PART 18 : ប៉ះតិចមិនបាន!

Start from the beginning
                                        

" ល្អហើយ! ឯងដឹងទេ..ថេយ៍មើលទៅស្អាតណាស់យើង លង់ស្រលាញ់តាំងពីឃើញដំបូងម្លេះតែលឺថាជាប្អូនថ្លៃក៏មិន ហ៊ានលូកលាន់ " YG

" នេះបង " JK លឺបែបនេះហើយក៏ងើបឈរសម្លឹងមុខ បងប្រុសចំៗនេះចង់បានន័យយ៉ាងម៉េចនឹងលួចស្រលាញ់ ថេយ៍ចឹងមែនទេលេងសើចពេកទេដឹង

" យ៉ាងម៉េច? យើងនិយាយការពិតវើយ..បើឯងមិនស្រលាញ់គេទេកុំប្រតិកម្មពេកអី " YG ញាក់ចិញ្ចើមដាក់ប្អូន មើលទៅដូចទ្រង់ខឹងសម្បើមម្លេះមិញលឺថាមិនបានគិតអ្វីផងហើយមកស្រែកដាក់គេធ្វើអី? ប្រតិកម្មលឿនម្លេះពៅ

" ហុឹស! មើលទៅឯងផឹកច្រើនហើយទៅដេកទៅ " YG ដោយសារឃើញប្អូនមិនមាត់ក៏ដេញនាយឲ្យទៅគេងវិញ មើលទៅគេផឹកច្រើនគួរសមល្មមទៅគេងហើយបើ បណ្ដោយប្រហែលជាអង្គុយទល់ភ្លឺជាមិនខាន ។ JKមិនមាត់ ក៏អកស្រាផឹកអស់មួយកែវហើយក៏ងើបចេញទៅខាងលើ បាត់ទាំងមុខមាំដូចខឹងអ្នកណាមកចឹងYGក៏ក្រវីក្បាលតិចៗ ហើយក៏ទៅគេងវិញដូចគ្នា...

[ ... ]

** ក្រាក ** សម្លេងបើកទ្វាដោយដៃក្រាស់បានបន្លឺឡើង ធ្វើឲ្យនាយតូចដែលគេងលក់នេះត្រូវភ្ញាក់វិញងាកទៅមើល តែក៏មិនបានទៅជួយគ្រាស្អីដែលនៅសង្ងំគេងវិញតែក៏ត្រូវ ភ្ញាក់នៅពេលដែលនាយមកទ្រោបពីលើគេ..

" លោកច្រឡំកន្លែងហើយ " Tae វៃនាយខ្លាំងៗដើម្បីឲ្យ នាយចេញតែគិតថាវៃប៉ុន្នឹងឈឺមែន? គឺអត់ទេនាយកាន់តែ ផ្គើនហើយឡើងមកគេងអោបនាយតូចឡើងជាប់ខ្លាំងជាង មុនទៀត ។ នាយតូចនៅស្ងៀមពេលនេះគេរើក៏មិនកើត ក៏មិនយល់ថានាយកំពុងគិតអីទៅឬក៏ផឹកច្រើនពេកឡើង វង្វេងអស់ហើយ? តែក៏ប្រហែលចឹងមែនហើយ

" នែ! លែងខ្ញុំភ្លាម " Tae

" ហឹម..សុំគេងអោបមួយយប់បានទេ? យើងរងារ " JK និយាយទាំងបិទភ្នែកហើយដៃនៅអោបរឹតថែមទៀតដៃ ម្ខាងទៀតក៏បង្អូសទៅអង្អែលភ្លៅនាយតូចថើរៗនិងខ្ទប់មុខ នឹងកញ្ចឹងករថែមទាំងថើបតិចៗទៀតផង ។ ទ្រាំមិនបានថេយ៍ក៏.. ** ឌឹប **

" អឹស! អួយយ..បែកៗហើយ " JK ស្រែកឡើងនៅពេលនាយតូចលើកជើងអុកលើកូនប្រុសរបស់គេមួយទំហឹងមិន មែនតិចទេណាគឺថាខ្លាំងតែម្ដងនឹងហើយនៅមិនស្ងៀម ។

" ហុឹស! នេះនែក... " Tae មិនអស់ចិត្តក៏ដាក់មួយដៃចំពោះ ទៀតទៅធ្វើឲ្យនាយឆ្អុលយកតែមែនទែនគ្រាន់តែអោបនិង ស្ទាបអង្អែលតិចសោះអុកផងដាល់ផងងាប់មិនខានទេពេល នេះលេងធ្ងន់ដៃដល់ហើយលោកអើយ..

" អួយយ..ប៉ះតិចមិនបាន " JK និយាយខ្សាវៗព្រោះពេល នេះនាយឈឺខ្លាំងណាស់ចុកពោះផងនៅចុកខាងក្រោមទៀតកម្មណាស់លោកអើយ ។ នេះឲ្យស្គាល់ថេយ៍ផងទៅ មនុស្សគេកំណាញ់ណាស់ប៉ះមិនបានទេស្ទាបតិចក៏វៃដែរ កុំចង់មកលូកងាយៗនោះប្រាប់ឲ្យដឹងទៅ ><

TO BE CONTINUED...
>< PICH ><

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now