" លោក! ជូនទៅតិចមកណា..ណាៗ " Tae អង្រួនដៃនាយ ខ្លាំងៗដូចកូនសុំទិញអីពីប៉ាយ៉ាងចឹងមើលចុះនៅជាមួយ លោកចនខ្លាំងណាស់ដល់ពេលសុំនាយចេញទៅណាក៏មក ជាស្លូតហើយនៅមានញិញក់ទៀត..
" អើ ចាំជូនទៅ.. " JK ងក់ក្បាលយល់ព្រមបើនៅតែបែប នេះទៀតនាយខ្លាចថាទ្រាំមិនបានទេបើញិញក់ម្លឹងៗនោះ
" ហិៗ..អរគុណហើយ! លោកប្ដីក្លែងក្លាយ..ហិៗ.. " Tae ស្ញេញដាក់នាយឡើងលិបភ្នែកអស់ហើយមើលទៅនាយ គួរឲ្យស្រលាញ់ណាស់មើលយូរៗទើបដឹងថាគេក៏ស្អាតដែរ
" ចឹងយើងទៅងូតទឹកសិនហើយ " JK និយាយហើយក៏ ចាប់ទាញកន្សែងងើបទៅបន្ទប់ទឹកបាត់ទៅ ឯនាយតូចវិញ រៀបចំខ្លួននឹងបានទៅលេងមិត្តរបស់គេព្រោះមកទីនេះបាន 2ថ្ងៃហើយនៅមិនទានើបានទៅលេងទៀតនឹកណាស់..
[ ... ]
#ភូមិគ្រឹះគ្រួសារPark
ឡានសេរីទំនើបបើកចូលក្នុងយ៉ាងលឿនក៏មានអ្នកចាំបើក ទ្វាឲ្យដូចគ្នា ។ នាយកម្លោះសង្ហារចុះមកពីលើឡានជាមួយ នឹងរាងតូចដើរសម្ដៅចូលទៅខាងក្នុង..
" អ្នកប្រុសមករកអ្នកណា " អ្នកយាមនៅទីនេះក៏សួរដោយ ការអោនគំនាបបន្តិច
" Hobiនៅទេ? ខ្ញុំចង់ជួបគេ " JK
" បាទនៅ! ចាំខ្ញុំទៅហៅមកឲ្យ..រង់ចាំនៅទីនេះសិនហើយណាបាទ " និយាយហើយក៏ដើរទៅហួសនឹងបានទៅហៅ ចាហ្វាយរបស់ខ្លួនឲ្យចុះមកទទួលភ្ញៀវ
" ថេយ៍! នឹកណាស់ឯង " Jimin ចុះមកពីខាងលើក៏ស្ទុះមក រកនាយតូចនិងអោបគ្នាយ៉ាងស្អិតរមួតដូចបែកគ្នាច្រើនឆ្នាំ មកហើយចឹង
" នឹកឃើញអីមករកយើងផ្ទះនឹង " Hobi ក៏ចុះមកជាមួយដូច គ្នាក៏ចម្លែកចិត្តដែលបានឃើញមិត្តរបស់គេមកលេងដល់ផ្ទះ បែបនេះ..
" នេះ! ថេយ៍គេចង់មកលេងជីមីនទើបយើងនាំមកទៅ " JK
" អើ ហើយចុះរឿងនោះយ៉ាងម៉េចហើយ? រលូតទេ " Hobi សួរនេះសម្ដៅលើរឿងដែលយកថេយ៍មកធ្វើជាប្រពន្ធនឹងឯងចង់ដឹងថាបានសម្រេចឬអត់
" ហឺយ! នឹកដល់រឿងនេះយើងសែនឈឺក្បាល " JK ក្រវីក្បាលតិចៗគេទើបតែវល់ពីផ្ទះមកហើយដល់សួរដល់រឿង នឹងទៀតឈឺក្បាលម៉ង ><
" ហឹម..មកឈឺក្បាលស្អី! មកពីប៉ាលោកទេបើមិនប្រើខ្ញុំក៏ មិនមានរឿងចឹងកើតឡើងដែល " Tae
" មានរឿងអីទៅ? " Jimin លើកចិញ្ចើមសួរចង់ដឹងណាស់ ថាមានអីឲ្យប្រាកដទៅណ៎
" អរ~ប៉ារបស់គេគ្រាន់តែប្រើយើងឲ្យធ្វើនេះធ្វើនោះតាម តួនាទីជាកូនប្រសារប៉ុន្នឹងទេ " Tae លាក់គេច្បាស់ណាស់ គិតមិនចង់ឲ្យគេដឹងម៉ងបាននិយាយតែប៉ុន្នឹងនោះ
" អើ ប៉ុន្នឹងទេ! ឲ្យឆុងកាហ្វេតែក៏ទៅឆុងកាហ្វេដាក់ក្រូចឆ្មាទៅវិញ..មិត្តរបស់ឯងពូកែណាស់ " JK
" ដាក់ឲ្យវាបង្កើនរសជាតិនឹងណា..អ្នកណាទៅដឹងថាប៉ាលោកផឹកមិនកើត " Tae
" ហិៗ..ថ្ងៃដំបូងប៉ុន្នឹងហើយចុះបើយូរទៀតទៅខ្លាំងប៉ុណ្ណា ទៅហាស៎.. " Hobi និយាយទាំងសើចឡើងគេពិតជាអស់ សំណើចណាស់ក៏ហួសចិត្តដែលមិនដែលលឺក៏មិនដែលឃើញដូចគ្នាលើកទីមួយហើយដែលបានជួបបែបនេះ..
" ឯងជាមនុស្សកំពូលហើយ..យើងសុំសរសើរណាមិត្ត " Jimin សូម្បីមិត្តក៏សរសើរដែលគិតទៅថាវាអស្ចារ្យប៉ុណ្ណា នោះមានអ្នកសរសើរបែបនេះសប្បាយចិត្តម៉ងនាយតូចមិន បានខឹងអីទេមានតែញញឹមទទួលយកវិញ ><
" អរគុណដែលសរសើរ.. " Tae
TO BE CONTINUED...
YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Actionប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20
PART 9 : មនុស្សកំពូល
Start from the beginning
