ព្រឹកថ្ងៃបន្ទាប់នៅក្នុងផ្ទះរបស់ថេយ៍មានមនុស្សមកសុំស្នាក់ថែមម្នាក់ទៀតគឺគ្មានអ្នកណាក្រៅពីHeesung នឹងទេព្រោះជុងហ្គុកជួយនិយាយសុំឲ្យទើបបានហើយព្រឹកនេះកម្លោះៗប៉ុន្មាននាក់នោះបានចេញទៅ ទិញរបស់ដែលត្រូវយកមកធ្វើម្ហូបទោះថេយ៍សុំទៅបានជាគ្នាតែពួកគេមិនព្រមទេ ។ ហើយពេលនេះ មាននៅផ្ទះតែ2~3នាក់ទេរួមទាំងម៉ាក់គេដែរ..
" យើងសួរមួយបានទេ " Heesung សុខៗនាយតូច ក៏ងាកមកសួរគេពេលកំពុងតែលាងសម្អាតចានជាមួយគ្នា ។ ថេយ៍ងក់ក្បាលតិចៗយល់ព្រមឲ្យសួរ
" ឯងនៅស្រលាញ់បងហ្គុកទៀតទេ? " Heesung ថេយ៍លឺហើយក៏ងាកទៅសម្លឹងមុខបន្តិចហើយក៏ងាកមកវិញដោយរក្សាទឹកមុខដដែលមិនប្ដូរ
" ខ្ញុំមិនបានស្រលាញ់គាត់ទៀតទេឯងអាចសប្បាយចិត្តបាន.. " ថេយ៍តបវិញទាំងទឹករាបស្មើគេមិនចង់ឲ្យ នាយតូចម្នាក់នេះនៅប៉ុន្មានទេតែម៉ាក់របស់គេព្រម ហើយក៏មិនហ៊ានប្រកែកដែលណាមួយនៅមិនយូរទេ ពួកគេនឹងទៅវិញហើយ ។
" ហេតុអីកាត់ចិត្តបានលឿនដល់ថ្នាក់នេះ? ឬក៏មាន អ្នកថ្មីហើយ " Heesung
" ខ្ញុំមិនមានទេ..តែឆ្អែតចិត្តហើយកាត់បានលឿនចឹងហើយមិនបាច់ឆ្ងល់ទេ " ដូចដឹងហើយមនុស្សចិត្ត ដាច់ណាស់ឈឺតែមួយភ្លែតនឹងក៏បាត់វិញហើយខ្ជិល យកទុកក្នុងចិត្តយូរណាស់នាំតែតឹងទ្រូងទេ ~,~ ប្រុសចូលចិត្តជិះទូកពីរក្នុងពេលតែមួយចឹងខ្ជិលស្ដាយ ស្រណោះណាស់ ។
" ហឹមម!! យើងប្រាប់ឯងរឿងមួយ..យើងបានចាប់អារម្មណ៏ប្រុសម្នាក់គេសង្ហារជាងបងហ្គុកទៀត " Heesung
" ហើយឯងមកប្រាប់យើងធ្វើអី? " ថេយ៍ចងចិញ្ចើម ឆ្ងល់ហេតុអ្វីត្រូវមកប្រាប់គេឲ្យដឹងដែរ? ហើយបើគេ មានមនុស្សដែលចាប់អារម្មណ៏ហើយមានន័យថាគេ ទុកJKជារបស់លេងមែនទេ? តើJKដឹងឬនៅ? បើដឹងហើយខូចចិត្តដែរទេណ៎ >< មាត់និយាយថាមិនចង់ដឹងទេតែចិត្តចេះតែមិនដាច់សោះ
" និយាយចោល!! តែវាជាការពិតមែន..ប្រុសម្នាក់នោះគឺJungwonដែលតាមឯងស្អិតនឹងមើលទៅគេ គួរឲ្យស្រលាញ់ណាស់ " Heesung
" តែគាត់ជាប្អូនប្រុសរបស់ជុងហ្គុក..ឯងមិនខ្លាចគាត់ដឹងទេឬយ៉ាងម៉េច " ថេយ៍បារម្ភខ្លាចនាយខូចចិត្ត មិនចង់ឃើញនាយយំទេបើនាយយំគេក៏ឈឺដែរ ><
KAMU SEDANG MEMBACA
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Aksiប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20
