PART 16 : ឃោឃៅណាស់!

Start from the beginning
                                        

" ហិៗ...ប្រយ័ត្នលានភ្នែក! ប៊ែក.. " Tae និយាយបន្តពីក្រោយមកទៀតដូចជាកំពុងដុតឲ្យនាងក្ដៅនិងខឹងថែមចឹងសម្ដីជុងហ្គុកនាងមិនសូវជាឈឺប៉ុន្មានទេឈឺជាងគឺដោយ សារអ្នកថែមនឹងម៉ងពូកែណាស់អាខាងឌឺផ្គើនអីនឹងទុកចិត្តលើថេយ៍ចុះមិនឲ្យខកបំណងឡើយ ><

" កុំទាន់អង្គុយ! ទៅយកទឹកឲ្យយើងមួយកែវមក " Tae ពេលដែលឃើញនាងរៀបនឹងអង្គុយនាយតូចក៏ឃាត់មុន ដើម្បីបានប្រើនាងទៀត..

" មានជើងក៏ទៅយកខ្លួនឯងទៅ " Lily

" លោកប្ដីហា៎...នាងមិនទៅយកទឹកឲ្យអូនទេ! នាងចិត្តខ្មៅ ណាស់បងជួយប្រើនាងតិចទៅ " Tae ដោយសារតែនាងមិនព្រមស្ដាប់ទើបនាយតូចត្រូវបែរមកញិញក់ដាក់នាយផង អង្រួនដៃតិចៗបែបចង់ឲ្យនាយចាត់ការឲ្យគេ

" Lilyជួយទៅយកទឹកឲ្យថេយ៍តិចទៅណា..នាងមិនចិត្ត ចង្អៀតទេណ៎ " JK ដោយសារតែនាយមកនិយាយសុំនាង ទៅហើយទើបសម្រេចចិត្តទៅយកមកឲ្យដើម្បីមិនចង់ឲ្យ នាយមើលមកគេថាជាមនុស្សគ្មានចិត្តអីបែបនេះប្រុសប្រើ ទៅលឿនណាស់ ><
បន្ទាប់មកLilyក៏បានដើរមកវិញដោយមានកែវទឹកជាប់មក ជាមួយដែលដើរសម្ដៅមករកនាយក្រាស់ហើយក៏ហុចទៅ ឲ្យថេយ៍ទាំងមុខក្រញូវតែដោយសារមិនបានប្រយ័ត្នក៏...

** ប្រាវ ** សម្លេងកែវទឹកក៏ធ្លាក់ចុះពីដៃតូចៗរបស់Lily ទៅក្រោមធ្វើឲ្យអ្នកនៅក្បែរៗនោះងាកមកមើលព្រមគ្នាតែ ម្ដងចង់ដឹងថាមានអ្វីកើតឡើងទៅបានកាន់ឲ្យធ្លាក់បែបនេះ

" ខ្ញុំសុំទោស! របូតដៃ " Lily ប្រញាប់រហ័សនិយាយទៅកាន់នាយក្រាស់ព្រោះថាទឹកនោះធ្លាក់ទៅលើនាយឡើងសើមខោអស់ហើយ..

" នាងមានចេតនាច្បាស់ណាស់! លោកប្ដីបើអូននៅអង្គុយ ត្រង់នេះប្រាកដជាត្រូវអូនហើយ.. " Tae និយាយពេបមាត់ ដាក់នាយហើយក៏កំពុងតែចោទទៅលើនាងដែលឈរសម្លក់ថេយ៍ថ្លែងៗដោយសារខឹងខ្លាំងពេកតែនាយតូចនៅបន្តប្រើទឹកមុខបែបគួរឲ្យអាណិតឲ្យនាយបានឃើញថានាងម្នាក់នឹងមានចេតនាពិតមែន...

" គ្រាន់តែរឿងប៉ុន្នឹងសោះនាងធ្វើដល់ថ្នាក់នេះ? " JK

" បងគុក..ខ្ញុំមិនបានចង់ធ្វើបែបនេះទេ! មិនដូចអ្វីដែលវានិយាយនោះទេវាចោទខ្ញុំបងត្រូវតែជឿខ្ញុំណា " Lily និយាយប្រកែកឲ្យយ៉ាងណានាយជឿជាក់លើនាងឲ្យបាន មិនមែនចេះតែមកចោទចឹងទេមិនសមសោះឡើយ

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now