ក្តីសុខរបស់ពួកគេ!!

720 62 3
                                        

Part:13

Taehyung ដែលរត់ចេញមកពីក្លឹបក៏ប្រញាប់ហៅtaxiត្រឡប់ទៅវិញពេលនេះគេមិនចង់អោយអ្នកណាដឹងថាគេទន់ជ្រាយនៅពេលនេះឡើយ ទើបប្រញាប់ប្រញាល់រត់ចេញមកទាំងមានដក់ទឹកថ្លានៅក្នុងក្រឡង់ភ្នែកពេលនេះខ្លួនគេផ្ទាល់កំពុងទប់វាកុំអោយហូមកពេលនេះវាមិនសាកសមទេ។

ពេលដែលរាងតូចរត់ចេញមកជិះឡានចេញទៅទ។បនាងរត់មកតាមក្រោយតែតាមមិនទាន់ទេមិតហតខ្លួនចេញទៅបាត់ហើយ ។

<tae...taehyung ហឺុយ តើធ្វើយ៉ាងមិចទៅ>នាងតូចឈរសម្លឹងឡាននៅខាងមុខដែលបើកចេញទៅធ្វើអោយអោយបាងបារម្មពីមិត្តដែលនៅក្នុងនោះតើគេនឹងគិតអីអាក្រក់រឺអត់។

<ហឺុ..មិនបានទេត្រូវតែតាម>Steliya បម្រុងបកក្រោយទៅរកឡានតែក៏មានរាងមាំដើមកជិតមុននឹងនិយាយ។

<មិនបាច់ទៅទេ ទុកអោយខ្ញុំតាម>ដើរចូលមកមុននឹងនិយាយប្រាប់នាង ព្រោះគេនឹងចេញទៅតាមរាងតូច។

<jungkook ពួកយើងធ្វើត្រូវទេ>សម្លឹងទៅរាងក្រាស់ដែលឈរធ្វើមុខមាំមុននឹងឆ្លើយនឹងនាង។

<ពួកយើងកុំអាលគិតអី ខ្ញុំទៅតាមtae>Jungkook និយាយរួចក៏រត់ចូលទៅក្នុងឡានរបស់ញេមុននឹងជិះបើកទៅតាមឡានដែលទៅឆ្ងាយហើយនោះ..

មិនបាច់ឆ្ងល់មិចក៏ពីនាក់នេះជាអ្នករួមគំនិតគ្នាហើយស្គាល់គ្នានោះ គឺដោយសារjungkookបានណាត់ជួបនាងដើម្បីអោយនាងជួយខ្លួនពីរឿងនេះគេនឹងអោយsteliyaធ្វើយ៉ាងមិចក៏បានអោយតែនាំរាងតូចមកក្លឹបអោយបានហើយគេនឹងបកអាក្រាតធាតុពិតរបស់jeasooអោយរាងតូចឃើញដោយផ្ទាល់ steliyaដោយសាមិនចង់អោយមិត្តខ្លួនត្រូវគេបោកប្រាស់ទៀតទើបព្រមសហការជាមួយនឹងរាងក្រាស់ ហលយដោយសារតែjungkookដឹងថាjeasooឧស្សាហ៍មកក្លឹបហើយលេងស្រីបែបនេះទើបគេអាចធ្វើអោយរាងតូចបានភ្លឺភ្នែកបាន។

បន្ទាប់ពីជិះឡានមកដល់កន្លែងរាងតូចក៏រត់ចុះទៅទាំងមេឃកំពុងតែភ្លៀងមករឹមៗរហូតទៅជាខ្លាំង taehyungមិនគិតច្រើនខំរត់អោយដល់បន្ទប់ខ្លួនទាំងខ្លួនសើម។

ក្រាក~~ក្រឹប~~

<អ្ហឹក..អ្ហឹកៗ>គ្រាន់តែមកដល់បន្ទប់ភ្លាមរាងតូចទាញទ្វាបិទវិញមុននឹងសម្រូតខ្លួនអង្គុយចុះផ្អែកខ្នងនឹងទ្វាអោនមុខចុះលើកដៃអិបជង្គង់មុននឹងយំចេញមកតែម្នាក់ឯងដែលនៅក្នុងបន្ទប់ព្រមទាំងមានភ្លៀងធ្លាក់មកយ៉ាងខ្លាំងៗ។

🌻💕Love For You🌻💕Where stories live. Discover now