ភាគទី ៤

Start from the beginning
                                    

« ហ៊ើយ...ទៅណាបាត់ហើយ? » នាយឆ្លេឆ្លារក មនុស្សហើយក៏ដឹងថាគេទៅបាត់ហើយ ទើបវាយថ្ងាសខ្លួនឯងទាំងអស់សំណើច ចេះស្រម៉ៃទាំងថ្ងៃជាមួយក្មេងហ្នឹងទៅកើតដែរ ។

_ Tae ដើរចូលថ្នាក់រៀនវិញក៏ឃើញក្រុម Karen អង្គុុយនិយាយគ្នាព្រមទាំងសម្លក់សម្លឹងរាងតូចទាំងពេញចិត្តដែលគេត្រូវ Jungkook យកទៅដាក់ ទោសជំនួសកំហុសពួកនាង ។

« មុខស្អុយដូចលាមកបែបហ្នឹងសង្ស័យតែត្រូវលោកគ្រូដកពិន្ទុអស់ហើយទេដឹង? ហាសហាសហាស » ពួកនាងនាំគ្នាសើចចំអករាងតូចខ្លាំងៗធ្វើឲ្យ Tae ដែលមុខស្មើស្រាប់នោះក្រឡេកឃើញថង់ម្សៅមី នៅសល់ក៏រើសវាមកមុននឹងលូកវាមួយក្ដាប់ហើយដើរសំដៅទៅរកក្រុម Karen កំពុងរវល់សើច ។

« សប្បាយចិត្តខ្លាំងណាស់ទៅហ្អេ៎? » Tae ញញឹមសួរទើប Karen ងាកមុខមករកគេទាំងឌឺមិនចាញ់គ្នាឡើយ ។

« សប្បាយ...សប្បាយណាស់!! សប្បាយខ្លាំងៗ អួយ៎សប្បាយណាស់ហាសហាស » នាងសើចហារ មាត់ធំៗឌឺដងរាងតូចធ្វើឲ្យ Tae ទ្រាំលែងបានក៏យក ម្សៅក្នុងដៃក្ដាប់បាចទៅលើ Karen ភ្លាម ។

« អឹក...ខឹះ...ជាស្អីហ្នឹងអ្ហាយ៎!!! » នាងទន្រ្ទាំជើង ស្រែកឡើងផ្អើលថ្នាក់ពេលម្សៅចូលភ្នែក ច្រមុះ និងមាត់ពេញៗ គ្នីគ្នាក៏ស្ទុះចូលមើលនាង ។

« Aww សុំទោសផងណា៎ ច្រឡំបាចនឹកស្មានថា Karen ជាពួកប្រែតអត់ឃ្លានទេតើស ហឹម...គួរឲ្យស្ដាយដល់ហើយ » Tae ពេបមាត់ប្រិចភ្នែកធ្វើជាសុំទោសមុននឹងគ្រវីក្បាលហើយបោសដៃដើរចូលទៅកន្លែងអង្គុយខ្លួនឯងឯ Jimin ក៏លួចសើចមិត្តខ្លួនឯង ឃើញស្ងាត់ៗបែបនេះទេតែកុំរករឿងឲ្យសោះមិនចឹង Kim Taehyung លេងមិនដឹងប្រុសស្រីទេ ។

« អ្ហាយ៎ ឯង!! ផ្ញើរទុកសិនចុះ » Karen ចង្អុលមុខ រាងតូចទាំងកំហឹងរួចរត់ទៅបន្ទប់ទឹកដោយមានគ្នីគ្នារត់ទៅតាមស្របផ្លូវ Jungkook ដើរមកថ្នាក់រៀនវិញ ល្មម ។

« ចង់នាំគ្នាទៅណាមិនរៀនទេហ្អេ៎? » Jungkook

« គឺ...គឺពួកខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លែតលោកគ្រូ » ស្រីម្នាក់ឆ្លើយជំនួស Karen ដែលអោនខ្ទប់មុខខ្នងនាងខ្លាចខ្មាសរាងក្រាស ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now