- ពង្វក់ស្នេហ៍ស្វាមី -

By Jxne_Jxne

356K 23.8K 305

ការៀបការដែលកើតឡើងចេញពីការរៀបចំរបស់ចាស់ទុំ តើថ្ងៃមុខទៅពួកគេនឹងរស់នៅជាមួយគ្នាបានដូចម្តេច? Jeon Jungkook Top × K... More

Ep1:រៀបការ?
EP2:អន់ចិត្ត
EP3:ធ្វើចិត្ត
EP4:ជួបជុំ
EP5:សត្រូវ
EP6:ថ្ងៃរៀបការ
EP7:ផែនការដំបូង
EP8:មិនខ្វល់
EP9:ស្ងាត់
EP10:រៀនលួង
EP11:ខ្ញុំឈឺណាស់បងដឹងទេ?
EP12:អូននិងពង្វក់បងបន្តទៀត
EP13:ខ្លាចប្រពន្ធ
EP15:ញ៉ែគ្នាបានគ្រប់ទីកន្លែង
EP16:ខ្ញុំនឹងព្យាយាម
EP17:អូនជាOmegaមែនទេ?
EP18:រោគចិត្ត
EP19:បងនាំអូនទៅកន្លែងមួយ
EP20:បងនឹងយកគេទៅនៅជាមួយ
EP21:ក្អួត
EP22:ចាញ់ក្លិន
EP23:មិនញុាំទេៗៗ
EP24:រលាកក្រពះ
EP25:សមាជិកថ្មី
EP26:បងសុំមួយមក
EP27:កូនក្បាលខូច
EP28:កូនជ្រូក
EP29:ង៉ក់ងរ
EP30:មានរឿងដោះស្រាយ
EP31:លាក់ចង្កូម
EP32:គំនិតអ្វី?
EP33:អាប្តីចិត្តអាក្រក់
EP34:សន្លប់
EP35:កូនជ្រូកស្លូត
EP36:បានស្អាតលែងខ្វល់ប្តីហើយ
EP37:ចង់បានប្អូនម្នាក់ទៀត
EP38:ចង់យកក៏យកអញ្ចឹងឬ?
EP39:ត្រូវការភាពកក់ក្ដៅ
EP40:អូនសុំទោស
EP41:ពូកែណាស់មែនទេ?
EP42:នៅឱ្យស្ងៀម
EP43:អស់ជម្រើសហើយ
EP44:បម្រើអូន
EP45:កុំបន្ទោសបង
EP46:ប្តីល្អ
EP47:បារម្ភអូននិងកូន
EP48:រៀបការពេលណា?
EP49:កូនខ្ញុំជាបិសាចមែនទេ?
EP50:បង្គាប់ប៉ុន្មាន?
EP51:ក្តីសុខ
EP52:អូនមិនសុខចិត្តទេ
EP53:មហាគ្រួសារ
EP54:អ្នកប្រុសតូចគេចាប់ខ្លួនហើយ
EP55:ប្រពន្ធកូនខ្ញុំ
EP56:សងសឹក
EP57:ស្ងាត់
EP58:បងអន់ បងមិនបានការ
EP59:ពួកវាមិនសមរស់ទេ
EP60:ភ្លេចខ្លួន
EP61:ក្តីស្រឡាញ់
EP62:កូនសម្លាញ់
EP63:អូនស្រឡាញ់គ្រប់គ្នា
EP64:ប្រឡែងគ្នា
EP65:កុំសម្លាប់Daddyអីណា
EP66:Daddyមិនអនុញ្ញាត
EP67:កូនកំហូច
EP68:កូនជួយMommy
EP69:សេចក្តីសុខ (The End)

EP14:ជួបគ្នាម្តងទៀត

6.6K 420 3
By Jxne_Jxne

លុះថ្ងៃត្រង់ពួកគេក៏ត្រឡប់មកវិញព្រោះតែJungkookត្រូវមានប្រជុំបន្ទាន់ទើបមិនបាននៅយូរ

"Jungអូនចង់ដើរលេង"Taehyungពេបមាត់សម្លឹងទៅអ្នកដែលកំពុងតែផ្តោតអារម្មណ៍លើការបើកបររបស់គេនោះ

"បងសុំទោសណាTaeបងមានប្រជុំមិនអាចជូនអូនទៅបានទេ ចាំថ្ងៃក្រោយចុះណា"Jungkookនិយាយជាមួយរាងតូចដោយសម្តីលួងលោមយ៉ាងស្រទន់តែម្តង

"មិនអីទេ បងទៅប្រជុំទៅអូនទៅម្នាក់ឯងក៏បាន"Taehyung

"Taeអូនខឹងបងមែនទេ?"Jungkookចាប់ដៃរាងតូចយកកាន់ព្រមទាំងអង្អែលតិចៗដោយសារតែចង់យកចិត្តមិនអោយខឹង

"អត់ទេ អូនអត់បានខឹងបងទេ"Taehyungញញឹមដាក់នាយព្រោះតែមិនចង់អោយនាយគិតច្រើន

"ឥឡូវអូនCallទៅរកJiminអោយទៅជាមួយអូនទៅបានទេ?"Jungkook

"ក៏បាន"Taehyungនិយាយរួចក៏យកទូរស័ព្ទCallទៅរកមិត្តភ្លាម

"យ៉ាងម៉េចហើយ?"Jungkookចោទសួរឡើងពេលឃើញគេនិយាយទូរសព្ទរួច

"គេមកឥឡូវហើយ បងជួយហួសជូនអូនផ្សារទំនើបខាងមុខនេះបានទេ?"Taehyungនិយាយសុំនាយព្រោះអីផ្សារទំនើបនោះហួសពីក្រុមហ៊ុនរបស់នាយ

"បាទតែអូនបានអីជិះត្រឡប់ទៅវិញ?"Jungkook

"អូនជិះTaxiទៅវិញបាន"Taehyung

"មិនបានទេវាគ្រោះថ្នាក់ណាស់ អញ្ចឹងអូនយកឡានមកទៅចុះ ចាំបងទៅវិញជាមួយSamក៏បាន"Jungkookនិយាយចប់ក៏ចតឡានមុខក្រុមហ៊ុនខ្លួនវិញ

"តែបង..."Taehyungនិយាយមិនទាន់ចប់ផង នាយក៏ចុះពីលើឡានរួចដើរទៅបើកទ្វាអោយប្រពន្ធវិញ

"យកឡានមកទៅ ឥឡូវបងទៅប្រជុំសិនហើយ"Jungkook

"បាទ"Taehyung

" នេះកាតអូនយកទៅប្រើទៅ"Jungkookដកកាបូបចេញមកព្រមទាំងហូតកាតខ្មៅមួយសន្លឹកទៅអោយប្រពន្ធ

"មិនបាច់ទេJung អូនមានលុយរបស់អូនហើយ"Taehyungហុចទៅអោយនាយវិញប៉ុន្តែJungkookចាប់ដៃរាងតូចអោយក្តាប់កាតនោះជាប់វិញ

"បងទុកអោយអូនចាយ ហាមជំទាស់បើមិនចឹងបងឈប់ស្រឡាញ់អូនហើយ"Jungkookគ្រាន់តែឃើញរាងតូចរកហារមាត់និយាយគេក៏ដាក់កំហិតតែម្តង

"យកក៏យក អរគុណហើយណា"Taehyungញញឹមខ្ជឹបពេលដឹងថានាយស្រឡាញ់គេដល់ថ្នាក់ហ៊ានលះបង់កាតខ្មៅរបស់គេមកអោយខ្លួនបែបនេះ

"បើកឡានអោយស្រួលបួលណា"Jungkookញញឹមរួចថើបថ្ពាល់រាងតូចមួយខ្សឺត ចំណែកអ្នកដែលត្រូវគេថើបនោះមុខឡើងក្រហមដូចប៉េងប៉ោះអញ្ចឹង

"អូនដឹងហើយ ទៅហើយណា"Taehyungលើកដៃខ្ទប់មុខរួចក៏ឡើងឡានបើកចេញទៅបាត់

"អីយ៉ូយ ចៅហ្វាយខ្ញុំត្រូវស្នេហ៍របស់ប្រពន្ធដល់ថ្នាក់នេះផងមែនទេ?"Samដើរចេញមកពីទិសណាមិនដឹង មកដល់ក៏ចំអកនាយយកតែម្តង

"ឯងមកតាំងពីពេលណា?"Jungkookចោតសួរឡើងភ្លាមៗពេលឃើញកំពូលចៅហ្វាយអើតក្បាលមកនិយាយបែបនេះ អម្បាញ់មិញរវល់តែសាសងជាមួយប្រពន្ធភ្លេចមើលជុំវិញខ្លួន

"មកតាំងពីដំបូងព្រោះគិតថាចង់ទទួលចៅហ្វាយតែឃើញជាប់សាសងគ្នាទើបមិនហ៊ានចូល"Sam

"ចេះដឹងរឿងប្តីប្រពន្ធគេខ្លាំងណាស់ឯងនឹង?"Jungkookនិយាយរួចក៏ទៅខាងក្នុងក្រុមហ៊ុនធ្វើមិនដឹងទុកអោយកូនចៅដ៏សែនសង្ហារត់តាមពីក្រោមដូចឆ្កែរត់តាមម្ចាស់។

+ភូមិគ្រឹះMin

"អ្នកម៉ាក់កូនចេញទៅក្រៅ អ្នកម៉ាក់ត្រូវការអ្វីឬអត់?"Jiminកាន់កូនកាបូបមួយចុះពីផ្ទះមកសម្តៅទៅរកម្តាយក្មេកព្រោះចង់ប្រាប់ដំណឹងថាខ្លួនចេញក្រៅផងព្រមទាំងសួរចង់ដឹងថាគាត់ត្រូវការអ្វីឬអត់ព្រោះមិនចង់អោយគាត់ចេញទៅក្រៅឬប្រើគេទៅច្រើនដងទៀត

"កូនជួយទិញគ្រឿងទេសក្នុងផ្ទះបាយផង ព្រោះវាជិតអស់ហើយ"Ms Minតបជាមួយនិងសម្លេងយ៉ាងផ្អែមស្រទន់តាមទម្លាប់របស់គាត់ដាក់កូនប្រសារ តែសុំផ្តាំចុះណាសម្តីទាំងនេះស្រឡន់ជាមួយតែពេលអារម្មណ៍ល្អប៉ុណ្ណោះ

"បាទអ្នកម៉ាក់ បើប្តីកូនមកសួររកម៉ាក់ជួយប្រាប់គាត់ផងថាកូនទៅក្រៅជាមួយមិត្ត"មុននឹងរៀបចេគពីក្រៅJiminក៏មិនភ្លេចផ្តែផ្តាំអ្នកផ្ទះដែរព្រោះខ្លាចប្តីរករឿងដាក់ដូចថ្ងៃមុន

"ចាសកូន"Ms Min

" អញ្ចឹងកូនសុំទៅសិនហើយម៉ាក់"Jiminអោនគោរពគាត់បន្តិចរួចក៏ដើរចេញទៅបាត់

+ផ្សារទំនើប

"Taeយើងនៅខាងនេះ"Jiminលើកដៃជាសញ្ញាទៅរកមិត្តព្រោះខ្លួនឃើញគេកំពុងតែឈរឡេងឡង់រកមើលខ្លួននោះ

"ឯងរកទិញអីឬអត់?"Taehyungដើរមកដល់មិត្តភ្លាមក៏ចោទសួរគេភ្លាមតែម្តង

"ម៉ាក់ក្មេកផ្ញើរទិញគ្រឿងទេសក្នុងផ្ទះបាយ"Jimin

"ទៅរកទិញទៅ"Taehyungក៏អូសដៃមិត្តទៅកន្លែងរបស់របរនិងគ្រឿងទេសក្នុងផ្ទះបាយនោះភ្លាមព្រោះតែគេមិនចង់ទិញអីទេគេគ្រាន់តែចង់ចេញអោយបាត់ៗមកទេ

"ឯងមិនទិញអីទេឬ?"ក្រោយរើសរបស់ដែលត្រូបការបានមួយសន្ទុះJiminក៏និយាយឡើងព្រោះឃើញរើសតែអោយខ្លួនចំណែកឯគេមិនឃើញទិញអីទាល់តែសោះ

"យើងចាំតែទិញទឹកដោះគោនិងស្រ្តប៊ើរីបន្តិចប៉ុណ្ណោះ"Taehyung

"ក៏បាន"Jimin

"អីយ៉ាមិននឹកស្មានសោះថាជួបប្រពន្ធJeon Jungkookនៅទីនេះ"សម្តីឡកលើយបញ្ចេញពីក្រអូមមាត់របស់អ្នកកម្លោះLee Minjuក៏បន្លឺឡើងហើយក៏ខំប្រឹងដូចជាចៃដន្យណាស់យ៉ាងអញ្ចឹង ដែលការពិតឃើញគេហើយរត់ហេមករកគេសោះ

"ផ្សារទំនើបនេះហេតុអ្វីក៏បណ្តោយអោយមនុស្សចរិកអន់ចូលមកទៅកើត?"នេះណាKim Taehyungណាវើុយ រាងតូចមែនតែចិត្តនិងសម្តីមិនមែនតូចឡើយ អ្នកណាមកប៉ះសម្តីជាមួយគេប្រៀបដូចជាទៅឈ្លោះប្រកែកជាមួយខ្លាអញ្ចឹង តែត្រូវដាក់គឺដាក់ហើយមិនគិតថាទីសាធារណៈឬកន្លែងណាឡើយ

"ឯងចង់ថាយើងចរិកអន់មែនទេ?"អូយយ៉ូយគ្រាន់តែសម្តីTaehyungតែប៉ុន្មានម៉ាត់សោះធ្វើអោយអ្នកកម្លោះLee Minjuក្តៅក្រហាយបាត់ទៅហើយ

"អូស៎!សុំទោសថាបើនិយាយទៅប៉ះពាល់ដល់លោកព្រោះអីអម្បាញ់មិញនេះខ្ញុំនិយាយជាមួយមិត្តខ្ញុំតែប៉ុណ្ណោះ ពិតមែនទេឯង?"Taehyungយកដៃខ្ទប់មាត់ធ្វើដូចជាភ្ញាក់ផ្អើលណាស់ដាក់នាយរួចងាកទៅJiminព្រោះតែចង់ឌឺដាក់នាយបន្ថែម

"ពិត..ពិតមែនហើយ"ជនរងគ្រោះគឺJiminនេះឯង គ្នាមិនដឹងអីផងត្រូវអោយមកចូលដៃចូលជើងជាមួយគ្នាទៀត

"ឃើញទេ ថាខ្ញុំមិនបានថាអោយលោកឡើយមានតែលោកទេដែលមានខ្លួនមកទទួលពាក្យសម្តីរបស់ខ្ញុំនោះ"Taehyungអោបដៃនិយាយជាមួយនឹងសម្លេងធម្មតាធ្វើដូចជាគ្មានរឿងអីកើតឡើងទាល់តែសោះ

"ឯង..."Minjuពេលនេះកំពុងតែគាំងឌីសរកពាក្យតទល់ជាមួយនិងរាងតូចមិនបានទៀតឡើយ

"គាំងរកពាក្យតមិនឃើញមែនទេ? អូ៎!ចឹងខ្ញុំលាសិនហើយដោយសារប្រញាប់ទៅរកប្តីអោយចាត់ចែងទិញផ្សារទំនើបនេះព្រោះតែមិនចង់អោយគេប្រលែងឆ្កែឆ្មារចូលមកតែពាសបែបនេះ"សុំទោសផងណាKim Taehyungដាក់ៗទាល់តែងើបក្បាលមិនរួចអញ្ចឹងហើយ ពេលនេះគេមិនទាន់អស់ពាក្យនិយាយនៅឡើយទេព្រោះតែពេលនេះគេទើបតែបើកក្បាលដំបូងតែប៉ុណ្ណោះតែឃើញដៃគូរកំពុងតែគាំងទើបមិនចង់ចំណាយពេលវេលាឥតប្រយោជន៍ជាមួយ

"MinMinហា៎ តោះយើងទៅគ្នាដូចជាធំក្លិនស្អុយភាយៗចូលមកកាន់តែខ្លាំងហើយ"Taehyungយកដៃច្ទប់ច្រមុះផងបក់ចុះឡើងៗផងធ្វើដូចជាក្លិនស្អុយមែនទែនអញ្ចឹង

"ទៅគិតលុយទៅ"មិនចង់រឿងច្រើនJiminក៏ប្រញាប់អូសដៃមិត្តទៅកន្លែងគិតលុយបាត់

"យើងនឹងសងសឹកឯង យើងមិនអោយឯងរស់ស្រួលឡើយKim Taehyung"Minjuក្តាប់ដៃក្រឺតធ្មេញចុះឡើងៗព្រោះតែគិតថាចង់មករករឿងគេបែជាចាញ់សម្តីគេយ៉ាងអាម៉ាស់បែបនេះ ដំបូងឃើញមឹសៗមិនមាត់មិនក តែជួបលើកទីពីរដូចជាខ្លាទើបតែប្រលែងចេញពីទ្រុងអញ្ចឹង

____________________

To Be Continue.....✨🐾

@Jane-ជេន

Continue Reading

You'll Also Like

4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
1.1M 58.3K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
367K 14.3K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
371K 9.1K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."