If We Were...Strangers (បើសិន...

By Axnnie_Jjang

145K 9.1K 28

|| បើសិនពួកយើងជាអ្នកដទៃ || ការស្លាប់មិនសមហេតុផលមួយបានធ្វើឲ្យក្មេងប្រុសស្លូតបូតម្នាក់ក្លាយជាមនុស្សដែលចងគំន៉ំតា... More

Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32
Epsiode 33
Episode 34
Episode 35
Episode 36
Episode 37
Episode 38
Episode 39
Episode 40
Episode 41
Episode 42
Episode 43
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
Episode 51
Episode 52
Episode 53
Episode 54
Episode 55
Episode 56
Episode 58
Episode 59
Episode 60
Episode 61
Episode 62
Episode 63
Episode 64
Episode 65
Episode 66
Episode 67
Episode 68
Episode 69
Episode 70
Episode 71
Episode 72
Episode 73
Episode 74
Episode 75
Episode 76
Episode 77
Episode 78
Episode 79
Episode 80
Episode 81
Episode 82
Episode 83
Episode 84

Episode 57

1.3K 91 0
By Axnnie_Jjang

- Jungkook's office

< Ring!! >

« អាឡូ..ខ្ញុំ Jeon Jungkook និយាយ » កំពុងធ្វើការសុខៗក៏មានអ្នកខលមកទើបនាយត្រូវលើកទទួល ។

" លោកអគ្គនាយក!! មានមនុស្សមកពីហាងផ្ដិតរូប ថាយករូបថតធំណាស់មកឲ្យលោក កំពុងចាំនៅខាងក្រោមបាទ " លឺសន្តិសុខប្រាប់ដូច្នោះ រាងក្រាសក៏ ញញឹមបែបត្រេកអរតែម្ដង ។

« ល្អណាស់ ឲ្យពួកគេលើកយកមកបន្ទប់ខ្ញុំឥឡូវនេះមក » Jungkook

" បាទលោកអគ្គនាយក "

< តុកតុក >

« ចូលមក!! » រាងក្រាសបិទទូរស័ព្ទរួចសឹមអនុញ្ញាត មុននឹងShinyaក្នុងឈុតស៊ិចស៊ី បើកទ្វារដើរមករកគេតែម្ដង ទើបគ្រាន់តែលឺសម្លេងស្បែកជើងកែង ចោតគួរឲ្យថ្លង់ក៏ដឹងថាជានាងបាត់ទៅហើយសឹម នាយងើបមុខមើលនាងទាំងធុញទ្រាន់ ។

« មកធ្វើអី? » Jungkook សួរដោយសម្លេងរឹងដាក់ នាង ។

« នេះអូនមកអូហ្វីសរបស់ប្ដីខ្លួនឯងលែងបានទៀត ហើយមែនទេ? » ស្របសម្ដី Shinya ក៏ដើរមកក្បែរចង់អង្គុយលើភ្លៅរាងក្រាសតែ Jungkook ខិតខ្លួនចេញយ៉ាងលឿនមិនឲ្យនាងប៉ះបានធ្វើឲ្យស្រីស្រស់ឃ្នើសចិត្តតែមិនហ៊ាននិយាយចេញមកឲ្យគេដឹងទេ ។

« មានអីក៏ឆាប់និយាយមក បងមិនទំនេរច្រើនទេ » Jungkook

« ចុះបើរឿងដែលអូនចង់ប្រាប់បងជារឿងទាក់ទង នឹងក្មេងច្នៃម៉ូដឈ្មោះ Kim Taehyung ស្អីគេនោះ បងមានពេលទំនេរស្ដាប់ឬអត់? » ដូចដែលនាង ស្មានមិនខុស គ្រាន់តែលឺឈ្មោះរាងតូចភ្លាម រាងក្រាសក៏បង្ហាញទឹកមុខបែបចាប់អារម្មណ៍តែម្ដង ។

« កុំអូសបន្លាយច្រើន ឆាប់និយាយមក »Jungkook

« គឺអញ្ចេះទេ អូនបានជួលមនុស្សឲ្យតាមស៊ើបក្មេងនោះហើយក៏បានដំណឹងថាគេ... »

< តុកតុក > សម្លេងគោះទ្វារកាត់ផ្ដាច់ប្រយោគស្រីស្រស់ឲ្យនាងខាំមាត់សម្លក់ទៅរកទ្វារតែម្ដង ។

« ចូលមក » Jungkook

« ខ្ញុំយករបស់មកឲ្យលោក » មនុស្សប្រុសពីរនាក់ ដើរចូលមកទាំងក្នុងដៃជួយគ្នាកាន់របស់មួយយ៉ាងធំ ដែលជារបស់កម្ម៉ង់ពី Jungkook នោះឯង ។

« អរគុណ ទុកលើសាឡុងចុះ » Jungkook ប្រាប់ពួកគេរួចទើបងាកមករក Shinya វិញ ។

« បងថាមានការអីចាំនិយាយគ្នានៅផ្ទះ ពេលនេះបង រវល់អ៊ីចឹងចេញទៅវិញចុះ » Jungkook

« នេះបង..បងដេញអូន? » នាងចង្អុលខ្លួនឯងទាំងនឹកហួសចិត្តនាយ ។

« ហើយយ៉ាងម៉េច? » រាងក្រាសធ្វើទឹកមុខស្មើសួរ បកនាងវិញទើប Shinya បញ្ចេញឬកពារមិនពេញចិត្តមុននឹងដើរតាំងៗចេញទៅវិញបាត់ទៅ ឯបុគ្គលិក ពីរនាក់យករបស់មកឲ្យក៏ទៅវិញរួចដូចគ្នាដែរ ។ បន្ទាប់ពីនោះ Jungkook ក៏ដើរទៅបើកប្រអប់របស់ដែលគេកម្ម៉ង់ចេញមុននឹងបានឃើញរូបថតរបស់គេជាមួយ Taehyung កាលថតជាមួយគ្នានៅប៉ារីស ដោយសារឃើញរូបស្អាតហើយយល់ថាមានអនុស្សាវរីយ៍ជាមួយគ្នាទៀតនោះ នាយក៏បានយកវាទៅឲ្យគេផ្ដិតឲ្យធំហើយដាក់ស៊ុមយ៉ាងស្រស់ស្អាត ថ្ងៃនេះគេនឹង surprise រាងតូចជាមួយរបស់នេះ Taehyung មុខជាពេញចិត្តប្រាកដណាស់ គេជឿថាបែបនោះ ។

< Ring!! > ភ្លាមៗទូរស័ព្ទនាយក៏រោទិ៍ឡើងម្ដងទៀត ទើប Jungkook ទុកស៊ុមរូបថតថ្នមៗនៅលើសាឡុង សឹមដើរទៅមើល ពេលឃើញថាជាលេខរបស់ Taehyung ហើយស្នាមញញឹមក៏ផុសឡើងដោយ ស្វ័យប្រវត្តិតែម្ដង ។

« អាឡូ Tae!! ខលមកចំពេលល្អណាស់ បងកំពុង តែរកអូនល្មមហើយនេះអូននៅឯណាហ្នឹង? » Jungkook

" អ៊ីចឹងហ្អ៎? បងនឹកអូនណាស់មែនទេ? " ស្ដាប់ទៅ សម្លេងរាងតូចអាចនឹងផ្អែមល្ហែមតែការពិត ទឹកមុខគេ កំពុងតែរាបស្មើពោរពេញដោយក្ដីគុំគួនខណៈដែល ពេលនេះគេកំពុងនៅខាងមុខផ្ទះដែលគេធ្លាប់រស់នៅកាលពី១៨ឆ្នាំមុន ជាផ្ទះដែលគេធ្លាប់ទទួលបានភាពកក់ក្ដៅពីប៉ាម៉ាក់បង្កើតតែក្ដីសុខទាំងអស់ត្រូវបាន រលាយដោយសារស្នាដៃមនុស្សប្រុសតែម្នាក់គត់ ដែលគេកំពុងនិយាយជាមួយពេលនេះ ។

« នឹកហើយក៏ស្រឡាញ់អូនបំផុតដែរ នេះអូននៅមិនទាន់ដឹងទៀតហ្អេ៎? អ៊ីចឹងបងប្រហែលជាត្រូវបង្ហាញ ក្ដីស្រឡាញ់ឲ្យអូនឃើញច្រើនជាងធម្មតាហើយ » Jungkook និយាយទាំងញញឹមបិទមាត់មិនជិត ឯរាងតូចស្ងាត់បន្តិចសឹមនិយាយបន្ត ។

" Jungkook...អូនហៅបងបែបនេះបានទេ? " Taehyung

« សម្រាប់អូន បែបណាក៏បានដែរ » នាយនៅតែឆ្លើយទាំងញញឹម ។

" អូនមានកន្លែងមួយចង់នាំបងទៅ ប្រហែលជាកន្លះម៉ោងទៀតចាំអូនទៅក្រុមហ៊ុនទទួលបង " Taehyung

« អូនចង់នាំបងទៅកន្លែងណា? ឬមួយក៏ជាកន្លែងរ៉ូមែនទិចសម្រាប់តែបងហើយនិងអូន? ហាហា អូនធ្វើឲ្យបងគិតច្រើនហើយណា៎ Tae » នាយនិយាយផងសើចផងទាំងកំពុងមើលរូបថតរបស់គេនិងរាងតូច ។

" មែនហើយ កន្លែងនោះស្ងប់ស្ងាត់ហើយនឹងមានតែ បងនិងអូនប៉ុណ្ណោះ " Taehyung

« អូខេចាំជួបគ្នា បងស្រឡាញ់អូន » Jungkook ថើបលារាងតូចតាមទូរស័ព្ទមុននឹងទាញរូបថតមកកាន់មើលម្ដងទៀតដោយក្ដីសុខមានពេញក្នុងបេះដូង របស់គេ ទាំងដែលនាយមិនបានដឹងថាបន្តិចទៀត រឿងមិនល្អនឹងកើតឡើងមកលើខ្លួនឡើយ ។

- កន្លះម៉ោងក្រោយមក

< ទីង!! > សម្លេងសារលោតឡើងទើបរាងក្រាសដែលអង្គុយមើលរូបថតលឺហើយទុកវានៅមួយដុំមុននឹងទាញទូរស័ព្ទមកមើល ។

" អូនមកដល់ហើយ " នាយអានសាររួចក៏ញញឹមសឹមក្រោកឈរឡើងទាំងមិនប្រយ័ត្នធ្វើឲ្យរូបថតធ្លាក់ទៅ លើឥដ្ឋបែកកញ្ចក់ភ្លាមៗតែម្ដង ជាហេតុធ្វើឲ្យគេមានអារម្មណ៍មិនល្អទាល់តែសោះព្រោះការបែកកញ្ចក់រូបថតជាប្រផ្នូលប្រាប់ពីសំណាងអាក្រក់ដល់មនុស្សក្នុងរូបថត យ៉ាងណាមិញរូបថតនោះជារូបរបស់គេនិង Taehyung ឬមួយពួកគេអាចនឹងមានរឿងមិនល្អកើតឡើងឆាប់ៗនេះទេដឹង?

« ប្រហែលជាគ្មានអីទេ » Jungkook ប្រាប់ខ្លួនឯង ហើយព្យាយាមធ្វើធម្មតាមុននឹងដើរចុះទៅរករាងតូច នៅខាងក្រោមដោយមិនភ្លេចផ្ដាំសន្តិសុខឲ្យប្រាប់ បុគ្គលិកអនាម័យទៅសម្អាតកំទេចកញ្ចក់ដែរក្នុង  អូហ្វីសគេដែរ ។

« បាទលោកអគ្គនាយក » សន្តិសុខទទួលពាក្យ នាយរួចទើប Jungkook ដើរមករករាងតូចដែលចាំគេក្នុងឡាន ។

« ចាំបងយូរហើយហ្អេ៎? » នាយសួរក្រោយចូលអង្គុយរួចរាល់ថែមទាំងថើបថ្ពាល់រាងតូចមួយខ្សឺតទៀតផង ។

« មិនយូរទេ » Taehyung ញញឹមតិចៗមិនសូវសម ដាក់គេមុននឹងបញ្ឆេះម៉ាស៊ីនឡានបើកចេញទៅ ទោះបីJungkook សួរថាទៅណាក៏គេមិនប្រាប់ព្រោះកន្លែងនោះ នាយក៏ស្គាល់ដែរប៉ុន្តែអ្វីដែលគេមិនបាន ដឹងគឺមូលហេតុដែលគេត្រូវរាងតូចនាំទៅ អាចថាវា ដល់ពេលវេលាត្រូវបញ្ចប់បញ្ហារវាងពួកគេទាំងពីរ ហើយ ។

To be continued.......🌺🥀

Continue Reading

You'll Also Like

90.3K 8.8K 43
ស្នេហាដែលកើតឡើងចេញមកពីការស៊ើបអង្កេត ដោយជុងហ្គុកជាចារកម្មមាននាទីមកស៊ើបអំពីថេយ៉ុងក្នុងវិមានងងឹតដ៏សែនអាថ៌កំបាំង ជុងហ្គុកត្រូវបន្លំខ្លួនជាមនុស្សស្រីដើម្ប...
702K 59.5K 20
သင္ ငယ္ငယ္တုန္းက ကိုယ့္ကိုယ္ကို အေျဖာင့္ထင္ၿပီး ျငင္းခဲ့တဲ့ အေပအေတေလးဟာ သင့္ကိုယ္သင္ အေကြးမွန္းသိတဲ့အခါမွာ အထက္ပုဂၢိဳလ္ေလးအျဖစ္နဲ႔ ျပန္ေရာက္လာႏိုင္ပါ...
95.6K 7.9K 56
មនុស្សពីរនាក់ដែលតែងផ្ដល់ការទុកចិត្តអោយគ្នាទៅវិញទៅមក តែងមើលថែគ្នា ព្រួយបារម្ភពីគ្នា ការយកចិត្តទុកដាក់លើគ្នាគ្រប់សកម្មភាព គ្រប់ទង្វើរ រាល់កាយវិការវាហាក...
399K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...