហ៊ាន កាយវិការគាត់បង្ហាញមកថា គាត់មិនដែលខ្វល់ពីគេ ស្រលាញ់គេ គេមើលដឹង ចំពោះខ្សែភ្នែកសម្លឹងមកគេ ហ្នឹងខ្សែភ្នែកសម្លឹងទៅបងប្រុសគេ គឺផ្សេងគ្នា
    « បាទ៎លោកប៉ា » គេឱនគោរពគាត់បន្តិច ក៏ដើរមកទាញកៅអីអង្គុយចុះ និងត្រៀមស្ដាប់អ្នកជាប៉ាសួរនាំ
     « យើងលឺថារៀនចប់ខាងពេទ្យត្រូវទេ? » លោកប៉ាគេតាំងពីដើមមកមិនបានចាប់អារម្មណ៍លើរឿងរៀនគេទេ តែហេតុអីបានជាលោកប៉ាដឹង?
   « ត្រូវហើយលោកប៉ា » ថេយ៉ុង ឆ្លើយតបប៉ាគេទាំងញញឹម គេមិននឹកស្មានថាលោកប៉ាមកចាប់អារម្មណ៍ហ្នឹងគេដែលសោះ តែក៏ ងើបមុខឡើងពេលលឺប៉ានិយាយឡើង
     «អើ! បើរៀនចប់ហើយឯងក៏អាចរកការងារធ្វើហើយរកលុយខ្លួនឯងបានដែរត្រូវទេ? » តាមពិតគាត់ចង់ឱ្យ យគេចេញពីមុខគាត់ឱ្យបាត់ៗតាស៎ នេះគេរៀនចប់មិនទាន់បានស្រួលបួលផង ចង់បញ្ជូនគេឱ្យចេញឆ្ងាយពីផ្ទះទៀតហើយ
    « បងតែកូនគេ.. » អ្នកជាប្រពន្ធនិយាយកាត់ពេលលឺបែបនេះ
    « ឱ្យលុយទៅរៀនហើយ រៀនចប់ចង់ដេកសុីមិន
ជួយរកលុយខ្លះទេមែនទេ? » សូម្បីតែម៉ាក់ក៏មិនអាចជួយនិយាយបានដែរ
     « ស្អែកនេះខ្ញុំនិងចេញរកការងារធ្វើ! ម៉ាក់កុំបារម្ភអី
ខ្ញុំធំហើយ! » រាងតូចនិយាយកាត់ព្រោះតែមិនចង់ឱ្យប៉ាម៉ាក់គេដំឡើងសរសៃកដាក់គ្នា! ថាចប់ក៏ឱនគោរពលោក
ប៉ានិងម៉ាក់គេ រួចឈានជើងមួយជំហានវែងៗឡើងមកបន្ទប់ខ្លួន។

គេឡើងមកដល់ខាងលើ ដៃទាញទ្វារហ្នឹងដើរចូលមកខាងក្នុងបន្ទប់ទាំងគ្មានកម្លាំង រួចក៏ទម្លាក់ខ្លួនចុះទៅលើពូក បិទភ្នែកស្រមៃទៅដល់ កាលពីក្មេង កាលនោះប៉ាបានដាក់ឱ្យគេរៀននៅឯសាលានៅប្រទេសចិន ញាំហ្នឹងគេងនៅទីនោះរហូតដល់គេរៀនចប់ថ្នាក់បឋមក៏មករៀននៅអ៊ីតាលីដើមកំណើតរបស់គេវិញ! មកដល់វិទ្យាល័យគេគិតតែពីរៀនមិនឈប់ ចេញពីព្រឹកល្ងាចទើបចូលផ្ទះវិញ។ ទោះបីឯកាយ៉ាងណាក៏គេមិនអាចនិយាយ សូម្បីតែមិត្តភក្តិដែលធ្លាប់រៀនជាមួយគ្នាក៏ប៉ាគេមិនឱ្យរាប់អាននោះដែល គេគិតខុសហើយ ដែរខំគិតថាគេធំឡើងអាចនិងមានសរីភាព ជាងពីក្មេង តែផ្ទុយខុសអស់ គេកាន់តែធំប៉ាគេកាន់តែឱ្យគេផ្តាច់ទំនាក់ទំនងគ្រប់គ្នាចេញពីគេ គេកាន់តែឯកា។

គីម ខេវិន អាយុ 50 ឆ្នាំជាម៉ាហ្វៀកំពូលមួយរូបដែលលាក់ខ្លួនចេញពីសង្គមយូរឆ្នាំមកហើយ តាំងពីចាប់ផ្ដើមមានគ្រួសារមកតែ កេរ្តិ៍ឈ្មោះរបស់លោកនៅតែល្បី ទោះបីលាក់ខ្លួនចេញពីសង្គមក៏ដោយ តែរឿងហេតុនៃការលាក់ខ្លួនរបស់កំពូលម៉ាហ្វៀ ខេវិន
រូបនេះ មានការលើកមកនិយាយ វែកញែក ជាច្រើន ដោយលើកយកនៅផ្នត់គំនិតរៀងៗខ្លួន! តែការពិតនៅតែគ្មានអ្នកបានដឹងក្រៅពីគ្រួសាររបស់គាត់។

កាំង មុីជូ ជាជនជាតិចិនអាយុ 42 ឆ្នាំដែលត្រូវជាប្រពន្ធរបស់លោក គីម ខេវិន ដែលជាមនុស្សស្រីដែលគេចាត់ទុកថា ជាមនុស្សស្រីដែលស្រស់ស្អាតសមណាស់ដែលបានក្លាយជាភរិយារបស់ លោក គីម ខេវិន។

គីម សុីកជុង កូនប្រុសច្បងក្នុងគ្រួសារត្រកូល គីម សព្វថ្ងៃគេជាអ្នកកាន់កាប់មុខដំណងរបស់ប៉ារបស់គេ គីម សុីកជុង មានភាពអង្គនិងភាពជាបុរសជាង គីម ថេយ៉ុង ហេតុនេះហើយបានជា ថេយ៉ុង មិនមែនជាកូនសំណាង នៅក្នុងភ្នែកប៉ារបស់គេ។

គីម ថេយ៉ុង ជាកូនប្រុសពៅក្នុងគ្រួសារមានអាយុ 21 ឆ្នាំមិនបាច់និយាយពីសម្រស់វិញនោះតែស្រីៗសឹងពាក់កណ្ដាលផែនដីហើយដែលលួងនិងភាពស្រស់សង្ហារបស់ គីម ថេយ៉ុង តែចំពោះគេវិញ រឿងស្រីៗ វាមិនមែនជាចំណូលចិត្តរបស់គេនោះទេ អ្នកដែលបាននៅជិតគេបានដឹងថាអ្វីដែលជា ចំណូលចិត្តគេ តែគួរឱ្យស្ដាយព្រោះគ្មានអ្នកណាម្នាក់ ដឹងនិងយល់ពីគេនោះទេ ក្រៅពីគេខ្លួនឯង។

ប្រទេសអ៊ីតាលីអាកាសធាតុចុះត្រជាក់ព្រោះតែ នេះជាពេលព្រឹក! មនុស្សម្នាដើរទៅធ្វើការ ខ្លះជិះឡានម៉ូតូហើយខ្លះ ទៀតក៏ធ្វើដំណើរតាមឡានក្រុង។ រាងតូចពត់ខ្លួនចុះពត់ខ្លួនឡើងទាំងបិទភ្នែកព្រោះតែមិនទាន់អស់ងងុយ តែក៏បើកភ្នែកវិញពេលងាកភ្នែកឃើញនាឡិកា។
    « ព្រះអើយ! ម៉ោង 7 !! » គេស្ទុះចុះពីលើគ្រែដៃចាប់ទាញកន្សែងរួចរត់ចូលបន្ទប់ទឹក រៀបចំខ្លួនយ៉ាងប្រញាប់ប្រញាល់ និងអាងចុះទៅខាងក្រោម ចុះមកដល់ក្រោម គេដើរមកក្បែរតុអាហារលូកដៃយកសាំងវិចមកកាន់ញាំរួច ក៏បោះជំហានចេញទៅទាំងឫកពាប្រញាប់ ព្រោះតែថ្ងៃនេះគេត្រូវចេញទៅរកការងារហើយពេលនេះវាម៉ោង 7:30 ហើយគេនៅមិនទាន់ចេញពីផ្ទះផង។ ឯបងប្រុសគេឃើញឫកពាប្អូនប្រញាប់ៗក៏សួរទាំងឆ្ងល់

Continue Reading

You'll Also Like

266K 30.5K 77
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
684K 35.8K 30
𝐓𝐡𝐞 𝐔𝐧𝐞𝐱𝐩𝐞𝐜𝐭𝐞𝐝 𝐬𝐞𝐫𝐢𝐞𝐬 ~ 𝐁𝐨𝐨𝐤 𝟐 Sara Zafar, once a vibrant, effervescent spirit, embarks on a new chapter of her life in New Y...
564K 19.5K 93
"Leave, you're free. Don't ever come back here again." She said, hoping he wouldn't return and she'll get to live Hael was shocked, "Are you abandon...
916K 54.6K 49
𝐈𝐧 𝐭𝐡𝐞 𝐓𝐚𝐧𝐠𝐥𝐞𝐝 𝐰𝐞𝐛𝐬 𝐨𝐟 𝐇𝐞𝐚𝐫𝐭𝐬, 𝐚𝐧𝐝 𝐩𝐮𝐫𝐬𝐮𝐢𝐭 𝐨𝐟 𝐓𝐫𝐮𝐭𝐡𝐬, 𝐋𝐨𝐯𝐞 𝐰𝐞𝐚𝐯𝐞𝐬 𝐢𝐭𝐬 𝐦𝐞𝐬𝐦𝐞𝐫𝐢𝐳𝐢𝐧𝐠 �...