ភាគទី ៣

Start from the beginning
                                    

« ខ្ញុំទៅសាលាហើយ » Donghae អោនលា មនុស្សចាស់ទាំងពីរហើយដើរមកឡានតាមពី ក្រោយបងប្រុស គ្រាន់តែDunបើកទ្វារឲ្យចូល គេក៏ជួបនឹងកែវភ្នែកកាចៗរបស់បងប្រុសធ្វើឲ្យខ្លាចមិន ហ៊ានចូលនោះទេ ។

« ឆាប់ចូលទៅអ្នកប្រុសតូច » Dun តឿនធ្វើឲ្យTae ខិតទៅម្ខាងរួចទាញទូរស័ព្ទមកចុចទើប Donghae ដើរចូលទៅហើយអោបកាតាបអង្គុយយ៉ាងស្ងៀមខ្លាចធ្វើឲ្យបងប្រុសខឹង ។

« ពូDun!! ពេលថ្ងៃត្រង់ទៅទទួលតែគេបានហើយ មិនបាច់ចាំខ្ញុំទេ » Tae ប្រាប់ទាំងដៃចុចទូរស័ព្ទមិនឈប់ ។

« តែលោកម្ចាស់ថាថ្ងៃនេះត្រូវតែនាំអ្នកប្រុសទៅ តាមការណាត់ឲ្យបាន អ្នកប្រុសកុំរត់គេចទៀតអីណា៎ » Dun

« គាត់ឲ្យធ្វើអីពូក៏ធ្វើ ចុះបើគាត់ប្រើឲ្យពូទៅចាប់ជម្រិតអ្នកណាពូក៏ទៅដែរចឹងហ្អេ៎? » Tae និយាយទាំងទឹកមុខធុញទ្រាន់និងមិនពេញចិត្តមកជាមួយគ្នាធ្វើឲ្យ Dun មិនហ៊ាននិយាយអីតទៀត ជាពិសេសគឺ Donghae ពេលឃើញ Tae និយាយស្ដីបែបនេះ គេកាន់តែខ្លាចលើសដើមមុននឹងខិតឲ្យឆ្ងាយពីបង ប្រុសទៅទ្វារឡានសឹងតែធ្លាក់ពីឡានជ្រុះតាមផ្លូវទៅ ហើយ ។

< ងុឺត!! > រថយន្តបានមកដល់ខាងមុខសាលា Tae ក៏បើកទ្វារដើរចុះមកចោល Donghae ដែលដើរ យឺតៗតាមក្រោយទាំងមិនដឹងថាថ្នាក់ខ្លួនឯងនៅឯណានោះទេ ធ្វើឲ្យរាងតូចចាប់អារម្មណ៍ដឹងមុននឹង បែរខ្នងមករកគេ ។

« ឯងរៀនអគារមួយណា? » Tae

« ខ្ញុំ...ខ្ញុំអត់ដឹងទេបងប្រុស » អាល្អិតគ្រវីក្បាល តាមនិស្ស័យមនុស្សពូកែខ្លាចអ្នកដទៃ ណាមួយគេ មិនដែលមានមិត្តទេគិតតែពីរៀនរហូត ។

« ឯណាកាត? » លឺរាងតូចសួរទើប Donghae ទាញកាតពីក្នុងកាតាបឲ្យ ។

« នៅជិតអគារយើងតើស ដើរតាមមក » Tae
សម្លក់បន្តិចទើបនាំផ្លូវគេ ដែលជួយនាំទៅនេះមិន មែនរាប់ជាប្អូនទេតែគេមិនមែនជាមនុស្សអត់ចិត្តដែលឃើញមនុស្សល្ងង់ហើយធ្វើជាមិនខ្វល់នោះទេ។

« បាទ...បាទ...ខ្ញុំដឹងហើយម៉ាក់ ជម្រាបលា » Jungkook ដែលកំពុងដើរបណ្ដើរនិយាយទូរស័ព្ទ បណ្ដើរ ម្សិលមិញជាលោកប៉ាហើយថ្ងៃនេះក៏ជាអ្នក ម៉ាក់ម្ដងតឿនឲ្យទៅជួបគូណាត់មិនលោះថ្ងៃសោះ ព្រោះពេលនេះនាយអាយុ24ឆ្នាំទៅហើយទើបពួកគាត់ត្រូវបង្ខំដើម្បីឲ្យឆាប់មានចៅពរនឹងគេ ។ ពេលដើរសុខៗក៏ក្រឡេកឃើញ Tae ទើបនាយទុកទូរស័ព្ទរួចដើរទៅរក ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now