ភាគទី ៩

Start from the beginning
                                    

« ចាំថ្ងៃណាទំនេរ Tae មកញ៊ាំបាយទីនេះទៀតមកណា៎ គ្រប់គ្នាស្វាគមន៍ក្មួយជានិច្ច » អ្នកស្រីJeon កាន់ដៃរាងតូចផ្ដែផ្ដាំ ត្បិតគេប្រាប់ថាមិនចង់រៀបការជាមួយកូនប្រុសគាត់ក៏មិនថ្វីដែរព្រោះយ៉ាងហោចណាស់ក៏អាចរាប់អានគ្នាតាមធម្មតា តែគាត់ជឿថាថ្ងៃណាមួយ Jungkook ពិតជាអាចបន្ទន់ចិត្ត Tae បាន ប្រាកដណាស់ ។

« បាទអ៊ីចឹងខ្ញុំទៅសិនហើយ ជម្រាបលា » រាងតូចអោនខ្នងគោរពលាតែមុននឹងចេញទៅក៏ត្រូវអ្នកម៉ាក់ ទាញគេមកអោបបន្តិចទើប Tae ចូលទៅក្នុងឡានឲ្យ Jungkook ជូនត្រឡប់ទៅផ្ទះវិញ ។

_ នៅតាមផ្លូវ Tae បែរមុខទៅមើលអ្វីផ្សេងខាងក្រៅកញ្ចក់ព្រមទាំងគិតដល់អ្នកម៉ាក់របស់ Jungkook ដែលមុននេះមើលថែគេទុកដូចជាកូនម្នាក់ធ្វើឲ្យគេ នឹកដល់កាលពីពេលអ្នកម៉ាក់នៅរស់ក៏មើលថែគេ បែបនេះដែរ គេឯកោរយូរណាស់ហើយទើបតែមានអារម្មណ៍កក់ក្ដៅព្រោះម៉ាក់ Jungkook ជាអ្នកផ្ដល់វាឲ្យគេម្ដងទៀត គេមិនចង់ឲ្យពេលវេលាដើរលឿន យ៉ាងនេះទេតែក៏មិនអាចនៅយូរបានដូចគ្នា គេមិនចង់ឲ្យគាត់គិតថាគេយល់ព្រមរៀបការជាមួយ Jungkook ទាំងដែលគេគ្មានចិត្តស្រឡាញ់នោះឡើយ ។

« នៅគិតរឿងម៉ាក់ខ្ញុំនិយាយមុននេះទៀតហ្អេ៎? » រាងក្រាសចាប់ផ្ដើមសួរឡើងបន្ទាប់ពីស្ងប់ស្ងាត់អស់យ៉ាងយូរធ្វើឲ្យ Tae បែរមុខមកគេភ្លាម ។

« ហេតុអីម៉ាក់លោកគ្រូចង់ឲ្យលោករៀបការជាមួយខ្ញុំម្ល៉េះ? » សំណួរគេស្រាប់តែធ្វើឲ្យ Jungkook ញោចស្នាមញញឹមចេញមក ។

« ញញឹមធ្វើអី? » Tae ចងចិញ្ចើមសួរ ។

« គ្មានអីទេគ្រាន់តែចង់ញញឹម និយាយតាមត្រង់ចុះ ខ្ញុំក៏មិនយល់ដែរថាហេតុអីគាត់មិនឲ្យខ្ញុំរៀបការជាមួយមនុស្សស្រី បែរជាមកឲ្យរៀបការជាមួយអូមេហ្កាដូចឯងទៅវិញ » Jungkook

« សួរមួយ លោកគ្រូជាអាល់ហ្វាហ្អេ៎? » Tae

« បើមែនយ៉ាងម៉េច? » គ្រាន់តែ Jungkook ប្រាប់ដូច្នោះ រាងតូចក៏ស្ងាត់មាត់ហើយខិតខ្លួនពីគេឲ្យឆ្ងាយបំផុតតាមដែលអាចធ្វើបាន ។

« គ្មានស្អីទេ » Tae ឆ្លើយហីៗហើយក៏បែរទៅកញ្ចក់ម្ដងទៀតឯរាងក្រាសមិនសួរនាំតែក៏ឆ្ងល់នឹងឬកពាររបស់គេដែរ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now