- ពង្វក់ស្នេហ៍ស្វាមី -

Por Jxne_Jxne

356K 23.7K 305

ការៀបការដែលកើតឡើងចេញពីការរៀបចំរបស់ចាស់ទុំ តើថ្ងៃមុខទៅពួកគេនឹងរស់នៅជាមួយគ្នាបានដូចម្តេច? Jeon Jungkook Top × K... Más

Ep1:រៀបការ?
EP2:អន់ចិត្ត
EP3:ធ្វើចិត្ត
EP4:ជួបជុំ
EP5:សត្រូវ
EP6:ថ្ងៃរៀបការ
EP7:ផែនការដំបូង
EP8:មិនខ្វល់
EP9:ស្ងាត់
EP10:រៀនលួង
EP11:ខ្ញុំឈឺណាស់បងដឹងទេ?
EP12:អូននិងពង្វក់បងបន្តទៀត
EP13:ខ្លាចប្រពន្ធ
EP14:ជួបគ្នាម្តងទៀត
EP15:ញ៉ែគ្នាបានគ្រប់ទីកន្លែង
EP16:ខ្ញុំនឹងព្យាយាម
EP17:អូនជាOmegaមែនទេ?
EP18:រោគចិត្ត
EP19:បងនាំអូនទៅកន្លែងមួយ
EP20:បងនឹងយកគេទៅនៅជាមួយ
EP21:ក្អួត
EP22:ចាញ់ក្លិន
EP23:មិនញុាំទេៗៗ
EP24:រលាកក្រពះ
EP25:សមាជិកថ្មី
EP26:បងសុំមួយមក
EP27:កូនក្បាលខូច
EP28:កូនជ្រូក
EP29:ង៉ក់ងរ
EP30:មានរឿងដោះស្រាយ
EP31:លាក់ចង្កូម
EP32:គំនិតអ្វី?
EP33:អាប្តីចិត្តអាក្រក់
EP34:សន្លប់
EP35:កូនជ្រូកស្លូត
EP36:បានស្អាតលែងខ្វល់ប្តីហើយ
EP37:ចង់បានប្អូនម្នាក់ទៀត
EP38:ចង់យកក៏យកអញ្ចឹងឬ?
EP39:ត្រូវការភាពកក់ក្ដៅ
EP40:អូនសុំទោស
EP41:ពូកែណាស់មែនទេ?
EP42:នៅឱ្យស្ងៀម
EP43:អស់ជម្រើសហើយ
EP44:បម្រើអូន
EP45:កុំបន្ទោសបង
EP46:ប្តីល្អ
EP47:បារម្ភអូននិងកូន
EP48:រៀបការពេលណា?
EP49:កូនខ្ញុំជាបិសាចមែនទេ?
EP50:បង្គាប់ប៉ុន្មាន?
EP51:ក្តីសុខ
EP52:អូនមិនសុខចិត្តទេ
EP53:មហាគ្រួសារ
EP54:អ្នកប្រុសតូចគេចាប់ខ្លួនហើយ
EP55:ប្រពន្ធកូនខ្ញុំ
EP56:សងសឹក
EP57:ស្ងាត់
EP58:បងអន់ បងមិនបានការ
EP60:ភ្លេចខ្លួន
EP61:ក្តីស្រឡាញ់
EP62:កូនសម្លាញ់
EP63:អូនស្រឡាញ់គ្រប់គ្នា
EP64:ប្រឡែងគ្នា
EP65:កុំសម្លាប់Daddyអីណា
EP66:Daddyមិនអនុញ្ញាត
EP67:កូនកំហូច
EP68:កូនជួយMommy
EP69:សេចក្តីសុខ (The End)

EP59:ពួកវាមិនសមរស់ទេ

3.3K 278 4
Por Jxne_Jxne

"ហិៗ ពួក..ពួកវា ហ្អិកៗ Jung.."Taehyungទ្រាំលែងបានក៏ប្រលែងទឹកភ្នែកអោយហូរចេញមកប្រដេញគ្នាមិនឈប់ គេខំមិនមាត់បំភ្លេចរឿងរ៉ាវគ្រប់យ៉ាងតែពេលត្រូវស្វាមីមកដេញដោលសួរឡើងភ្លាមសកម្មភាពទាំងនោះក៏ចាប់ផ្តើមលោតហោះចូលមកខួរក្បាលគេពេញៗតែម្តង

"មានរឿងប្រាប់បងមកកុំយំអីណា!!បងសុំទោសដែលមើលថែអូននិងកូនមិនបានល្អ បងអន់ បងមិនបានការពិតមែន បងសុំទោសណាប្រពន្ធសម្លាញ់"Jungkookក៏ចាប់ផ្តើមបន្ទោសខ្លួនឯងពេលឃើញសភាពប្រពន្ធធ្លាក់ដល់ចំណុចនេះ រឿងគ្រប់យ៉ាងមកពីគេដែលទៅរករឿងប្តឹងប៉ូលីសបើមិនអញ្ចឹងពួកវាក៏មិនតាមមករករឿងដល់ប្រពន្ធកូននាយដូចគ្នា

"ពួកវាចង់ធ្វើបាបអូន ហិៗJungជួយអូនផងណា"Taehyungបង្ហូរទឹកភ្នែកមកដូចទឹកជ្រោះអញ្ចឹងព្រោះតែទ្រាំលែងបានទៀតហើយពេលនឹកឃើញសកម្មភាពពួកវាចង់ធ្វើបាបខ្លួននោះ

"Taeស្តាប់បងណា ពេលនេះអូនមានសុវត្ថិភាពហើយ ប្រាប់បងមកពួកវាធ្វើអីអូន?ឈប់យំហើយនិយាយមកកុំលាក់លាមនឹងបងអីណា"Jungkookចាប់ក្រសោបមុខរាងតូចមកសម្លឹងមុខព្រមទាំងបង្ខំអោយគេនិយាយប្រាប់ពីហេតុការណ៍ទាំងអស់នោះទៀតផងព្រោះថាបើការដែររាងតូចនិយាយរឿងទាំងអស់នោះចេញមកវាអាចនឹងធ្វើអោយគេបានធូរស្បើយក្នុងចិត្តជាងការដែលលាក់ទុកម្នាក់ឯង

"ពួកវាចង់វាយអូនJungជួយអូនផងណា អូនខ្លាចណាស់ ហើយថែមទាំង..ថែមទាំង"Taehyungក៏យំដល់ដង្ហក់ អួលដើម.កនិយាយមិនចេញឡើយ

"ថែមទាំងអ្វីប្រាប់បងមក?"Jungkookក៏ចូលខ្លួនទៅអោបលួងលោមរាងតូចអោយបានប្រសើរឡើងនឹងអាលបាននិយាយរឿងរ៉ាវប្រាប់ខ្លួនព្រោះពេលនេះនាយសឹងតែស្ទះទ្រូងទៅហើយ

"ពួកវា...ពូកវាចង់រំលោភអូន ហិៗ អូនខ្លាចកូនអូនមានរឿងអ្វីណាស់Jungកូនអូន កូនអូនមិនអីទេមែនទេ?"Taehyungពេលនេះប្រៀបដូចជាមនុស្សបាត់បងសតិទៅហើយព្រោះតែភ័យខ្លាចថាវាប៉ះពាល់ដល់កូនជាទីស្រឡាញ់របស់គេ ចំណែកឯJungkookវិញលឺបែបនេះនាយសឹងតែទ្រាំមិនបានចង់ទៅចាត់ការពួកវាភ្លាមៗទៅហើយតែយ៉ាងណាក៏ត្រូវតែសម្រួលអារម្មណ៍លួងលោមចិត្តប្រពន្ធអោយបានប្រសើរសិន

"ហ្អឹម Taeកូនយើងគេមិនអីទេ កុំបារម្ភអីណាបើសិនជាអូនមិនប្រាកដចិត្តស្អែកបងនាំអូនទៅពិនិត្យសុខភាពល្អទេ?"Jungkookនិយាយប្រាប់រាងតូចទាំងសម្លេងផ្អែមល្អែមដដែលទោះជាយ៉ាងណាក៏គេបារម្ភពីសុវត្ថិភាពកូនរបស់គេដូចគ្នា ដឹងស្រាប់ហើយថាTaehyungជាមនុស្សប្រុស លទ្ធផលនៃការប៉ះពាល់វាមានច្រើនជាងមនុស្សស្រីប្រាកដណាស់

"អ្ហឹម..."Taehyungលឺបែបនេះក៏ងក់ក្បាលយល់ព្រមតាមនាយ

"អូនប្រាប់បងបានទេថាអ្នកណាជាអ្នកនិយាយពាក្យទាំងអស់នេះ?"ក្រោយសម្រួលអារម្មណ៍អោយរាងតូចបានធូរស្បើយជាងមុនJungkookក៏ចាប់ផ្តើមដេញដោលសួររកមុខអ្នកដែលប្រហ៊ើនហ៊ាននិយាយពាក្យអស់នេះមកដាក់ប្រពន្ធគេ

"គឺជាពួកកូនចៅរបស់Minjuដែលនៅយាមអូននោះហើយតែសំណាងល្អMinjuបានដល់ទាន់ហើយក៏បានវៃពួកនោះដូចគ្នា"Taehyungសម្រួលអារម្មណ៍សង្ងំនិយាយក្នុងទ្រូងរាងក្រាស់នឹកគិតពីហេតុការណ៍នោះ ពេលនោះពួកវាក៏បម្រុងតែនិងដោះអាវខ្លួនទៅហើយតែបានMinjuគេចូលមកទាន់ព្រោះតែគេប្រាប់ហើយថាមិនអោយប៉ះពាល់រាងតូចតែពួកគេមិនស្តាប់

"អាចង្រៃ"Jungkookនិយាយតិចៗម្នាក់ឯងចំណែកឯក្តាប់ដៃសឹងបាក់ម្រាមទៅហើយពេលដែលលឺបែបនេះ

"Jungបងកើតអី?"Taehyungងើយមុខមកមើលក៏ឃើញមុខនាយឡើងក្រហមទៅហើយច្បាស់ណាស់ប្រកាដជាខឹងពួកនោះដល់ស្លឈាមហើយ

"ទេ បងមិនបានកើតអីទេ?អូនសម្រាកទៅឆាប់មានកម្លាំង"Jungkookសុខចិត្តមិនតប.តនឹងរាងតូចហើយក៏រៀបចំអោយគេគេងវិញ ចំណែកTaehyungទោះជាមិនចង់គេងក៏ត្រូវតែគេងដែរ គេទើបតែភ្ញាក់មុននេះមកអង្គុយញុាំបាយនិយាយគ្នាមួយភ្លេតសោះឥឡូវអោយទៀតហើយតែយ៉ាងណាក៏ដើម្បីសុខភាពកូនដែរ ទើបខំប្រឹងបិទភ្នែកគេងដោយមានប្តីនៅចាំច្រៀងបំពេរផង អង្អែលខ្នងផង អង្អែលសក់ផងទម្រាំតែនឹងគេងលក់

ក្រោយប្រាកដចិត្តថាTaehyungគេងលក់ស្កប់ស្កល់រួចJungkookក៏ងើបឡើងដើរចេញទៅខាងក្រោមដើម្បីទៅរកកូនចៅជំនិតរបស់ខ្លួន

"Samឯងមកនេះ"គ្រាន់តែចុះទៅដល់ខាថក្រោមភ្លាមចៃដន្យក៏ឃើញនាយដើរចូលមកខាងក្នុងដូចគ្នាព្រោះតែគេទើបតែចាត់ចែងរឿងជាមួយប៉ូលីសរួចត្រឡប់មកវិញ

"បាទចៅហ្វាយ"Samក៏ប្រញាប់រត់ទៅតាមចៅហ្វាយដើរទៅក្នុងបន្ទប់ធ្វើការរបស់នាយតាមមើលទៅប្រាកដជាមានរឿងប្រើអោយធ្វើទៀតហើយ

"យើងមានការអោយឯងធ្វើ?"Jungkookដើរចូលមកដល់បន្ទប់ធ្វើការភ្លាមនាយក៏និយាយជាមួយកូនចៅទាំងទឹកមុខមាំទាំប្រាកដប្រជា

"រឿងអីដែរចៅហ្វាយ?"

"ទៅចាប់ខ្លួនពួកដែលចាប់ជម្រិតTaeមកអោយយើង"

"ប៉ុន្តែចៅហ្វាយ ពួកអស់នោះត្រូវប៉ូលីសចាប់ចូលគុកអស់ហើយ"ត្រូវហើយពួកកូនចៅដែលនៅជាមួយMinjuនោះមិនបានស្លាប់ដូចMinjuឡើយព្រោះប៉ូលីសបាញ់មិនត្រូវចំណុចសំខាន់ឡើយទើបត្រូវប៉ូលីសយកទៅព្យាបាលក្នុងគុកអស់

"ទោះជាយ៉ាងណាក៏ចាប់វាមកអោយយើង ធ្វើបានកាន់តែឆាប់កាន់តែល្អ ចាំខែនេះយើងតម្លើងប្រាក់ខែអោយ"Jungkookនិយាយតែប៉ុណ្ណឹងក៏ដើរចេញទៅបន្ទប់បាយវិញបាត់មិនអាចទុកប្រពន្ធចោលអោយនៅម្នាក់ឯងយូរឡើយចំណែកឯរឿងប៉ុណ្ណឹងនាយជឿថាកូនចៅនាយធ្វើបាបស្រាប់ហើយរឿងអស់នេះមិនមែនមិនដែលធ្វើឯណាគេធ្វើមករាប់មិនអស់ទៅហើយ គេក៏មិនអាចបណ្តោយអោយពួកវាមិនសមអស់បានយូរឡើយមនុស្សរបៀបនេះនោះ

_____________

To Be Continue...✨🐾

@Jane-ជេន

Seguir leyendo

También te gustarán

2.5M 250K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...
286K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
235K 40.3K 102
[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့ကမ္ဘာကြီးက သူ့ကြောင့်ပဲ တောက်ပလာခဲ့တယ်။ င...
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...