ភាគទី ៦

Start from the beginning
                                    

< គ្រាំង!! > Karen ប្រើជើងទាត់ជើងតុរាងតូចមួយ ទំហឹងឲ្យតុវៀចរញ៉េរញ៉ៃធ្វើឲ្យ Tae ដែលកំពុងអង្គុយស្ងៀមសុខៗងាកមុខមករកនាងភ្លាម ឯសិស្សគ្រប់គ្នាក៏ស្ងាត់រង់ចាំមើលពួកគេដែរ ។

« មើលមុខហ្នឹងចង់យ៉ាងម៉េច? ចង់មានរឿងហ្អេ៎? » នាងសួរឌឺដងឲ្យរាងតូចថែមទាំងទះតុផាំងៗបបួលគេ ឲ្យមានរឿងនឹងគ្នាច្បាស់ណាស់ទើប Tae ងើបឈរឡើងទៅទាត់តុរបស់នាងវិញដូចគ្នា ។

< គ្រាំង!! > រាងតូចកាលបើទាត់ហើយក៏ងាកទៅឃើញ Jungkook កំពុងដើរមកល្មមទើបគេចូលទៅអង្គុយកន្លែងខ្លួនឯងវិញធ្វើដូចគ្មានរឿងអីកើតឡើង ។

« អរុណសួស្ដីប្អូនៗ » Karen លឺសម្លេងលោកគ្រូក៏នាំគ្នីគ្នាចូលតុរៀនវិញដោយមិនភ្លេចសម្លក់ Tae ដែលញញឹមឌឺនាងក្នុងនាមជាអ្នកឈ្នះ ។

« ថ្ងៃនេះពួកយើងមកបន្តមេរៀនទៀតតែមុននឹងចូលទៅដល់ចំណុចបន្ទាប់ គ្រូនឹងហៅគ្នាយើងពីរបីនាក់ មកដោះស្រាយលំហាត់ដើម្បីរំលឹកមេរៀនជាមុនសិន » Jungkook និយាយហើយសរសេរលំហាត់ នៅលើក្ដារខៀនមុននឹងបែរមកវិញសម្លឹងទៅគូដណ្ដឹងយកតែម្ដង ។

« Taehyung!! ឆាប់ឡើងមក » រាងតូចពេលលឺឈ្មោះខ្លួនឯងភ្លាមក៏សម្លក់ទៅរាងក្រាសភ្លែត មួយថ្នាក់សិស្សជាង30នាក់មកហៅគេទៅវិញ បែបចង់លេងសើចច្បាស់ណាស់ ។

« Tae ឲ្យលឿនទៅគ្រូហៅហើយ » Jimin តឿន បន្ថែមទើបរាងតូចធ្វើមុខស្អុយហើយងើបដើរទៅក្ដារខៀនដែលមាន Jungkook ឈរញញឹមចាំគេរួចជា ស្រេចរួចហុចហ្វឺតឲ្យ Tae កញ្ឆក់យកទៅប្រើ ។

« ធ្វើឲ្យចេញណា៎អនាគតប្រពន្ធសម្លាញ់ » រាងក្រាសឆ្លៀតឈរខ្សឹបពីក្រោយខ្នងហើយដើរមកឈរ ចំហៀងនៃក្ដារខៀនញញឹមឌឺយកតែមែនទែន
នេះបើគ្មានសិស្សនៅក្នុងថ្នាក់ទេណា៎ Tae នឹងទះ
កំផ្លៀងឲ្យហើមមុខភ្លាមតែម្ដង ។

Skip៚

_ ដល់ម៉ោងចេញលេង សិស្សៗនាំគ្នាទៅញ៊ាំអីអស់ហើយនៅតែ Tae និង Jimin អង្គុយក្នុងថ្នាក់រៀន
ប៉ុណ្ណោះ ។

« អេ៎!! ចុងសប្ដាហ៍នេះហាងនំខេកនៅជិតសាលាគេធ្វើកម្មវិធីបញ្ចុះតម្លៃ ឯងទៅជាមួយយើងទេ? » Jimin

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now