PART 12 : ធ្វើការតាមបញ្ជាប៉ាក្មេក

Start from the beginning
                                        

" បងមកដល់មិញនឹងឯង! ហើយចុះម្នាក់នេះជាអ្នកណា " YG ឆ្លើយតបទាំងញញឹមហើយក៏បានងាកទៅសម្លឹងនាយ តូចវិញដោយសារតែគេមិនដែលឃើញនឹងណាទើបសួរចង់ដឹងនឹងបានងាយស្រួលនិយាយជាមួយ..

" អរ~ ជាប្រពន្ធខ្ញុំ " JK ដំបូងថាមិនប្រាប់ចឹងទេតែមិនដឹង ថាគួរនិយាយបែបណាទើបប្រាប់ចឹងតែម្ដងទៅណាមួយ ខ្លាចថាបងប្រុសគេយករឿងនឹងទៅប្រាប់ប៉ាម៉ាក់គេចប់មិន ខាននោះទេ..

[ ... ]

#ថ្ងៃថ្មី
ព្រឹកព្រលឹមនាយក្រាស់បានក្រោកពីព្រឹកដើម្បីរៀបចំខ្លួន ទៅធ្វើការនាយតូចក៏បានងើបមករៀបចំខ្លួនដូចគ្នាថ្ងៃនេះគេ បានសុំនាយរួចហើយថាចង់ទៅរកជីមីននៅផ្ទះផ្ទាល់ហើយ គេមិនបានឲ្យនាយជូនទៅនោះទេព្រោះមិនចង់រំខាន...

" ថ្ងៃនេះសង្ឃឹមថានឹងគ្មានរឿងឈ្លោះទៀតចុះណា " JK ងាកមកនិយាយជាមួយនាយតូចមុនសិនគេខ្លាចថាមានអ្វីកើតឡើងទៀតទេព្រោះថ្ងៃនេះប៉ារបស់គេមិនបានចេញ ទៅណាផងចឹងហើយគាត់អាចមានពេលច្រើនសម្រាប់រក វិធីធ្វើបាបនាយតូចទៀតហើយ..

" សង្ឃឹមថាចឹងដូចគ្នា! មិនដឹងប៉ារបស់លោកនឹងមានគំនិត ស្អីទៀតផង " Tae

" យ៉ាងណាឯងកុំទៅញ៉ោះគាត់ឲ្យខឹងទៅបានហើយ " JK ផ្ដាំបែបនេះដោយសារតែនាយឃើញថាថេយ៍ចូលចិត្តលេង ញ៉ោះគាត់ខ្លាំងណាស់បែបនេះហើយបានមានរឿងឈ្លោះ

" ហឹម..ដឹងហើយ " Tae ងក់ក្បាលតិចៗដាក់នាយទាំងញញឹមខ្ចឹបបញ្ជាក់ថាគេនឹងមិនធ្វើចឹងនោះទេអាចជឿជាក់ បានតែគិតឬថាថេយ៍អាចទ្រាំបានបើលោកចនមករករឿង គេនោះក៏នឹងមានរឿងដដែលនឹង >< និយាយគ្នាដឹងរឿង នាយក៏បានបើកទ្វាចេញទៅមុនបាត់ដោយសារតែប្រញាប់
ពេកចំណែកឯថេយ៍វិញក្រោយពីនាយចេញទៅផុតហើយ គេក៏ចុះទៅម្ដងដោយទឹកមុខរីករាយខុសពីធម្មតា..

" ឯងចង់ទៅណា " លោកចន សួរឡើងពេលឃើញនាយ បោះជំហានចេញទៅខាងក្រៅដោយមិនមកសុំមួយម៉ាត់

" ទៅខាងក្រៅនឹងហើយប៉ាក្មេក " Tae ងាកមកឆ្លើយទាំង ញញឹមជាប់ដាក់គាត់ថ្ងៃនេះគេមិនចង់ឈ្លោះទេទើបមក និយាយផ្អែមៗដាក់គាត់វិញម្ដង..

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now