PART 11 : ប៉ាគ្មានសិទ្ធមកធ្វើបាបប្រពន្ធខ្ញុំទេ

Start from the beginning
                                        

" ហឹកៗ..ប៉ាឯងរួមគ្នាជាមួយនាងលីលីស្អីគេនោះមកធ្វើបាប យើង! ហឹក.. " Tae

" គាត់ធ្វើអីឯងទៅ " JK

" គឺ..គ្មានធ្វើអីច្រើនទេ! គ្រាន់តែយកទឹកមកជះយើងឲ្យសើមពេញខ្លួនប៉ុន្នឹងហើយមានទាក់ជើងឲ្យយើងដួលនិង មកវាយយើងទៀត.. " Tae និយាយទូពិតទៅនាយទាំងអស់មានខ្លះបំភ្លើសការពិតទៀតតែនាយនៅតែជឿមកពី ឃើញនាយតូចយំផងអីផងបើមិនជឿទៀតចប់ហើយ..

" នេះលេងដល់ថ្នាក់នឹងហេ៎ស! វាជ្រុលពេកហើយ " JK ហួសចិត្តមិននឹកស្មានថាប៉ារបស់គេធ្វើបែបនេះចេញមករួច ដូចជាលើសហើយ

" មិនអីទេ! មកពីគាត់ស្អប់យើង..ប៉ុន្នឹងវាតិចទេ " Tae និយាយឡើងលាយឡំជាមួយនឹងទឹកមុខគួរឲ្យអាណិតទៅ ឲ្យនាយបានឃើញនឹងបានអាណិតគេថែមទៀត

" តិចទៀតហេ៎ស? នេះវាលើសហើយទោះស្អប់យ៉ាងណា ក៏មិនត្រូវធ្វើបែបនេះដែល! ចាំយើងទៅនិយាយជាមួយគាត់ ឲ្យដឹងរឿង " JK ថាហើយក៏ងើបចេញទៅខាងក្រោមបាត់ រកតែនាយតូចហាមមិនឈ្នះសោះទើបរត់ទៅតាមដែលចង់ ដឹងថានឹងនិយាយអ្វីគ្នាទៅណ៎..

< តុបាយ >

" ប៉ា! ធ្វើរឿងបែបនេះមិនហួសហេតុពេកទេហេ៎ស " JK ចុះមកដល់ស្រែកដាក់ប៉ាគេយកតែម្ដងមិនគិតសួរនាំស្អីសិន ទេនាយតួចចុះមកតាមបានត្រឹនតែឈរមើលធ្វើមុខគួរឲ្យ អាណិតប៉ុន្នឹងឯង

" យើងធ្វើស្អី " លោកចន មែនហើយគាត់មិនដឹងទេចុះមក ក៏ស្រែកថាឲ្យគាត់យកតែម្ដងហើយ

" ប៉ានាំថេយ៍ចេញទៅក្រៅហើយក៏ធ្វើបាបគេចឹងមែនទេ.. ស្អប់គេតែគួរតែយល់ថាគេជាប្រពន្ធខ្ញុំ " JK

" នេះឯងហ៊ានស្រែកឲ្យយើងដោយសារវាចឹងមែនទេ? ដោយសារវាឯងក៏មកបន្ទោសយើង.. " លោកចន

" ក៏មកពីប៉ា! ហេតុអីទៅលេងធ្វើបាបគ្នាបែបនេះ..បើតាម ធម្មតាៗខ្ញុំមិនថាទេតែនេះលើសហើយគេឡើងស្លូតណា ប៉ាចេះមកធ្វើបាបគេទៅកើត " JK លោកប្ដីចេញមុខមក ការពារប្រពន្ធហើយលោកអើយនិយាយទៅក៏ខ្លាំងដែល ញ៉ែតដាក់លោកចនម៉ងមិនខ្លាចស្អីទេ...

" នេះយើងមិនបានទៅធ្វើស្អីវាទេ..កុំមកស្រែកដាក់យើង " លោកចន ប្រកែកភ្លាមព្រោះគាត់មិនបានធ្វើមែនអ្នកដែល ធ្វើនោះជាLilyទៅវិញទេមកបន្ទោសគាត់បានយ៉ាងម៉េច

" ប៉ាក្មេកមិនបានធ្វើតែប៉ាការពារមនុស្សធ្វើខុស " Tae
ចូលមកបន្ថែមទៀតពីក្រោយលោកចនគ្រឺតណាស់មែនតើ ចូលចិត្តអាថែមនឹងម៉ង ><

" ក៏ឃើញថានាងគ្មានចេតនាមែន " លោកចន

" ហឹកៗ..គ្មានចេតនាហ៊ានជាន់ដៃខ្ញុំហ៊ានទះខ្ញុំប៉ុន្នឹងហើយ ចុះមានចេតនាវិញនោះ..ហឹក " Tae កូនម្ដាយអើយហេតុអី ក៏ពូកែសម្ដែងយ៉ាងនេះឡើងឲ្យឪកូនគេប្រកែកគ្នាហើយ

" ឃើញទេ! ប៉ានិងនាងរួមដៃគ្នា..លើកក្រោយខ្ញុំមិនឲ្យថេយ៍ទៅណាជាមួយប៉ាទៀតទេ " JK

" ឯងការពារវាដល់ម្លឹង? " លោកចន សួរទាំងគ្រឺតខឹងនឹង នាយតូចណាស់មកនិយាយបំភ្លើសការពិតទៅកើតទាំងដែលគាត់មិនបានទះមួយដៃផងនឹងហាស៎ហើយនៅមាន កូនប្រុសមកការពារទៀត ><

" បាទ! គេនៅទីនេះក្នុងនាមជាប្រពន្ធខ្ញុំចឹងហើយខ្ញុំត្រូវតែការពារគេ..ប៉ាគ្មានសិទ្ធមកធ្វើបាបប្រពន្ធខ្ញុំទេ " JK និយាយដោយទឹកស្មើបែបប្រាកដប្រជាគេទាញនាយតូច មកអោបជាប់និយាយបញ្ជាក់ឲ្យប៉ារបស់គេបានដឹងផងទៅ ថារបស់កូនហាមប៉ះទៀតធ្វើបាបក៏មិនបានដែលព្រោះគេ មកនេះក្នុងនាមជាប្រពន្ធមិនមែនអ្នកដទៃឡើយដូចនេះ ហើយគេត្រូវតែការពារចឹងហើយ ><

TO BE CONTINUED...

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now