ក្តីសុខ

605 43 1
                                        

Part:20

+Night..

<ហឹម~~>រាងតូចស្តើងដែលកំពុងដេកលង់លក់យ៉ាងស្រួលនោះក៏ត្រូវក្រហឹមឡើងតិចៗពេលដែលមានអារម្មណ៍ថាឈឺក្បាលខ្លាំងណាស់ មុននឹងខំស្រវាក្រោកអង្គុយមកទប់ក្បាលតិចៗទាំងភ្នែកមិនទាន់បើកបានពេញលេញអស់ដែល..។

<គេទៅណាហើយ..>ងាកសម្លឹងមើលទៅម្ខាងខ្លួនដែលមុននោះក៏ចាំថាគេនឹងនាយបានដេកលង់លកើទៅជាមួយគ្នាតែពេលភ្នាក់ឡើងក៏បាត់បែបនេះពិតជាមិនគិតមិនបានមែន។

<អួយ~~>Taehyung ត្រូវលើកដៃមកខ្ទប់ក្បាលម្តងទៀតព្រោះតែឈឺ មិនបានទេឈប់គិតសិនមុននឹងងើបមករកថ្នាំលេបនៅនៅផ្ទះបាយ ប្រហែលមកពីដេកយូពេកហើយទើបបានជាឈឺក្បាលបែបនេះ។

បន្ទាប់ពីលេបរួចរាងតូចក៏ទៅងូតទឹកវិញម្តងដើម្បីអោយវាបានស្រឡះមុខមាត់ផង..

20នាទី ក៏ចេញមកវិញជាមួយអាវយឺតធំត្រឹមភ្លៅជាមួយខោរលុងខ្លីមួយ ធម្មតាហើយដែលស្លៀកបែបនេះព្រោះវាក៏ជាចំណូលចិត្តរាងតូចដែលពាក់អាវដែលធំជាងខ្លួនរឺស្តើងពេលយប់ឡើងព្រោះដេកទៅវាស្រួលខ្លួនគេមិនចូលចិត្តបែបហប់ៗពេកទេ។

បន្ទាប់ពីរៀប់ចំខ្លួនហើយក៏មកធ្វើអីញាំុប្រហែលជាមីទៀតហើយ ព្រោះគ្នានអ្នកធ្វើអោយត្រូវញាំុចឹងហើយ ហើយក៏យប់ទៀតទើបខ្ជិលធ្វើព្រោះតែឃ្លានមានតែមីទេទើបលឿនឆាប់បានញាំុ។

ម៉ោង9:00នាទី..

<នៅមិនឃើញមកទៀត តិចគេមិនមកទៅ>Taehyung ដែលអង្គុយលើសាឡុងកាន់តេលេចុចបុសិ៍នេះបុសិ៍នោះមិនដឹងជាមើលស្អីទេឯមាត់វិញគិតតែពេលរអ៊ូម្នាក់ឯងមិនដឹងនិយាយអីខ្លះទេចិញ្ចើមវិញចង់ជាប់គ្នារហូត ឯភ្នែកវិញងាកទៅមើលទ្វារហូត។

<អេ..នេះមិចក៏ត្រូវអង្គុយចាំគេវិញ>សួរខ្លួនឯងពេលដែលពើងខ្លួនបន្តិចពេលដែកភ្ញាក់ខ្លួនឯងបន្តិច មែនហើយមិចក៏ត្រូវមកអង្គុយចាំវិញមិនដឹងជាស្អីនឹងគ្នាផង។

<ហឺុយ..ទៅដេកល្អជាងស្អែកត្រូវទៅសាលា>បោះតេលេទៅលើពូកងើបឡើងរៀបនឹងដើរទៅបន្ទប់ហើយតែក៏ត្រូវឮសំម្លេងគោះទ្វា មិនដឹងអ្នកទេ  ចង់ទៅបើកភ្លាមណាស់តែខ្លាចដូចជាព្រឹកមិញអញ្ចឹងតើអោយគេធ្វើយ៉ាងមិចនេះក៏យប់ហើយប្រាកដជាជាមានអ្នកដេកលក់អស់ហើយមិចនឹងមានអ្នកជួយបើអញ្ចឹង។

🌻💕Love For You🌻💕حيث تعيش القصص. اكتشف الآن