PART 15 : អៀន?

Bắt đầu từ đầu
                                        

" លោកទៅដែលមែនទេ " Tae

" មែនហើយ! បងប្រុសអ្នកម៉ាក់ក៏ទៅដែល.. " JK គ្មានអ្នកណាមិនទៅនោះទេគឺទៅទាំងអស់នឹង

" ចុះខ្ញុំ? លោកឲ្យទៅជាមួយដែលទេ " Tae សម្លឹងមុខ នាយម៉ក់ៗបែបចង់ទាមទារទៅដែលហើយបានចេញចរឹក ក្មេងញិញក់ដាក់គេបែបនេះនោះ..

" ទៅបានតើ! កម្មវិធីចាប់ផ្ដើមនៅយប់នេះតែងខ្លួនឲ្យស្អាត ផងឲ្យសមជាប្រពន្ធយើង " JK

" លោកជួយរើសឲ្យតិចទៅ..ខ្ញុំមិនដឹងតែងបែបណានោះទេ ពិបាកណាស់ " Tae មកពីនាយតូចមិនដែលចូលពិធីធំៗ បែបនេះពីមុនមកទើបមិនដឹងត្រូវស្លៀកពាក់បែបណា ដើម្បីចូលរួមនោះទេមានតែឲ្យនាយជួយរើសឲ្យ...

[ ... ]

ពេលយប់បានមកដល់អ្នកផ្ទះក៏បានរៀបចំរួចរាល់អស់ហើយ នៅឡើយតែពីរនាក់នោះទេដែលនៅមិនទាន់ឃើញចុះមក ទៀតឲ្យប៉ាម៉ាក់របស់គេនៅអង្គុយចាំទៅកើតដែល..

< បន្ទប់គេង >

" អួយយ..ពិបាកណាស់លោក! ករអាវនេះតឹងពេកហើយ " Tae នៅឈររអ៊ូនៅឡើយទេវាតឹងណាស់ពិបាកក្នុងការដក ដង្ហើមណាស់ឲ្យពាក់ចឹងបានយ៉ាងម៉េចទៅ..

" រឿងច្រើន! មោះ..យើងមើលឲ្យ " JK ចាប់ទាញដៃនាយតូចឲ្យមកជិតគេហើយក៏ជួយសារេឲ្យយ៉ាងត្រឹមត្រូវទៀត តែក៏បានធ្វើឲ្យនាយតូចនេះភ្លឹកនឹងមុខសង្ហាររបស់នាយ ពេលមកជិតបែបនេះទៅសង្ហារណាស់មិនដឹងថាញាំស្អីទេ សង្ហារស្អីក៏សង្ហារយ៉ាងនឹងលោកអើយអាប្រុសឆ្កួត ><

" រួចហើយ! ថ្ងៃនេះឯងស្អាតណាស់ " JK និយាយសរសើរ នាយតូចទាំងញញឹម ។ មែនហើយថេយ៍ស្អាតមែនពេល ស្លៀកពាក់បែបនេះទៅពិតជាស្អាតណាស់ធ្វើឲ្យនាយមើល ឡើងភ្លឹកទៅហើយ..នាយតូចគ្រាន់តែញញឹមតបវិញហើយ ក៏ប្រុងដើរចេញតែក៏...

" អាយយ... " Tae ស្រែកឡើងនៅពេលខ្លួនបិះនឹងដួលទៅហើយមកពីទាក់ជើងនឹងហើយដើរមិនប្រយ័ត្នសោះតែ ក៏បាននាយជួយទ្រគេដូចគ្នាហើយពេលនេះក៏ដួលនៅលើ គ្នាទៀតធ្វើឲ្យកែវភ្នែកទាំងគូសម្លឹងគ្នាទៅវិញទៅមកមុខរបស់ពួកគេគឺនៅជិតគ្នាខ្លាំងមែនទែនសឹងតែប៉ះគ្នាទៅ ហើយសល់តែបន្តិចទៀតទេ >< ពួកគេស្ងាត់មាត់ទាំងពីរ ពេលនេះបេះដូងក៏លោតឡើងញាប់ៗទៀត..

" សុំទោសផង " Tae ក្រោយពីភ្ញាក់ពីភ្លឹកហើយនាយតូចក៏ ប្រញាប់ក្រោកចេញពីនាយក្រាស់យ៉ាងលឿនបើនៅយូរ ទៀតខ្លាចថាគេទប់អារម្មណ៏អៀននេះមិនបានទៀត

" ម៉េចក៏មុខក្រហមម្លេះហាស៎ " JK

" គ្ម..គ្មានអីទេ! តោះ " Tae ក្រវីក្បាលប្រកែកជាមួយនាយ យ៉ាងលឿនថាមិនអីតែតាមពិតគេអៀននឹងនាយសឹងស្លាប់ ហើយមកសរសើរនៅមកដួលលើគ្នាទៀតមិនអៀនដូច ចម្លែកហើយ ><

" អៀន? " JK អោនទៅជិតមុខនាយតូចហើយក៏សួរទាំង ញញឹមច្រឡើមដាក់នាយតូចថែមទៀតគេចង់ញ៉ោះលេង ប៉ុណ្ណោះទេ..

" ឆ្កួត! អត់ទេ..យើងទៅៗ " Tae និយាយហើយក៏គេចចេញពីនាយរួចក៏ចុះមកខាងក្រោមមុននាយបាត់ឯJKក៏ឈរ សើចនឹងចរឹកអឹមអៀមរបស់នាយតូចម្នាក់នេះចេះមកអៀន គេទៅកើតដែលរាល់ដងមិនអីផងនឹងហាស៎លើកនេះបែរជា មកអៀនឯណាវិញ ><


TO BE CONTINUED...
>< PICH ><

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Nơi câu chuyện tồn tại. Hãy khám phá bây giờ