អន្តរាយស្នេហ៍ ( Our love is d...

De PhanouSout

60.1K 2.4K 547

ជារដូវកាលទីពីរក្នុងចំណោមរដូវកាលទាំង 7 ក្នុងស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 💜 ដែលនិយាយពីរឿង... Mai multe

Trailer
Character Profile
ភាគទី ១ : មនុស្សបោកប្រាស់!
ភាគទី ២ : ឪបបន្លាក៏បានឲ្យតែក្បែរនាង!
ភាគទី ៣ : គំនិតអាក្រក់គឺគេពូកែ!
ភាគទី ៤ : ការថើបគ្រាន់តែជាចំណុចផ្តើម!
ភាគទី ៥ : យកបានតែចិត្តស្អប់!
ភាគទី ៦ : យ៉ាងណាគាត់ក៏នៅតែស្រលាញ់អូន!
ភាគទី ៧ : រឺប៉ុន្នឹងមិនទាន់ហៅថាឈឺទេ?
ភាគទី ៨ : ព្រោះ ណាមជូន ជាបុរសល្អ!
ភាគទី ៩ : នឿយហត់ខ្លាំងណាស់មែនទេ?
ភាគទី ១០: បងមិនអាចស្អប់អូនឡើយ!
ភាគទី ១១ : ទោសធ្ងន់បំផុតគឺកុហក!
ភាគទី ១២ : ស្នេហាពួកយើងមិនសមស្រប!
ភាគទី ១៣ : ហៅបងថា ជូន ! 19+⚠️
ភាគទី ១៤ : ក្តីសុខដែលកើតមាន!
ភាគទី ១៥ : មានប្តីពីពេលណា?
ភាគទី ១៦ : ព្រោះប្រពន្ធខ្ញុំពូកែគ្រប់យ៉ាង!
ភាគទី ១៧ : យើងគឺ រីស្សាណា ហ្វីរីស ណា៎!
ភាគទី ១៨ : ជំនួបលើកដំបូង !
ភាគទី ១៩ : គេគឺ ណាមជូន អាល់ហ្វាណូ ?!
ភាគទី ២០ : បញ្ហាកំពុងតែខិតមកដល់!
ភាគទី ២១ : ជាការចាប់ផ្តើម!
ភាគទី ២២ : បងស្រលាញ់អូនជាអូន 🔞
ភាគទី ២៣ : ថ្ងៃណាមួយគេនឹងយល់!
ភាគទី ២៤ : គម្លាតរវាងយើង
ភាគទី ២៥ : លោកជាបុរសល្អខ្លាំងណាស់ !
ភាគទី ២៦ : ជាមនុស្សសំខាន់របស់គេ
ភាគតី ២៧ : អូនជាមនុស្សកំណាញ់!
ភាគទី ២៨ : ខ្ញុំខ្លាចខ្លាំងណាស់លោក ណាមជូន !
ភាគទី ២៩ : ស្រលាញ់? ទុកចិត្ត ?
ភាគទី ៣០ : ស្រោមមុខតួឯក !
ភាគទី ៣១ : ហួងហែង !?
ភាគទី ៣២ : សន្យានៅតែជាសន្យា !
ភាគទី ៣៣ : កិច្ចសន្យាឈឺចាប់ !
ភាគទី ៣៤ : មនុស្ស អាយឃ្យូ ខ្ពស់!?
ភាគទី ៣៥ : អូនមានតម្លៃជាងនរណាទាំងអស់!
ភាគទី ៣៦ : ខឹងអូនរឿងអីទៅ ? 🔞
ភាគទី ៣៧ : កុំក្បត់សម្តីណា៎!
ភាគទី ៣៨ : ខ្ញុំជាស្វាមីរបស់ រីណា !
ភាគទី ៣៩ : នាងរីករាយទេ ?
ភាគទី ៤០ : ច្បាស់ចិត្តថាបែបនឹងទេ?
ភាគទី ៤១ : បងប្រច័ណ្ឌមែនទេ ?
ភាគទី ៤២ : អូនក៏ស្រលាញ់បង !
ភាគទី ៤៣ : រីករាយជាថ្មី
ភាគទី ៤៤ : មិនទាន់ពេញលេញទេ!
ភាគទី ៤៥ : អាថ៌កំបាំង
ភាគទី ៤៧ : លោកឆ្កួតដល់កម្រិត!
ភាគទី ៤៨ : ខ្ញុំដែលត្រូវការនាង!
ភាគទី ៤៩ : ជម្រើស!
ភាគទី ៥០ : សប្រែជាខ្មៅ
ភាគទី ៥១ : ថ្នាំបំពុលដែលស្ថិតក្នុងដបថ្នាំបន្សាប!
ភាគទី ៥២ : ដើរចេញ?
ភាគទី ៥៣ : ចង់លែងលះ !
ភាគទី ៥៤ : អូនជារបស់បង 🔞
ភាគទី ៥៥ : យើងមិនដែលឲ្យនរណាជាន់យើងឡើយ!
ភាគទី ៥៦ : រឿងជាន់លើរឿង
ភាគទី ៥៧ : នរណាល្ងង់ជាង?
ភាគទី ៥៨ : ជិតស្គាល់នរកហើយ!
ភាគទី ៥៩ : ស្មានតែយើងល្ងង់មែនទេ?
ភាគទី ៦០ : មនុស្សដែលត្រូវបាត់បង់ទៅ!
ភាគទី ៦១ : មិនទុកចិត្ត
ភាគទី ៦២ : មិនលេបសម្តី
ភាគទី ៦៣ : ការពិតដ៏ឈឺចាប់
ភាគទី ៦៤ : ទំនាក់ទំនងដែលត្រូវកាត់ផ្តាច់
ភាគទី ៦៥ : មនុស្សសំខាន់ដែលបាត់បង់ទៅ
ភាគទី ៦៦ : គេយ៉ាងម៉េចទៅហើយ ?
ភាគទី ៦៧ : ជាមនុស្សដែលគេតាមរកមែនរឺក៏អត់ ?
ភាគទី ៦៨ : បងរកអូនឃើញហើយ
ភាគទី ៦៩ : ជំនួបជាថ្មី
ភាគទី ៧០ : គេមិនស្អប់លោកទេ
ភាគទី ៧១ : សារជាថ្មី 🔞
ភាគបញ្ចប់ : សុភមង្គលដែលកើតមាន 💜

ភាគទី ៤៦ : ខ្ញុំជឿជាក់នាង

529 30 5
De PhanouSout

មន្ទីរពេទ្យ ....

"អត់ទោសអ្នកជម្ងឺឈ្មោះ ស៊ូសាន ដែលទើបបញ្ជូនមកដោយសាររបួសត្រូវបានគៀរជើងនោះស្នាក់នៅឯណាទៅ?"។ មកដល់ភ្លាមនាយកម្លោះក៏ស្ទុះស្ទារមកសួរនាំហើយគ្រូពេទ្យក៏ស្វែងរកលេខបន្ទប់មុននឹងប្រាប់នាយហើយក៏រហ័សមកដល់តែម្តង។

"ចៅហ្វាយ!"។ បើកទ្វារបន្ទប់ភ្លាមក៏ប្រទះឃើញ មីតូ កំពុងតែឈរមើលនាងហើយ ស៊ូសាន ដែលដេកព្យួរសារ៉ូមនៅលើគ្រែនោះឯង។

"នេះនាងយ៉ាងម៉េចហើយ ស៊ូសាន ?"។ ណាមជូន ក៏ដើរមកក្បែរនាងមុននឹងអង្គុយជិតនាង។

"ហឹុក...លោក ណាមជូន ! ខ្ញុំ....ខ្ញុំមិនអីទេ...អូយ...ហឹុក!"។ ស៊ូសាន តបទៅ ណាមជូន ដោយទឹកមុខឈឺចាប់ហើយ ណាមជូន ក៏ចងចិញ្ចើមមុននឹងសម្លឹងមើលនាងដោយពិបាក។

"នេះនាងទៅណាបានជាត្រូវឡានគៀរដល់ថ្នាក់នឹង? នេះខ្ញុំថានាងធ្ងន់ណាស់ណា៎! បើគ្រាន់តែឡានគៀរធម្មតាក៏មិនដល់ថ្នាក់គេងពេទ្យព្យួរសារ៉ូមបែបនឹងឡើយ!!"។ ណាមជូន សង្កេតឃើញភាពពិតរបស់នាងមានសភាពយ៉ាប់យឺុនហើយ។ ស៊ូសាន មិនមាត់បានត្រឹមងាកមុខចេញមុនសម្លឹងគេហើយ មីតូ ក៏មកឈរក្បែរមុននឹងអោនគោរព ណាមជូន ។

"តាមពិតទៅគឺដូចចៅហ្វាយមានប្រសាសន៍មែន!!! អ្នកនាង ស៊ូសាន បានឃាត់មិនឲ្យខ្ញុំប្រាប់ចៅហ្វាយតាមត្រង់ទេ! ការពិតនាងគឺត្រូវ-!"។ មីតូ ក៏បម្រុងរៀបរាប់តែ ស៊ូសាន ក៏ស្រវាចាប់ដៃគេជាប់។

"កុំអីលោក មីតូ ! នេះជាកំហុសខ្ញុំតែប៉ុន្នឹង! កុំនិយាយអីណា៎! នាំតែធ្វើឲ្យលោក ណាមជូន មិនស្រួលក្នុងចិត្តទេ!"។ ស៊ូសាន ក៏តបហើយ មីតូ ក៏ធ្វើមុខទើសទាល់ខណៈ ណាមជូន ក៏ចងចិញ្ចើមសម្លឹងពួកគេឆ្លាស់ទៅមក។

"និយាយមក មីតូ! មិនបាច់លាក់បាំងទេ!"។ ណាមជូន ក៏បញ្ជារហើយ មីតូ ក៏ងាកមកមើល ស៊ូសាន បន្តិចមុននឹងធ្វើមុខពិបាកចិត្តហើយក៏ដកដង្ហើមធំទើបប្រាប់។

"ការពិតគឺមកពីខ្ញុំដែរ! ខ្ញុំបានបង្រៀនការងារដល់អ្នកនាង ស៊ូសាន ច្រើនណាស់រយៈពេលកន្លងមកនេះ! ដោយសារតែចង់សាកល្បងការងារហើយអ្នកនាង ស៊ូសាន ប្រាប់ថាគួរដល់ពេលដែលគាត់គួរធ្វើការតបស្នងចំពោះចៅហ្វាយខ្លះហើយទើបសម្រេចចិត្តទទួលការងារមួយ! អ្នកនាង ស៊ូសាន ក៏សម្រេចចិត្តទាក់ទងភ្ញៀវនឹងរកបានអតិថិជនថ្មី 2 3 នាក់ទាក់ទងទិញរ៉ែពីក្រុមហ៊ុនយើងបានត្រឹមរយៈពេលបីថ្ងៃទេ! ហើយពួកគេក៏ពេញចិត្តនឹងសមត្ថភាពរៀបរាប់ពីគម្រោងគុណភាពនៃរ៉ែដែលក្រុមហ៊ុនរបស់យើងបានចម្រាញ់ក៏បានបញ្ជារទិញជាច្រើន! ហើយក៏មកពីការប្រហែសរបស់ខ្ញុំដែរ! អ្នកនាង ស៊ូសាន រីករាយខ្លាំងពេកចំពោះភាពជោគជ័យដែលទាក់ទងអតិថិជនថ្មីបានហើយបញ្ជារទិញរ៉ែក៏ភ្លេចព្រៀងគ្នាពីតម្លៃដើមរបស់រ៉ែធ្វើឲ្យអ្នកជំនួញដែលចាស់វស្សាក្នុងវិស័យទិញដូរនោះយកប្រៀបលើអ្នកនាង ស៊ូសាន បានបញ្ជារទិញរ៉ែច្រើនតែឲ្យតម្លៃត្រឹមតែពាក់កណ្តាលនៃតម្លៃដើមបានធ្វើឲ្យរបាយការបញ្ជារទិញមានភាពមិនប្រក្រតីដូចលោក ណាមជូន បានខលមកមុនមិញនេះ! យ៉ាងណាមិញគាត់ក៏ត្រូវលោកចៅហ្វាយធំស្តីឲ្យមិនតិចទេ-!"។ មីតូ និយាយប្រាប់ ណាមជូន ទាំងអស់តែក៏ត្រូវ ស៊ូសាន ចាបដៃម្តងទៀតដោយទឹកមុខស្រពោន។

"បានហើយលោក មីតូ! កុំនិយាយទៀតអី! នេះជាកំហុសរបស់ខ្ញុំ! ហឹុក...មកពីខ្ញុំទេ! ...ហឹុក...សមត្ថភាពខ្ញុំមិនល្អ! ហើយខ្ញុំក៏មិនគួរលូកដៃជ្រៅបែបនេះក្នុងការងារ! នេះខុសមកពីខ្ញុំទេ! បើត្រូវគេស្តីបន្ទោសក៏មិនខុសដែរ!"។ ស៊ូសាន និយាយដោយមុខស្រពោនស្របនឹង ណាមជូន សម្លឹងមើលនាងដោយមិនពេញចិត្ត។

"នេះបង ជីន ស្តីឲ្យនាងមែនទេ? គាត់ស្តីឲ្យនាងខ្លាំងណាស់មែនទេ?"។ ណាមជូន ក៏ជជីកសួរហើយ ស៊ូសាន មិនមាត់តែ មីតូ ក៏លែងដៃចេញមុនអោនដាក់ ណាមជូន ។

"ទុកថាខ្ញុំជាមនុស្សមាត់ច្រើនក៏បាន! លោកចៅហ្វាយធំគាត់បន្ទោសអ្នកនាង ស៊ូសាន ថាជាមនុស្សធ្វើការរាក់កំផែលបែបនេះហើយក៏នៅតែរឹងទទឹងចង់លូកដៃមកជួយក្រមហ៊ុន! បើមិនចេះក៏គួរត្រលប់ទៅណាឲ្យឆ្ងាយៗទៅ! រួចក៏ថាអ្នកនាង ស៊ូសាន មកនៅទីនេះក្នុងបំណងមិនល្អទៀតផង!"។ មីតូ ក៏ប្រាប់ហើយ ណាមជូន ក៏ចងចិញ្ចើមហាក់មិនរីករាយដែលលឺសម្តីបែបនឹង។

"នេះបង ជីន ម៉េចក៏ដល់ថ្នាក់នឹង? មិនអីទេ! ស៊ូសាន នៅសម្រាកចុះណា៎! ខ្ញុំមិនបន្ទោសនាងទេហើយនាងកុំខ្លាច! ខ្ញុំមកវិញហើយ! ខ្ញុំនឹងរកខុសត្រូវឲ្យនាងវិញ!"។ ណាមជូន ក៏លួងលោមខណៈឃើញកែវភ្នែកហើមរបស់ ស៊ូសាន គិតមកថានាងយំមកច្រ់នម៉ោងហើយទើប ស៊ូសាន ងើបមុខមកមើលគេហើយក៏លើលដៃចាប់ដៃក្រាស់របស់ ណាមជូន។

"នេះ...នេះលោក ណាមជូន នឹងជឿជាក់លើខ្ញុំទេថាខ្ញុំពិតជាមិនមានចេតនាមែនទេ?"។ ទឹកមុខស្រពោននឹងតំណក់ទឹកភ្នែកក៏រមៀលមកធ្វើឲ្យ ណាមជូន កាន់តែអាណិតនាងលើសដើមទើបគេយកដៃមកដាក់ពីលើកដៃនាងវិញហើយក៏ញញឹម។

"ខ្ញុំជឿ! ខ្ញុំយល់ហើយថា ស៊ូសាន មិនធ្វើចឹងទេ! នេះខ្ញុំនឹងទៅនិយាយជាមួយបង ជីន ឲ្យបានច្បាស់ណា៎! នាងនភសម្រាកព្យាបាលតាមសម្រួលចុះណា៎! មីតូ មើលថែនាងផងណា៎!"។ ណាមជូន និយាយហើយក្រោកចេញទៅទុកតែប្រុសស្រីពីរនាក់នៅទីនេះ។

"ពូកែ!!"។ សម្តីម៉ាត់ចេញពីមាត់ មីតូ ដែលមុននេះមានទឹកមុខតានតឹងប្រែមកជាញញឹមខណៈ ស៊ូសាន ទាញក្រដាសស្អាតមកជូតសម្អាតផ្ទៃមុខរបស់នាងដែលមានក្រហមក្រោមភ្នែកតែទាំងនោះគ្រាន៊តែជាគ្រឿងសម្អាងនោះទេហើយក៏ញញឹមដាក់ មីតូ វិញ។

វីឡាត្រកូល អាល់ហ្វាណូ ...

"នេះពួកបងវិលទៅវិញថ្ងៃនេះតែម្តងហ៎? នៅលេងមួយថ្ងៃទៀតទៅមិនបានទេរឺ?"។ ពេលនេះ រីស្សាណា ក៏កំពុងតែនិយាយជាមួយប្តីប្រពន្ធពីរនាក់ដែលរៀវចំវ៉ាលីត្រៀមទៅវិញខណៈម្ចាស់ផ្ទះក៏មកវិញហើយ សូតា ក៏កាន់ដៃនាង។

"ពួកអូនមកវិញហើយ! ណាមួយវីឡានៅ អង់គ្លេស គ្មានអ្នកមើលខុសត្រូវផង! ក្រុមហ៊ុននឹងហាងនំបងដូចគ្នា! ចង់ឆាប់ទៅអាលបានដោះស្រាយការងារឆាប់ៗផងណា៎! នេះ រីស្សាណា ថែរក្សាខ្លួនផងណា៎! មិនបាច់ជូនពួកបងទៅព្រលានយន្តហោះនោះទេ! រីស្សាណា ក៏ហត់ដែរសម្រាកចុះណា៎!"។ សូតា ក៏ផ្តែផ្តាំខណៈ ស៊ុកជីន ក៏ះញញឹមដាក់នាង។

"មែនហើយ! នេះ រីណា ក៏សម្រាកទៅ!!! ជូន មកវិញប្រាប់គេផងថាពួកបងទៅហើយណា៎!"។ ស៊ុកជូន ក៏ឪបចង្កេះ សូតា បម្រុងនឹងចាកចេញទៅតែក៏មានសម្លេងស្រែកឃាត់។

"អ្នកណាក៏មិនឲ្យទៅដែរ!"។ សម្រែកបុរសម្នាក់ក៏បម្លឺឡើងហាក់រឹងនឹងមានភាពមិនរីករាយធ្វើឲ្យអ្នកទាំងបីងាកមកមើល។

"ជូន? នេះឯងកើតស្អីនឹង? មកដល់ស្រែកឡូឡាបែបនេះ?"។ ស៊ុកជីន ក៏កើតអារម្មណ៍មិនពេញចិត្តដែលប្អូនប្រុសគេមកដល់មានរឹកពារបែបនេះហើយ ណាមជូន ក៏ធ្វើមុខមាំសម្លឹង ស៊ុកជីន។

"ហេតុអីបានជាបងទៅស្តីឲ្យ ស៊ូសាន ទៅវិញ?"។ សំណួរមួយនេះធ្វើឲ្យ ស៊ុកជីន ចងចិញ្ចើមហើយ សូតា ក៏ភ្ញាក់ផ្អើលខណៈ រីស្សាណា ក៏ទ្រឹងស្ងៀមនឹងរឹកពាររបស់គេ។

"យើងនឹងស្តីឲ្យគេ? ពីអង្កាល់ណា៎? អ្នកណានិយាយ?"។ ស៊ុកជូន ក៏សួរនាំទៅវិញហើយ ណាមជូន ក៏ខាំថ្គាមហាក់ខឹងនឹងបងប្រុសខ្លួន។

"ខ្ញុំដឹងថាបងជាមនុស្សម៉ត់ចត់នឹងការងារតែទោះយ៉ាងណានាងជាមនុស្សស្លូតបូត! នាងមិនដឹងអីទេ! នាងក៏គ្រាន់តែចងមានការងារចិញ្ចឹមគ្រួសារហើយនាងក៏មានបំណងជួយក្រុមហ៊ុនយើងតែប៉ុន្នឹងហេតុអីបងកាចដាក់មនុស្សរបស់ខ្ញុំ?"។ សម្តីរបស់ ណាមជូន មួយម៉ាត់នេះធ្វើឲ្យ រីស្សាណា ស្តាប់ហើយក៏ធ្លាក់បេះដូងក្តុកខណៈ ស៊ុកជីន ក្តៅឆេវក៏ក្តាប់ដៃយ៉ាងណែន។

<ឌឹប>"អាយ៎ បង ជីន !!!"។ មួយកណ្តាប់ដៃរបស ស៊ុកជីន ក៏ដាល់ចីលកណ្តាលមុខរបស់ ណាមជូន ធ្វើឲ្យគេដួលទៅលើដីហើយ សូតា ភ្ញាក់ផ្អើលទើបចូលមកឃាត់ប្តីរបស់នាងទាំងគេកំពុងតែខឹងនឹងប្អូនប្រុសគេ។

"យើងស្មានមិនដល់ថាឯងឆ្កួតនឹងស្រីនោះទេអា ជូន ! យើងមិននិយាយជាមួយអាប្អូនចម្កួតដូចជាឯងទៀតឡើយ! បើឯងនៅតែភ្លើក៏តាមចិត្ត! បើមានរឿងស្តាយក្រោយពេលណាកុំមករកយើងឲ្យសោះ! មោះ សូតា យើងទៅ!!"។ ស៊ុកជូន ខឹងនឹង ណាមជូន ដែលច្រឡោតដាក់គេក៏អូសដៃភរិយាទៅខណៈ ណាមជូន នៅតែមានកំហឹងក៏ស្ទុះក្រោកចង់តាមបងប្រុស។

"បង ជីន ឈប់!! និយាយគ្នាសិន! អូនលែងបង រីណា ! អូនលែ-!"។ <ផាច់>ខណៈ គេកម្រោលចង់តាមបងប្រុសគេ រីស្សាណា ក៏ឪបគេឃាត់គេមិនឲ្យតាមតែនាយមិនស្តាប់នភតែកញ្ជ្រោលជាខ្លាំងទើប រីស្សាណា យារដៃទះគេមួយកំផ្លៀងតតែម្តង។

Continuă lectura

O să-ți placă și

547K 58.5K 24
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
172K 5K 36
ព្រោះខ្ញុំស្រឡាញ់ពូ ទើបខ្ញុំព្រមស្តាប់តាមពូគ្រប់យ៉ាង!!!
1.5M 92.2K 38
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
261K 9.7K 36
"I want to change your story for the better, every heroine deserves a happy ending" Lisa always used to be the kind of person, that knew when she wan...