ភាគទី ៦

Start from the beginning
                                    

Skip៚

« នេះទឹកដោះគោសូកូឡារបស់ឯង » Jungkook ហុចវាឲ្យអាល្អិតកាន់ ។

« អរគុណបាទ » Donghae ទទួលទើបរាងក្រាសចូលមកអង្គុយក្បែរលើបង់ក្រោមដើមឈើទល់មុខ អគាររៀនតែម្ដង ។

« នេះមកសាលាជាមួយ Tae មែនទេ? » Jungkook

« បាទ ខ្ញុំទើបតែចូលរៀនម្សិលមិញនេះហើយប៉ាឲ្យមកជាមួយបងប្រុស » Donghae

« អ៎...ប្រហែលជាស្និទ្ធស្នាលនឹងគ្នាហើយមើលទៅ » Jungkook និយាយធ្វើឲ្យ Donghae ទម្លាក់ទឹក មុខចុះ ។

« បងប្រុសអត់ចូលចិត្តខ្ញុំនិងម៉ាក់ទេ » Donghae

« តែអំបាញ់មិញដូចជាឃើញគេហុចអីឲ្យឯងមិនចឹង? » Jungkook

« គឺបងប្រុសឲ្យលេខទូរស័ព្ទគាត់មកខ្ញុំ អូ៎មែនហើយ ខ្ញុំភ្លេចដាក់ឈ្មោះគាត់ទុក » Donghae ក៏ទុកទឹក ដោះគោក្បែរខ្លួនរួចទាញទូរស័ព្ទមកក្រៅរីឯរាងក្រាសក៏ដក.ក អើតចាំមើលលេខទូរស័ព្ទរាងតូច រហូតតែលេខច្រើនខ្ទង់ពេកអ្នកណាទៅចាំបាននោះ? ពិបាកពេក Jungkook ក៏រកនឹកវិធីធ្វើយ៉ាងណាយកលេខទូរស័ព្ទ Tae មកឲ្យបាន ។

« អឺ...ឯងឈ្មោះអីដែរ? » Jungkook

« ខ្ញុំឈ្មោះ Donghae »

« ល្អណាស់ Donghae!! គឺខ្ញុំជាគ្រូរបស់ Tae ណាមួយប៉ាឯងធ្លាប់ផ្ដាំឲ្យខ្ញុំជួយមើលថែបងប្រុសឯង ឲ្យគាត់ តែខ្ញុំគ្មានលេខទូរស័ព្ទប៉ាឯងសោះមិនដឹងគួរទាក់ទងគាត់តាមណាទេ ឯងអាចឲ្យខ្ញុំសុំលេខប៉ាឯងផងបានទេ? » Jungkook និយាយសុំតាមសម្រួលតែក៏លាយកុហកខ្លះដែរ ។

« បាទ » Donghae មិនស្ទាក់ស្ទើរឆ្លើយយល់ព្រមភ្លាមមុននឹងហុចទូរស័ព្ទឲ្យរាងក្រាសយកលេខ Tae ហើយទើបបំបែកផ្លូវគ្នាទៅថ្នាក់រៀងៗខ្លួន តែប៉ុណ្ណេះគេមានឱកាសតាមញ៉ែរាងតូចបានហើយ ទើបតែដឹងថាជាគូដណ្ដឹងក៏ចាប់ផ្ដើមញ៉ែហើយហ្អេ៎? ប្រហែលជាអត្តចរិតរាងតូចគួរឲ្យចាប់អារម្មណ៍សម្រាប់កម្លោះម្នាក់នេះពេកហើយ ។

< គ្រឺង!!! > កណ្ដឹងសាលាបញ្ចេញសម្លេងបញ្ជាក់ថាដល់ម៉ោងចូលរៀនទើបសិស្សគ្រប់គ្នាចូលអង្គុយតាមកន្លែង Tae និង Jimin អង្គុយមើលសៀវភៅជាមួយគ្នា ស្របពេលក្រុមរបស់ Karen ដើរចូលមកក្នុងថ្នាក់យ៉ាងខែងរ៉ែងដូចជើងកាងថែមទាំងសម្លក់ សម្លឹងរាងតូចបែបចង់បង្ករឿងទៀតហើយ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now