" សុំការងារច្រើនជាងនឹងមែនទេ? អួយ..ធ្វើប៉ុន្នឹងមិនគ្រប់ មែនទេបានសុំថែម " Tae និយាយផ្សេងទាំងដែលនាយក៏ ស្ដាប់យល់ហើយថានាងសុំបន្ថែមពេលវេលាឲ្យច្រើនជាង នឹងតែនាយតូចធ្វើជាស្ដាប់មិនយល់ក៏ទៅគិតផ្សេងពីនឹង..
" ហឺយយ..ប៉ុន្នឹងក៏បាន! ទៅធ្វើហើយ " Lily ចាប់យករបស់ ទៅធ្វើការដែលនាយតូចបញ្ជាទាំងមុខស្អុយលើកទីមួយ ហើយដែលមានអ្នកមកប្រើនាងបែបនេះ..
" អាយយ..ពុទ្ធោអើយ..ប៉ាក្មេក! មកអង្គុយតាំងពីពេលណា ខ្ញុំស្មានតែខ្មោចយាមផ្ទះតើ " Tae ភ្ញាក់ឡើងដោយសារ មិញនឹងគេមិនបានឃើញគាត់នោះទេហើយមកតាំងពីកាល មិនឲ្យសម្លេងសោះម៉ង..
" នែ! ហឹម..យើងមកអង្គុយយូរហើយ! ភ្នែកខ្វាក់ឬមើលមិនឃើញ " លោកចន និយាយទាំងមិនចង់មើលមុខនាយតូច ឃើញមុខពេលណាខឹងម៉ងហើយមាត់នឹងក៏ពូកែខាងឌឺនឹង ទៀតឃើញហើយខ្នាញ់ម៉ង ><
" មិនបានមើលទេប៉ាក្មេក! គិតថាជាខ្មោចចាស់យាមផ្ទះ " Tae និយាយចេញមកចង់មានរឿងម៉ងហាស៎កូននឹង
" អាក្មេង...ហឺយ! យើងមិនចង់ឈ្លោះជាមួយឯងទេវាអត់ ប្រយោជន៍ " លោកចន
" លោកប៉ាថ្ងៃនឹងខ្មោចចូលឬ? បានមិនចង់ឈ្លោះ " Tae សួរដោយទឹកស្មើបំផុតហើយមុខនឹងឌឺណាស់ឃើញហើយ ចង់តែចាប់ទះទេ ><
" ល្មមៗបានហើយអាក្មេងឆ្កួត! ឈ្លោះជាមួយឯងវាគ្មានបាន សាច់ការស្អីទេ.. " លោកចន
" ចុមយក្សលោកប៉ា! មកឈរអីនៅនឹង..ស្មានតែ.. " JK និយាយមិនទាន់ចប់ផងក៏ត្រូវលោកចនកាត់សម្ដីបាត់ទៅ ហើយដោយសារអីមកពីគាត់ដឹងថាកូនចង់និយាយពីអីនឹង
" ស្មានតែខ្មោចចាស់មែនទេ..ឯងកុំមកឆ្កួតដូចប្រពន្ធឯងពេកបានទេ! ខ្លាចវាឆ្លងពេញផ្ទះ " លោកចន និយាយហើយក៏ដើរចេញបាត់ទុកឲ្យកូនៗឈរក្រវីក្បាលហួសចិត្ត
" ប៉ាលោកខ្មោចចូលហើយ! ថ្ងៃនេះល្អជាងរាល់ដងទៅ ទៀតចម្លែកណាស់ " Tae
" ថ្ងៃនេះគាត់ត្រូវទៅកម្មវិធីដេញថ្លៃមួយប្រហែលជាមិនចង់ មានរឿងច្រើនហើយ " JK មែនហើយថ្ងៃនេះមានគេមក អញ្ជើញគ្រួសាររបស់គេទៅកម្មវិធីដេញថ្លៃមួយអាចមកពី រឿងនេះក៏ថាបានដែលធ្វើឲ្យគាត់មិនចង់ឈ្លោះបើឈ្លោះ អាចទៅមិនកើតព្រោះបញ្ចេញកម្លាំងមកឈ្លោះអស់ហើយ ទៅណាមិនកើតទេអាចនឹងស្ទះខ្យល់នៅនឹងទៀតក៏មិនដឹង ហើយនាយក្រាស់ក៏ត្រូវទៅជាមួយដែល..
YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Actionប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20
PART 15 : អៀន?
Start from the beginning
