ភាគ១២

881 32 1
                                        

#ព្យុះស្នេហ៍មួយរាត្រី ភាគ១២+១៣

"ជុងយ៉ុន ហា៎?" អាយរីសហៅឈ្មោះមិត្តសម្លាញ់ឮៗ តែគួរឲ្យស្តាយតែនាងបានត្រឹមតែហៅ តែម្ចាស់ឈ្មោះមិនអាចឆ្លើយតបជាមួយនាងបាន ក៏ព្រោះពេលនេះ ក្នងបន្ទប់តូចចង្អៀតមួយនេះ បន្ទប់ដែលពោរពេញដោយអនុស្សាវរីយរវាងនាងនិងជុងយ៉ុន បន្សល់តែភាពទទេរស្អាត លែងមានវត្តមានរបស់ជុងយ៉ុនតទៅទៀត
(អាយរីសយើងទិញនំមកផ្ញើរ)
(នែ៎ ឯងលេងស្អីនឹង ឲ្យមកយើងវិញភ្លាមនាងសម្អុយ)
(អូយ មកគេងលើយើងធ្វើស្អី ចេញទៅៗ)
(យើងស្រឡាញ់ឯង អាយរីស!!)
មិនថានាងក្រលេកទៅណា រូបភាពប្រឡែងលេងជាមួយជុងយ៉ុនកំពុងបញ្ចាំងនៅចំពោះមុខនាងតូចឲ្យកាន់តែឈឺគ្រាំគ្រាលើសដើម ហេតុអ្វីទៅទើបត្រូវមកជួបរឿងបែបនេះ? ហេតុអ្វីមិនអាចរាប់អានគ្នាដូចថ្ងៃដំបូង? ហេតុអ្វីគ្រាន់តែកំហុសតិចតូចក៏ត្រូវបែកបាក់គ្នា?
"ឯងពិតជាទៅមែនហ្អេស?" អាយរីសដើរទៅបើកទូរសម្លៀកបំពាក់ នៅក្នុងទូសល់តែសម្លៀកបំពាក់នាង ម្ខាងទៀតក៏ទទេរស្អាត របស់របរប្រដាប់ប្រដាររៀនរបស់ជុងយ៉ុនក៏លែងមានតទៅទៀត នេះជុងយ៉ុនពិតជាព្រោះតែរឿងនោះក៏ចោលនាងបែបនេះមែនទេ?
"បើគ្មានឯង ខ្ញុំមានអ្នកណាទៀតទៅ? អ្នកណាដែលថានៅជាមួយខ្ញុំរហូត? អ្នកណាដែលថានឹងទៅដើរលេងជុំវិញពិភពលោកជាមួយគ្នា? អ្នកណាដែលថាមិនបែកបាក់គ្នា? ឬនោះគ្រាន់តែជាពាក្យកុហក ជុងយ៉ុនខ្ញុំនឹកឯងណាស់ អ្ហឹកៗ" អាយរីសកកាយរកឃើញរូបថតនាងនិងជុងយ៉ុនថតជាមួយគ្នា ហើយក៏យកមកអោបជាប់ទ្រូងព្រមទាំងខ្ជាក់ពាក្យជាច្រើនចេញពីបបូរមាត់ស្លេក ឯទឹកភ្នែកក៏ហូរមិនដែលស្ងួតថ្ពាល់ សង្ស័យមួយជីវិតនាងនេះស្គាល់តែអារម្មណ៍បាត់បង់ហើយបាត់បង់ទៀត បាត់បង់រហូតនាងខ្លាចនឹងបើកចិត្តទទួលយកមនុស្សថ្មី!!!
"អ្ហឹក..." អាយរីសលើកខ្នងដៃជូតទឹកភ្នែក មុននឹងប្រឹងងើបទៅបើកថតទូរ បម្រុងនឹងយកលុយរបស់ខ្លួនបង់ថ្លៃផ្ទះ ក្នុងពេលដែលជុងយ៉ុនចាកចេញទៅហើយ នាងក៏មិនអាចនៅទីនេះបានទៀត ព្រោះគ្រាន់តែថ្លៃផ្ទះក៏នាងរត់មិនរួចទៅហើយ
"លុយខ្ញុំ...?" មិនថារបស់របរអ្វីនាងកាយចេញពីថតទូរទាំងអស់ បែរជារកមិនឃើញលុយដែលខ្លួនយកទុក នៅមិនអស់ចិត្តនាងក៏ងើបទៅរកមើលថតផ្សេងៗ ក្នុងចិត្តមិនទាន់គិតថាជុងយ៉ុនយកលុយនាងទៅនោះទេ លុះពេលដែលឃើញស្រោមសំបុត្រដាក់លុយជ្រុះនៅក្បែរគ្រែ ទើបច្បាស់ហើយថាជុងយ៉ុនមិនមែនទៅតែខ្លួន
"ជុងយ៉ុនអើយជុងយ៉ុន ចង់ឃើញខ្ញុំទាល់ច្រកណាស់មែនទេ?" អាយរីសអស់សង្ឃឹមផ្តួលខ្លួនទៅលើពូក ដៃម្ខាងក្តាប់ស្រោមសំបុត្រដែលគ្មានលុយនៅក្នុងនោះ ខួរក្បាលទៅជាងងឹតងងុល មិនដឹងថាត្រូវធ្វើបែបណបន្តរ បើពេលនេះសូម្បីតែមួយសេនក៏គ្មានក្នុងខ្លួន
តុក! តុក
អាយរីសជ្រឹមភ្នែកបណ្តេញទឹកភ្នែក មុននឹងក្រោកទៅបើកទ្វារ ឃើញថាអ៊ំស្រីម្ចាស់ផ្ទះមកទារថ្លៃផ្ទះលឿនជាងអ្វីទៅទៀត
"លុយបានឬនៅ?" ស្ត្រីចំណាស់ច្រត់ចង្កេះសួរ តែឃើញសភាពនាង ក៏ដឹងហើយថាគ្មានលុយបង់ទៅហើយ
"គ្មានលុយត្រូវទេ?"
"ចា៎? ចាស៎ អ៊ំស្រីអាចទុកពេលឲ្យខ្ញុំសិនបានទេ?" អាយរីសលើកដៃអង្វរមនុស្សចាស់ដែលមានអាយុច្រើនជាងខ្លួន សង្ឃឹមថាអាចយល់ពីក្មេងដូចជានាង តែបែរជាទទួលចម្លើយមិនគាប់ចិត្តទៅវិញ
"បើគ្មានលុយរើចេញទៅ ឲ្យអ្នកផ្សេងគេចូលនៅម្តង អូមួយទៀត ឃើញថាឯងនៅយូរ ប្រាប់យកបុណ្យចុះ បើចង់បានលុយទៅធ្វើការជាមួយថៅកែសុងទៅ មានទាំងកន្លែងឲ្យនៅទៀត" ប្រាប់ចប់អ៊ំស្រីក៏រកនឹងដើរចេញទៅ តែត្រូវអាយរីសចាប់ដៃជាប់ ពេលនេះនាងគ្មានលុយក្នុងខ្លួន បើធ្វើការហើយអាចមានលុយបង់ថ្លៃសាលា មានកន្លែងនៅ ប្រហែលអាចស្រោចស្រង់ជីវិតបានខ្លះ
"ការងារអ្វីទៅអ៊ំ?"
"ប្រាកដថាធ្វើបានឬអត់?"
"ក្រៅពីលួចឆក់ប្លន់អ្នកដទៃខ្ញុំធ្វើបានទាំងអស់ អ្នកអនាម័យក៏ដោយ ឲ្យតែមានលុយ មានបាយហូប កន្លែងនៅគឺគ្រប់គ្រាន់ហើយ"
"មិនដល់អ្នកអនាម័យទេ តែជាអ្នកលើកស្រាក្នុងក្លឹបថៅកែសុង គិតសិនទៅថាធ្វើឬអត់?" ចម្លើយរបស់គាត់បណ្តាលចិត្តនាងតូចឲ្យព្រឺររងារត្រឹមពាក្យថា ក្លឹប!! កន្លែងដែលនាងមិនធ្លាប់ឈានជើងចូល ហើយក៏គ្មានគំនិតចង់ចូល តែវិនាទីនេះនាងត្រូវផ្លាស់ប្តូរគំនិត តើនាងនៅខ្លាចអីទៀតទៅ ប្រើសូម្បីតែរបស់សំខាន់តែមួយគត់នៅតែត្រូវបាត់បង់ដោយស្នាដៃប្រុសអាត្មានិយម ឯលុយក៏អស់ដោយសារមិត្តសម្លាញ់
"ខ្ញុំធ្វើក៏បាន" ទម្រាំតែអាចនិយាយចេញបាន រាងតូចខ្ញាំដៃរបស់ខ្លួនរហូតចេញឈាមតិចៗ ទើបអ៊ំស្រីម្ចាស់ផ្ទះប្រាប់ទីតាំងក្លឹបនោះទៅឲ្យនាង
"ធ្វើការបានលុយហើយយកមកសងថ្លៃផ្ទះផង កុំគិតចង់រត់រួចខ្លួន"
"ខ្ញុំមិនមែនមនុស្សគ្មានទំនួញខុសត្រូវទេ!!"
"អឺ ឲ្យតែដូចមាត់" ថាចប់ក៏រលាស់ខ្លួនចេញទៅបាត់ ទើបអាយរីសចូលទៅបន្ទប់រៀបចំអីវ៉ាន់បន្តិចបន្តួចរបស់ខ្លួន។

ព្យុះស្នេហ៍មួយរាត្រីWhere stories live. Discover now