" ប្ដី! បើបងមិនចង់ឲ្យអូនពិបាកក៏មកជួយគ្នាទៅ " Tae ចូលអោបដៃនាយហើយក៏និយាយបែបសម្ដីផ្អែមៗដាក់រួច ក៏ប្រុងនឹងអូសនាយមកធ្វើការនេះជាមួយគ្នាហើយតែត្រូវ លោកចនឃាត់..
" មិនបាន! ឯងត្រូវធ្វើម្នាក់ឯង " លោកចន ហាមបែបនេះព្រោះគាត់មិនដែលប្រើកូនប្រុសគាត់សូម្បីម្ដងនេះ ឲ្យមកជួយនាយតូចទៀតគាត់ឈរមើលមិនបាននោះទេ
" ប៉ាក្មេក! ជ្រុលជាប្ដីខ្ញុំមកហើយឲ្យគាត់ជួយទៅនឹងបានឆាប់ហើយមែនទេ " Tae នាយក្រាស់សម្លឹងមុខថេយ៍រួចក៏ ងក់ក្បាលបែបយល់ស្របតាមយ៉ាងចឹងតែលោកចននេះ ណាមិនព្រមដាច់ខាត..
" យើងមិនឲ្យកូនយើងជួយទេ! ឯងត្រូវធ្វើម្នាក់ឯង " លោកចន គិតគាត់រឹងណាស់យល់តែចិត្តខ្លួនឯងរហូតម៉ង
" លោកអ៊ំហា៎..មិនបាច់ឲ្យបងគុកធ្វើទេចាំខ្ញុំជាអ្នកជួយធ្វើក៏ បានដែលចាត់ទុកថាជាការតបសងដែលលោកអ៊ំឲ្យខ្ញុំស្នាក់ នៅទីនេះ " Lily និយាយអះអាងថានាងជាធ្វើការងារមួយ នេះទៅចុះនាងព្រមបែបក៏ព្រោះតែចង់ទាក់ទាញចំណាប់ អារម្មណ៏របស់នាយក្រាស់នឹងឯង..
" អួយ..ល្អដែលហេ៎ស " Tae
" ប្រាកដាជាល្អហើយ! មោះយើងជួយទៅចុះ " Lily និយាយដោយស្នាមញញឹមស្រស់ទៅកាន់នាយតូចរួចក៏មក ជួយគ្នាតែគិតឬថាថេយ៍នឹងមកធ្វើការនេះជាមួយដែលនោះ
" បាទ! នេះលាងទៅ..ខ្ញុំនិងលោកប្ដីចាំមើលណា " Tae និយាយហើយក៏ថយមកក្រោយទាញដៃនាយមកអោបជាប់ ទាំងស្នាមញញឹមស្រស់តែម្ដងលោកចនចង់ហាមដែលតែ មិនកើតLilyញញឹមហើយក៏ធ្វើការមួយនោះទៅទាំងមាន ចិត្តខឹងនឹងនាយតូចជាខ្លាំង..
" ឯងហ៊ានមកប្រើភ្មួយស្រីយើង " លោកចន
" មិនបានប្រើទេប៉ាក្មេក! នាងជាអ្នកចង់ធ្វើខ្លួនឯងទើបខ្ញុំមិន ហ៊ានជំទាស់នឹងណា " Tae អោបដៃនាយជាប់ហើយញញឹមយ៉ាងសមចិត្តគេមិនហត់ច្រើនទេមិនបាច់ពិបាកមក ឈរលាងឡានឲ្យបែកញើសនោះទេ..
" លាងឲ្យស្អាតណាអ្នកនាង! នោះ..ខាងនោះមិនទាន់ ស្អាតទេ " Tae និយាយប្រាប់ផងសើចផងសប្បាយចិត្ត ណាស់លោកអើយបានធ្វើបាបវិញ
[ ... ]
ការងារបានរួចរាល់អស់ហើយLilyឈរដកដង្ហើមទាំងហត់ យ៉ាងខ្លាំងនាងមិនដែលមកធ្វើការអីចឹងៗនោះទេលើកដំបូង ហើយ...
" យ៉ាងម៉េចហើយភ្មួយ " លោកចន ចូលមកមើលនាង ដោយការបារម្ភខ្លាចថានាងខ្យលចាប់អីទៅ
" ហឹម...ហត់ណាស់លោកអ៊ំ! តែខ្ញុំពេញចិត្តនឹងធ្វើ.. " Lily ហត់ហើយនៅធ្វើខ្លួនខ្លាំងទៀតដោយនិយាយនេះចង់ឲ្យ នាយបានលឺថានាងពូកែប៉ុណ្ណាទៅនឹងបានមកចាប់អារម្មណ៏លើនាងខ្លះក៏អស់ចិត្តដែល..
តែមកមើលនាយវិញណាមិនបានស្ដាប់នោះទេគឺនៅកំពុង មើលនាយតូចនេះឯងមិនដឹងជាស្អីទេ
" អួយ..ឈឺណាស់! ផ្លុំតិចៗមើសលោកប្ដី " Tae ដោយសារមានសត្វចូលភ្នែកទើបសុំឲ្យនាយផ្លុំឲ្យណាមួយ ចង់ឌឺនាងម្នាក់នឹងផងឲ្យដឹងថាប្ដីប្រពន្ធគេបារម្ភពីគ្នាណាស់
" មើលៗ..អស់អីហើយណា! សឺត " JK និយាយហើយនៅ មានថើបថ្ងាសនាយតូចទៀតដូចជាកំពុងបញ្ឈឺអ្នកឈរ មើលខ្លាំងណាស់ចឹង..
" ហឺយ..អាយយ...មិនសុខចិត្តៗ... " Lily ស្រែកខ្លាំងៗហើយ នៅទន្រ្ទាំជើងខ្លាំងៗទៀតបែបមិនពេញចិត្តឡើយនាងមិន សុខចិត្តទេមកផ្អែមនៅមុខនាងទាំងដែលនាងហត់ចង់ស្លាប់ ទៅហើយនៅមិនខ្វល់ទៀតបែរជាមកឈរបារម្ភពីគ្នាទៅ វិញគិតទៅពូកែឌឺបញ្ឈឺគេណាស់កូនថេយ៍ ><
TO BE CONTINUED...
YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Actionប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20
PART 13 : មិនសុខចិត្ត
Start from the beginning
