ភាគទី ១

Comincia dall'inizio
                                    

_ រាងតូចងើបអង្គុយឡើងក្នុងសភាពបន្ទប់ងងឹតសូន្យសុងដូចជាពេលយប់ មិនមានសម្លេងអ៊ូអរដូចផ្ទះអ្នកដទៃព្រោះគេក្លាយជាមនុស្សបែបនេះតាំងតែពីអ្នកម៉ាក់បានបាត់បង់ជីវិតទៅ បន្សល់ទុកឲ្យគេរស់នៅដូចមានតែម្នាក់ឯងក្នុងលោកនេះ សូម្បីលោកប៉ាតែម្នាក់ដែលគេនៅសល់ក៏មានប្រពន្ធកូនថ្មី ទុកគេឲ្យមានឈ្មោះថាជាកូនតែមិនដែលមើលការខុសត្រូវដូចជាកូន ព្រោះតែបែបនេះទើបធ្វើឲ្យ Kim Taehyung លែងទុកចិត្តនរណាទាំងអស់ លើលោកនេះគ្មាននរណាដែលស្រឡាញ់គេដូចជាម៉ាក់នោះឡើយ ។

_ នៅលើតុបាយដែលមានសុទ្ធតែម្ហូបអាហារថ្លៃៗត្រូវបានមេផ្ទះនិងអ្នកបម្រើរៀបចំយ៉ាងល្អតាមតួនាទី ហើយក្នុងនោះក៏មានប្រពន្ធក្រោយរបស់ម្ចាស់ផ្ទះនិងកូនប្រុសកំពុងអង្គុយចាំមុនតាមទម្លាប់ផងដែរ ។

« អរុណសួស្ដីលោកបង » អ្នកស្រីMori និយាយសួស្ដីទាំងញញឹមញញែមទទួលរាក់ទាក់ស្វាមីដែលកំពុងដើរមកជាមួយទឹកមុខមាំនិងឬកពារអង់អាចសាកសមជានាយកក្រុមហ៊ុនទស្សនាវដ្ដីដ៏ល្បីបំផុតក្នុងប្រទេសកូរ៉េខាងត្បូង ។

« អឹម » លោកKim គ្រហឹមតបមុននឹងអង្គុយចុះនៅកៅអីដើមគេនៃតុអាហារក្នុងនាមជាម្ចាស់គ្រួសារតែក៏មិនភ្លេចសម្លឹងទៅកៅអីរបស់កូនប្រុសដែលនៅមិនទាន់ចុះមកនៅឡើយ ។

« Tae មិនទាន់ចុះមកទេហ្អេ៎? » Mr Kim សួរបណ្ដើររៀបកន្សែងទ្រាប់លើភ្លៅបណ្ដើរតាមរបៀបរបស់គាត់ ។

« ចាសលោកម្ចាស់!! អ្នកប្រុសកំពុងរៀបចំខ្លួនបន្តិចទៀតនឹងចុះមកហើយ » អ្នកមីងYung ឆ្លើយតាមតួនាទី ភ្លាមនោះអ្នកស្រីMori ក៏នឹកឃើញចង់និយាយអ្វីឡើងមក ។

« អេ៎...កូនប្រុសលោកបងម្នាក់នេះមិនដែលឃើញមកដល់តុបាយមុនលោកប៉ាសោះ បែបនេះខ្ញុំថាគួរតែប្រដៅទូន្មានឲ្យស្គាល់របៀបរបបម្ដងហើយទើបបាន » គាត់និយាយបែបបញ្ជោះបន្សោកឲ្យរាងចំណាស់ខឹងតែបែរជាលោកKim ទាញ iPad មកចុចមើលព័ត៌មានថ្ងៃនេះទៅវិញ ។

_ ងាកមក Tae វិញ ក្រោយរៀបចំខ្លួនហើយរួចរាល់ គេក៏ទាញកំប៉ុងមួយហើយចាក់ថ្នាំមួយគ្រាប់មកលេបដូចទម្លាប់រាល់ព្រឹក ក្នុងមួយថ្ងៃគេចាំបាច់ត្រូវលេបវាមួយគ្រាប់ដើម្បីការពារខ្លួនមិនឲ្យលេចចេញនូវក្លិនដែលអាចទាក់ទាញអរម៉ូនមនុស្សប្រុសឲ្យមានចំណង់ផ្លូវភេទមកលើគេបាន ព្រោះគេគឺជាម្នាក់នៅក្នុងចំណោម Omega (អូមេហ្កា) ជាច្រើនហើយរឿងនេះគឺមានតែម៉ាក់ លោកប៉ា និងអ្នកមីងYung ប៉ុណ្ណោះដែលដឹង ដូច្នេះហើយវាជាការចាំបាច់ដែលគេត្រូវលេបថ្នាំនេះជារៀងរាល់ថ្ងៃ ពេលលេបហើយរាងតូចក៏ដើរចុះមកខាងក្រោម ខ្សែភ្នែកក៏ប៉ះប្រទះនឹងម្ដាយចុងចរិតមិនល្អដែលកំពុងតែសម្លក់សម្លឹងមករកគេដូចគ្នា ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Dove le storie prendono vita. Scoprilo ora