💕ដំណក់ឈាមនៃស្នេហ៍⛓️

By 13579BTS

2.6K 253 10

ស្នេហាដែលកើតចេញតែម្ខាង ទោះបីជាខ្ញុំខំប្រឹងដល់ស្លាប់ក៏មិនអាចទទួលបានបេះដូងបងបានដែរមែនទេ? ចន ជុងហ្គុក ហេតុអីបងស្... More

Ep01: ឯងជាឆ្កែមែនទេ?
Ep03: អូនខ្លាច ហុឹកៗ
Ep04: Taeចូលចិត្តបងប្រុស
Ep05: អូនស្អប់បង ចន ជុងហ្គុក
Ep06: មិត្តចេះប្រច័ណ្ឌ
Ep07: បងជារបស់ខ្ញុំតែម្នាក់គត់
Ep08: ថេយ៍ស្រឡាញ់បងណាស់

Ep02: ហួងហែងប្អូន

258 36 0
By 13579BTS

   មួយរយៈក្រោយមក ថេយ៉ុង ក៏បានគ្រាន់បើជាងមុន គេអាចធ្វើចិត្តបានខ្លះៗហើយរឿងដែលឪពុកម្ដាយគេបានស្លាប់នោះ ហើយលោកចនក៏បានរៀបចំពិធីបុណ្យសពឲម៉ាក់ប៉ាថេយ៉ុងទៅតាមប្រពៃណីដូចគ្នា។ បន្ទាប់ពីចាត់ការរឿងគ្រប់យ៉ាងអស់ហើយគ្រួសារចនក៏បានចុះឈ្មោះថេយ៉ុងជាសមាជិកគ្រួសារម្នាក់ទៀតនិងមិនភ្លេចទិញសម្លៀកបំពាក់ របស់តបប្រើប្រាប់ផ្សេងទៀតហើយក៏នាំគេទៅចុះឈ្មោះចូលរៀនជាមួយនិងជុងហ្គុកផងដែរ។

*ក្រាក
សម្លេងបើកទ្វារបន្លឺឡើងដែលមិនមានអ្នកណាក្រៅពីអ្នកស្រីចនដើរចូលមកក្នុងបន្ទប់របស់ថេយ៉ុងនិងបិទទ្វាវិញថ្នមៗរួចក៏បោះជំហានទៅរកមនុស្សដែលកំពុងគេងយ៉ាងទ្រម៉ក់នៅលើគ្រែ

« ថេយ៉ុង ភ្ងាក់ឡើងដល់ម៉ោងទៅរៀនហើយ ថ្ងៃនេះក្រែងជាថ្ងៃដែលកូនចូលរៀនដំបូងផងមែនទេ? »អ្នកស្រីចន

« ម៉ាក់កូនងងុយណាស់ »Tae និយាយទាំងបិទភ្នែករមីរមួលខ្លួនពេញពូកមិនចង់ក្រោកពីខ្នើយទាំងខ្ជិលច្រអូស

« កូនសម្អុយភ្ងាក់ឡើង »អ្នកស្រីចន សើចតិចៗនិងថេយ៉ុងហើយក៏បន្តដាស់ដោយសម្លេងស្រទន់ទៅកាន់កូនប្រុសដោយក្ដីស្រឡាញ់

« កូនភ្ងាក់ក៏បាន សឺត!! អារុណសួស្តីម៉ាក់ម៉ាក់ »Tae ញញឹមកំហូចងើបឡើងថើបគាត់មួយខ្សឺតហើយក៏រត់ទៅបន្ទប់ទឹកដោយសម្អាតខ្លួនបាត់

« កូននេះចំមែន!! »អ្នកស្រីចន ក្រវីក្បាលនិងកូនប្រុសហើយក៏ឆ្លៀតមករៀបចំកាតាបនិងសៀវភៅមកដាក់ក្នុងកាតាបឲថេយ៉ុង។ រួចហើយគាត់ក៏បើកទូរយកអាវសនិងខោរៀនពណ៌ទឹកប៊ិចមកទុកលើពូកដើម្បីឲថេយ៉ុងពាក់

« ម៉ាក់ម៉ាក់ »Tae ក្មេងតូចរត់ចេញពីបន្ទប់ទឹកទាំងអាក្រាតកាយស្រែកហៅអ្នកជាម្ដាយទាំងសើចតិចៗយ៉ាងគួរឲស្រឡាញ់រត់មករកគាត់

« នេះងូតទឹកហើយមែនទេ? មកនេះម៉ាក់ខោអាវឲណា »អ្នកស្រីចន ចាប់ពរថេយ៉ុងដាក់លើពូកហើយក៏ជូតខ្លួនឲគេឲស្ងួតទើបស្លៀកឯសណ្ឋានសិស្សសាលាឲថេយ៉ុងតាមក្រោយ

« រួចហើយ កូនម៉ាក់ថ្ងៃនេះស្អាតខ្លាំងណាស់ »អ្នកស្រីចន ញញឹមដាក់កម្លោះតូចផ្អែមនិយាយពាក្យសរសើរធ្វើឲក្មេងតូចខាំមាត់ស្ងេញទាំងអៀន

« ថេយ៍ស្អាតពិតមែនហ៎ »Tae ចោទសួរដោយក្រសែរភ្នែកដូចជាកូនឆ្កែសម្លឹងម្ដាយម៉ក់ទាំងគួរឲខ្នាញ់ធ្វើឲអ្នកជាម្ដាយអត់ចាប់ក្រញិចមិនបាន។ អ្នកណាទៅទ្រាំបានបើមានកូនគួរឲស្រឡាញ់យ៉ាងនិងនោះ

« ចាសមែនហើយ កូនស្អាតណាស់ មោះទៅទៅខាងក្រោម »គាត់ញញឹមហើយក៏ពរថេយោះុងចុះមកខាងក្រោមជាមួយគ្នាប្រៀបដូចជាម្ដាយបង្កើតវាធ្វើឲថេយ៉ុងពិតជាមានអារម្មណ៍កក់ក្ដៅណាស់

#ខាងក្រោម

« ប៉ាអាល្អិតនោះមិនទាន់ហើយទេហេស? »Jungkook អង្គុយចាំនៅតុអាហារទាំងមុខស្អុយមិនដឹងថាម៉ាក់និងក្មេងម្នាក់នោះនាំគ្នាធ្វើស្អីយូរនោះយូរ

« ម៉ាក់ឯងទៅហៅហើយ បន្តិចមកហើយ នោះមកដល់ល្មម »លោកចន ងាកភ្នែកពីកាសែតមកប្រាប់កូនប្រុស

« កូនជុងនេះចាំប្អូនមែនទេ? »អ្នកស្រីចន ធ្វើជាសួរកូនប្រុសដោយញញឹមខិលចម្អន់ឲកូនប្រុស

« អ្នកណាចាំគេទៅ ហឹុស!! »Jungkook អោបដៃធ្វើមុខខឹងដាក់អ្នកជាម្ដាយតែក៏មិនភ្លរចដផងភ្នែកមើលក្មេងតូចដែលនៅក្នុងដៃម្ដាយគេដែរ

« នេះអាហាររបស់កូនថេយ៍ កូនជុងនេះយករបស់កូនទៅ ពេលទៅដល់ជួយមើលប្អូនផង ជាបងគេកុំគិតតែលេងហើយទុកប្អូនចោលឲសោះលឺទេ? »អ្នកស្រីចន ហុចប្រអប់បាយដែលគាត់រៀបចំរួចជាស្រេចឲកូនទាំងពីរហើយក៏មិនភ្លេចផ្ដែផ្ដាំកូនប្រុសឲជួយមើលប្អូនផង

« បាទៗដឹងហើយ »Jungkook

« ចឹងខ្ញុំទៅហើយ »Jungkook ថាចប់ក៏ទាញប្រអប់បាយខ្លួនមកជាមួយហើយក៏ដើរចេញទៅបាត់ទាំងធុញទ្រាន់

« បងប្រុសចាំថេយ៍ផង »Tae ស្រែកប្រាប់បងប្រុសឲចាំខ្លួនហើយក៏រត់ទះតះទៅតាមបងប្រុសទាំងប្រញាប់ប្រញាល់ ខ្លាចថាបងប្រុសនិងទៅរៀនចោលខ្លួន

« កូននេះមើលគេធ្វើចារិកចុះ »អ្នកស្រីចន លាន់មាត់និយាយពីកូនប្រុសទាំងហួសចិត្ត មិនដឹងថាគេបានអាចារិកមឹះៗនិងមកពីណាទេ ចូលចិត្តធ្វើតែចារិកខ្មើតមិនខ្លាចអ្នកណា។ គាត់ពិតជាពិបាកប្រដៅកូនម្នាក់នេះខ្លាំងណាស់។

« កូនជុងគេតែប៉ុន្នឹងអូនកុំបារម្ភច្រើនពេក »លោកចន ចូលមកអោបប្រពន្ធលួងលោមកុំឲនាងគិតច្រើនពេក ព្រោះចារិកកូនរបស់ពួកគេវាបែបនេះតាំងពីដើមទៅហើយ

« សឺតត៎ បងទៅធ្វើការដែលហើយ លាហើយណាអូនសម្លាញ់ »លោកចន

@សាលារៀន

ពេលបោះជំហានចូលមក្នុងសាលាថ្មីធ្វើឲរាងតូចភ្លឹកមើលបរិវេនសាលាមួយនេះ។ នៅតាមផ្លូវសិស្សជាច្រើននាំគ្នាប្រញាប់ចូលថ្នាក់រៀងខ្លួន ឯអ្នកខ្លះក៏ប្រលែងគ្នាអីបែបនេះ

« ដល់ថ្នាក់ឯងហើយចូលទៅ យើងទៅថ្នាក់យើងម្ដង »Jungkook បញ្ឈប់ដំណើរពេលដឹកដៃរាងតូចមកដល់មុខថ្នាក់របស់គេ ងើយក៏ដេញថេយ៉ុងឲប្រញាប់ចូលថ្នាក់ព្រោះក៏ប្រញាប់ទៅថ្នាក់គេវិញដូចគ្នា

« ចុះបងមករកថេយ៍វិញទេ? »ក្មេងតូចងើយមុខសួរបងប្រុសដោយទឹកមុខគួរឲអាណិត កាន់ដៃជុងហ្គុកមិនព្រមលែង ខ្លាចថាគាត់មិនត្រឡប់មករកគេវិញ

« អ្ហឹមៗ លែងបានហើយ »Jungkook ក្រហឹមបន្តិចបញ្ជាក់ថាគេនិងមកទទួលថេយ៉ុងវិញទើបថេយ៉ុងព្រមប្រលែងដៃតាមក្រោយ។ ឲគេដាច់ចិត្តនិយាយថាទេយ៉ាងមិចនឹងកើតបើកូនឆ្កែនេះគួរឲស្រឡាញ់ដល់ម្លឹង

« បាទ »Tae ប្រលែងដៃហើយក៏ញញឹមរីករាយដែលជុងហ្គុកមិនទុកគេចោល ហើយក៏នៅឈរសម្លឹងបងប្រុសមិនឈប់

« នេះកូនជាសិស្សថ្មីមែនទេ? »អ្នកគ្រូដើរមកពីក្រោយ បន្ទាបខ្លួនបន្តិចអោនទៅសួរក្មេងតូចដោយស្នាមញញឹម

« បាទអ្នកគ្រូ »

« មោះមកតាមអ្នកគ្រូ »ថាហើយគាត់ក៏ដឹកដៃក្មេងតូចឲចូលថ្នាក់ជាមួយខ្លួន

« សួរស្ដីកូនៗទាំងអស់គ្នា ថ្ងៃនេះថ្នាក់ពួកយើមានសិស្សចូលថ្មី កូនឆាប់ណែនាំប្រាប់មិត្តទៅ »អ្នកគ្រូ

« សួរស្ដីខ្ញុំឈ្មោះ Jeon Taehyung »Tae អោនគោរពបន្តិចហើយក៏ណែនាំឈ្មោះរបស់ខ្លួនទៅមិត្តរួមថ្នាក់ទាងញញឹមរួសរាយបញ្ចេញចារិកខ្ជូតៗរបស់គេ ធ្វើឲក្មេងស្រីនៅក្នុងថ្នាក់បាក់ស្រឹបនិងស្នាមញញឹមតែម្ដង

« ចឹងថេយ៉ុងទៅរកកន្លែងអ្គុយទៅ »អ្នកគ្រូ

« អេថេយ៉ុង តុនេះទំនេរឯងមកអង្គុយមក »ក្មរងស្រីម្នាក់និយាយឡើងហៅរាងតួចឲមកអង្គុយជិតខ្លួនដែលជាតុទំនេរមិនមានអ្នកអង្គុយ ។ឃើញបែបនេះ ថេយ៉ុងក៏ដើរទៅដាក់កាតាបអង្គុយក្បែរនាងតែម្ដងទៅ

« អរគុណ »Tae

« ខ្ញុំឈ្មោះ Min YoonSu ឯងអាចធ្វើជាមិត្តជាមួយខ្ញុំបានណា »នាងតូចញញឹមណែនាំខ្លួនតាមចារិករួសរាយប្រាប់ឲអ្នកម្ខាងទៀតបានដឹង

« មិត្តហេស? »Tae

« ត្រូវហើយ »

« អរគុណYoonSu »

« ហាស?អរគុណរឿងអី »YoonSu ធ្វើភ្នែកម៉ក់ៗទាំងឆ្ងល់មិនយល់គេអរគុណខ្លួនរឿងអីព្រោះនាងមិនបានធ្វើស្អីផងហ្នឹង

« អរគុណដែលនាងទុកខ្ញុំជាមិត្ត »Tae

« ហាហាស មិនអីទេ មោះឆាប់ធ្វើលំហាត់ជាមួយខ្ញុំមក »YoonSu ថាហើយក៏មាំថេយ៉ុងឲមកធ្វើលំហាត់ជាមួយខ្លួនដោយនាងគឺជាអ្នកបង្រៀនព្រោះ ថេយ៉ុង ទើបតែចូលចឹងច្បាស់ជាមិនទាន់យល់ទេ

ក្រឹងៗៗ~~
# ពេលចេញលេង

សម្លេងជួងបន្លឺឡើងជាសញ្ញាបញ្ជាក់ប្រាប់សិស្សថាដល់ពេលចេញលេងហើយ។ គ្រាន់តែលឺស្នូរកណ្ដឹងសាលាសិស្សគ្រប់គ្នាក៏នាំគ្នាប្រញាប់ចេញលេងតាមទម្លាប់នៅសល់តែមនុស្សពីរបីនាក់ប៉ុន្នោះដែលនៅក្នុងថ្នាក់ ក្នុងនោះក៏មានថេយ៉ុងដែល ។ គេមិនបានទៅណាទេគេអង្គុយចាំបងប្រុសហើយក៏ឆ្លៀតធ្វើលំហាត់ដែល YoonSuបានបង្រៀនខ្លួន

« Tae ឯងយកបាយមកញាំុទេ តោះទៅញាំុជាមួយគ្នា »YoonSu ងាកមកបបួលមិត្តឲទៅញាាំុបាយជាមួយគ្នាព្រោះនាងមិនចង់ញាំុជាមួយសិស្សស្រីទាំងនោះទេ គួរឲធុញទ្រាន់

« យកមកតើ តែខ្ញុំនៅចាំបងប្រុសសិន »Tae ប្រាប់ទៅនាងទាំងមុចក្រៀមក្រំព្រោះមិនបានឃើញជុងហ្គុក ធ្វើតាមការសន្យាធ្វើឲគេអន់ចិត្តជាខ្លាំង

« បងឯងរៀនថ្នាក់ណា? »YoonSu បួញមាត់សួរ

« មិនដឹង »

« ហើុយ!! ចឹងឲរកយ៉ាងមិចទៅ ចុះបងឯងឈ្មោះអី? »YoonSu វាយថ្ងាសខ្លួនឯងទាំងហួសចិត្ត ឲនាងរកយ៉ាងមិចទៅបើមិនស្គាល់សម្បីតែថ្នាក់បងខ្លួនឯងផងនិង

« អឺ...ឈ្មោះ Jeon Jungkook »

« ហាសថាមិច Jeon Jungkook?? »YoonSu ស្រែកទាំងភ្ងាក់ផ្អើលព្រោះនាងមិនដែលដឹងសោះថាប្រុសស្អាតប្រចាំសាលាមានប្អូនប្រុស

« ត្រូវហើយ កើតអីហ៎? »Tae ព្រិចភ្ន្នែកម៉ក់ៗផ្អៀកក្បាលសួរនាងទាំងអេសក្បាលខ្វោកៗដោយការឆ្ងល់

« គឺក្នុងសាលានេះ ប្រុសម្នាក់នេះល្បីណាស់ មោះយើងជូនទៅរក »YoonSu និយាយប្រាប់អ្នកជាមិត្តទាំងមុខរីកសប្បាយចិត្តហើយក៏ចាប់ទាញដៃថេយ៉ុងតូចឲទៅជាមួយខ្លួន

៚ SKIP ៚

« ន៎ែសីុអីអត់ »កម្លោះសង្ហារមុខស្ងួត លូកដៃទៅកេះអ្នកជាមិត្តដោយបោះសំណួរសួរមិត្ត ហើយក្មេងម្នាក់នេះផងដែលមានឈ្មោះថាMin Yoongi អាយុ8ឆ្នាំដែលជាប្រុសស្អាតប្រចាំសាលាទីពីរបន្ទាប់ពីរជុងហ្គុក។

« អឺតោះ »Jungkook ងើបមុខពីសផវភៅងក់ក្បាលយល់ព្រមបន្តិចហើយក៏ប្រញាប់រផបចំសៀវភៅទុកហើយក៏ដើរលៀកស្មាមិត្តចេញមកខាងក្រៅ

« អួយ!! ឈឺ »សម្លេងរបស់ក្មេងតូចបន្លឺឡើងពេលត្រូវមនុស្សធំដើរបំបុកខ្លួន ធ្វើឲគេដួលអុកគូទនិងឥដ្ឋ

« ដើរមិនចេះ....» Yoongi បម្រុងថាឲតែក៏មានសម្ដីុំួយនិយាយកាត់គេមុន

« បងប្រុស »Tae ហៅអ្នកជាបងទាំងសប្បាយចិត្តរត់ទៅអោបជើងបងប្រុសយ៉ាងស្អិតធ្វើឲជុងហ្គុកភ្ងាក់ព្រើតព្រោះគេមិនបានចាប់ភ្លឹក។ នេះគេបិះនិងភ្លេចទៅហើយថាត្រូវទៅទទួលថេយ៉ុង ប៉ុន្តែគេបែរជាមករកខ្លួនមុនទៅវិញ

« មិចក៏ឯងមកទីនេះ? »Jungkook

« មករកបង »Tae ពរបមាត់ប្រាប់ទៅវិញហើយក៏បន្តអោបជើងមិនលែងដដែល

« អៅនេះហេសប្អូនប្រុសឯងនោះ មិនដែលដឹងសោះ ថាឯងមានប្អូនCuteយ៉ាងនេះ មោះបងសុំថើបមួយមក »Yoongi ញ្ឹមឡើងទាំងភ្ងាក់ផ្អើលហើយក៏បន្ទាបខ្លួនឲប៉ុនក្មេងតូចហើយក៏បូញមាត់ចង់ថើប តែក៏ត្រូវបាតដៃមាំខ្ទប់មាត់គេជិត។

« កុំប៉ះប្អូនយើង »Jungkook រុញយ៉ុនហ្គីចេញហើយក៏ចាប់បីថេយ៉ុង និងហាមប្រាមមិនឲអ្នកជាមិត្តមកប៉ះពាល់ប្អូនរបស់គេដោយក្រសែរភ្នែកសម្លក់អ្នកម្ខាងទៀតចង់ជ្រុះគ្រាប់ភ្នែកទៅហើយ

« ប៉ះតិចសោះក៏កំណាន់ហួងហែងប្អូនម្លេះ »Yoongi ពេបមាត់ដែលឃើញជុងហ្គុកចេញចារិកមកហួងហែងប្អូនប្រុសទៅកើត

« អេភ្លេចមើល យ៉ុនស៊ូ មកធ្វើអីនៅទីនេះ »Yoongi ងាកមកសម្លឹងក្មេងតូចដែលមកជាមួយថេយ៉ុងហើយក៏លាន់មាត់សួរឡើងទាំងភកងាក់បន្តិចព្រោះនាងមិនដែលមករកខ្លួននៅថ្នាក់ទេ។ (យ៉ុនហ្គីនិងយ៉ុនស៊ូគឺជាបងប្អូនបង្កើតនិងគ្នា )

« TaeTaeជាមិត្តថ្មីបស់អូន »YoonSu ងើយមុខប្រាប់បងប្រុសទាំងមុខមាំ

« អរហើយនេះយកអីមកនិង »Yoongi ងាកមកសួរក្មេងតូចទាំងពីរ

« ប្រអប់បាយ »Tae និង YoonSu ឆ្លើយព្រមគ្នាព្រោះអ្នកទាំងមានបំណងយកអាហារមកញាំុជាមួយនិងបងប្រុសរបស់ថេយ៉ុង អ្នកណាទៅដឹងទៅថាបងប្រុសល្ងើរបស់នាងក៏នៅទីនេះដែរនោះ

« ចឹងតោះលើទៅញាំុបាយទាំងអស់គ្នាទៅ មោះអាជុង »Yoongi ថាហើយក៏ចាប់ក្រៀកក.មាត់និងលូកដៃទៅចាប់កាន់ដៃប្អូនស្រីបណ្ដើរគ្នាទៅកន្លែងញាំុអាហារ

To be Continued...🙆🏻‍♀️💜

Continue Reading

You'll Also Like

220K 6.4K 61
𝐁𝐄𝐈𝐍𝐆 𝐓𝐇𝐄 𝐄𝐋𝐃𝐄𝐒𝐓 child of the Kamado family was no easy task. You took on chores with your mother, and soon enough, you had to take car...
71.5K 2.6K 104
Coming Into Your World I Fell In Love With You| "I'm...In love with someone who's in a TV show?! And he's not even in the show he's supposed to be a...
27.6K 3.8K 38
˚✧ Protagonist˚✧ Gemini Kleverron "ជេមមីណាយ ឃ្លេវវើរ៉នន៍" ♡ Fourth Sydenzverd "ហ្វូត សាយឌេនវើត" /////// •Hate to love💅🏻?????
32.1K 724 22
Naruto Uzumaki is the eldest of four siblings, born into the Uzumaki family, renowned for their strong chakra and their special connection to the Nin...