ភាគទី ៤

Start from the beginning
                                    

« អ៎ទៅចុះចឹង ឆាប់មកវិញ » Jungkook

« ចាស » ពួកនាងអោនខ្នងទើបនាំគ្នាទៅឯនាយក៏ ដើរចូលថ្នាក់វិញដោយមិនភ្លេចចោលភ្នែកមើលទៅ រាងតូចដែលអង្គុយធ្វើហីៗ មុខស្មើមិនប្រែ តែកុំភ្លេចថានៅមិនទាន់និយាយគ្នាដាច់ស្រេចកុំចង់រត់គេចពីគេឲ្យសោះ ។

Skip៚

< គ្រឺង... > កណ្ដឹងសាលារោទិ៍សម្លេង សិស្សគ្រប់គ្នានាំគ្នាចេញទៅអស់ឯ Jungkook ក៏រហ័សដើរ តាម Tae ដើម្បីនិយាយគ្នាឲ្យទាល់តែបាន ។

« Taehyung ពួកយើងមានរឿងត្រូវឃ្លាគ្នាសិន » នាយនិយាយឡើងធ្វើឲ្យរាងតូចគៀសអណ្ដាតទល់ថ្ពាល់ទាំងធុញទ្រាន់ ។

« ចឹងយើងទៅមុនហើយ ជម្រាបលាលោកគ្រូ » Jimin យល់ការណ៍ទើបទៅមុនឯ Jungkook ក៏ដើរ មកឈរទល់មុខរាងតូច ។

« ហេតុអីចាំឲ្យតែគ្រូហៅមុនរហូតចឹង? » ព្រោះម្សិលមិញក៏ចឹង ព្រឹកមិញនេះក៏ចឹង អំបាញ់មិញក៏ចឹង ទៀត Jungkook តែងតែជាអ្នកហៅមុនរហូតទាំងដែល Tae មិនខ្វល់ពីគេសោះ ។

« ព្រោះខ្ញុំមិនចង់និយាយជាមួយលោកគ្រូ ប៉ុណ្ណឹងឃ្លាទេ? » រាងតូចនិយាយហើយក៏ដើរបុកដៃរាងក្រាសធ្វើឲ្យ Jungkook នឹកអស់សំណើចកាន់តែ ចង់ឈ្នះក្មេងសម្ដីបានម្នាក់នេះរឹតតែខ្លាំងហើយ ។

« អួយ៎!! » Tae លាន់មាត់ពេល Jungkook ស្រាប់តែទាញដៃគេទីណាត់ទីណែងទៅក្បែរអាគារស្ងាត់គ្មានមនុស្សមុននឹងរុញគេទៅផ្អឹបខ្នងនឹងជញ្ជាំងឯដៃធំៗទាំងពីរក៏ឃាំងនៅសងខាងក្បាលរាងតូចមិន
អនុញ្ញាតឲ្យទៅណាបានឡើយ ។

« លោកគ្រូចង់លេងស្អី? ខ្ញុំគ្មានពេលកំដរលោកទេ » Tae បម្រុងនឹងចេញតែរាងក្រាសឃាំងជាប់ ។

« ខ្ញុំ!! ជាគ្រូ មានសិទ្ធិនិយាយណែនាំប្រដៅកូន សិស្សដូចជាឯងបានដូចនេះឯងមិនគួរប្រើសម្ដីមិនល្អមកលើខ្ញុំទេ នៅផ្ទះប៉ាម៉ាក់មិនបង្រៀនពីរបៀប និយាយស្ដីជាមួយមនុស្សចាស់ទេហ្អេ៎? » ប្រយោគចុងក្រោយរបស់នាយធ្វើឲ្យ Tae អស់សំណើចឡើងមក អស់សំណើចដែលគេនិយាយត្រូវ ប៉ា? ម៉ាក់? គេគ្មាននៅសល់អ្នកណាស្រាប់ហើយ ។

« សើចធ្វើអី? កំប្លែងណាស់ហ្អេ៎? » Jungkook សួរទាំងមិនយល់ ក្មេងនេះចម្លែកខុសគេ ពេលនិយាយជាមួយធម្មតាក៏ធ្វើមុខមិនរាប់ញាតិ ពេលប្រដៅក៏សើចគ្មានហេតុផល គេកាន់តែចង់ស្វែងយល់ហើយ ។

« ត្រូវហើយ!! កំប្លែងមែនទែន នេះលោកគ្រូឈប់ធ្វើគ្រូទៅធ្វើអ្នកកំប្លែងវិញល្អទេ? » Tae សួរបកឌឺដងឲ្យរាងក្រាសរឹតតែខឹងហើយ ។

« Kim Taehyung!! » Jungkook

« អូ៎អ្នកគ្រូ!! » លឺរាងតូចហៅអ្នកណានៅក្រោយ ខ្នងទើប Jungkook ងាកមកតាមតែគ្មានឃើញអ្នកណានោះទេ ។

« អូយ៎!! » នាយស្រែកឡើងពេល Tae លើកជង្គង់អុកកូនតូចក្នុងខោមួយទំហឹងរួចឆ្លៀតឱកាសរត់ចេញទៅបណ្ដោយឲ្យ Jungkook ក្ដោបខោទាំងអួលឈឺជាលើកទីពីរ បើមានលើកទីបីណា៎គេស្បថថានឹងប្រដៅក្មេងនេះឲ្យបាក់ស្បាតម្ដងមិនខាន ។

« ល្ងង់ៗបែបហ្នឹងធ្វើស្អីយើងកើតទៅ ឆើស!! » រាងតូចដើរបណ្ដើរលួចដៀលរាងក្រាសបណ្ដើរ ចាញ់បោកគេឲ្យទាល់តែបាន តែដើរសុខៗជើងទាំងគូក៏ឈប់ឆ្ងក់ពេលឃើញ Dun ឈរចាំជាមួយឡាននៅខាងមុខសាលាស្រាប់ថែមទាំងបើកទ្វារឡានចាំរួចស្រេចទៀតផង ។

« អញ្ជើញអ្នកប្រុស » Dun ញញឹមពព្រាយហៅរាងតូចឲ្យចូលឡានតែ Tae ក៏ដើរវៀងទៅផ្លូវផ្សេងធ្វើឲ្យ Dun អស់ជម្រើសមានតែចាប់បង្ខំតាមបញ្ជាលោកម្ចាស់តែម្ដង ។

« ពូDunលែងខ្ញុំ!! ខ្ញុំមិនទៅទេ លែង!! » រាងតូចស្រែកផងវាយខ្នងតៃកុងឡានផង ព្រោះ Dun ចាប់លីគេដាក់លើស្មារដើរមកឡានវិញតែម្ដង ។

« ព្រឹកមិញនេះអ្នកប្រុសសួរខ្ញុំថាចុះបើលោកម្ចាស់ប្រើឲ្យខ្ញុំទៅចាប់ជម្រិតអ្នកណាខ្ញុំទៅឬអត់មែនទេ? » Dun

« ហើយយ៉ាងម៉េច? » Tae

« ចម្លើយរបស់ខ្ញុំនោះគឺ បាទ » Dun និយាយរួច
ដាក់ចៅហ្វាយតូចចុះមុននឹងរុញគេឲ្យអង្គុយក្នុងឡានហើយបិទទ្វារចាក់គន្លឹះភ្លាមមិនឲ្យរត់ប្រសេចប្រសាចទៀតនោះទេ ចំណែក Donghae គាត់បានឲ្យជូនទៅផ្ទះមុនរួចហើយទើបត្រឡប់មកយក Tae វិញ ។

« ពូDun ធ្វើចឹងដាក់ខ្ញុំមិនបានទេណា៎!! ខ្ញុំមិនចង់ ទៅអាការណាត់ស្អីគេនោះទេ ខ្ញុំស្អប់!! » Tae និយាយធ្វើមុខមិនពេញចិត្ត ឲ្យតែណាត់ជាមួយប៉ាគេគឺសុទ្ធតែគួរឲ្យធុញទាំងអស់ហ្នឹង ។

« សាកទៅម្ដងមើលអ្នកប្រុស បើមិនពេញចិត្តទេចាំខ្ញុំជូនអ្នកប្រុសទៅផ្ទះវិញភ្លាម » គាត់ធានាអះអាងធ្វើឲ្យរាងតូចជ្រួញច្រមុះសម្លក់ហើយក៏បែរទៅមើលអ្វីផ្សេងតាមកញ្ចក់ឡានទើប Dun អស់សំណើចរួច បើកឡានជូន Tae ទៅកន្លែងមួយដើម្បីរៀបចំខ្លួនទៅតាមការណាត់ ។

To be continued.....🍒🍞🍤

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now