PART 12 : ធ្វើការតាមបញ្ជាប៉ាក្មេក

Start from the beginning
                                        

" ចុះប៉ាមិនមើលទេ? មុខប៉ាជ្រួញហើយ..ស្បែកវិញក៏វាមិន រលោងដូចក្មេងដែល.. " Tae

" នេះឯង... " លោកចន ខឹងពេកប្រុងនឹងហក់ទៅដាល់នាយតូចហើយតើតែលោកស្រីចនឃាត់ហាមទាន់

" ប៉ាកុំខឹងច្រើនពេកអី..ប្រយ័ត្នមុខជ្រួញជាងនឹងណា! បែប នឹងប៉ាលែងសង្ហារហើយ..មែនហើយកុំសម្លក់ខ្ញុំពេកអីខ្លាច ថាប៉ាជ្រុះគ្រាប់ភ្នែកមកទៅមិនមើលលែងឃើញហើយកូនប្រសារម្នាក់នេះបារម្ភណាប៉ាក្មេក " Tae និយាយដោយទឹកកើតទុក្ខបន្តិចបន្តួចលាយចូលគ្នាដែលធ្វើបែបនេះ ក៏ដឹងថាគេចង់ឌឺគាត់ហើយតែមានដឹងអីថាគាត់នឹងទ្រាំបាន ដូចមុនទៀតតែលើកនេះអត់នោះទេ...

** ឌឹប ** មួយដៃរបស់លោកចនធ្វើឲ្យនាយតូចបែកមាត់ ចេញឈាមមកតែមិនបានដួលនោះទេគេរាងតូចៗមែនតែ មិនខ្សោយឡើយគ្រាន់ដាល់ប៉ុន្នឹងស្ទើរណាស់គេមិននិយាយថាឈឺទេថែមទាំងសើចឌឺលោកចនថែមទៀតរួចក៏ ជូតឈាមដែលជាប់មាត់នោះចេញនិងយកអណ្ដាតទល់ថ្ពាល់របស់គេដោយទឹកមុខស្មើ...

" ជាមនុស្សចាស់ខ្ញុំមិនខឹងទេ..តែប៉ុន្នឹងស្ទើរណាស់ " Tae

" ថេយ៍ហា៎..ឈប់និយាយផ្គើនគាត់ទៅ " Jimin អង្រួនដៃ មិត្តតិចៗបែបហាមមិនឲ្យមាត់ដ៏ពូកែតរបស់គេនេះឈប់តប តទៀតបើមិនចឹងទេបែកផ្ទះហើយមើលទៅ..តែថេយ៍មិន បានខ្វល់នឹងសម្ដីរបស់ជីមីនទេគេនិងលោកចនកំពុងតែ សម្លក់គ្នាបែបចង់សុីសាច់គ្នាទាំងរស់ចឹង...

" លោកអ៊ំចាស៎... " Lily ក្រោយពីបានលឺសម្លេងនាងតូចម្នាក់នេះហើយគ្រប់គ្នាក៏ទៅមើលតាមការហៅឃើញហើយ សែនជ្រេញម៉ងនិយាយពីថាពូកែលាក់ចរឹកណាស់...

" ភ្មួយស្រី? មកមានការអីមែនទេ " លោកចន

" ខ្ញុំមកលេងនឹងណា..ហើយក៏មកសុំលោកអ៊ំស្នាក់នៅទីនេះមួយរយៈសិនបានទេ? ព្រោះប៉ារបស់ខ្ញុំគាត់ទៅ ធ្វើការនៅបរទេសបាត់ហើយ " Lily និយាយបកស្រាយឲ្យ គាត់បានយល់ដោយមានទឹកមុខអង្វរករថែមទៀតបើគាត់ មិនចិត្តទន់ទៀតចម្លែកហើយ..

" បានតើ! អ៊ំមិនថាអ្វីនោះទេ " លោកចន ឆ្លើយយ៉ាងលឿនដោយស្នាមញញឹមតែម្ដងបានចឹងញញឹមរហូតម៉ងប៉ាៗ

" អរគុណណាស់... " Lily ចូលទៅអោបលោកចនដោយ សប្បាយចិត្តហើយក៏មិនភ្លេចដៀងភ្នែកទៅមើលនាយតូច ដែលបែបចង់ឲ្យដឹងថានាងមកនេះមានបំណងអ្វីហើយ..

" ឯង..ថ្ងៃនេះមកផ្ទះយឺតពេលចឹងហើយយើងឲ្យឯងទៅ រៀបចំបន្ទប់ឲ្យភ្មួយLily..ឆាប់ទៅ " លោកចន

" ម៉េចក៏ជាខ្ញុំ? " Tae ចង្អុលមកខ្លួនឯងនេះទៀតហើយអ្នក បម្រើមានម៉េចមិនប្រើទៅឲ្យគេទៅរៀបចំបន្ទប់ឲ្យនាងស្រី នឹងហេ៎សចប់ហើយ...

" ត្រូវហើយជាឯង! ឆាប់ឡើងទៅ.. " លោកចន

" ឯងនៅលេងទីនេះសិនហើយណា..យើងទៅធ្វើការតាម បញ្ជាប៉ាក្មេកសិន " Tae និយាយហើយក៏ដើរចេញទៅទាំងមុខក្រញូវគេមិនចង់ធ្វើនោះទេពិសេសមករៀបចំ បន្ទប់ឲ្យនាងlilyនឹងគេមិនចង់ធ្វើម៉ងដូចគេនឹងមកបម្រើនាង យ៉ាងចឹងមកដេកផ្ទះគេហើយមិនធ្វើខ្លួនឯងទេមកប្រើនាយ ទៅវិញមិនសមសោះ ><

TO BE CONTINUED...

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now