If We Were...Strangers (បើសិន...

By Axnnie_Jjang

145K 9.1K 28

|| បើសិនពួកយើងជាអ្នកដទៃ || ការស្លាប់មិនសមហេតុផលមួយបានធ្វើឲ្យក្មេងប្រុសស្លូតបូតម្នាក់ក្លាយជាមនុស្សដែលចងគំន៉ំតា... More

Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32
Epsiode 33
Episode 34
Episode 35
Episode 36
Episode 37
Episode 38
Episode 39
Episode 40
Episode 41
Episode 42
Episode 43
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
Episode 51
Episode 52
Episode 53
Episode 54
Episode 55
Episode 56
Episode 57
Episode 58
Episode 60
Episode 61
Episode 62
Episode 63
Episode 64
Episode 65
Episode 66
Episode 67
Episode 68
Episode 69
Episode 70
Episode 71
Episode 72
Episode 73
Episode 74
Episode 75
Episode 76
Episode 77
Episode 78
Episode 79
Episode 80
Episode 81
Episode 82
Episode 83
Episode 84

Episode 59

1.3K 96 0
By Axnnie_Jjang

- ១៨ឆ្នាំមុន -

< ក្រាក > ទ្វារបន្ទប់នៃផ្ទះជួលដ៏សែនតូចចង្អៀតមួយក្បែរគំនរសម្រាមត្រូវបានបើកឡើងដោយដៃមនុស្សប្រុសម្នាក់ក្នុងឈុតខោអាវសាមញ្ញបំផុត ។

« អូន!! Haesoo!! មើលចុះប៉ាបានអីមកឲ្យកូនញ៊ាំនែក៎? » Haewon ដែលជា Jungkook ក្លែងក្លាយចូលមកអង្គុយទល់មុខប្រពន្ធដែលកំពុងដេកអោបកូនស្រីព្រោះតែជំងឺនិងភាពអត់ឃ្លានខ្លាំងពេក មុខមាត់នាងជាប្រពន្ធស្លេកស្លាំងគួរឲ្យអាណិតខ្លាំងណាស់ ។

« បង... » Woosun ហៅតិចៗស្របពេលងើបអង្គុយដោយមាន Haewon ជួយគ្រាមុននឹងបានឃើញអាហារឆ្ងាញ់ៗថ្លៃៗជាច្រើនដែលពួកគេមិនដែលបានញ៊ាំមកពីមុនទាល់តែសោះ ។

« ថ្ងៃនេះបងទិញអាហារមកច្រើនណាស់ អូននិងកូន នាំគ្នាញ៊ាំឲ្យច្រើនៗទៅណា៎ ម៉ោះHaesoo!! ក្រែងកូនធ្លាប់ប្រាប់ប៉ាថាចង់ញ៊ាំភីហ្សាមែនទេ ឥឡូវប៉ា ទិញមកហើយឆាប់ញ៊ាំទៅ » Haewon

« យ៉េល្អណាស់!! » នាងល្អិតទះដៃសើចសប្បាយចិត្តព្រោះទីបំផុតបានញ៊ាំអាហារដែលនាងធ្លាប់តែឃើញក្មេងឯទៀតញ៊ាំហើយ ។

« បងបានលុយច្រើនមកពីណាទិញអាហារអស់ នេះ? » Woosun ស្រាប់តែសួរឡើងព្រោះអាហារអស់នេះតាមមើលសុទ្ធតែថ្លៃៗ ថ្លៃចំណាយសរុប យ៉ាងហោចណាស់ក៏ស្មើនឹងលុយពួកគេចាយបានមួយឆ្នាំដែរ ។

« គឺ...គឺបងទើបតែបើកប្រាក់ខែហ្នឹងណា៎ » Haewon ឆ្លើយស្ទាក់ស្ទើរធ្វើឲ្យប្រពន្ធកាន់តែ សង្ស័យ ។

« បងកុហក!! ក្រែងរាល់លើកបើកប្រាក់ចុងខែទេតើស តែនេះទើបតែពាក់កណ្ដាលខែសោះបងបានលុយមកពីណាវិញឲ្យប្រាកដ ឆាប់ប្រាប់អូនមក!! » Woosun

« Haesoo!! មិនឲ្យញ៊ាំទេ » នាងស្រែកដាក់កូនស្រីដែលចាប់ភីហ្សាប្រុងដាក់ចូលមាត់ ។

« ញ៊ាំទៅ Haesoo » Haewon ឃើញកូនឃ្លានក៏ ប្រាប់នាង ។

« ម៉ាក់ប្រាប់ថាមិនឲ្យញ៊ាំ!! » Woosun កញ្ឆក់ភីហ្សាចេញពីដៃនាងតូចហើយចាប់ដៃនាងមកវាយខ្លាំងៗទើបអ្នកជាប្ដីទ្រាំមើលកូនយំមិនបានក៏ទាញ កូនស្រីមកក្បែរខ្លួនវិញ ។

« Woosun...អូនកុំវាយកូនចឹងអីបានទេ? កូនឈឺណា៎ » Haewon

« អ៊ីចឹងបងប្រាប់អូនសិនមកថាបងបានលុយទៅទិញ របស់ឆ្ងាញ់ៗចឹងមកពីណា ឬមួយក៏បងលួចគេ? » Woosun

« អូនក៏ដឹងថាទោះបីបងក្រយ៉ាងណាក៏មិនទៅលួចអ្នកដទៃដែរ » Haewon

« អ៊ីចឹងបងបានលុយមកពីណា? ប្រាប់អូនតាមត្រង់ មក » Woosun

« គឺបង...បងទៅខ្ចីគេ » Haewon

« ខ្ចីអ្នកណា? » Woosun

« លោកម្ចាស់ឲ្យយើងមកទទួលឯងទៅ » សុខៗ ស្រាប់តែមានមនុស្សប្រុសមាឌធំបីនាក់ដើរចូលមក ប្រាប់ធ្វើឲ្យ Haewon លឺហើយងើបឈរឡើងទាំងទឹកមុខសោះកក្រោះសឹម Woosun នាំកូននាងងើបឈរតាម ។

« ឈប់សិន!! លោកម្ចាស់ណាហើយមកទទួលបងធ្វើអី Haewon? រួចចុះអូននិងកូន បងគិតយ៉ាងម៉េច? » Woosun សួរទាំងទឹកភ្នែកហូរស្របពេល Haewon ដកលុយមួយបាច់យ៉ាងច្រើនពីហោប៉ៅដាក់ចូលទៅក្នុងដៃនាង ។

« បងខ្ចីលុយលោកម្ចាស់ម្នាក់យកទៅទិញអាហារឲ្យពួកអូនញ៊ាំ នៅសល់ប៉ុណ្ណេះទៀតអូនយកវាទៅជួលផ្ទះល្អជាងនេះរស់នៅជាមួយកូន ទិញខោអាវថ្មីៗ ស្លៀក ទិញអាហារឆ្ងាញ់ៗញ៊ាំ ឲ្យកូនចូលសាលា រៀនកុំឲ្យគេល្ងង់ដូចបង ហើយកុំភ្លេចទៅពេទ្យឲ្យគេព្យាបាលជំងឺអូនផង កុំបណ្ដោយឲ្យឈឺជាងនេះអី យល់ដែរទេ? » Haewon ផ្ដែផ្ដាំគ្រប់សព្វដូចត្រូវ ចាកចេញពីគ្រួសារនេះធ្វើឲ្យ Woosun យំកាន់តែខ្លាំង ។

« អត់ទេ Haewon!! អូនមិនឲ្យបងទៅណាទេ បើបងទៅបាត់រួចចុះអូននិងកូនបានអ្នកណាពឹងពាក់ទៀត? ហើយលុយនេះក៏អូនមិនត្រូវការដែរ បងយក ទៅសងគេវិញទៅ » នាងហុចឲ្យវិញតែនាយគ្រវីក្បាលមិនទទួលឡើយ ។

« បងសន្យាជាមួយគេរួចហើយថាយកលុយនេះរួចធ្វើការឲ្យគេ មិនយូរទេចាំបងផ្ញើរមកឲ្យអូនទៀតណា៎ » Haewon

« កុំនិយាយច្រើនឆាប់ទៅៗ » ប្រុសមាឌធំនិយាយរួចក៏រុញ Haewon ដើរទៅឡានពួកគេ ។

« ពួកលោកយកប្ដីខ្ញុំទៅណាមិនបានទេឈប់សិន!! Haewon!! ហ្ហឹកៗ មកវិញមក!! » Woosun អោបកូននាងដេញតាមប្ដីតែក៏ត្រូវបានប្រុសមាឌធំចាក់ សោរបន្ទប់ពួកគេជាប់ភ្លាម ។

« ប៉ាៗ!! ទៅណាប៉ាៗ ហ្ហឺ... » នាងតូច Haesoo ក៏ម្នាក់ទៀតយំស្រែកតាមលោកប៉ាដែលត្រូវបានពួកអស់នោះវាយឲ្យសន្លប់ហើយដាក់ចូលទៅក្នុងឡាន បន្ទាប់មកពួកគេក៏ដើរមកវិញជាមួយដបសាំងក្នុងដៃ សឹមចាក់វាជុំវិញនោះរួចកេះដែកកេះបោះចូលទៅឲ្យឆេះភ្លើងសន្ធោសន្ធៅនាពេលនោះតែម្ដងទៅ ។

« ការងាររួចហើយលោកម្ចាស់ » អាម្នាក់ក្នុង ចំណោមនោះខលប្រាប់ថៅកែរបស់ខ្លួនគឺជាលោកJeonធំនោះហើយ ។

" ល្អ!! ឆាប់នាំគេមកគ្លីនិកឲ្យបានលឿនបំផុត " សម្លេងគ្រលរធំប្រាប់តាមទូរស័ព្ទមុននឹងពួកគេបើកឡាននាំ Haewon ទៅតាមបញ្ជា ព្រោះលោកJeon ធំខ្លាចថាមានអ្នកផ្សេងដឹងរឿងរបស់គេទើបត្រូវ សម្លាប់ចោលឲ្យអស់មិនអាចទុកបានឡើយ ។

Skip៚

Haewon ត្រូវបានភ្ញាក់ពីសន្លប់បន្ទាប់ពីរយៈពេលមួយខែក្រោយមកមុននឹងនាយក្រោកឡើងក៏បានឃើញថាខ្លួនឯងកំពុងនៅក្នុងបន្ទប់សម្រាករបស់មន្ទីរពេទ្យមួយធ្វើឲ្យគេត្រូវងើបអង្គុយទាំងវិលមុខនៅ ឡើយ ស្របពេលនោះក៏មានគិលានុបដ្ឋាយិកាម្នាក់ បើកទ្វារចូលមកល្មម ។

« អូ៎លោកJeon!! នេះលោកភ្ញាក់ពីសន្លប់ហើយហ្អេ៎? » កាលបើនាងហៅគេដោយឈ្មោះផ្សេងធ្វើឲ្យនាយជ្រួញចិញ្ចើមចូលគ្នា ។

« នាងហៅអ្នកណាថាលោកJeon? រួចចុះទីនេះជាកន្លែងណា? »

« គឺលោកឈ្មោះ Jeon Jungkook នោះអី កាលពី មួយខែមុនលោកជួបគ្រោះថ្នាក់ចរាចរណ៍ហើយត្រូវ ដឹកមកសង្គ្រោះនៅទីនេះតែលោកសន្លប់ពេញមួយខែតែម្ដង ឥឡូវនេះល្អណាស់ បើសិនជាលោកJeon ធំដឹងរឿងនេះប្រាកដជាត្រេកអរមិនខាន » ពេលលឺគ្រប់យ៉ាងភ្លាមធ្វើឲ្យនាយស្លុតចិត្តខ្លាំងណាស់លើកដៃស្ទាបមុខមាត់ខ្លួនឯងក៏ទទួលដឹងថានេះមិន មែនជាមុខគេឡើយទើបគេប្រញាប់រត់ទៅបន្ទប់ទឹក ដើម្បីមើលឆ្លុះកញ្ចក់មើលឲ្យបានច្បាស់ ទីបំផុតក៏ បានឃើញថានេះមិនមែនជាមុខរបស់ Sung Haewon ទេតែបែរជាក្លាយជា Jeon Jungkook មិនដឹងតាំងពីពេលណាមកឡើយ មិនត្រឹមប៉ុណ្ណោះ លើថ្ពាល់ខាងឆ្វេងរបស់គេមានស្នាមឆូតមួយគឺដូចជាស្នាមដែល Jungkook ពិតប្រាកដមានពេលវាយប្រតប់គ្នាជាមួយលោកKim ផងដែរ ។

« មិនពិត!! មិនពិតទេ ម៉េចនឹងអាចទៅរួច? » នាយ Jungkook ក្លែងក្លាយចាប់ផ្ដើមវិលវល់ហើយក៏នឹកឃើញដល់ប្រពន្ធនិងកូនគេត្រូវឃុំក្នុងបន្ទប់ភ្លើងឆេះនៅថ្ងៃនោះធ្វើឲ្យនាយជ្រួលច្របល់មួយរំពេច ។

« Woosun...Haesoo... » នាយលាន់មាត់មុននឹងរហ័សចាកចេញពីបន្ទប់ដើម្បីទៅរកពួកគេ ប៉ុន្តែមិនអាចទៅណាបានឡើយព្រោះលោកJeonធំ និងអង្គរក្សរបស់គាត់កំពុងឈរនៅខាងមុខទ្វាររារាំង បាត់ទៅហើយ ។

- ត្រឡប់មកបច្ចុប្បន្នវិញ

« លោ...លោកត្រូវគេវះកាត់ប្ដូរមុខចឹងហ្អេ៎? » Taehyung ពោលទាំងមិនចង់ជឿថារាងក្រាសបាន ទៅជួបរឿងអស់ទាំងនេះសោះ ។

« ថ្ងៃដែលបងត្រូវគេវាយឲ្យសន្លប់ហើយបញ្ជូនទៅគ្លីនិកមួយដើម្បីធ្វើការវះកាត់ប្ដូរមុខឲ្យដូចជា Jeon Jungkook បេះបិទរួចទៅហើយ ក្រោយមកពេលដែលបងភ្ញាក់ពីសន្លប់ លោកJeonធំក៏បានបង្ខំនាំបង ទៅប៉ុស្តិ៍ប៉ូលីសធ្វើការបង្ហាញមុខដើម្បីបញ្ជាក់ថាថ្ងៃដែលប៉ាម៉ាក់អូនត្រូវគេសម្លាប់ ឃាតករមិនមែនជា Jeon Jungkook ព្រោះគេបានជួបគ្រោះថ្នាក់ ចរាចរណ៍ចូលមន្ទីរពេទ្យបាត់ហើយ ហើយអ្នកដែលត្រូវកុហកថាគេងសន្លប់ក្នុងមន្ទីរពេទ្យនោះគឺជាបង Jeon Jungkook មនុស្សក្លែងក្លាយ » នាយនិយាយទាំងអួលដើមក ទឹកភ្នែកក៏ហូរស្រោបថ្ពាល់បណ្ដើរៗផងដែរ គេត្រូវបាត់បង់ប្រពន្ធកូន បាត់បង់ទាំងភាពជាខ្លួនឯងថែមទៀត សាកគិតមើលទៅថាកាលនោះគេឈឺចាប់ខ្លាំងប៉ុណ្ណា ទោះបីកន្លងផុតទៅ ប៉ុន្មានឆ្នាំក៏ស្នាមត្រានៃភាពឈឺចាប់នៅតែដិតជាប់ខួរក្បាលនិងបេះដូងរបស់គេដដែល ។

« ប៉ុន្តែថ្ងៃនោះខ្ញុំឃើញផ្ទាល់នឹងភ្នែកច្បាស់ណាស់ថា Jeon Jungkook សម្លាប់ប៉ាម៉ាក់របស់ខ្ញុំ គេថែម ទាំងចង់សម្លាប់ខ្ញុំទៀតផង » Taehyung

« មែន!! គេជា Jeon Jungkook ពិតប្រាកដនោះហើយ មូលហេតុសម្លាប់គឺដូចជាអូនបានដឹងយ៉ាងចឹង ប៉ុន្តែក្នុងថ្ងៃតែមួយក្រោយពីសម្លាប់អូនមិនបាន គេក៏ រត់គេចរហូតត្រូវឡានទំនិញមួយបុកពេញទំហឹងតែម្ដងទៅ ពេលនេះអូនបានដឹងហើយថាបងគ្រាន់តែជាមនុស្សជំនួសប៉ុណ្ណោះ បងហ្ហឹក..បងក៏មិនចង់ធ្វើដែរប៉ុន្តែបើសិនជាបងមិនធ្វើទេ លោកJeonធំក៏មិនប្រគល់ធាតុរបស់ប្រពន្ធនិងកូនបងមកឲ្យបងដូចគ្នាដែរណា៎ Tae... » Jungkook លុតជង្គង់យំ ដៃប្រុងនឹងលូកទៅចាប់ដៃរាងតូចដើម្បីសុំទោស ព្រោះបើពេលនោះគេប្រាប់ប៉ូលីសពីការពិតក៏រាងតូចមិនបាច់ពិបាកតាមសងសឹកដែរប៉ុន្តែ Taehyung ទម្លាក់កាំភ្លើងចុះ ដៃជើងគេដូចជាទន់ល្អូកអស់ហើយ មុននឹងគេដើរបកទៅរកផ្នូរប៉ាម៉ាក់ខ្លួនសឹមទម្លាក់ខ្លួនទៅលើដីទាំជំហរតែម្ដង ។

« ប៉ាម៉ាក់ កូនសុំទោស!! ហ្ហឹកៗ បើកូនមកលឿនជាងនេះប្រាកដជាអាចសងសឹកឲ្យអ្នកទាំងពីរបាន ហើយ អ្ហឹក កូនសុំទោសហ្ហឹកៗ កូនសុំទោស ហ្ហឺ... អ្ហា៎...!!! » រាងតូចស្រែកយំខ្លាំងៗឲ្យសមនឹង
វិប្បដិសារីដែលគេមាន ហេតុអី? ហេតុអីគ្រប់យ៉ាងមិនដូចដែលគេបានគិតទុក? ហេតុអី Jungkook ដែលគេគិតមករហូតថាជាឃាតករបែរជាមនុស្សក្លែងក្លាយទៅវិញ? ហេតុអីគេសងសឹកឲ្យប៉ាម៉ាក់មិនបាន គេយល់ថាខ្លួនឯងអត់បានការខ្លាំងណាស់ តែអ្វីដែលអាចធ្វើបានពេលនេះ បានត្រឹមតែស្រែកយំនឹកស្ដាយគ្រប់យ៉ាងប៉ុណ្ណោះ ស្របពេលដែល Jungkook សម្ងំយំក្នុងពេលជាមួយគ្នា ម្នាក់ៗសុទ្ធតែ មានរឿងឈឺចាប់ទាំងអស់ អ្នកណាទៅអាចស្មានដឹងថាគ្រប់រឿងសុទ្ធតែមានអាថ៌កំបាំងរបស់វាដែលមនុស្សខ្លួនឯងពិបាកនឹងស្វែងយល់នោះ?

To be continued......🥀🥀

Continue Reading

You'll Also Like

399K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1.8M 71.6K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
237K 38.8K 101
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
406K 9.8K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."