ភាគទី ៩

Start from the beginning
                                    

« បើចឹង Tae ញ៊ាំទៅ » រាងតូចមើលមុខគាត់ហើយប៉ាJungkook ព្រមទាំងនាយផងដែរគ្រប់គ្នាញញឹមមកកាន់គេមិនលើកលែងសូម្បីតែអ្នកបម្រើមុននឹងដៃតូចចាប់ស្លាបព្រាដួសអាហារមកញ៊ាំ ។

« យ៉ាងម៉េចដែរឆ្ងាញ់ទេ? » Mrs Jeon ចាំឲ្យគេ ទំពារអស់មួយម៉ាត់ហើយសួរឡើង ឯរាងតូចមិន និយាយគ្រាន់តែងក់ក្បាលធ្វើឲ្យរាងចំណាស់សប្បាយចិត្តទើបញ៊ាំជាក្រោយ ។

« និយាយចឹង Tae រៀនថ្នាក់ទីប៉ុន្មានហើយ Jung? » Mr Jeon

« ទី11បាទ សល់មួយឆមាសទៀតក៏ឡើងថ្នាក់ទី12 ហើយ » Jungkook

« អ៎...នៅយូរទៀតណាស់ចឹងទម្រាំតែបានរៀប ការ គួរឲ្យស្ដាយមែន » Mrs Jeon បញ្ចេញទឹកមុខ សោកស្ដាយធ្វើឲ្យ Tae ស្ដាប់លឺប្រយោគគាត់ភ្លាមក៏ឈ្លក់បាយភ្លាមតែម្ដង ។

« អ្ហឹក...ខឹក...ខឹះ... »

« ក្មួយ Tae កើតអី? » Mrs Jeon ស្លន់ស្លោរជួយគក់ខ្នងផងអីផងឯរាងក្រាសក៏ភ័យមិនស្ទើរដែរ ។

« ឆាប់ចាក់ទឹកមួយកែវមក » អ្នកបម្រើចាក់ទឹកមួយកែវតាមសម្ដី Jungkook មុននឹងហុចឲ្យគេទើប នាយដើរយកទៅឲ្យរាងតូចផឹកតាមសម្រួលអស់កន្លះកែវទើប Tae គ្រាន់បើវិញ ។

« យ៉ាងម៉េចហើយ? » Jungkook សួរទាំងដៃអង្អែលខ្នងនិងក្បាល Tae ខ្លាចមានគ្រោះថ្នាក់អី
មុននេះភ័យសឹងស្លាប់ហើយ ។

« ខ្ញុំ...ខ្ញុំមិនអីទេ » រាងតូចបក់ដៃប្រាប់ជាសញ្ញាទើបគ្រប់គ្នាបានធូរចិត្តវិញ ។

« នេះមកពីអ៊ំនិយាយរឿងរៀបការបាន Tae ឈ្លក់បាយមែនឬអត់? » Mrs Jeon

« ប្រហែលជាចឹងហើយ អ៊ំស្រី!! ខ្ញុំមិនបានចង់រៀបការជាមួយលោកគ្រូ ខ្ញុំមិនបានស្រឡាញ់គាត់ទេ » រាងតូចនិយាយចេញពីចិត្ត រាល់ថ្ងៃស្មុគស្មាញរឿងប៉ា រហូតគ្មានអារម្មណ៍គិតពីរឿងស្នេហាអីអស់នោះទេ យ៉ាងណាមិញពាក្យពិតរបស់គេធ្វើឲ្យគ្រប់គ្នាលឺ ហើយស្រឡាំងកាំងមើលមុខគ្នាភ្លឹះៗទើបJungkook ឃើញបែបនេះក៏ប្រញាប់បង្វែររឿងភ្លាម ។

« ខ្ញុំថាពួកយើងញ៊ាំបាយបន្តទៅ ម្ហូបត្រជាក់អស់ ហើយ » Jungkook

« អឹម ញ៊ាំបាយៗ » លោកប៉ាបន្ទរម្នាក់ទៀតទើបពួកគេនាំគ្នាញ៊ាំបាយបន្តរហូតទាល់តែរួចរាល់ Tae ក៏សុំលាទៅផ្ទះខ្លួនវិញព្រោះមិនទម្លាប់នៅកន្លែងគេយូរពេកទេ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now