PART 17 : សង្សារគេមកវិញហើយ!

Start from the beginning
                                        

" បងចិត្តត្រជាក់ៗ..កុំខឹងពេកអី! កូននិយាយលេង " លោកស្រីចន ជួយរឹតទ្រូងឲ្យប្ដីរបស់គាត់ដើម្បីឲ្យគាត់បាន សម្រួលអារម្មណ៏ចេញខ្លះកុំឲ្យខឹងពេក..

" ហឺយយ..យើងនឹងដេញឯងចេញអាក្មេងចង្រៃ " លោកចនដកដង្ហើមវែងៗហើយក៏ក្ដាប់ដៃយ៉ាងណែននៅខឹងនឹង នាយតូចនៅឡើយទេហ៊ានណាស់មកថាឲ្យគាត់បែបនេះ

[ ... ]

ជុងហ្គុកបានទាញនាយតូចមកដល់បន្ទប់ហើយក៏បិទទ្វារួចក៏ ងាកមកសម្លឹងមុខគេបែបសម្លក់នេះមកបង្កររឿងឲ្យគេឈឺ ក្បាលរហូតហើយតើគេគិតខុសឬត្រូវដែលនាំថេយ៍មកនៅ ផ្ទះនេះលោកអើយ ><

" លោកសម្លក់ខ្ញុំធ្វើអី? តិចជ្រុះគ្រាប់ភ្នែកទៅ " Tae នេះៗ មិនមែនខ្លាំងតែជាមួយលោកចនទេនៅឆ្លៀតខ្លាំងជាមួយ នាយទៀតឆ្នាស់គ្រាន់បើ

" ម៉េចក៏ចូលចិត្តញ៉ោះប៉ាយើងម្លេះ? នាំគាត់ឈ្លោះរហូត " JK មកអង្គុយលើគ្រែក្បែរនាយតូចហើយក៏និយាយស្រួល ជាមួយវិញបើខ្លាំងទៅវិញដែលនោះឈ្លោះទៀតហើយ

" សប្បាយទេដឹង? " Tae

" នែ! យើងឯងមកជួយមិនមែនឲ្យមកឈ្លោះជាមួយប៉ារបស់យើងទេ..បានយើងការពារបានចិត្តណាស់ " JK សមតែថាឲ្យខ្លះហើយបានគេនិយាយការពារលើកមុនបាន ចិត្តណាស់ក្មេងអើយក្មេងលេងសើចសូម្បីតែជាមួយចាស់

" ចុះបើលោកគ្រាន់តែសម្ដែងការពារខ្ញុំទៅខ្វល់ធ្វើអី? ខ្ញុំធ្វើក៏ព្រោះប៉ារបស់លោកនឹងពូកែស្អប់ខ្ញុំពេក..ហើយរឿងលោកការពារខ្ញុំស្អីនេះខ្ញុំមិនបានខ្វល់ទេព្រោះលោកសម្ដែង ប៉ុណ្ណោះ " Tae មែនហើយអ្វីដែលនាយតូចមើលឃើញ នោះវាមិនមែនពិតស្អីនោះទេអាចនឹងជាការសម្ដែងឲ្យបាន ឃើញថាពួកគេពិតជាស្រលាញ់គ្នាមែនតែមិនដឹងថានាយ ចង់ការពារគេមែនឬអត់ផងនឹង..

" និយាយដូចកំសត់ដល់ហើយ! ឯងមានគិតអីឬអត់ " JK សម្លឹងមុខនាយតូចហើយក៏អោនទៅកាន់តែជិតធ្វើឲ្យបិះនឹង ប៉ះគ្នាទៅហើយតែក៏មានសម្លេងទូរស័ព្ទរោទ៍ឡើងធ្វើឲ្យនាយប្រញាប់ងើបចេញទៅទទួល..

" អាឡូ! Rin...នឹកអូនណាស់ " JK លើកទទួលទាំងញញឹម ស្រស់តែម្ដងហើយពេលដឹងថាជាសង្សាររបស់នាយខល មករកបែបនេះក៏ប្រញាប់ដើរទៅនិយាយឲ្យឆ្ងាយពីនឹងបន្តិច

" អ៊ែក! ជ្រេញណាស់..នឹកអូនណាស់! ហួយយ.. " Tae និយាយធ្វើត្រាប់តាមបែបជ្រេញខ្លាំងមែនទែនហើយបាន សង្សារខលមកក៏ញញឹមខ្ចឹបបិទមាត់មិនជិតទេលោកអើយ

[ ... ]

នៅពេលនេះវាយប់ជ្រៅហើយប្រហែលជាម៉ោង2យប់អី នឹងឯងក្នុងបន្ទប់ក៏ស្ងាត់ស្ងៀមដោយសារតែមនុស្សគេងលក់អស់ហើយ ។ នៅសុខៗអ្នកដែលគេងនៅលើគ្រែក៏ រមៀលចុះឡើងស្រាប់តែ...

** ព្រូស **
ធ្លាក់ចុះទៅក្រោមដោយមិនដឹងខ្លួនមិនដឹងជាគេងយ៉ាងម៉េច ទេបានឲ្យធ្លាក់បែបនេះចំមែនហើយ ។ ធ្លាក់ប៉ុន្នឹងហើយនៅ មិនភ្ញាក់ទៀតគេងលក់ស្រួលដល់ហើយសូម្បីតែនាយក៏ មិនបានភ្ញាក់ដែលមិនដឹងថាមានមនុស្សធ្លាក់មកពីលើគេនោះទេ ><

#ព្រឹក
ថ្ងៃថ្មីបានចូលមកដល់ពន្លឺព្រះអាទិត្យក៏បានរះបំភ្លឺឡើដូចគ្នា បានបង្ហាញហើយឃើញមានមនុស្សពីរនាក់កំពុងតែគេង អោបគ្នាឡើងស្អិតរមួតនេះគេគេងលក់មិនដឹងស្អីសោះម៉ង

** ក្រាក ** សម្លេងបើកទ្វាឡើងធ្វើឲ្យអ្នកចូលមកនេះបើកភ្នែកធំៗតែម្ដងមើលចុះមកដេកអោបគ្នាចឹងកើតហើយ នៅលើគ្រែមិនគេងមកគេងនៅក្រោមបែបនេះ..ហើយសំខាន់អ្នកមើលឃើញដែលនោះជាសង្សាររបស់នាយទៀត នាងមកនេះថាចង់ឲ្យនាយរំភើបមានអីក៏បានមកឃើញបែប នេះទៅវិញ..ទ្រាំលែងក៏!

" អាយយយ...ហឹកៗ... " Rin ស្រែកមួយទំហឹងឡើងលឺពេញផ្ទះតែម្ដងចង់ខ្លាំងជាងនាងLilyស្រែកទៀត ។ នាងបានត្រឡប់មកវិញហើយថាមករកនាយតែក៏បានមកឃើញ រឿងបែបនេះទៅវិញ..
ដោយសារតែលឺសម្លេងរំខានខ្លាំងពេកនាយក៏បើកភ្នែកឡើងសម្លឹងមើលជុំវិញខ្លួនក៏ងាកទៅឃើញសង្សាររបស់ខ្លួន ក៏សប្បាយចិត្តតែក៏បានប្រែទឹកមុខនៅពេលដែលឃើញ នាយតូចមកគេងអោបខ្លួនបែបនេះ ។ ឯនាយតូចក៏បានស្ទុះ ងើបយ៉ាងលឿនគេមិនដឹងទេថាខ្លួនធ្លាក់មកក្រោមតាំងពី ពេលណាមកនោះ..

" បង..Rin! ស្ដាប់បងសិន.. " JK នាយចុះទៅតាមនាងយ៉ាង លឿនចង់ទៅបកស្រាយឲ្យនាងយល់កុំឲ្យយល់ច្រឡំនឹង គេបែបនេះអី..

" ហឹម..សង្សារគេមកវិញហើយ " Tae សម្លឹងមើលទៅ នាយដែលកំពុងរត់ទៅតាមនាងម្នាក់នោះដោយនិយាយក្នុង ចិត្តគេមិនបាននិយាយចេញឲ្យអ្នកណាលឺនោះទេ ។ អ្នកផ្សេងទៀតក៏ចុះទៅវិញនឹងចាំឲ្យពួកគេមកបកស្រាយស្ដាប់ ពេលនេះមិនយល់ទេថាមានរឿងអីទៅសូម្បីលោកចនក៏ ចង់វង្វេងដែល >< មិនដឹងស្អីជាស្អីនោះទេ..

TO BE CONTINUED...
>< PICH ><

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now