PART 38 : ប្រពន្ធតែឈ្មោះ..?

4.9K 380 6
                                        

ក្រោយពីបានលួងលោមគ្នារួចហើយនាយក៏បានដាក់ឲ្យថេយ៍ចូលគេងឲ្យស្រួលបួលនិងឡើងទៅគេងក្បែរផងដែរ ហើយការឈ្លោះប្រកែកគ្នានេះក៏បានលឺដល់ចាស់ៗនិងYG ដូចគ្នាព្រោះពួកគេស្រែកលឺៗពេកតែក៏មិនបានមកលូកមាត់ ដែររឿងប្ដីប្រពន្ធគេមិនហ៊ានទេ ។

< បន្ទប់YG >

" ប្អូនប្រុសបងធ្វើមិត្តអូនយំហើយ!! គួរឲ្យស្អប់ណាស់ " Jimin មិនចូលចិត្តទេមកធ្វើឲ្យមិត្តសម្លាញ់របស់មកឈឺចាប់ បែបនេះនោះ ។ ដំបូងៗក៏ឃើញថាល្អសោះឥឡូវបែរជាចេះ លាក់លៀមអីណាស្អប់ណាស់ !!

" JKមិនមែនមនុស្សបែបនឹងទេ!! បងឃើញវាស្រលាញ់ថេយ៍សឹងអី " YG មែនហើយប្អូនគេយ៉ាងម៉េចគេស្គាល់ច្បាស់JKមិនមែនមនុស្សរបៀបនឹងទេបើស្រលាញ់អ្នកណា ហើយនាយស្មោះណាស់រឿងអីត្រូវមកក្បត់ថេយ៍កើតនោះ

" ស្រលាញ់តែមានរឿងលាក់គ្នាចឹង? អូនធ្លាប់ឃើញគេទៅ រកមនុស្សប្រុសម្នាក់មើលទៅស្និតស្នាលគ្នាណាស់បើថេយ៍ ដឹងគេនឹងខូចចិត្ត " Jimin និយាយរៀបរាប់តាមអ្វីដែលគេធ្លាប់បានឃើញក៏ជាការពិតមិនបានកុហកគេបានឃើញផ្ទាល់ភ្នែកទាំងគូ ។ តែមិននិយាយដោយសារមិនចង់ឲ្យថេយ៍គិតច្រើនជាងនេះ..

" អាចថាជាមិត្ត!! មិនដែលវាទៅលួចមានប្រុសទេបើមានស្រីបងជឿ " YG

" ក៏វាអាចមែន..លួចមានស្រីវាសាំហើយ!! បើមានប្រុសវិញ អានឹងធ្ងន់ម៉ង " Jimin ពិតហើយមានស្រីមិនសូវជាបារម្ភទេ ព្រោះស្រីៗមិនជាតោងស្អិតប៉ុន្មានទេហើយក៏ងាយចាត់ការ តែបើមានប្រុសវិញបានពិបាក ។ ប្រុសតោងស្អិតណាស់មិនងាយចាត់ការទេហើយក៏ឃោឃៅអាក្រក់ជាមនុស្សស្រី ទៅទៀតនេះហើយបានជីមីនបារម្ភខ្លាំង ><

" កុំទៅគិតរឿងគេអីណា!! បងថាមិនមានអ្វីធ្ងន់ទេគេងវិញ ទៅអូនសម្លាញ់ " YG ជីមីនក៏មិនបានតបបន្តទៀតដែររួចក៏ បានសង្ងំគេងជាមួយនឹងនាយតែម្ដងទៅ ។ ទោះចង់គិតក៏មិនបានដែរព្រោះជួយស្អីមិនបានមានតែថេយ៍ផ្ទាល់ទេទើបអាចដោះស្រាយបានក៏សង្ឃឹមថាបានដឹងរឿងនេះ ឆាប់ៗកុំឲ្យគេបោកប្រាស់ឬក៏កុហកបែបនេះបន្តទៀតអី ។

[ .... ]

ថ្ងៃបន្ទាប់ទៀតJKបានចេញមកក្រុមហ៊ុនតាមធម្មតាហើយ សង្សារចាស់របស់នាយក៏បានមករកដូចរាល់ដងតែថ្ងៃនេះ នាយដូចជាមិនបានខ្វល់ជាមួយនាយតូចសោះឡើយមិនដូច ប៉ុន្មានថ្ងៃមុនទេសួរនាំគេច្រើនណាស់ឥឡូវក៏ស្ងាត់គ្មានមាត់រកគេមួយម៉ាត់សោះ ។

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now