" ចេញទៅក្រៅ? ឯងមិនគិតជួយធ្វើការនៅផ្ទះខ្លះទេហេ៎ស គិតថាជាប្រពន្ធកូនយើងហើយឯងចង់ដេកសុីឬយ៉ាងម៉េច " លោកចន ថាឲ្យម៉ាត់ៗទាំងព្រឹកតែម្ដងមនុស្សមិនដែលបាន ចេញទៅណាផងនឹងហាស៎ចេញម្ដងស្ដីឲ្យយកម៉ង
" តែខ្ញុំមានណាត់ជាមួយមិត្ត..ចាំមកវិញចាំប្រើបានទេ " Tae និយាយដោយរក្សាទឹកមុខដដែល
" បងឲ្យកូនទៅចុះ..ចាំមកវិញចាំនិយាយទៀត " លោកស្រីចនជួយនិយាយឲ្យបើមិនចឹងទេប្រហែលមិនបានទៅទេ នៅតែប្រកែកគ្នានឹងហើយ
" បាន! ទៅចុះ.. " លោកចន ងក់ក្បាលតិចៗអនុញ្ញាតឲ្យនាយចេញបានហើយនាយតូចក៏មិនបាននិយាយអ្វីច្រើនទេ ក៏ចេញទៅបាត់តែម្ដងព្រោះគេមានណាត់ជាមួយជីមីនផង មិនចង់ឲ្យគេចាំយូរនោះទេ...
[ ... ]
ប្រហែលជាថ្ងៃត្រង់បន្តិចទើបនាយតូចត្រឡប់មកវិញជាមួយនឹងជីមីនតែម្ដងដោយសារគេសុំមកជាមួយដែលមក ពីចង់ដឹងថានាយតូចអាចនៅបានយ៉ាងម៉េចបើលឺតែមាន រឿងរហូតចឹងនោះ..
" ស្មាលនឹងហើយទើបមកវិញ..ឯងជាស្អីទៅបានដើរបាត់ៗ ពីផ្ទះបែបនេះ! ទៅតាំងពីព្រឹកមកវិញពេលថ្ងៃត្រង់... " លោកចន និយាយឡើងដោយសម្លឹងមកនាយតូចទាំងគាត់ នៅអង្គុយនៅលើសាឡុងនៅឡើយថេយ៍ខាំមាត់ទ្រាំនឹង គាត់ណាស់មកដល់ភ្លាមក៏ស្ដីឲ្យភ្លែតនៅមុខមិត្តគេទៀតមិន ទុកមុខឲ្យគេសោះហើយ...
" ហឹម...មកលឿនអស់ត្រឹមនឹងហើយនៅខុសទៀតដឹងចឹង នៅឲ្យដល់យប់ក្រៅម៉ង " Tae និយាយទាំងដកដង្ហើមធំៗ ធុញណាស់មែនតើស្ដីឲ្យរហូតខុសមិនចេះត្រូវសោះ..
" ឯងផ្គើនយើងហេ៎ស " លោកចន
" មិនបានផ្គើនផង..គ្រាន់និយាយចោលនឹងប៉ាចុកចាប់មែនទេបានស្ដាប់ចោលត្រចៀក " Tae និយាយទាំងមិនខ្លាច នឹងទឹកមុខរបស់គាត់នោះទេទាំងដែលជីមីនឃើញហើយក៏ ខ្លាចមិនហ៊ានសម្លឹងផង...
" ឯង..គាត់ចាស់ហើយណាកុំនិយាយចឹងអី " Jimin កេះគ្នាតិចៗហើយនិយាយបែបហាមកុំឲ្យតមាត់ទៀតតែក៏អាចឲ្យ គាត់លឺបានដែល...
" ឯងថាអ្នកណាចាស់ហាស៎? ភ្នែកខូចឬយ៉ាងម៉េចបាន មើលឃើញចាស់ " លោកចន និយាយពីថាគាត់ជឿជាក់ សន្លប់ម៉ងហាស៎គេថាចាស់ក៏ខុសដែលលោកអើយ
YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Actionប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20
PART 12 : ធ្វើការតាមបញ្ជាប៉ាក្មេក
Start from the beginning
