ភាគទី ១

Start from the beginning
                                    

« អរុណសួស្ដី Taehyung កូនប្រុស!! » អ្នកស្រី Mori ញញឹមរាក់ទាក់តែ Tae ធ្វើជាមិនដឹងមិនលឺហើយដើរចូលកៅអីរបស់ខ្លួនដែលនៅឆ្ងាយពីលោកប៉ាមួយកៅអី ព្រោះវាជាកៅអីដែលរាងតូចតំណាងឲ្យម្ដាយបង្កើតរបស់ខ្លួនដែលបានស្លាប់ហើយតែ Tae បញ្ជាឲ្យគេរៀបចំបាយមួយឈុតហើយដាក់នៅលើតុត្រង់កៅអីនោះដើម្បីជាការឧទ្ទិសជូនម៉ាក់គេ ការធ្វើបែបនេះ Mr Kim មិនជំទាស់ឡើយមានតែអ្នកស្រីMori ម្នាក់ប៉ុណ្ណោះដែលតែងតែពេបជ្រាយហើយលួចជេរគេថាជាមនុស្សឆ្កួតរាល់ថ្ងៃ ។

« Yung!! រៀបចំទៅ » Mr Kim បញ្ជាទើបមេផ្ទះចាត់ចែងដួសបបរឲ្យគ្រប់គ្នា ។

« Tae...ល្ងាចនេះត្រូវទៅជួបមនុស្សម្នាក់ជាមួយប៉ា ហាមយឺតយ៉ាវឲ្យសោះចាំប៉ាឲ្យ Dun ទៅទទួលពីសាលា » រាងតូចកាលបើលឺហើយក៏ធ្វើជាមិនលឺ វាជាទម្លាប់ដែលគេមិនចង់និយាយរកប៉ាគេឡើយ ជួនកាលមិននិយាយរកគ្នាមួយខែក៏មានដែរ ។ ភាពស្ងប់ស្ងាត់មិនយកចិត្តទុកដាក់របស់គេធ្វើឲ្យរាងចំណាស់ខឹងតែត្រូវអត់ទ្រាំព្រោះគាត់ដឹងចរិតកូនប្រុសគាត់ជាងអ្នកណាៗទាំងអស់ ។

« Tae មិនលឺលោកប៉ានិយាយជាមួយទេមែនទេ? » អ្នកស្រីMori សួរបែបឌឺដងធ្វើឲ្យរាងតូចងើយមុខសម្លឹងមើលស្រីដែលកំពុងញញឹមមកកាន់គេ ជាស្រីដែលទុកខ្លួនឯងជាម៉ាក់គេមករហូត មិនចេះខ្មាសដែលមកធ្វើជាប្រពន្ធចុងអ្នកដទៃសោះ ។

_ ញ៊ាំមិនទាន់បានបីស្លាបព្រាផង នៅសុខៗTae ស្រាប់តែមានអារម្មណ៍ថាឆ្អែតមុននឹងដាក់ស្លាបព្រាចុះហើយលើកកែវទឹកមកផឹកបន្តិចទើបងើបឈររួចឈោងដៃទៅញីសក់ក្បាលប្អូនប្រុសចុងខ្លួនឯង ។

« ខំញ៊ាំឲ្យច្រើនៗឆាប់ធំអាល្អិតហើយជួយកំដរម៉ាក់ឯងផង កុំឲ្យគាត់អផ្សុកដើរចេះដឹងរឿងគេទៀតយល់ទេអ្ហឹម? » Tae ញីក្បាល Donghae ខ្លាំងៗឌឺឲ្យអ្នកស្រីMori ដែលបើកភ្នែកធំៗ អ្នកណាក៏ដឹងថាគាត់ស្រឡាញ់ Donghae ខ្លាំងសូម្បីគេប៉ះដៃបន្តិចក៏មិនបាន ចុះទម្រាំតែលេងក្បាលទៀតនោះ? មិនដឹងជាស្លឈាមកម្រិតណាទេ ។

_ រាងតូចញញឹមចុងមាត់សម្លក់ម្ដាយចុងនិងលោកប៉ាមុននឹងទាញកាតាបចេញទៅ ឯអ្នកស្រីMori ងាកមកបំណងហារមាត់ប្ដឹងផ្ដល់ Mr Kim តែគាត់ក៏ធ្វើជាមិនខ្វល់ហើយញ៊ាំអាហារបន្តទៀត ត្រឹមកូនប្រុសមិនខ្វល់សម្ដីគាត់ក៏ឈឺក្បាលទៅហើយ ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now