PART 14 : ឯងពូកែណាស់

Mulai dari awal
                                        

" បានហើយ! លោកអ៊ំមកពីគេស្អប់ខ្ញុំបានគេចង់ធ្វើបាបខ្ញុំវិញបែបនេះតែខ្ញុំមិនបានខឹងទេខ្ញុំយល់ " Lily និយាយដោយប្រើទឹកមុខគួរឲ្យអាណិតដើម្បីទាញយកចំណាប់អារម្មណ៏ពីលោកចននិងនាយក្រាស់..

" បងគុកហា៎..យប់នេះខ្ញុំនឹងធ្វើម្ហូបឲ្យបងញាំណា " Lily ងាកមកញញឹមដាក់នាយវិញថែមទាំងកៀកដៃទៀតផង នាងចង់ឲ្យនាយមកខ្វល់ពីនាងខ្លះ..

" ហឹម..នាងចេះធ្វើដែលមែនទេ? " JK ញញឹមទាំងមិនសម ហើយក៏សួរនាងវិញមុខចឹងចេះធ្វើម្ហូបដែលនិយាយយកមុខ ទេដឹងនេះ..

" អ្នកនាងចេះម្ហូបមែនទេ? ល្អណាស់..ថ្ងៃនេះខ្ញុំមិនសូវជា ស្រួលខ្លួនទេអ្នកនាងជួយធ្វើជំនួសខ្ញុំផងទៅបានទេ.. " Tae

" តែ...ផ្ទះក៏មានអ្នកបម្រើយើងធ្វើឲ្យតែបងគុកទេ " Lily ប្រកែកលឿនណាស់ប្រាប់ថាចេះតែប្រកែកមិនធ្វើ

" មានតែអ្នកនាងមកនៅផ្ទះគេបែបនេះគួរតែជួយធ្វើម្ហូបខ្លះ មិនគួរណាចាំតែញាំទេ " Tae

" ចឹងឯងគួរតែធ្វើដូចគ្នា! បែបនេះមិនលំអៀង " Lily មានចឹងទៀតគ្រាន់តែធ្វើម្ហូបសោះក៏ខ្លាចលំអៀងដែលមិនដែល ជួបទេប្រហែលតែមួយនឹងទេមើលទៅនោះ ><

" បានតើ! ចេះចុះអ្នកណាធ្វើឆ្ងាញ់ជាងគេនឹងឈ្នះអ្នកនាង ហ៊ានប្រកួតទេ " Tae និយាយទាំងញញឹមជាប់រហូតមិន ប្ដូរគេលើកយកសំណើរនេះមកដើម្បីចង់ឈ្នះនាងនឹងឯង ក៏ចង់ដឹងដែលថានាងពូកែប៉ុណ្ណាទៅ

" ប្រកួតក៏បាន! បើយើងឈ្នះឯងត្រូវតាមបញ្ជាគ្រប់យ៉ាង យល់ព្រមទេ " Lily

" យល់ព្រម! តែបើខ្ញុំឈ្នះវិញនាងត្រូវស្ដាប់តាមខ្ញុំគ្រប់យ៉ាង ទោះខ្ញុំប្រើនាងឲ្យធ្វើអីក៏ដោយក៏នាងគ្មានសិទ្ធប្រកែកនាង ត្រូវតាមខ្ញុំឲ្យគ្រប់មួយថ្ងៃ " Tae

" យល់ព្រម " Lily ឆ្លើយយ៉ាងលឿននាងចង់ឈ្នះនាយតូច ដូចគ្នាចឹងហើយត្រូវតែព្រមតាមចឹងហើយនាងក៏ចេះធ្វើម្ហូប មកច្រើនមុខដែលចាំមើលថានាងនឹងយកឈ្នះនាយតូច បានឬក៏អត់ទៅ ។

" គ្រប់គ្នាជាអ្នកដាក់ពិន្ទុឲ្យ..ហាមខ្សែលើ! ពេលនេះយើង ចាប់ផ្ដើមទៅ " Tae សម្លឹងមុខគ្នាបន្តិចហើយក៏នាំគ្នាទៅ ផ្ទះបាយដើម្បីចាប់ផ្ដើមការប្រកួតមួយនេះហើយក៏មិនទាន់ អាចដឹងមុនបានដែរថាអ្នកណាជាអ្នកឈ្នះនោះគឺមានតែចាំ មើលតែប៉ុណ្ណោះ

[ ... ]

ប្រើពេលមិនយូរនោះទេការធ្វើម្ហូបក៏បានរួចរាល់អស់ពួកគេ បានដួសដាក់ចានដើម្បីរៀបចំឲ្យអ្នកផ្ទះញាំនឹងបានដាក់ពិន្ទុឲ្យពួកគេហើយក៏មិនបានប្រាប់ថាចានមួយណាជារបស់ពួកគេនោះទេគឺលាក់មិនឲ្យដឹងឡើយបើដឹងច្បាស់ណាស់ថា លោកចននឹងលំអៀងជាមិនខាន..

" មានរឿងអីនឹងជុំគ្នាល្អម្លេះ " YG ដើរចូលមកចំពេលដែល គេកំពុងតែញាំអាហារល្មមនាយទើបចេញពីធ្វើការទើបមក ផ្ទះយូរបែបនេះ..

" បងថ្លៃ! ចូលមកអង្គុយសិនទៅហើយមកភ្លក់ម្ហូបពួកយើង នឹងបានដាក់ពិន្ទុ " Tae ចូលទៅអូសដៃនាយមកអង្គុយរកតែនិយាយអីមិនទាន់នាយក៏មិនមាត់ទៀតបានត្រឹមស្ងាត់ នឹងញាំម្ហូបពីរចានដែលនាយតូចដួសមកឲ្យនឹងឯង..
ការភ្លក់ក៏រួចរាល់ហើយដែលនៅតែរកអ្នកឈ្នះនោះទេនាយតូចនិងនាងlilyសម្លក់គ្នារហូត ។

" ពេលនេះក៏ប្រាប់មកថាមួយណាឆ្ងាញ់ជាង " Tae សួរទៅគ្រប់គ្នាដែលនៅអង្គុយទីនេះពួកគេសម្លឹងមុខគ្នាវាពិបាកឆ្លើយណាស់ព្រោះសុទ្ធតែឆ្ងាញ់ដូចគ្នា..

" លោកអ៊ំ! មួយណាឆ្ងាញ់ជាងទៅ " Lily ងាកមកសម្លឹង មុខលោកចនមុនគេហើយគាត់ក៏ចង្អុលទៅចានខាងឆ្វេងដៃ ដោយទឹកមុខស្មើហើយនាងក៏មិនមាត់ដែលព្រោះនិយាយ ហើយថាមិនឲ្យមានប្រតិកម្មនោះទេ..

" លោកប្ដី.. " Tae ងាកមកញញឹមដាក់នាយយ៉ាងស្រស់ ចង់បានចម្លើយនាយក៏ស្ទាក់ស្ទើរដែលតែក៏ឆ្លើយតាមនឹង ទៅព្រោះត្រូវតែមានមួយជាអ្នកឈ្នះ ។ បន្ទាប់មកទៀតក៏ សួរទៅគ្រប់គ្នាផ្សេងៗទៀតចុងក្រោយគឺជីមីនសល់តែគេមួយទេដែលមិនទាន់ប្រាប់នោះ..

" មិត្តសម្លាញ់.. " Tae

" យើងថាមួយនេះ.. " Jimin ចង្អុលបង្ហាញឲ្យនាយតូច បានឃើញហើយគេក៏ញញឹមស្រស់តែម្ដងដូចជាអ្នកឈ្នះ ឯនាងម្នាក់នោះវិញមុខស្អុយតែម្ដងមែនហើយនាងចាញ់ទើបមុខមិនរីកអ្នកឈ្នះញញឹមបិទមាត់មិនជិតទេ.

" ឃើញទេ! ថាយើងពូកែសូម្បីប៉ាក្មេកក៏មិននៅខាងនាង ដែរគួរឲ្យអាណិតណាស់ " Tae និយាយឌឺដងញញឹមញញែមដាក់នាងបែបអ្នកឈ្នះប្រាប់ហើយមែនទេថាគេមិន ចាញ់ងាយៗនោះទេ..

" ថេយ៍ឯងពូកែណាស់ " Jimin

" ហិៗ..កុំភ្លេចការព្រមព្រោងគ្នាណា! ហាមគេចឲ្យសោះ ស្អែកនេះខ្ញុំមានការងារប្រើនាងច្រើនណាស់ " Tae ញាក់ចិញ្ចើមដាក់នាងបន្តិចហើយក៏ញញឹមយ៉ាងសមចិត្តនាងក៏ បានត្រឹមតែខឹងហើយក៏ដើរទៅខាងលើបាត់ទាំងមិនសុខ ចិត្តនេះនាងមកចាញ់ចឹងមែនទេមិនដឹងថាស្អែកនាយតូច ចាត់ការនាងយ៉ាងម៉េចនោះទេ ><

TO BE CONTINUED
>< PICH ><

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Tempat cerita menjadi hidup. Temukan sekarang