" ចុះនាងប្រលែងកែវមុនយើងទទួលធ្វើអី? ច្បាស់ណាស់ថានាងមានបំណង..នាងក៏មានគំនិតចង់បានប្ដីយើងចឹងហើយក៏មកធ្វើបាបយើងតែក៏ទៅត្រូវបងគុកទៅវិញ " Tae និយាយដោយលាយឡំជាមួយនឹងទឹកមុខស្រពោន ជាខ្លាំងដូចមែនទែនចឹងវាអាចឲ្យនាយជឿគេបានព្រោះវា ស្ដាប់ទៅសមហេតុសមផលរបស់គេមែន..
" តែឯងទេដែលប្រលែងនោះ " Lily
" ខ្ញុំធ្វើចឹងធ្វើអីទៅ? ហឹកៗ..លោកប្ដីនាងកំពុងតែចង់ចោទ មកអូនហើយ..អូនមិនសុខចិត្តទេណា! ហឹកៗ.. " Tae អង្រួនដៃនាយខ្លាំងៗយំឲ្យចេញទឹកភ្នែកផងដើម្បីឲ្យនាយ នៅខាងខ្លួនធ្វើស្អីក៏ចេញដែល..
" បានហើយៗ..កុំយំអីណា! បងជឿប្រពន្ធបងស្រាប់ហើយ កុំយំមិនស្អាតទេ " JK
" តែបងគុក... " Lily រកហាមាត់តបតទៀតតែនាយក្រាស់ និយាយកាត់មុនបាត់មិនឲ្យនាងបាននិយាយប្រកែកទាន់ទេ
" ឈប់និយាយទៅ! នាងពិសពុលណាស់..ថេយ៍គេនិយាយ ត្រូវនាងមានគំនិតធ្វើបាបគេច្រើនដងហើយខ្ញុំក៏បានដឹង.. រឿងនេះចាត់ទុកថាមិនបានកើតឡើងទៅចុះ " JK មិនរក រឿងអ្វីទាំងអស់ព្រោះមិនចង់ឲ្យរឿងកាន់តែវែងឆ្ងាយទៀត នាយនឹងពិបាកចាត់ការទៀតហើយ..
[ ... ]
មកដល់ពេលនេះពួកគេក៏បាននាំគ្នាត្រឡប់មកវិញដូចគ្នា ហើយនៅក្នុងឡានមានតែលោកចននិង Taekook ប៉ុណ្ណោះអ្នកផ្សេងទៀតជិះឡានមួយទៀតទៅមុនបាត់ហើយ
" លោកប្ដី! ឃើញលោកប៉ាស្ងាត់បែបនេះអូនខ្លាចថាគាត់ ខ្មោចចូលទេ " Tae ងាកមកនិយាយជាមួយនាយម្ដងកុំឲ្យ ក្នុងឡានស្ងាត់ពេកហើយគេក៏បានឃើញថាថ្ងៃនេះលោក ចនគឺមិនមានមាត់អ្វីទាំងអស់រករឿងក៏មិនមានដែរ..
" មែនហើយបងក៏ចម្លែកដែរ " JK
" យកគាត់ទៅឲ្យពេទ្យពិនិត្យមើលល្អទេ? អូនខ្លាចថាប៉ា កើតជម្ងឺធ្ងន់ធ្ងរជាងនេះ " Tae
" នែ! យើងមិនបានឆ្កួតទេវើយ... " លោកចន ដោយទ្រាំ ស្ដាប់មិនបានក៏ងាកមកនិយាយដាក់ពួកគេខ្លាំងៗតែម្ដងបាន គាត់មិនមាត់ៗបានដៃណាស់ទាំងប្ដីទាំងប្រពន្ធនឹង
" អៅ! ខ្ញុំមិនបានថាលោកប៉ាឆ្កួតទេ..គិតខ្លួនឯង " Tae មែនហើយគេដូចជាមិនបាននិយាយផងម៉េចក៏គាត់ថាឲ្យខ្លួនឯង ចឹងហ៎? មិនគួរសោះហើយ
" ហឺយយ..យើងទ្រាំលែងបានវើយ " លោកចន ក្ដាប់ដៃណែនសម្លឹងនាយតូចមិនដាក់សោះឡើយមកនិយាយឲ្យ គាត់បែបនេះអ្នកណាទៅទ្រាំបានទៅ
" លោកប៉ាចង់ធ្វើអីខ្ញុំទៅ? " Tae
" គឺវៃឯងនឹងហើយ..នេះនែក.. " លោកចន លើកដៃវាយ នាយតូចតែមិនបានត្រូវនោះទេបែរជាត្រូវនាយក្រាស់ទៅ វិញហើយគាត់ក៏វាយទៀតដល់តែត្រូវនឹង..
" អួយយ..លោកប៉ាបានហើយ! ខ្ញុំឈឺណាស់ " JK ស្រែក ឃាត់មួយទំហឹងនៅក្នុងឡាននឹងឯងចេះមកឈ្លោះគ្នានៅ ក្នុងឡានទៅកើតចំមែនហើយនៅមកវៃត្រូវគេទៀត
" ប៉ាគ្មានចេតនាទេកូន! មកពីវា " លោកចន ចង្អុលទៅនាយតូចវិញទាំងដែលគាត់ជាអ្នកវៃសោះនឹងហាស៎មកចោទគេអីណាប៉ាៗម៉េចចឹង ><
" លោកប៉ាចង់វៃខ្ញុំខ្លួនឯងហើយក៏ត្រូវលោកប្ដី " Tae ពេបមាត់រកយំម៉េចទេតែធ្វើបែបដូចជាផ្គើនលោកចនថែមទៀត ទៅវិញទេមិនបានថាដឹងខុសឡើយ..
" ហឺយយ..ឯងបានសម្ដីណាស់មករំអួយដាក់កូនយើងទៅកើត! យើងនេះវាជ្រេញ " លោកចន
" ប៉ាក៏វៃត្រូវខ្ញុំដែរ! នេះឈឺណាស់..មិនឲ្យរំអួយម៉េចនឹងកើតទៅប៉ាក្មេក..មានប្ដីត្រូវចេះរំអួយ " Tae បានគាត់ថាឲ្យ ចឹងនាយតូចមិនបានខ្វល់ទេកាន់តែផ្គើនថែមទៀតកំពូលឌឺ
" ឯង.. " លោកចន ថារកទៅដាល់លេងទៀតហើយនឹងតែ នាយក្រាស់ចូលមកឃាត់ទាន់កុំអីបានវៃគ្នាក្នុងឡាននឹង ទៀតឥលូវហើយកំពុងឈឺដោយសារគាត់វៃត្រូវផងមកវល់ ជាមួយពួកគេពីរនាក់នឹងទៀតឈឺក្បាល..
" ប៉ានិងប្រពន្ធ! សុំអង្វរឈប់ឈ្លោះទៅ " JK ឃើញបែបនេះលោកចនក៏បែរមុខចេញហើយក៏ងាកមកអង្គុយស្រួលបួលវិញមិនចង់ឈ្លោះច្រើនទៀតក៏ស្ដាប់តាមកូនទៅ
" អួយយ..លើកនេះវៃលើកក្រោយប៉ាក្មេកនឹងសម្លាប់ចោលហើយមើលទៅ! ឃោឃៅណាស់ " Tae សម្លឹងមុខនាយក្រាស់ហើយក៏និយាយឡើងដោយការបារម្ភលាយឡំជាមួយទឹកមុខសោកសៅដែរដូចអាណិតណាស់ចឹងតែនិយាយនេះចង់ថាឲ្យលោកចនថែមទៀតទេ
TO BE CONTINUED...
>< PICH ><
KAMU SEDANG MEMBACA
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Aksiប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20
PART 16 : ឃោឃៅណាស់!
Mulai dari awal
