PART 18 : ប៉ះតិចមិនបាន!

Start from the beginning
                                        

" នៅបន្តសិនទៅ! ចាំយើងចាត់ការរួចហើយឯងនឹងបានទៅផ្ទះវិញហើយ " JK ចាប់ដៃនាយតូចមកកាន់ដើម្បីឲ្យគេ ទ្រាំនៅបន្តទៀតសិនទៅមិនយូរទៀតនោះទេនឹងចប់ហើយ នាយតូចក៏ងក់ក្បាលតិចៗថាគេយល់ហើយ ។

[ .... ]

#ពេលយប់
យប់នេះអាកាសធាតុត្រជាក់ណាស់ដោយសារតែមានខ្យល់បក់ពេលនេះនៅក្នុងផ្ទះក៏មិនមានអ្នកណាទៀតដែល មកពីចូលគេងអស់ហើយនៅឡើយតែJKមិនទាន់គេងទេ នៅមកអង្គុយលេងនៅខាងក្រោមស្របខ្យល់អាកាសម្នាក់ឯង ។

" កើតអីបានមកអង្គុយផឹកម្នាក់ឯងបែបនេះអាប្អូន " YG ដាក់ខ្លួនអង្គុយចុះទាំងទះស្មាប្អូនតិចៗគេចុះមករកទឹកផឹកតែ ក៏ងាកទៅឃើញប្អូនអង្គុយម្នាក់ឯងក៏ចូលមកអង្គុយជាមួយ

" គ្មានអីទេបង " JK

" មែនហើយ! យើងសួរមួយបានទេ " YG សម្លឹងមុខនាយបន្តិចក៏ម្ដងជាចង់សួរអ្វីមួយទៅប្អូនវិញ

" បានតើបង! មានអីក៏សួរមកចុះ " JK ងក់ក្បាលយល់ព្រម គេក៏មិនដែលប្រកែកសម្រាប់ហើយជាមួយបងម្នាក់នេះគឺថាព្រមប្រាប់គ្រប់យ៉ាងតែម្ដង

" ឯងនិងក្មេងប្រុសម្នាក់នោះជាប្ដីប្រពន្ធនឹងគ្នាពិតមែនហេ៎ស " YG

" គឺ..ហឹម! ខ្ញុំមិនលាក់បងទេ..តាមពិតទៅគេនិងខ្ញុំមិនមែនប្ដី ប្រពន្ធស្អីទេគ្រាន់តែសម្ដែងដើម្បីបោកប៉ាប៉ុណ្ណោះ.. " JK មកដល់ពេលនេះទៅហើយគេក៏មិនលាក់ទៀតដែរព្រោះ បងប្រុសគេពូកែសង្កេតណាស់លាក់មិនជិតទេ

" ហេតុអីទៅ? " YG

" ប៉ាបង្ខំឲ្យរៀបការពេកក៏ប្រើវិធីនេះទៅ! ណាមួយខ្ញុំធ្វើនេះ ក៏ចង់ចាំសង្សារខ្ញុំមកវិញផងពេលនាងមកវិញរឿងក៏ចប់ " JK និយាយរៀបរាប់ឲ្យបងប្រុសបានដឹងទាំងអស់ពីគោល បំណងរបស់ខ្លួនដោយមិនលាក់លៀមអ្វីនោះទេព្រោះវាជា ការពិតទាំងអស់ពេលនាយចាត់ការអ្វីរួចរាល់រឿងនឹងចប់ នាយតូចក៏មិនមកធ្វើជាប្រពន្ធរបស់គេទៀតនោះទេ

" ហឹម...ឯងមិនមានចិត្តលើក្មេងនោះខ្លះទេមែនទេ " YG

" គ្មានទេបង! ខ្ញុំមិនបានគិតស្អីលើគេទេ..ខ្ញុំមានRinម្នាក់គត់ យកថេយ៍មកគ្រាន់តែជាជំនួយទេ " JK និយាយច្បាស់ៗឲ្យ បងគេបានលឺថានាយមិនបានគិតអ្វីលើនាយតូចទេមិនបាន គិតសូម្បីបន្តិចសោះឡើយ

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now